Home Blog Page 711

លីវ ជីលី យកបទពិសោធន៍ខ្លួនបញ្ជាក់ជុំវិញការលើកឡើងក្នុងវិស័យបវរកញ្ញាមានការ រៀបចំ TOP ទុកជាមុន

0

បន្ទាប់ពី ដេត ស្រីនាឌ ចេញមុខបកស្រាយក្នុងកម្មវិធីអំពីការចាកចេញរបស់នាងក្នុងការប្រកួត Miss Planet Internationa 2024 វាបានក្លាយជាប្រធានបទរសើបម្តងទៀតខណៈ លីវ ជីលី ថា ស្រីនាឌ នៅក្មេងខ្ចីមិនចេះអត់ធ្មត់ និងបានបញ្ជាក់ច្បាស់ៗពីវិស័យបវរកញ្ញាអំពីការរៀបចំTOPទុកជាមុន និងការបុកលុយយកមកុដ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjowq8Bwmp1NL0oFd2TSwMFYd7g9YniTH-Wp5zn5Il6-N9cvmh-aHtA98DpDVDpgahPUCJU9kesYqTGAGc3xkj0JOPgyr14eM1I1pHEZfq44AsO___HpOppye1Bcuo8y-y4WP-VYGQyJdm32ZLbigvAYeU_pR8MNJ7hNv8TQWsmJNiIsAJ8i0xeWR3tPnnK/s2048/image_2024-07-30_09-04-13.png
នៅយប់ថ្ងៃទី១៣ ខែធ្នូ លីវ ជីលី ដែលធ្លាប់តំណាងប្រទេសកម្ពុជាចំនួន២ដងលើទឹកប្រទេសថៃនិងប៉ូឡូញ បានចេញវីដេអូជាង១៧នាទីអំពីវិស័យបវរកញ្ញាដោយយកបទពិសោធន៍របស់ខ្លួនធ្លាប់ឆ្លងកាត់ប្រាប់ដល់អ្នកជំនាន់ក្រោយបន្ទាប់ពី ដេត ស្រីនាឌ ចេញមកបកស្រាយម្តងទៀតក្នុងកម្មវិធីសខ្មៅ។ ចំណុចដែល ស្រីនាឌ បញ្ជាក់ពីមូលហេតុការដកខ្លួនចេញនេះ លីវ ជីលី ថានាងនៅក្មេងខ្ចីមិនទាន់ចេះអត់ធ្មត់។ ក្នុងនោះនាងបានលើកឡើងពីការយឺតដោយសារតែជាប់ថតរូបជាមួយទេសចរនៅប្រាសាទអង្គរវត្តជាពេលវេលាប្រកួតប្រជែងមិនមែនដំណើរកម្សាន្តដូច្នេះយើងត្រូវចេះបន់បែនជម្រាបទៅកាន់អ្នកសុំថតរូបហើយក្រុមការងារក៏មិនគួរស្តីឱ្យនាងខ្លាំងៗនៅចំពោះមុខគេដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuSgUHPtWqkpxwE2QY-TdXy5EHlLXk0tUWO_0BWcEgAH4hpTRj2ZK5kDN3qAcVS5R_hNfMcviWakIyxv2ByP8IihhyNR-R6905yOben3aO7CSOCX1FsFi5o3TbKF_NsFcPNsDVFSzEL7awmUbTzWm-dIS7RSzMxgd5GUtyby4Zl5brEyl632ahVUmFK_N6/s2048/image_2024-07-30_09-04-14.png

ចំពោះការរៀបចំ TOP ទុកជាមុន Miss Supranational Cambodia 2023 ថាមុននឹងយើងឈានជើងចូលទៅប្រទេសគេគឺគេដាក់ការងារឱ្យប្រចាំថ្ងៃនៅស្រុកយើងម្ល៉េះដើម្បីដឹងពីសមត្ថភាពថាធ្វើបានល្អឱ្យគេឬអត់បន្ទាប់ពីទៅដល់ការប្រកួតគេនឹងសង្កេតមើលពីអត្តចរិត រូបសម្បត្តិ កាយវិការ។ ជីលី ថា រូបសម្រស់ ភាពឆ្លាតវៃ ចំណេះដឹង ការគោរពពេលវេលាគឺសំខាន់បំផុតនិងកត្តាមួយទៀតគឺសុខភាពរបស់យើង។
ការចូលTOPគឺគេសម្គាល់ពីលើដល់ក្រោមមានកត្តាច្រើននៅក្នុងហ្នឹងឧទាហរណ៍ថាមានTOP20 គឺគេចាប់ផ្តើមកត់សម្គាល់ហើយបើទុកម្នាក់នេះតើអាចរកលុយឱ្យគេបានច្រើនឬអត់ មានប្រជាជនគាំទ្រច្រើនឬអត់ ហើយក្នុងពេលហាត់សមដែលអ្នកត្រៀមឱ្យចូលTOP20គឺគេតែងតែហៅមកហាត់សមតែក្នុងនោះក៏អាចមានការឆ្លាស់គ្នាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh9THlvaqREmaq27PJhJH_5XOTNPVtI-HTeXtFxgKdvCoeHKblXlOBYqDtBS_ZlPfMcCjshD_ILlmmsJ4ndbZLDz-ReL5X7cLBbZxB4Rwa84ZEvOEFyF8pVDJwVFV9ujk3AYTRrnkGM63rKbYFIA6FLU8PSClPW86XfypWjgzgjuSkmrjBhxasJHQcHGu-/s2048/image_2024-07-30_09-04-19.png

លីវ ជីលី លើកឡើងទៀតថា TOP10 TOP5 ឬWinner អ្នកដែលមានលុយមានទាំងសមត្ថភាព ចំណេះដឹងគាត់អាចមានសិទ្ធិបុកលុយទិញមកុដបាន។ ជីលី បានលើកឧទាហរណ៍ថា បវរកញ្ញាចង់បាន TOP5 ទាក់ទិននឹងភាសាមិនសូវខ្លាំង តែមានភាពឆ្លាតវៃគាត់ពូកែម្ចាស់កម្មវិធីដែលចង់បានលុយគឺអាចទទួល។ រូបភាពទទួលលុយធ្វើជាអាជីវកម្មក្នុងវិស័យបវរកញ្ញាព្រោះតែចង់បានលុយពេកធ្វើឱ្យខូចក្រេដីត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVwtL3axDCRWS7Q_uRGrwL1TSjYcrgFlgO7riaCdriKm6FhoSwyc96acU5SXNs0CnxELKlM3bnRWnkWaTp91ttedyBaycp6ZVP5Un7M_wQEXGDUvn5JtMawhSm4tuIhTWDozUkxr0pc5qBAITBNap_hTnSofKP_8u-DokjVNTm2YzdIZN5HB9xVectMXT_/s2048/image_2024-11-30_11-56-06.png

