Home Blog Page 703

ធីតា ចេញមុខសូមទោស វណ្ណថាន លើការចោ.ទប្រកាន់ចម្លងរោគ ខណៈនឹងដោះស្រាយតាមច្បា.ប់លើការចា.ប់.បង្ខំនាង

0

បន្ទាប់ពីតារាចម្រៀង វណ្ណថាន ចេញលិខិតបំភ្លឺជាសាធារណៈនិងចាត់ការតាមប្រព័ន្ធផ្លូវច្បាប់ទាក់ទងនឹងការចោទប្រកាន់របស់ ធីតា ថាបានចម្លងរោគទៅកាន់នាងពេលនេះនារីវ័យក្មេងរូបនេះបានចេញមុខសូមទោសទៅកាន់តារាចម្រៀងរូបនេះចំពោះការចោទប្រកាន់ចម្លង HPV ។ ទោះយ៉ាងណា រូបនាងបានបញ្ជាក់ថានឹងដោះស្រាយតាមច្បាប់ទៅលើរឿងផ្ទាល់ខ្លួនផ្សេងទៀតដោយនាងបានចោ.ទថាចាប់បង្ខំរំលោភបំពានដោយគ្មានករណីលើកលែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhACIT-U8ulmP8EPym9K2ZKqlTmnjdMKximZQuCriNXALsRMVwPuBwKfW4zOfNw2TRzB7CHRqr97CWZqDOz_g46O0IXRESrZ6VqVH59E3_SHmt4gh_7v-4UqAWCe8FRSHrxwXNTh3aG_9dXCia68yPDNWvaHha0r9VLmSh9F879tYsqsSlLAVqK7I_20YOu/s2048/image_2024-11-19_13-48-57.png

នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ គណនីហ្វេកប៊ុក Thida Kol បានបង្ហោះថា «ការផុសមួយនេះជាដំបូងខ្ញុំចង់សូមទោសដល់លោក លី វណ្ណថាន ជាសាធារណៈដែលខ្ញុំបានចោទថាឆ្លងជំងឺHPVពីគាត់ហើយក៏សូមទោសដល់មហាជនដែលធ្វើឱ្យយល់ច្រឡំថាលោក លី វណ្ណថាន មានរោគអ្វីផ្សេងៗ។ ហើយខ្ញុំចង់បញ្ជាក់ពីជំងឺខ្ញុំថាពេលនេះខ្ញុំពិតជាឈឺមែនមិនបានបោកប្រាស់មហាជនឡើយ! នៅមានរឿងផ្ទាល់ខ្លួនផ្សេងទៀតខ្ញុំសូមដោះស្រាយមុខច្បាប់ អរគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgB4RrVgA-L5zcHuAp4wttwWGRuj8RrQN6imjX2KIyfN6b1Ug_kwHGcuLpMtbWv5BqjhV8FGBo9UEceau_9VTBqZHs77PK2iI039nMZt0E0tgjY_6aTBI23hXP-1EO2iKlFVDfTavPEkEUiLy9HfQCrPdPZf4ssUej5EnYb1PKym08OMyfwXIDvhyphenhypheng1d2h/s2048/image_2024-11-19_13-48-55%20(2).png

ឈានចូលថ្ងៃទី២០ ធ្នូ Thida Kol បានបង្ហោះទៀតថា «ខ្ញុំបានចេញបញ្ជាក់ហើយថាខ្ញុំឈឺជាការពិតចំណែកមហារីកវិញស្អែកទើបខ្ញុំពិនិត្យម្តងទៀតដើម្បីឱ្យបងប្អូនបានមើលឱ្យច្បាស់ថាខ្ញុំមិនបានបោកប្រាស់។
ពាក់ព័ន្ធជាមួយរឿងបុគ្គលវិញខ្ញុំសុំបញ្ជាក់ថាខ្ញុំចេញសូមទោសគាត់ជាសាធារណៈតែរឿងជំងឺមួយគត់ រឿងអ្វីផ្សេងទៀតដែលខ្ញុំធ្លាប់បាននិយាយគឺជារឿងពិតទាំងអស់! ព្រោះមានសាក្សីនៅក្នុងផ្ទះនោះមួយដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Y7ur_QCGWwn5cq-j1sHum35HTOE2JaNC09EMsdW5goIcHrYvungyppqMio0vGazJb0BKT6x8yk7SgQsnVmMnjGhZML5jUwBqX6Io3uxZdTqVFl1vNyNgW6OmjsRlBlDn-THf-XxQd9LZ7Cs33bn9nCEKe6zUiprSeRwU-xLWwkIhFynR7MdJw0gOv3Pv/s459/Screenshot%202024-12-19%20133307.png