    តារាសម្តែងរូបនេះលើកឡើងទៀតថាភាគច្រើនមកុដTOP5 បើកម្មវិធីចង់បានលុយគឺតែងតែរៀបចំកញ្ចប់លុយគ្រប់ៗគ្នាប៉ុន្តែត្រូវមានកត្តាជាច្រើនបើសិនជាមិនស្អាត មិនមានចំណេះដឹង ខ្ជិលច្រអូស មិនស៊ូទ្រាំ ទោះបីបុកលុយក៏មិនអាចចូលTOP5 បានដែរ។ ជីលី ថាមានសិទ្ធិបុកលុយទិញមកុដតែមុននឹងទិញសំខាន់មានសមត្ថភាពយកមកុដបានហើយឬនៅ?។ ជីលី ថាមួយទៀតក៏អាចទៅរួចដែរក្នុងការប្រើប្រាស់សមត្ថភាពរបស់ខ្លួន ប៉ុន្តែការប្រើលុយធ្វើឱ្យដំណើរការកាន់តែរលូនទៅមុខជាង៕

ត្រឹមវ័យ១៦ឆ្នាំ Angela Wang កូនស្រីអ្នកជំនួញទូរទស្សន៍ចិនជាម្ចាស់រថយន្ត Rolls-Royce

0

Angela Wang កូនស្រីរបស់ពិធីការិនីទូរទស្សន៍ចិននិងជាអ្នកជំនួញ Li Xiang ត្រូវបានគេជឿថាជាម្ចាស់រថយន្ត Rolls-Royce បន្ថែមពីលើរថយន្ត Mini Cooper ដែលម្តាយរបស់នាងបានទិញសម្រាប់នាងកាលពីឆ្នាំមុន។ រូបនាងទើបតែមានអាយុ១៦ឆ្នាំ ហើយជីវិតរបស់នាងរស់នៅសោយសុខលើគំនរទ្រព្យសម្បត្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho0SWNODPZOrIUdTikWbc8N_NKe517W8Hueuw1oPaF9NBft-WsVkqNwA-Z65X67SpCDvz6DupwKhAlvBvc1I1HCm9ksPiWIv2TKvjFWzvtT1Gw0b58mZkQufzeWnOEUZAM73HTVm67WvYjjbYJc7TUqhHRmEFxnrKoSCheWZ927ZaRiAn9OIjofhNJ9Xed/s1619/image_2024-12-14_09-53-27.png

យោងតាមគេហទំព័រ Dimsum Daily អ្នកនាង Li Xiang បានចែករំលែករូបថតរបស់នាងនៅទីក្រុងឡុងដ៍នៅលើប្រព័ន្ធផ្សព្វផ្សាយដោយមានចំណងជើងថា «នៅអាយុ ១៦ ឆ្នាំនៅទីក្រុងឡុងដ៍អ្នកអាចទទួលបានប័ណ្ណបើកបរ!»។ ការបង្ហោះនេះបានបង្ហាញពីរូបភាពជាច្រើន រួមទាំងរូបភាពមួយបង្ហាញពីរថយន្ត Rolls-Royce ដ៏ប្រណីត ដែលនាំឱ្យមនុស្សជាច្រើនប៉ាន់ស្មានថា Angela Wang អាយុ ១៦ ឆ្នាំ ឥឡូវនេះជាម្ចាស់រថយន្តទំនើបមួយនេះ។ យ៉ាងណាក៏ដោយ Li Xiang បានលុបការបង្ហោះនោះ។ បច្ចុប្បន្ននេះ Angela ត្រូវបានចុះឈ្មោះចូលរៀននៅសាលា Benenden School ដ៏មានកិត្យានុភាពក្នុងចក្រភពអង់គ្លេស ដែលសាលានេះមានកូនមហាសេដ្ឋី និងសែរាជវង្ស ក៏បានសិក្សានៅសាលានេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUffV_oxj1c4PbRhoA5-r2K2I8CbPQjQjKmDk1GmxqcG6mOH4VGM4Bv_HK0GjzSVAEeHjV_tc103kMNUa9-jMa3YG7Pb7TaHwTQOwOJMvHvHbX1c3oHHjWt8d7vrRuSQAwtEKWacNo2yd6_CQMzWEj827VzD8RghIiAAcJvBsT86favgJCCEwbp6UFdZd9/s640/image_2024-12-14_09-53-29.png

កាលពីដើមឆ្នាំនេះ Angela Wang បានធ្វើឱ្យមានការជជែកដេញដោលគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅពេលដែលគេឃើញនាងស្លៀកសំលៀកបំពាក់អ្នករចនាមានតម្លៃរាប់ពាន់ដុល្លារ។ កាលពីឆ្នាំមុន Li Xiang ក៏បានទិញរថយន្ត Mini Cooper សម្រាប់កូនស្រីនាងផងដែរ។ ស្ត្រីអ្នកជំនួញរូបនេះធ្លាប់បានលាតត្រដាងនៅក្នុងបទសម្ភាសន៍មួយថា ការទិញសម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់ថ្លៃៗសម្រាប់កូនស្រី គឺជារឿងធម្មតាសម្រាប់នាង។ នាងបាននិយាយថា៖ «យើងមិនខ្វះលុយទេ ហេតុអ្វីត្រូវរស់នៅដោយសន្សំសំចៃ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNHoPdCLIdamVNGQDCO1K1xbBFsEFND2iMTU4lXH2Xqw9DqnO1gjj269RJVlyNsDk_bWUpqHCLIx3KkEfvKlO9m3Z-XVw9accXYsDi_nA2MumocMsy9ncaCkL2pIxpyO16Ebg5wOjk8W-n5182hJs5rDGyXANFZDWKIV8SdlSVM_6uL_Rkari-EAuonEED/s1334/image_2024-12-16_14-07-21.png

Li Xiang មានអាយុ៤៨ ឆ្នាំ មានការទទួលស្គាល់នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ក្នុងនាមជាពិធីការិនីទូរទស្សន៍ និងជាតារាសម្តែង។ ក្រោយមកនាងបានចូលប្រឡូកក្នុងវិស័យអចលនៈទ្រព្យ និងការកម្សាន្តដោយបង្កើតអាជីវកម្មផ្ទាល់ខ្លួនក្នុងឆ្នាំ ២០០៤។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn6zhn4RmbkuDlBzwHBuKx2FK60yUJd3hhtgzYSgmsMpEDmrUyKdZLwDIls2y_fcmxTHBPokDAhyphenhyphenl4NI9qw_CqjWt9cYaUyejwzwJaVCVVjZCYJTTdHlycv5UdPZURYaSS7iqSpZz_8J9qACMpDh24zrcnt10-rTlD4go_tKwVtxliSQIuTHKFyd7Ql-SS/s999/image_2024-12-16_14-07-22.png

Angela Wang គឺជាកូនស្រីរបស់ Li Xiang ជាមួយប្តីទីពីររបស់នាងគឺអ្នកដឹកនាំរឿង Wang Yuelun ដែលនាងបានរៀបការនៅឆ្នាំ ២០០៩ និងលែងលះគ្នានៅឆ្នាំ ២០២១។ អាពាហ៍ពិពាហ៍ដំបូងរបស់នាងគឺជាមួយអ្នកជំនួញ Li Houlin ដោយប្តីប្រពន្ធនេះបានរៀបការនៅឆ្នាំ ២០០៥ ហើយបានបែកគ្នានៅឆ្នាំ២០០៦៕

Dilraba Dilmurat ប្រកាសមិនបានចូលរួមក្នុងកម្មវិធីកម្រាលព្រំក្រហមដែលប្រមូលផ្តុំដោយតារាល្បីៗ

0

តារាសម្តែង Dilraba Dilmurat បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភនៅពេលដែលនាងស្រាប់តែប្រកាសអវត្តមាននៅក្នុងពិធី Tencent starlight awards នៅដើមខែមករា ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ដែលគេស្គាល់ថាជា កម្រាលព្រំក្រហមប្រមូលផ្តុំមុខមាត់តារាល្បីៗជាច្រើននៅក្នុងឧស្សាហកម្មកម្សាន្តចិន។ តារាស្រីរូបនេះត្រូវបានគេស្គាល់ជាយូរមកហើយថាជាព្រះនាងនៃកម្រាលព្រំក្រហមនៅក្នុងវិស័យកម្សាន្តចិនហើយនាងតែងតែទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយរាល់ពេលដែលនាងបង្ហាញខ្លួនម្តងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWKA2bhLiCK3a9g1sGsv3qHDt34S1rBznBrtPCObL1og9Q3rai9wslKZOcqt_USpirbrvwpq-4yHvr1JQ7nXoWRdvBPocse68uN2K5rNtwGnI-bvRdorg3M-4yfGL1ql48xOynScTJ-LRhxm7UH4lEfWmMryZTYxcip1kQy8VYcjmxA30DIFnyQezLhyphenhyphenbM/s1350/image_2024-12-14_16-39-47.png

ទោះបីជានាងត្រូវបានគេរំពឹងយ៉ាងខ្លាំងថានឹងបង្ហាញខ្លួន ប៉ុន្តែថ្មីៗនេះ Dilraba Dilmurat បានធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្តនៅពេលដែលនាងប្រកាសអវត្តមាន។ មូលហេតុនៃការអវត្តមាននេះគឺដោយសារ Dilraba មានកាលវិភាគថតរឿងជាមួយនឹងក្រុមការងារភាពយន្ត ដូច្នេះមិនអាចរៀបចំការចូលរួមបានទាន់ពេល។ កាលពីឆ្នាំមុន Dilraba តែងតែបង្ហាញខ្លួនជាមួយនឹងរូបរាងគួរឱ្យចាប់អារម្មណ៍ ដែលបណ្តាលឱ្យមានការស្វែងរកយ៉ាងក្តៅគគុកនៅលើទំព័រកម្សាន្តចិន។ ដូច្នេះហើយ នាងគឺជាអ្នកសិល្បៈមួយរូបដែលរំពឹងថានឹងឡើងលើកម្រាលព្រំក្រហមម្តងទៀតនៅឆ្នាំនេះប៉ុន្តែគួរឱ្យសោកស្តាយឆ្នាំនេះនាងមិនបានចូលរួម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbIHn_50oIvvIKFRh9749UwLWr_IsTEJX3PQS61yChm011b0vqjVAB27Gg3tOLUlIUHGq80iYPnvzKF2ilfJQFCEg1yFuReQvTSeJbrKbQ54AgRCqMUAfiWs7JvRWGcewEX7tJDWXoNF44PSKxCxMhLX4taVnVBiNf_Tb5YDLnW-PrNXt-Zg8o_ujcBzNe/s1349/image_2024-12-14_16-39-49%20(2).png
ថ្មីៗនេះ Dilraba Dilmurat បានធ្វើការយ៉ាងសកម្មនៅក្នុងឧស្សាហកម្មទូរទស្សន៍ ជាមួយនឹងគម្រោងជាច្រើនមិនទាន់បានចាក់ផ្សាយជាមួយនឹងការវិនិយោគដ៏ធំ ប្រមូលផ្តុំក្រុមផលិតកម្មដ៏ធំមួយ ហើយត្រូវបានគេរំពឹងថានឹងធ្វើឱ្យអាជីពរបស់ Dilraba មានពន្លឺឡើងវិញបន្ទាប់ពីរយៈពេលដ៏អាប់អួរមួយ។ទោះជាយ៉ាងនេះក្តី នាងតែងតែបង្ករឿងចម្រូងចម្រាស ព្រោះតែការសម្ដែងរបស់នាង នៅតែរឹងរូស និងមិនស៊ីជម្រៅពីចរិតរបស់តួអង្គ។ ទោះជាយ៉ាងណាក៏ដោយ សហគមន៍អនឡាញនៅតែទន្ទឹងរង់ចាំការសម្តែងរបស់នាងនៅក្នុងគម្រោងនាពេលខាងមុខរបស់នាង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOt5NKzS14uMh9P0EenmTQWGmSvCb28d92xkD6auAawTAaKbKVojljV6xkSo9X6HCzVi2TxrBnRStpNgqtXwDpDr1i1mW0Hd1dZBYXxn8s_aAou86MZ_52cAgRATWbiWNG4KgzJlD6jTTaog0bYiKgWSeN_Js1ogUg1jFxAhLVtOlcPxGdG1nyvj7h0I-i/s2048/image_2024-12-14_16-42-32.png

ទឹកចិត្តអ្នកមានគុណ! ទស្សនិកជនថាការគាំទ្ររបស់ឪពុកម្តាយគឺជាកម្លាំងចិត្តដ៏ធំរបស់ វណ្ណដា

0

ប្រិយមិត្តអ្នកលេងបណ្តញសង្គមជ្រាបមកហើយថាវត្តមានរបស់ វណ្ណដា និងសិល្បករមួយចំនួនទៀតដែលមានការប្រគំតន្រ្តីនៅលើទឹកដីខេត្តព្រះសីហនុបង្កឱ្យមានការស្ទះចរាចរណ៍យ៉ាងខ្លាំង។ ជាមួយនឹងការប្រគំតន្រ្តីនេះទស្សនិកជនបានសម្លឹងឃើញពីវត្តមានរបស់ឪពុកម្តាយរបស់ វណ្ណដា រួមទាំងគូស្នេហ៍របស់លោកផងគឺបានទៅចូលរួមផ្តល់កម្លាំងចិត្តឱ្យតារាចម្រៀងរូបនេះ។ រូបភាពអ្នកមានគុណរបស់ វណ្ណដា បានធ្វើឱ្យទស្សនិកជនថានេះហើយជាកម្លាំងចិត្តធំធេងរបស់ វណ្ណដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5pO8Prc5CiX7t7q2pHEkXjJE9zivkmcKmOnc_NKoa47kiw0RJPvKsF_T062FHAEqp4RFFfAWiti5N3B2j9jR2jjLrHIBaAN6pra-034bS16MG58mMIKx5Eyy-jZJLgejNGQvOsb6ongwVW6Jw_iEeZF4mwx79L_hxotBhQCbcR2WsT06NULp9VS5bgfbe/s2048/image_2024-12-16_09-12-38.png