នារីរូបនេះ បានលើក៣ចំណុចជុំវិញរឿងនាងនិងវណ្ណថាន ថា ទី១នាងទទួលកំហុសមុខច្បាប់រឿងជំងឺទាំងអស់ ទី២ នាងស្នើសុំឱ្យ វណ្ណថាន បូកបញ្ចូលក្នុងពាក្យបណ្តឹងផងដែរថាតើពិតជាបានចាប់បង្ខំគេមែនដែរឬទេ ទី៣នាងនឹងដាក់ពាក្យបណ្តឹងរឿងដែលគេបានរំលោភបំពានមកលើនាង។ ធីតា បានសង្កត់ធ្ងន់ថា ចាប់ពីថ្ងៃនេះទៅនាងធ្វើតាមផ្លូវច្បាប់ដោយគ្មានការលើកលែង។

គួរបញ្ជាក់ផងដែរថា ព្រឹកថ្ងៃទី១៩ ធ្នូ តារាចម្រៀង លី វណ្ណថាន បានចេញលិខិតបំភ្លឺជាសាធារណៈទាក់ទងនឹងបញ្ហានេះដោយលោកដោះស្រាយតាមប្រព័ន្ធផ្លូវច្បាប់ដើម្បីស្រោចស្រង់កេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់លោកត្រឡប់មកវិញហើយនឹងប្រគល់ជូនលទ្ធផលតេស្តសុខភាពស្អាតស្អំរបស់ខ្លួនទៅកាន់តុលាការ។ លោក ថានេះជារឿងដ៏គួរឱ្យអាម៉ាសបំផុតនៅក្នុងជីវិតខណៈដែលកេរ្តិ៍ឈ្មោះត្រូវបានបង្ខូចបែបនេះ៕

ឃើញ ឡូរីន ឆ្លើយតបចាស់ដៃមកខ្លួន អាចារ្យធំ ថាមិនខ្វល់ព្រោះនាងឱ្យតម្លៃលើរឿងបែបនេះ

0

ថ្មីៗនេះទស្សនិកជនជ្រាបមកហើយថាជុំវិញការបញ្ចេញរាងខ្លាំងរបស់ ឡូរីន សង្សារបណ្តូលចិត្តរបស់ វណ្ណដា បានឡើងកម្តៅយ៉ាងខ្លាំងជាមួយនឹង អាចារ្យធំ។ បន្ទាប់ពី ឡូរីន ឆ្លើយតបទៅកាន់ អាចារ្យធំ យ៉ាងចាស់ដៃនិងទទួលបានការផ្ញើសារដោយផ្ទាល់ អាចារ្យធំ ថាលោកមិនខ្វល់នាងតបអ្វីនោះទេព្រោះ ឡូរីន ឱ្យតម្លៃទៅលើការបញ្ចេញរាងរបស់ខ្លួន។ ចំណុចមួយ អាចារ្យធំ បានសរសើរ ឡូរីន ដែលបានតបជាភាសាខ្មែរក្បោះក្បាយគ្រាន់បើជាងអ្នកមួយចំនួនសរសេរអក្សរឡាតាំងប្រឆាំងដូនតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWmjojLp-9DviiQXqPtTM5hoFmFoXqHVapvs4TCHUgwU2xhB7mQayGy34mDjw6SmBpzKLhZoHgSs9KtRx9u-7b3rT7X_Im8MoENDhIyjo5tzaPswIJJwO-d3NdU1i963GU9WzKvuwBmtUaS5LBjHP9YvcacNC09BOJh8UHNqvbo6seI_JZsKWCJ38wVsk0/s1464/image_2024-12-17_10-16-38.png

ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ អាចារ្យធំ បានបង្ហោះរូប៤សន្លឹកដែលមានរូបរបស់ ឡូរីន ចំនួន១ដែលឈរថតបង្អួតរាងនៅមុខកញ្ចក់បញ្ចេញរាងស៊ិចស៊ី និង៣សន្លឹកទៀតគឺជាសំណេររបស់នាងឆ្លើយតបទៅកាន់ អាចារ្យធំ ដែលយករូបភាពនាងមកបង្ហោះជាសាធារណៈនាំឱ្យមានមតិវែកញែក។ ក្នុងការបង្ហោះ អាចារ្យ បានភ្ជាប់មកជាមួយនឹងពាក្យពេចន៍ អរគុណទៅកាន់ ឡូរីន ដែលប្រឹងឆាតនិងប្រឹងតបមកកាន់លោកសរសេរអក្សរខ្មែរបានល្អក្បោះក្បាយណាស់គ្រាន់បើជាងមួយចំនួន «មាត់ថាស្រឡាញ់ជាតិណាស់ ខ្លាចរដ្ឋាភិបាលដាក់បញ្ចូលអក្សរវៀតណាមក្នុងកម្មវិធីសិក្សាជាតិតែបែរជាអត់ចេះសរសេរអក្សរខ្មែរទេ ប្រឹងបំផ្លាញអក្សរមរតកដូនតាទៅសរសេរអក្សរឡាតាំងប្រឆាំងដូនតាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip9mVhX4-TTx0CGIgKB_l8gcig3AIaYsV_Zmyn2Sk_pGM-kmBJs85CiG9bjYFpIFXX8qhI4yE1Lq94zLAVn1kR3wrZxP4a2OgiBQ6Nw04YEqnCy5ErbhHYDTepHoHST_IepcI6bRswOCjapaqJ6hkDNHaQ41n_6PYpLIxKzTH2esQE_GTfJae7cHtMxNFC/s1812/image_2024-12-18_10-59-08.png

អាចារ្យធំ បន្ថែមថាខ្លួនមិនបានខ្វល់ឡូរីន តបអ្វីនោះទេព្រោះនាងឱ្យតម្លៃលើការបញ្ចេញរាងស៊ិចស៊ីបែបនេះ។ អាចារ្យធំ សង្កតធ្ងន់ថា រឿងជាតិធំជាងរឿងនេះនិងបានអរគុណទៅកាន់ហ្វេនដែលស្រលាញ់ជាតិជាងហ្វេនខ្វល់ពីរឿងនេះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSMC42nDl6onPZjFOspkuX682RMsHoHo0jK3QLe6iIvfVAGUgJwU1OZ8V41nRhnLy11GOZq9sg41_InuzppMczNs9woXbkiwTXkg1y9xJCL2YgBh9r5GwRJPS8d_Wjw514uB1mI9SVeReRz87qpHESEyK5U0MGmh225oPWE8GWSOUj9yv02mgSCAxYRw4o/s2048/image_2024-12-18_10-59-37.png

    គួរបញ្ជាក់ផងដែរថា បន្ទាប់ពី ឡូរីន បញ្ចេញរូបស៊ិចស៊ីរបស់ខ្លួន អាចារ្យធំ បានបញ្ចេញកំណាព្យកាបឃ្លោងយ៉ាងក្តៅគគុកទៅកាន់នាង។ អត់ទ្រាំមិនបានចំពោះទង្វើរបស់ អាចារ្យធំ ឡូរីន បានចូលទៅឆ្លើយតបយ៉ាងវែងអន្លាយដោយបញ្ជាក់ថានាងមិនចូលចិត្តអាចារ្យធំជាយូរមកហើយទៅលើអត្តចរិតនិងការជេរប្រមាថខណៈនាងថាឱ្យអាចារ្យធំកុំឱ្យលូកដៃរឿងក្មេងចំណាស់ធ្វើតាគេបានហើយនិងវាយតម្លៃមនុស្សស្រីទៅលើការស្លៀកពាក់៕

ព្រះរាជបណ្ណាល័យហ្លួងម៉ែ គម្រោងសំណង់ស្ថាបត្យកម្មដ៏ល្អឯក ក្នុងសម័យទំនើប

0

ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជារតនសម្បត្តិជាតិដ៏សំខាន់ជាប្រវត្តិសាស្ត្រ និងជាគម្រោងសំណង់ស្ថាបត្យកម្មដ៏ល្អឯក ដែលបាននឹងកំពុងសិក្សាសាងសង់នាពេលឆាប់ៗខាងមុខ។

ព្រះរាជបណ្ណាល័យនេះអគារចំនួន៥ ដែលមានឈ្មោះដូចជា៖

  • អគារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លែថ្នូរ និងសុភមង្គល
  • អគារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
  • អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
  • អគារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
  • អគារសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ព្រះរាជបណ្ណាល័យហ្លួងម៉ែ មានវិសាលភាពនៃគោលបំណងពហុវិស័យមានជាអាទិ៍ បដិការគុណ អារ្យធម៌ មនុស្សជាតិ ព្រលឹង សហគមន៍ សេដ្ឋកិច្ច និងសន្តិភាពក្នុងគ្រួសារ បុគ្គល និងមនុស្សជាតិកម្ពុជា។

ក្រោយបញ្ចប់ការសាងសង់ ប្រជាជនកម្ពុជានឹងមានស្ថាប័នជាមត៌កមួយ ដែលដើរតួនាទីជាសារមនី្ទររំឭក មជ្ឈមណ្ឌលស្រាវជ្រាវនិងអប់រំពីអំពើប្រល័យពូជសាសន៍ និងជាបណ្ណសារផ្ទុកឯកសារអេឡិចត្រូនិចដ៏សំខាន់៕

បើប្រទេសកាណាដាក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិកនឹងមានអ្វីកើតឡើង?