កាលពីរាត្រីថ្ងៃទី១៤ ធ្នូ ក្នុងកម្មវិធីប្រគំតន្រ្តីនៅខេត្តព្រះសីហនុ ដែលជាស្រុកកំណើតរបស់ វណ្ណដា ផ្ទាល់បានធ្វើឱ្យបណ្តាញសង្គមទិកតុកក្រើកយ៉ាងខ្លាំងដោយសារតែវត្តមានរបស់តារារ៉េបជួរមុខរូបនេះបានបង្កឱ្យមានការកកស្ទះយ៉ាងខ្លាំង។ អ្នករត់ម៉ូតូកង់បីមួយចំនួនបានបង្ហោះនៅលើបណ្តាញសង្គមថាដោយសារតែឥទ្ធិពលរបស់ វណ្ណដា ធ្វើឱ្យមានការកកស្ទះយ៉ាងខ្លាំងចំណែកឯទស្សនិកជនមួយចំនួនរកកន្លែងចតឡានសឹងមិនបានព្រោះទស្សនិកជនចូលរួមយ៉ាងច្រើនកុះករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4cTpdDnePdjbGsWARin7UgNFeTwanQmUcsl7nJl3D_LlV8tDL2j8-ickcGiqlSDIvbTj72fe7QrDo51A0Uvxqz4dsuet7DlLB6otJfSjU9HE_WOPNeLQ8XSh0DAomCzV-MjWQFt3uNGosPn94RLBbJ4vj6ZEyrQQhY8GQOXxLfxq5QnqpR8ofinV9ZFb5/s1280/photo_2024-12-16_09-04-55.jpg

ជាមួយគ្នានេះអ្វីដែលអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍និងកោតសរសើរទៅកាន់ក្រុមគ្រួសាររបស់ វណ្ណដា គឺអ្នកគាំទ្របានឃើញវត្តមានឪពុកម្តាយរបស់ វណ្ណដា ក៏បានទៅលើកទឹកចិត្តគាំទ្រកូនប្រុសបណ្តូលចិត្តដូចគ្នាប្រកបដោយភាពសាមញ្ញបំផុត។ វណ្ណដា បានចុះទៅក្រោមឆាកស្វាគមន៍អ្នកគាំទ្រហើយមានលោកឪពុកលោកគឺឡើងឈរចាំកូនប្រុសមកដល់ដោយអ្នកទាំងពីរឱបគ្នាយ៉ាងកក់ក្តៅមុននឹងវណ្ណដា បន្តទៅឱបម្តាយនឹងឡើងច្រៀងទៅលើឆាកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdzbKFbbxXvoPFGuIW38J013mPFNfJ5dBgaVe9wBD0xrgGUXf_FGWvF0FVrRHNlbwkbX2iJMm8UXehVCQ2zf_oFZ_xloN-oJ3hV6VkkKLwxeac0AcrmRu0pPC7X03S3flb02lapCTHqsNJhFabDeVXVq4Sn7ipFJ5YD2ngVygRf-3H6ft7UaCHUGdgZ-UZ/s1280/photo_2024-12-16_09-05-12.jpg

រូបភាពនេះហើយបានធ្វើឱ្យទស្សនិកជនទូទៅនិងអ្នកគាំទ្រតារាចម្រៀងរូបនេះមានការរំភើបចិត្តយ៉ាងខ្លាំងចំពោះភាពកក់ក្តៅនេះ និងបានលើកឡើងថា នេះហើយជាកម្លាំងចិត្តធំធេងរបស់ វណ្ណដា ដែលមានអ្នកមានគុណទាំងទ្វេទៅគាំទ្រលើកទឹកចិត្តដោយផ្ទាល់។ អ្នកលេងបណ្តាញសង្គមបានបង្ហាញអារម្មណ៍រំភើបចិត្តចំពោះទិដ្ឋភាពកក់ក្តៅមួយនេះ ខណៈមានការលើកឡើងថាឪពុកម្តាយរបស់ វណ្ណដា គឺមានភាពសាមញ្ញខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ55p4Ly0veCoP7riIn4bR4q0SxBXOYiiDaPJOddy-jIWMb16sin6PYeipPIsJXIbBDmhY89cpyNZ4aUVbuZ8LDK_j8zZ-Xj0Cp_zdEI7x-GpKp2D2_JDzmcGD-kg1HzXZDSyUNXzOHBu0kDJUHrggU2UbcqeTLHnn9Himro1DXUCLxk4MLNQKv01ZocME/s2048/image_2024-12-16_09-12-32.png

នេះមិនមែនជាលើកទី១នោះទេដែលឪពុកម្តាយរបស់ វណ្ណដា ទៅលើកទឹកចិត្តគាំទ្រកូនដោយផ្ទាល់ ប៉ុន្តែជាញឹកញាប់រូបលោកទាំងពីរកម្រនឹងបាត់មុខណាស់គឺតែងតែទៅគាំទ្រ វណ្ណដា ៕

សណ្ឋាគារលំដាប់ផ្កាយ ៥ តម្លៃ ៥៨០ លានដុល្លារ លេចរូបរាង​ក្បែរ​ដង​ទ​នេ្ល​បាសាក់​ត្រើយ​ខាងលិច

0

ក្រុមហ៊ុន Shangri-la Group ដែលមានមូលដ្ឋាននៅ ទីក្រុងហុងកុង បានដាក់សម្ពោធសណ្ឋាគារលំដាប់ផ្កាយ៥របស់ខ្លួននៅទីក្រុងភ្នំពេញ ក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiESYHXMUmQbXNfb5KbTSTu_lMhyphenhyphenYqe9vmBq4LxyB4R7DAPfElzX_jUGijbmYJ4ZnxMRxvKoNdudfCeI2qsekMxPfiMrWbV6L1tR3HeFevM5izZx0gYqfdGm1ARDKaIfHhDjsYWdj7iu30zIDXmu_31OSEUfDI8EvTQ1PDlTnN-EvI3WdAroPF3O1s-JSXp/s2460/image_2024-12-16_13-54-51.png
សណ្ឋាគារនេះមានឈ្មោះថា Shangri-La Phnom Penh មានទីតាំងស្ថិតនៅក្នុងអគារ The Peak កម្ពស់ ៥៥ជាន់ ជាប់នឹងទីក្រុងកោះពេជ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbl8fxU95u60q479-lUWfR8fmJJQU0iT_itlIKsg8U6yJEdoRs6jFejSIHY1l7emH4To5PFSi8d5EjwX4dtfPR9Dve8rgb1bRD7JHtwRPY2rYsSTvGmkL1TeCY3Iop_Eznc_l-YvPxt675eeGIAsfbZ8DG1CxpCJlcAUidVvWZmob3lht0MTdde8OFJiRj/s1044/image_2024-12-16_13-54-53%20(2).png

សណ្ឋាគារនេះ មានកម្ពស់២២៨ម៉ែត្រ ជាមួយនឹងបន្ទប់ដ៏ប្រណីត៣០៣បន្ទប់ ដែលចំណាយទុនវិនិយោគ៥៨០ លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIlYYvGv3PyGPnhr1eSblRiNqoeACpogxLMJ5lVNITPI8vLeUys6H93dnjxeQQXplGOZQCxWffy-kR2ui8FEUHPt1HiOrow6HigvZF1uHTovRXOtzYgQmt8PgCjVPcBY6pVpm4HlV3M4zQ79t7MDL8gwNEdRq8qMpVlqhx4q34Bg7Ztpj-GAz4c6QkcBWx/s1200/image_2024-12-16_13-54-54%20(2).png

ភ្ញៀវដែលមកសម្រាកកម្សាន្តនៅសណ្ឋាគារនេះ នឹងបានគយគន់នូវទេសភាពដ៏អស្ចារ្យមិនអាចប្រៀបផ្ទឹមបាននៃចំណុចប្រសព្វរវាងទន្លេសាប និងទន្លេបាសាក់ ដែលជាផ្នែកនៃទន្លេមេគង្គ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4MkxrivyrTEJHwAyPcslNc9omdwJTLuuyk_WC1_-3_H9RM1Im1nnMXvIiKPLZ3cRhp1Mw6QvgCr9mn8KPLpTimG5owXM13am3JMgRI9WUNQjEhZaHl3aV5iwo47kkNx0MpWbs40_D2JST9kzVjZ5OfsbNs-Qd5jgy5jkD76lpZLDVR3Um9Sd3zBeDilag/s900/image_2024-12-16_13-54-54.png
គួរបញ្ជាក់ថា Shangri-La គឺជាម៉ាកយីហោដ៏ល្បីនៃ Shangri-la Group ដែលសណ្ឋាគារ និងរីសតជាង៩០កន្លែងនៅទូទាំងពិភពលោក៕

រថយន្តផលិតពីកាក់មាស កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម

0

រថយន្ត Pagani Zonda Carpincho (ផាហ្គានី ហ្សូនដា ខាភីនឆូ) ត្រូវបានដាក់បង្ហាញនៅមហោស្រព Art Basel ក្នុងទីក្រុង Miami សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែធ្នូ បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីមហាជន ដោយសាររូបរាងប្លែកអស្ចារ្យរបស់វា និងជារថយន្តដែលផលិតពីកាក់ពណ៌មាស មានតែមួយគត់ក្នុងលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtEQaip8x5DfDwPTP6lweLFC0yiNa_ETSb_vE7eWvKFihhwzHpkVOE6v2LV48zw2gq3GZs9CgxO6mchzYQXDhX96-Wlq1Bwnq3RMiyhIyP0hCOEwAm1sWYLl0-weFsZ_0ywahOPZniDZf1dsSzP4YCI80JDUFuV-LUiaGE8-GhLD0UKsWMg4x8FxnJgQ-u/s2000/image_2024-12-16_13-32-38.png

រថយន្តនេះផលិតពីកាក់ 2 Uruguayan Peso ទាំងស្រុងប្រមាណ ១០ ម៉ឺនកាក់ រួមជាមួយឈើ ស្នោ និងដីឥដ្ឋ ដោយវិចិត្រករ Joaquin Arbiza ជនជាតិអ៊ុយរូហ្គាយ ដែលលោកគឺជាជាងចម្លាក់ដែក និងជាអ្នកបង្កើតស្នាដៃសិល្បៈរថយន្តនេះមក។ ស្នាដៃភាគច្រើនដែលលោកបានបង្កើតគឺមេកានិច សូម្បីតែរូបសំណាកជ្រូកព្រៃដែលបង្កើតឡើងសម្រាប់ប្រធានាធិបតីអ៊ុយរូហ្គាយ ក៏ត្រូវបានបង្កើតឡើងដោយឧបករណ៍ ក្រវិល និងឧបករណ៍ផ្សេងៗទៀតផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn0XOIvCX5zpqIk6pqPHchD_Qw5uK677jE6FYX-qOk3LdwhtLHEFz5-X6GQhxNZABKzaze6eqh5unbN6wusS-6_v5EAOWvAdhGS88_0MABq3pzTq7ZHpTXMKYHVq415-f8piUNqSdlNEyaj_zz7HTTbMVWp6wimYsErXsvCLn2DtjSMJs7vEVQ26ZzjEcu/s2250/image_2024-12-16_13-32-39%20(2).png

វិចិត្រករ Joaquin Arbiza បាននិយាយថា លោកបានចំណាយពេល ៣ ឆ្នាំធ្វើការលើគម្រោងនេះ ដើម្បីបង្កើតរថយន្ត Pagani Zonda Carpincho ក្នុងគោលបំណងដណ្តើមយកពានរង្វាន់ច្នៃប្រឌិតក្នុងកម្មវិធីតាំងពិព័ណ៌ Art Basel។ ដូច្នេះកាក់ទាំងអស់ត្រូវបានផ្សាភ្ជាប់ជាមួយគ្នា សរុបជាង ១០០,០០០ នៅទូទាំងរថយន្តទាំងមូល គឺជាការបំផុសគំនិតដោយរថយន្តទំនើប Pagani Zonda។ បច្ចុប្បន្នរយន្តនេះត្រូវបានទិញដោយអ្នកជំនួញ Jorge Gomez ដែលជាអ្នកស្រឡាញ់រថយន្តច្នៃប្រឌិត ក្នុងតម្លៃត្រឹមតែ ៤,៥០០ ដុល្លារអាមេរិកប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil_-MX2GOnwxjal2nX3g9NuMcZe4E_M-hb98a-eiBFfFnPQq3rkdV2DOrQMn8NI6idrdhphsBrHMzdAry1QpmjXIXf8OEop-hZpi2gaBT-HUfQKEq9tnmEUBj3SatVB1B-eMwBPB_Nu4MdWWi0w2kbJqoC6Xu402gzV1bhgE_oL7DL-iXNSWF8TUkr4bqs/s1920/image_2024-12-16_13-32-41.png

ដោយសាររថយន្តនេះគ្រាន់តែធ្វើពីកាក់ពណ៌មាសធម្មតា ហើយមិនអាចបើកបរបាននោះទេ។ អ្នកជំនួញ Jorge Gomez គឺជាអ្នកប្រមូលទិញរថយន្តប្លែកៗ ថ្មីៗជាច្រើននិងជាអ្នកគាំទ្រ Pagani។ ទោះជាយ៉ាងណានេះមិនមែនជារថយន្តសិល្បៈដំបូងរបស់លោកនោះទេ។ នៅផ្ទះ Buenos Aires របស់លោកមានរូបសំណាកដៃមួយ គូររូប Zonda នៅលើជញ្ជាំង។ ដៃនេះត្រូវបានបង្កើតឡើងពីសំណល់នៃរថយន្តដំបូងរបស់ Horacio Pagani ដែលជារថយន្ត Toyota Corolla ឆ្នាំ ១៩៨១។ លើសពីនេះនៅក្នុងផ្ទះរបស់ Jorge Gomez ក៏មានរថយន្ត C12 របស់ Pagani ដែលលោកបានទិញដោយផ្ទាល់ពី Pagani ក្នុងការដំឡើងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAmv6LVEPGpEC_mijE4lLeWP2ePiHsgeHZYtAUQGjxgM91agudTd_0wX2krPSWnUQfwgarjB7p_aWDQxP5mFdcDVhda4IMbcizSY4B0nh1yTv3tZLXiC1AZqLZ_7DlJft_-q9R52fj359oKUY3KwGAejNRawE1ZZB5tlrmkfpNjaFoIUtUb3v6ssavbEvF/s480/image_2024-12-16_13-32-39.png