0

សហរដ្ឋអាមេរិក ៖ ពលរដ្ឋកាណាដាចង់ឱ្យប្រទេសរបស់ខ្លួនក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ពីព្រោះពួកគេនឹងអាចកាត់បន្ថយការបង់ពន្ធទំនិញ និងគ្រប់គ្រងផ្នែកកងទ័ព ហើយខ្ញុំគិតថា វាជារឿងល្អ ។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump ក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBzkK1U7u_0PNwFkw-rJpRiOYlKhJ1AWWNAwNF1zrmTvzy_m11MRZ53rNmUXRPYYtCxEPWXU3bP6tgrY3qQAt72Z5HO7Reg-NI-q1w_HoLHav2QPyUf5vrAtpkrSmJh_YWbIch84i7drL8_nr35ykcWGGCboH44ss52iLTnw3Uc3KQdDfyhptF4U8JUakk/s1100/image_2024-12-20_10-27-07.png

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រឈមមុខនឹងភាពផុយស្រួយផ្នែកនយោបាយ ក្រោយពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Chrystia Freeland ប្រកាសលាលែងពីតំណែងភ្លាមៗ ដែលលោកស្រីជិតស្និទ្ធជាមួយលោក Trudeau និងជាបុគ្គលមានឥទ្ធិពលក្នុងរដ្ឋាភិបាល ។ វាធ្វើឱ្យមានសំណួរថា តើលោក Trudeau នឹងត្រៀមខ្លួនដូចម្តេចជាមួយលោក Trump ពាក់ព័ន្ធនឹងការដំឡើងពន្ធទំនិញ? ខណៈលោក Trump សរសេរក្នុងបណ្តាញសង្គមថា ពលរដ្ឋកាណាដាចង់ឱ្យប្រទេសពួកគេក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirs-RD3O8XH3K-sNRokcBQzXTyDAX2johsJKgyzhdzrf1sSpi3bAA3b1cSNDZV9uLcatqYAZWnzf68dUU_6NHH1qJLYb2yf1m-bN7BAT7l26qgwwC4KsGGOIRIP-DgG3JMT68xx8D-noODFDEc2bcu1-XXQXs8_raTWuewVsw_mfvk2sFBPotAWXOJbvrX/s3840/image_2024-12-20_10-27-04.png

លោក Trump និយាយថា នេះជាគំនិតល្អប្រសើរបំផុត ដែលកាណាដាចង់ក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ស្របពេលនាយករដ្ឋមន្ត្រីកាណាដាកំពុងប្រឈមនឹងបញ្ហានយោបាយក្នុងប្រទេសពាក់ព័ន្ធនឹងការដំឡើងពន្ធ និងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ។ លើសពីនេះ លោក Trump ថែមទាំងហៅលោក Trudeau ថា ជាអភិបាលខេត្តកាណាដា ទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgemI_VU-A_HWV_UmQWTSArLmVGSqqTQlVbRBmLeicuGSzsnFQCxiAoIVT_iup7Dqtd-lPqSglMlDLnPUpjFiats2WbtyruEGwQHpOo0JgNTSyySZDmzYKMBe985N7bVPZ2oj6cPvYp3vdC6PAJi8cKJ6d9NFCal_z6eJXSq5ckLrbtcUHw6dpEHvmKTABM/s1216/image_2024-12-20_10-27-00.png

លទ្ធផលការស្ទង់មតិរបស់ Leger បង្ហាញថា ពលរដ្ឋកាណាដា ប្រមាណ១៣% ចង់ឱ្យប្រទេសកាណាដា ក្លាយជារដ្ឋមួយរបស់សហរដ្ឋអាមេរិក ។ កាលពីខែវិច្ឆិកា លោក Trump បាននិយាយមកពីកាន់សារព័ត៌មាន Fox News ថា ៖ «ការបង្រួបបង្រួមប្រទេសរវាងសហរដ្ឋអាមេរិក និងកាណាដា នឹងអាចដោះស្រាយបញ្ហាការជួញដូរថ្នាំញៀន Fentanyl និងទប់ស្កាត់ជនភៀសខ្លួនខុសច្បាប់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIaGswIB09cdFAoAF3FMWFrFOKHDvSsIKOwoRi77TVKFoZ-yZlDAwKGekaW7b81Lxmdv8Ze5MNwrKazzcKCInRGFnS-KkX2Huxo7Kk1qfrgP_q3bNlFjTgxMnbblMTAze0NXCGg3Xmb0K4Jwyq4QkVosdxPQwlUqzisU203rB9eKtshyEqY4P2g-dnpC8h/s1254/image_2024-12-20_10-27-03.png