ស្ពាន​ឆ្លងកាត់ទន្លេមេគង្គថ្មី តម្លៃ១១៤លានដុល្លារ នឹងដាក់ឱ្យដំណើការនៅខែកញ្ញា ឆ្នាំក្រោយ

0

គិតត្រឹមខែធ្នូ ឆ្នាំ២០២៤នេះ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចការសាងសង់បាន៧៧ភាគរយហើយ ខណៈផ្លូវតភ្ជាប់ពីចំណុចផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផល ៥៣ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQVKuTcnNL7YsTFYKBQNtqL8j8JcY4rw7QmDt_RsdQrPCyVKNwRDauapFhRBYmDAOHhVKmIaunb2A8w6bqUHL5icy-VLenM2WQmwRyY1nC4vYYr38cZVKDpceeU23jGwV-0mrZ-4nedKlbYushwnqRbeeifLksFAh1TAowJgiklj6FjL7BjS92ABZN5moI/s1280/image_2024-12-16_13-26-02.png

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១៧៦១ម៉ែត្រ ដោយត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រងមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYNaIT5JPYHxpdCcKqLVJwK2nH6IFsk-hgdX9795e_-H9nI3oRYJlO4Sid4c1MItG5KetBfomzeTJjd1XxROwbgj4MHdK6UbCPHjVEqAPsn2oLDKBvl8HezhR8c10lJF6WqHllqWzDmmDS003oZMiPBorSblj7A88X4f2AJ1c4_Ok3mzwCMMupruPthQio/s1280/image_2024-12-16_13-26-03%20(2).png
ចំណែកឯផ្លូវតភ្ជាប់ស្ពាននេះ មានប្រវែង ៣១,៦៩គីឡូម៉ែត្រ ដោយផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវតំណ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែង ១៦,២០៨គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipw9Z83N7AJOYurg9tMXpBXmNPccewCWLlUYU_5iuHQmkCUWFcyw2KgkRMILU7EBuEqN6R4bgogYvtiyey6ecop3PzugW0ggiXHeuq2OKYzAYLqAVSQO6vi62TXs8gA6E2QPR48Fnwtet420pQ0D_NajNjYXGgC3yNet5DDP03E1-dbHzFw7lku9SDUjXh/s1280/image_2024-12-16_13-26-05%20(2).png

គម្រោងនេះ ស្ថិតក្រោមការសាងសង់ក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងគ្រោងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYzoLLBmbdrJx67fNcSVquLUiuNZW0JqnjkeyujE5qGFmIF7PXyT5ecV4Uuqxcp8dpckvenb38kJ2fdgKKLFaFDnzfXVkUKmYW6DaTPW1ZcppOL_BEwhG8dS_bxTPfIVI_K17-Z6xQ_3GBTulHVD-ta-OE8w8NrIJXXDII3YeQEPuiF9NJwK4cAmL7JG95/s1280/image_2024-12-16_13-26-03.png

បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN_z2etE7I9XFYe_DxRh1QUgMkzrnGqtYQuE0FALZNiATH0qcyxZmErGu1wct9hv5zdTzANfU666j1sNuJUI4OFSFVNqKgnpMIMF5L4TQwiSQ8_VVJH-ZEHqT10vCw4Ei_cKefxE4IfxEPnsEFulxDB4qQHZf47hcReGBsN0fM8X8GXcKXcA-pAfhhlCD4/s970/image_2024-12-16_13-26-06.png

 

ខេត្តកែប ច្រានចោលព័ត៌មានដែលថាមានការបាក់អគារ៧ជាន់

0

រដ្ឋបាលខេត្តកែប បានចេញលិខិតបំភ្លឺ និងច្រានចោល ក្រោយមានជនខិលខូចមួយចំនួនបានធ្វើការផ្សព្វផ្សាយ និងចែករំលែកបន្តឡើងវិញនូវព័ត៌មាន ចាស់នៃព្រឹត្តិការណ៍បាក់រលំអគារនៅខេត្តកែប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeWQ8D7MkOwSCEAtVyAle9ao-sPyZRhBgCUKegBCYzKeY-DJesI0MGD-fYHvGTaMghyphenhyphencOYbf5O1up328i8-4VIXSdj39ecHwQMOrbKo2RAvSiF4xNM7xjHvADfdp4xlt3mJk30S46KxxmQdMEQeQjwlJ-O-67Ufk6mb7qp_iBcVRZXCu8CYEx1Yp_gnFJY/s934/5-11-768x934.jpg

រដ្ឋបាលខេត្តកែប បានស្នើឱ្យម្ចាស់គស្ថានី និងផេកហ្វេសប៊ុកដែលបានផ្សព្វផ្សាយ និងចែករំលែកព័ត៌មានក្លែងក្លាយទាំងនេះ លុបចេញវិញជាបន្ទាន់ និ សូមស្នើដល់អង្គភាពមានសមត្ថកិច្ចបើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកមុខជនដែលបានបង្ហោះព័ត៌មាន ក្លែងក្លាយនេះយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFR9Sathl7QU4RaMEiTJ5KutqkX3xI2Cx7zQ-m77yjSt85XTRa7hkkYn2W4XY_sIACVNjtnpZDAnH8_zm6OLnHgSVBW9AvLxsjWSQdrFyFIoiV568mb7dBn_YiXmebMkI9DSuYpMwhKWBudQ36GcFNNyYymcz48Yann9E5NTpBQR4znoJN4ojNn_jXX7XE/s1040/image_2024-12-16_13-21-17%20(2).png

គួររំលឹកថា ហេតុការណ៍បាក់អគារកម្ពស់៧ជាន់កើតឡើងតាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បណ្តាលឱ្យកម្មករសំណង់៣៦នាក់ បានស្លាប់ និង២៣នាក់ រងរបួស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg50foNKNaBUzllr2Zypnt4uNE0Q2TCnoYfwV2ySZ92bUh0-1X1i7IlAvAh0aDDMiCIKzUY6qwSQDtVZKuecvs6IN2qW0AYVpEBoAoWsyrLwImk6HHTfFKpe2zrUgVKDTYpjrK5lxbGqCXtGsJpcgSVqpEFOIBvaLUbIAp9n7dbJCo-EmUEYPTEOhKmJX4d/s960/image_2024-12-16_13-21-17.png
ក្រោយកើតហេតុសមត្ថកិច្ចពិនិត្យឃើញថា អគារកម្ពស់៧ជាន់នេះសាងសង់ខុសពីលិខិតអនុញ្ញាត ក្រោមឈ្មោះម្ចាស់សំណង់លោក ឯក សារុន (ប្តី) និងលោកស្រី ឈីវ សុធី (ប្រពន្ធ)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH0ErNMnUfQatXHYb-2NgIXNIur0AjfyzxDJSApxKHXtEQFXJAXQmgNb3KwiouwUXIGoxugfROT-eYL_Zx8vniR4luZDpnfab4N4qaCAJue8jTUjJFQqCs79Z2pCvBGz0vK2rSc1_ziglThmxiHAamfWYuxYtb64LTGolXAk-g0eNl-1fcQ6BfL9mhe37K/s960/4-16.jpg