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Freeland មានគំនិតផ្ទុយគ្នាជាមួយលោក Trudeau ទាក់ទងនឹងការបញ្ឈប់បង់ពន្ធការលក់ទំនិញរយៈពេល២ខែ និងការផ្តល់ប្រាក់ជាង១៧០ដុល្លារអាមេរិកឱ្យពលរដ្ឋ ។ លោកស្រីប្រាប់ថា វាជាការធ្វើនយោបាយឥតប្រយោជន៍ ហើយកាណាដាពុំអាចធ្វើបែបនេះទេ ប៉ុន្តែត្រូវរក្សាប្រាក់បម្រុងសម្រាប់ចំណាយពេលចាំបាច់ ករណីកើតសង្គ្រាមពន្ធជាមួយសហរដ្ឋអាមេរិក ពីព្រោះលោក Trump នឹងដំឡើងពន្ធទំនិញកាណាដា ២៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipTsyAdx8mvlOTx2Bs-I5N6Z9aK25kvSw0hiulIOqi4eLR-3LYw4EEPnEzFJHV0ueaHWTZYvlmd0kFm180OmplGExqiuZpwX2ReoZkOubOCn9a5bjgP_peTUa7ak59wNbXJeC9Ap_Jfv-5kavj-kt-QdoUZp1CvTG0dxgeMIbAS_WBAcXMSpwFIvmIBs80/s2000/image_2024-12-20_10-27-01.png

ការលាលែងពីតំណែងរបស់លោកស្រី Freeland បានធ្វើឱ្យពលរដ្ឋកាណាដាទាមទារឱ្យលោក Trudeau ចុះចេញពីតំណែង ហើយមេដឹកនាំគណបក្សប្រឆាំងអំពាវនាវឱ្យមានការបោះឆ្នោតមុនពេលកំណត់ ៕

បញ្ហាព្រែកជីកហ្វូណនតេជោ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ តើរដ្ឋដោះស្រាយបែបណា?

0

គម្រោងព្រែកជីកហ្វូណន ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ត្រូវក្រសួងសិក្សារកឃើញថាបានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋប្រមាណជាង២ពាន់ខ្នង ដើមឈើប្រមាណជាង១៤ម៉ឺនដើម និងដីស្រែជិត៣ម៉ឺនហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYsnKMpTYX8UGHn-IGy1EK8WBQC7iJIaiY4Lq1wkIOrskH0q2svHtZBCXNNiE45tJPsy_PJ_LvXIhPqYGAR_fvJbqGsdHKn4nJMyhoilO5IhiUt8Qfhjz2CLN-IqMkJ1miSyOQliWcerrjC31PgCxueS_W6udDzL3NllXRFiY_mbrDpjaw8usOY-9ynvnO/s1280/image_2024-11-28_11-07-38.png
បើតាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា៖”រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយ៉ាងល្អិតល្អន់ពីផលប៉ះពាល់នៃគម្រោងនេះ ដោយក្នុងនោះបានជួលភាគីទី៣ឱ្យចុះដល់ផ្ទះប្រជាពលរដ្ឋនីមួយៗដែកនឹងត្រូវប៉ះពាល់ ហើយបានធ្វើកិច្ចពិគ្រោះយោបល់ជាមួយគ្នា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZpUOF7Yj3-08aR2Ziz8agnJTUo1l3QYBjW6VkPbb5ZYKUUzpyMXPogkH_FNd9Q8rvt24ITSgrfANYd_1XSzcL3K4wMSdt1YDMMfZ3ZtA0MmtBD7-JQNH1bK9W44nhuhBh2tdeJiM2Rg5iEgJyRagfkedD0kQvstRE1o9cnh5J4vrIYkUv-jeBFMWzpEc_/s1280/image_2024-11-28_11-05-54.pngបច្ចុប្បន្នក្រសួងសេដ្ឋកិច្ច បានត្រៀមកញ្ចប់ថវិកាសម្រាប់ដោះស្រាយផលប៉ះពាល់នេះនៃគម្រោងនេះរួចរាល់ហើយ ដោយបានដោះស្រាយជាបណ្ដើរៗហើយ មិនមានអ្វីដែលឱ្យពលរដ្ឋត្រូវព្រួយបារម្ភនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhASOniA17irXKsTdVJPfRiPEHeqw1W1TeLuTWwU9vtSzjE7eFNdHjwpQEQrLwdq13FspwuEohvy22sz6NjKlLNdLkcji9GaG-iS4JPfXVALwOKwJqukILeBeNQQtflN4c8qR2_lx2bQqt7UXvVRn4-5KvmdmkSs9mSsVBDFJtF8JJ9g0u5ctvAzt2LoX8w/s1280/image_2024-11-28_11-05-54%20(2).png