 

 

ចំនួនពលរដ្ឋបារាំងស្លា.ប់ ដោយសារខ្យល់ព្យុះនឹងកើនឡើងដល់រាប់ពាន់នាក់

0

ប្រទេសបារាំង ៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីក្រសួងមហាផ្ទៃបារាំងប្រកាសថា អាចមានពលរដ្ឋរាប់ពាន់នាក់បាត់ប.ង់ ជីវិតដោយសារខ្យល់ព្យុះស៊ីក្លូនឈ្មោះ «Chido» ដែលមានកម្លាំងបំផុតបោកបក់មកលើកោះ Mayotte របស់បារាំង ក្នុងរយៈពេលជិត១០០ឆ្នាំកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZO-rynJLNAS1E1WkgTCQavv4Y29cfGlVZnhaUnnE6oEMo4kL0GjvnYDd2g_gF7-LF4Ru32CENhb-dOdOBJoQhuRWwbBcxbPRK0T1kmXayxCj4uR-GxmPNnwMmR3WExhDa-HAOEVJZg9DPpaWsUOsFxAIaCx0ibfjcAcwsla_acbTK_PhbFXZOL4wB7gnC/s2000/image_2024-12-16_11-05-23.png

មន្ត្រីឧតុនិយមឱ្យដឹងថា ខ្យល់ព្យុះនេះបានបក់មកលើកោះ Mayotte កាលពីយប់ថ្ងៃទី១៥ ខែធ្នូ កន្លងមក ដែលមានកម្លាំងស្មើជាង២០០គីឡូម៉ែត្រក្នុង១ម៉ោង ។ ខ្យល់ព្យុះនេះបណ្តាលឱ្យខូចខាតផ្ទះសម្បែងពលរដ្ឋ, អគារ និងមន្ទីរពេទ្យមួយកន្លែង ហើយជាខ្យល់ព្យុះមានកម្លាំងខ្លាំងបំផុតដែលបោកមកលើកោះក្នុងរយៈពេលជាង៩០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiArEzSjwt0s5o-2ewFFiwp7UsI370fVBm7NuKuYGk61UsURe2Acqx23HdfF0LExZqnLs2xLWvCBxBA1y8pH7UAoDb04celJuqewNvw6IeA1p4zUrLYaNYA9dGvdJCZEoeIboTMoaIb026pgLVmePpJ_4aeqWWyyjr4b8VWUq5yQPpRvaYSkiWHsdANjfVf/s1200/image_2024-12-16_11-05-24.png

ពលរដ្ឋម្នាក់បាននិយាយមកកាន់សារព័ត៌មាន Reuters ថា ៖ «ពួកយើងកំពុងជួបប្រទះនឹងសោកនាដកម្ម ហើយមានអារម្មណ៍ដូចស្ថិតក្នុងហេតុការណ៍ក្រោយសង្គ្រាមនុយក្លេអ៊ែរ ក្រោយពីបានឃើញខ្យល់ព្យុះបំផ្លាញលំនៅឋានអស់ជាច្រើនខ្នង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvhKKiQrU9tdebfnmtk2N6Ls55uoX7Icj2ieuLWSv2dNW8ajy3vS_ECNkeXdMvQLe_-CEt1ZKKray6SHd7sDS5JKd8QZ-6BigSwmAssQrEuP4ageghv7KocTAbvdNov0s44G2v0s6TdWlSgrCD6T6lSkicjEf0wNAPYtRVp1YFK0Bda8pPp659kiYpkXi-/s1400/image_2024-12-16_11-05-25.png

តាមរូបភាពថតពីលើអាកាស គេបានឃើញផ្ទះពលរដ្ឋរាប់ពាន់ខ្នងបាក់ខ្ចាត់ខ្ចាយនៅប្រជុំកោះ Mayotte ជាកន្លែងប្រមូលផ្តុំរបស់ជនភៀសខ្លួនខុសច្បាប់ ដែលធ្វើដំណើរមកពីកោះ Comoros នៅក្បែរនោះ ។ អាជ្ញាធរមូលដ្ឋានពិបាករាប់ចំនួនពលរដ្ឋស្លាប់ដោយសារខ្យល់ព្យុះ និងបារម្ភពីការខ្វះខាតអាហារ, ទឹក និងថ្នាំពេទ្យ ពីព្រោះកោះ Mayotte ជាទឹកដីរបស់មូស្លីម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIXFWrNWcuQKHhM2wIEOMdE80Z_rqWLkrWMp9ryOo8wiRd7PqR11VtQWBe0Bh-9f10XjE6cH_EnA8O0klKyPcR9xTlgidsmdJUseVgW37MMr7GMQR7OBw9iuerF9mWt61Ls8HN_lK6xPGPACgeGnlZPQ7iGYZ-XPc9bjO2U8R3vZSs8089_rpxfJqaDtb7/s1100/image_2024-12-16_11-05-27.png
ប្រធានាធិបតីបារាំង លោក Emmanuel Macron ថ្លែងថា ៖ «ខ្ញុំសូមចូលរួមសោកស្តាយទៅកាន់បងប្អូនជនរួមជាតិរបស់យើងរស់នៅកោះ Mayotte ដែលបានឆ្លងកាត់ពេលវេលាដ៏អាក្រក់បំផុត ហើយពលរដ្ឋខ្លះបានបាត់បង់អ្វីៗគ្រប់យ៉ាងក្នុងជីវិត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5MDfkhbUrYPtUVUSk9aHdegr4d2i-ft6B4GxCEQkTCJxpzJpEXV8z_EGGA6rYIgFpFfsd8CesIecQzmgNsJxLXnhxDp8Dvw-XL4VFR18_mNyIzzWjC8Xiu-V5FOorqNJwnclTfhJXFlwOwhRVu4O0dW7ZyIZjK1QRhTEnC_cKb7GI-XgZHfEotXi0cM6z/s2270/image_2024-12-16_11-06-38.png

រយៈពេលជាច្រើនឆ្នាំមកនេះ ពលរដ្ឋរាប់ម៉ឺននាក់បានព្យាយាមធ្វើដំណើរពីកោះ Comoros ស្ថិតនៅឆ្នេរសមុទ្រអាហ្វ្រិកខាងកើត មកកាន់កោះ Mayotte ដោយសារការរស់នៅលើកោះនេះល្អប្រសើរជាង និងទទួលបានប្រាក់ឧបត្ថម្ភផ្នែកសង្គមពីបារាំង ។ ក្រសួងមហាផ្ទៃទទួលស្គាល់ថា បច្ចុប្បន្ន មានមនុស្សជាង១ម៉ឺននាក់បានមករស់នៅលើកោះ Mayotte ដោយខុសច្បាប់ ឬគ្មានឯកសារស្នាក់នៅ ៕