ព្រែកជីកនេះនឹងកាត់បន្ថយចម្ងាយផ្លូវប្រមាណ ១៩៦គីឡូម៉ែត្រ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនបានច្រើន ដោយមិនតម្រូវឱ្យមានការ​អនុវត្តធ្វើបែបបទចូលចេញច្រើនដងនិងស្មុគ្រស្មាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyKPULhFT0exsw5rhqHjYrNETIgrQVWW8-rvIACAWCqeYn1Qona4kRpYBRZFSR4Iyy0b-Tcc9HI4I1FXBHV24Pci8ONJBTBQA3MAgPjca3ZrdGrOdQTl7fyS0ZmrDJiEIHMM0EDSoeSzzsFMJahZ8eJr1VpKX4qnoEFImo9-XFMymHFeulNjsxo_EoDdXn/s768/image_2024-12-20_10-16-11.png

គួរបញ្ជាក់ផងដែរថា គម្រោងនេះ មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល តាកែវ កំពត និងកែប គ្រោងចំណាយទុនសាងសង់ប្រមាណ១៧០០លានដុល្លារ៕

​ក្រសួងសុខាភិបាល​ ចេញ​វិធានការ​ការពារ​ជំងឺ​វីរុស​ណូ​រ៉ូ

0

ថ្មីៗនេះអង្គការសុខភាពពិភពលោក បានរកឃើញថា ជារៀងរាល់ឆ្នាំនៅលើសកលលោក មាន៦៨៥លានករណី បង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០,០០០នាក់ ក្នុងនោះដែរ ២០០លានករណី កើតលើកុមារអាយុក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥០,០០០នាក់បានស្លាប់។

ការផ្ទុះរាតត្បាត នៃជំងឺបង្កដោយវីរុសណូរ៉ូ ភាគច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់ កន្លែងមានការប្រមូលផ្តុំ អាកាសធាតុត្រជាក់មេរោគរស់យូរ រដូវត្រជាក់ធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ។

បុគ្គលគ្រប់វ័យអាចឆ្លង និងឈឺដោយវីរុសណូរ៉ូ រោគសញ្ញា ជាទូទៅ កើតមានចន្លោះពី ១២ទៅ៤៨ម៉ោង បន្ទាប់ពីប៉ះពាល់ ឬប្រឈមនឹងវីរុសណូរ៉ូ។

រោគសញ្ញាភាគច្រើនមាន ៖ រាក ក្អួត ចង្អោរ ចុកពោះ និងអាចមាន ក្ដៅខ្លួន ឈឺក្បាល និងឈឺខ្លួន។ ភាគច្រើនជាសះស្បើយឡើងវិញ ក្នុងរយៈពេល១ទៅ៣ថ្ងៃ ប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបាន ក្នុងអំឡុង២សប្តាហ៍ ឬលើសបន្ទាប់ពីជាសះស្បើយ។

អ្នកអាចកើតជំងឺបង្កដោយវីរុសណូរ៉ូ ច្រើនដង ក្នុងជីវិតរបស់អ្នក ពីព្រោះ វីរុសណូរ៉ូ មានច្រើនប្រភេទ។ ការឆ្លង វីរុសណូរ៉ូ មួយប្រភេទ មិនអាចការពារអ្នកពីប្រភេទផ្សេងទៀតឡើយ ។កុមារអាយុក្រោម ៥ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ទំនងជាងាយរងគ្រោះធ្ងន់ធ្ងរពេលឆ្លងវីរុស ។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងសុខាភិបាល បាននាំឱ្យទទួលទានទឹកឱ្យបានច្រើន និងត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាពិសេសចម្អិនម្ហូបអាហារសមុទ្រឱ្យបានឆ្អិនល្អ ក្នុងនោះសំខាន់បំផុតអយស្ទ័រឆៅ អាចមានផ្ទុកវីរុសនេះខ្ពស់៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnFDG5ftub-7T1ZhNe-2Hj3dZbD1AinykZO4HhApdZ2H3gYtPqM2T9FEUnOgRWbDRtJbeZSd80yjETzTW06Z-ZS6y8JKaNPEkczKkT7Th-A2QBkjDzF4TeAAjaff0PkbIT-_goJs37tXtc5Cg9t17YvKT0-t-DzSfHpTK_wgHm556Dwpa14DPAP47nKP9V/s1440/06dfb5039c4ad5837a406f4e5094ce6c.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIhxLndpck1Xzx42eBmK3kuZ_8-pWVKGGTeRA7Cgi10x3uF6otRVE2_0d6tdYGXcYBfZ0l-gBYFu4F7T4mZED4mS10XlYNqY0-GT5YJhy3p37ypdulfkz1T4HWA89OSbz6qVeQ9sFF7-ol5NQvRNwUcOUr2_Xb2-jDv8ARef0Aivzs19nOmtOtKAh5deQ-/s1440/030c3e14a574e5dbadb1ddddfe0dbc21.jpg

អាមេរិកប្រើប្រាស់បច្ចេកវិទ្យា AI ត្រួតពិនិត្យអាវុ.ធ ក្នុងសាលារៀន និងបរិវេណព្រំដែន

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាមេរិកប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងសាលារៀន ដើម្បីត្រួតពិនិត្យអាវុ.ធ យ៉ាងឆាប់រហ័ស និងកាត់បន្ថយហេតុការណ៍បា.ញ់ ប្រហារ ។ ក្រៅពីនេះ អាមេរិកក៏បានដំឡើងប្រព័ន្ធឃ្លាំមើលនៅតាមព្រំដែនផងដែរ ក្នុងគោលបំណងទប់ស្កាត់ជនភៀសខ្លួនខុសច្បាប់ និងការជួញដូរគ្រឿងញៀន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj72Q3IYH3_RGBO1qMA2zxCh0G7U7217ZQ_Fo-Q2xrUWqxT3iMJk1hiLzSpnbhQtnj_aNGNj7cc01bBQtZ8iF6fIYalXB2dTlHo2zDFUBXBAsF78bla3VFpnr59RNq6_WgjAYBRT4IAsbcTDarHaXDubMI9MTf8gAMwFQ5KdsMKC2a0R06lMkV0L-rt6i7q/s1200/image_2024-12-20_08-31-50%20(2).png
ស្របពេលភ្នាក់ងារគយ និងការពារព្រំដែនអាមេរិកបានប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់តាមដានការឆ្លងដែនខុសច្បាប់ គេសង្កេតឃើញសាលារៀនកាន់តែច្រើនបានប្រើប្រាស់បច្ចេកវិទ្យានេះចាប់អាវុធ ដើម្បីផ្តល់សុវត្ថិភាពក្នុងទីធ្លាសាលា និងការពារការបាញ់ដែលតែងតែកើតឡើងជាញឹកញាប់នៅអាមេរិក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPCCKg0d1nAWPay-w1eobu0BN-Fo27v1TGz5DRWRmgOCtD04sDCRfo9pZCLiNdSbToDv55fdHD3Q4GoHgHDNnOktqJC0nx93au63tOImrAHe16-ZqxanFVG3KyppvJp5OKvPfGiqGUMXN-6B3G1OlA4yoUFFp3_Yc1QUHiNjjn18aIHYRBlKkt6IPwS_Di/s2000/image_2024-12-20_08-31-50%20(3).png

សាលា Cardinal Local Schools ស្ថិតនៅតំបន់ Geauga County រដ្ឋអូហៃអូ បានបំពាក់បច្ចេកវិទ្យា Zeroeyes ចាប់អាវុធជាតិផ្ទុះដោយស្វ័យប្រវត្តិហើយវាអាចទប់ស្កាត់ការគំរាមកំហែងចាប់ពីខ្លោងទ្វារសាលា ។ បច្ចេកវិទ្យានេះនឹងពិនិត្យការធ្វើចលនាផ្សេងៗនៅមុខកាមេរ៉ា បន្ទាប់មក វានឹងជូនដំណឹងពីប្រភេទកាំភ្លើងទៅនាយកសាលា និងសន្តិសុខជាបន្ទាន់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcgeRNzuLl12Gkftt3Reg03CYTTros8AZB05bKMwtf7TxpxKdA68VlC6zAwvHJHCwytsJtTSkM1_N5gBveHAiQftZFGgMXpMrH7FEGUsamWyUG4es1A2spDbDGG4PJLCyOqM-sCj2RWx1B-J3SeHMx6o4rSB0erIYlmVmuC3r4NfsY4QGDUP5DfQDbGSk4/s1280/image_2024-12-20_08-31-50.png