វិស័យឧស្សាហកម្មទេសចរណ៍របស់កូរ៉េនៅចុងឆ្នាំនេះអាចនឹងធ្លាក់ចុះដោយសារវិបត្តិនយោបាយ

0

កូរ៉េខាងត្បូង៖ ភ្ញៀវទេសចរអន្តរជាតិជាច្រើនបានលុបចោលការធ្វើដំណើរទៅប្រទេសកូរ៉េជាបន្តបន្ទាប់ ដោយសារវិបត្តិនយោបាយ បន្ទាប់ពីច្បាប់អាជ្ញាសឹកកាលពីសប្តាហ៍មុន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNN វិបត្តិនយោបាយនៅប្រទេសកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ននេះបានកំពុងរំខានដល់ឧស្សាហកម្មទេសចរណ៍យ៉ាងខ្លាំង ធ្វើឱ្យប្រទេសនេះបាត់បង់ភ្ញៀវបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈនៅចុងឆ្នាំមុនមានភ្ញៀវទេសចរមកទស្សនាច្រើន ប៉ុន្តែនៅចុងឆ្នាំនេះស្រាប់តែស្ងាត់ភ្ញៀវទេសចរទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipkQgNRxqm33pzO9LucJlVJJGNBEJqfbhSCD3lr8kP81nsjJs4lnBh6_C51O0IA7QL9T13femCEQocJwqMfw7F5Z3VfbNG1RmRVv7B5z1NlhJX53e60aLeKFY9y26kV3dV4SGtwVbbkZkOY71m2WOAu2_WcIEUhb_xzAv4sC4q4QHTOy5QwTJsUApIwJOr/s2000/image_2024-12-16_11-01-26.png
កាលពីចុងសប្តាហ៍មុន សមាគមអ្នកចាប់ផ្តើមអាជីវកម្មទេសចរណ៍កូរ៉េបាននិយាយថា ចំនួននៃការកក់ទុកក្នុងឆមាសទី ១ ឆ្នាំ ២០២៥ បានធ្លាក់ចុះយ៉ាងខ្លាំង។ បន្ទប់នៅសណ្ឋាគារដែលច្រើនតែពេញក្នុងរដ្ឋធានីសេអ៊ូលបានក្លាយទៅជាទទេដោយសារតែការលុបចោលរបស់អ្នកទេសចរ ប្រតិបត្តិករទេសចរណ៍ក្នុងស្រុកបាននិយាយថា សណ្ឋាគារមួយចំនួនថែមទាំងផ្តល់ការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសដើម្បីទាក់ទាញការកក់កាន់តែច្រើន ទោះជាយ៉ាងណាភ្ញៀវបរទេសនៅតែមិនចាប់អារម្មណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnMwFd1ZXvrngPFxjHhyl_n03VmTo8__5rKfH0TbmcvUUFDXzwMO9zI2p_AiM6hsQcbJDAHGJE_4StYczdpx22yPb5HMH92HP9L_Rap5lJLC1w3IydVSAz91lvMsKaYNBXliN4gMPSChQG9DoCIcg3cZ1dI1Mhq3J0BMyeH1fgGgmyL4qFsreHo_LFppXK/s1080/image_2024-12-16_11-01-27.png

គ្លីនិកវះកាត់កែសម្ផស្សក្នុងតំបន់ Gangnam ដ៏ធំនៃទីក្រុងសេអ៊ូលក៏បាននិយាយផងដែរថាអ្នកជំងឺបរទេសមួយចំនួនបានលុបចោលការណាត់ជួបរបស់ពួកគេចាប់តាំងពីមានឧប្បត្តិហេតុច្បាប់អាជ្ញាសឹក។ តំណាងគ្លីនិកម្នាក់បាននិយាយថា “មិនចាំបាច់ព្រួយបារម្ភខ្លាំងពេកអំពីស្ថានភាពបច្ចុប្បន្ននោះទេ ប៉ុន្តែប្រសិនបើរឿងនេះនៅតែបន្ត វានឹងប៉ះពាល់ដល់ភ្ញៀវទេសចរបរទេសយ៉ាងខ្លាំង”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR6ubj06y4DKHNM-XdiP16Dus7FnGSiKo8jF4TlQEShdsyWMQle9bsmPLYWl34rExI2zsT1TDtFZJQgHlPPbksA4YRliqDq7tqz0MWeDwYXX-odTmeTZTO6s9tMC0ublttmpqsJ44Q30qoVJeMXAI_XAxdqaMgjE8n6zez1Jv7iohAU6ZHrThiEVSVXEnY/s1733/image_2024-12-16_11-01-28.png

អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បាននិយាយកាលពីថ្ងៃទី ១២ ខែធ្នូថា “ភ្ញៀវបរទេសមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពនៅក្នុងទីក្រុងសេអ៊ូល” ទោះជាយ៉ាងណាលោកនិងមន្ត្រីឧស្សាហកម្មទេសចរណ៍ បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ដោយនិយាយថា ជីវិតប្រចាំថ្ងៃ និងសកម្មភាពទេសចរណ៍នៅតែបន្តដូចធម្មតា បើទោះបីជាមានការតវ៉ាទ្រង់ទ្រាយធំជាបន្តបន្ទាប់ក៏ដោយ ក៏ទីក្រុងសេអ៊ូលនៅតែមានសុវត្ថិភាពជានិច្ច ដូច្នេះភ្ញៀវទេសចរបរទេសមិនបាច់បារម្ភពីសុវត្ថិភាពនោះទេ ដោយភ្ញៀវអាចអញ្ជើញធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងបានដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtak9Csbw7fHTKcu5bNlUhWGqNoR812tH5_JVdacwtpzSRbBfDh9LttkheBg1DfBRMSDVo33wNVHlDwsgDOjJZ-pTmCb_iKGOphx_TpYnEQzkze6ulZBWktvQFGY2cW-IJoEUSBvAMvwk2HNydt7LbBddM04yZimwlTVFFSlhkIgOXMfOw5PPDRYccENtD/s1200/image_2024-12-16_11-01-29.png

ទោះបីជាបច្ចុប្បន្នមានភាពច្របូកច្របល់ផ្នែកនយោបាយបន្តិចក៏ដោយ ក៏ប្រទេសនេះសង្ឃឹមថានឹងកើនឡើងជិតពីរដងនៃចំនួនភ្ញៀវទេសចរប្រចាំឆ្នាំដល់ ៣០ លាននាក់នៅឆ្នាំ ២០២៧ បើធៀបនឹងកម្រិតឆ្នាំ ២០១៩ ផ្នែកនៃយុទ្ធសាស្រ្តនេះក៏ផ្តោតលើការធ្វើដំណើរអាជីវកម្មជាក្រុមសម្រាប់ព្រឹត្តិការណ៍នានា រួមមានសន្និសីទ និងការតាំងពិពណ៌ ដែលជាវិស័យដែលគេស្គាល់ថាជាទេសចរណ៍ MICE ។ ទោះបីជាយ៉ាងណា បើតាមលោកស្រី Ha Hong-kook អគ្គលេខាធិការនៃសមាគម MICE របស់កូរ៉េ វាអាចនឹងរងផលប៉ះពាល់ ប្រសិនបើវិបត្តិនយោបាយអូសបន្លាយរហូតដល់ដើមឆ្នាំក្រោយ៕