រីឯសាលា Stark County នៅក្បែរគ្នា ក៏បានប្រើប្រាស់បច្ចេកវិទ្យា Zeroeyes ដែរ កាលពីចុងខែតុលា ឆ្នាំ២០២៤ ពីព្រោះសាលាគិតពីសុវត្ថិភាពកូនសិស្ស និងគ្រូបង្រៀនជាចម្បង ។ ប៉ុន្តែបច្ចេកវិទ្យានេះពុំអាចចាប់អាវុធដែលលាក់ទុកបានទាំងអស់ទេ ហើយសាលាត្រូវតែប្រើប្រាស់ឧបករណ៍ការពារសុវត្ថិភាពបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNdhmlf06LoHdumTafzdAYomY2Ozn2_25hLohT6mhnObcNGVN78gwfBwR3gtc0-dlAzeHeiKMf5xhhhnKT0edFPo_-v7HYVoWNoqRQ8jfH8edzwTIDfgGNXBB0_7AVqiFwzQWwLCi5I1sdRbWYkyBl57kfVIKTorWXdUTlqX-U9K6HRWOuHaF_qFGLMnCh/s1015/image_2024-12-20_08-31-51%20(2).png

ទីប្រឹក្សាសន្តិសុខអាមេរិកនិយាយថា Zeroeyes គ្រាន់តែជួយការពារសុវត្ថិភាពបន្ថែមប៉ុណ្ណោះ ចំណែកបច្ចេកវិទ្យាដែលអាចចាប់អាវុធលាក់ទុកនោះ គឺ Evolve ពីព្រោះវានឹងស្កេនមនុស្សដើរឆ្លងកាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJYSJh-_7OPyI3j2xuACC-HkwpsCCuIbg4rn8tJuST946d_WhamWIRzm_mmgH-cne0A32Kl26O5xpR4Vm9Yojkh016aRRgugvHq13MgaNmyRxPHjcSrZPgRiYy7clpYYo847YHDsKK3-UB-erkDZfQJsSl6vmfKwMPP3RIqtvBLSyz7o6C7BFya6PaLOxk/s800/image_2024-12-20_08-31-51.png

បច្ចុប្បន្ន បច្ចេកវិទ្យា AI ក៏ត្រូវយកទៅប្រើប្រាស់នៅតាមបរិវេណព្រំដែនអាមេរិកជាប់ប្រទេសម៉ិកស៊ិកផងដែរ ដើម្បីតាមដានសកម្មភាពជួញដូរមនុស្ស, ការនាំចូលគ្រឿងញៀន និងជនភៀសខ្លួនខុសច្បាប់ ៕

ថៃស្នើឱ្យចិនជួយទិញដំឡូងមី និងអង្ករបន្ថែមដើម្បីជួយកសិកររបស់ខ្លួន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ លោក Pichai Naripthaphan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ លោក Han Zhiqiang ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ក្រៅពីនេះ ភាគីទាំងពីរបានពិភាក្សាពីការដោះស្រាយបញ្ហាទំនិញ និងអាជីវកម្មខុសច្បាប់ ហើយថៃសុំឱ្យចិនជួយទិញទិន្នផលកសិកម្ម ដូចជា ៖ ដំឡូងមី និងអង្ករបន្ថែម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCxPu8wTu6CD7icIJbvhIg-m2tmggOPPdhKAG0go54KbxBV2HGlLRRNzS00RoVXluTOXzcumXH2FABabYqAriRirwHwS8DwgbWzGO7KZVq8zrhafihvbrbcwc4yyUaxW_2MA3ZP0HUGw2KEGkSQAoqnoCrcwcfXLHkttWWo173OUZR6WZQ_hguLyQRDib4/s728/image_2024-12-20_08-28-18%20(3).png
លោក Pichai និយាយថា តាំងពីឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកបានជួបជាមួយលោក Han ជាបន្តបន្ទាប់ ដើម្បីស្វែងរកកិច្ចសហការរវាងថៃ និងចិន ។ កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងមក លោក Han បាននាំមន្ត្រីមកប្រជុំនៅក្រសួងពាណិជ្ជកម្មថៃ ដោះស្រាយការបារម្ភពីបញ្ហាទំនិញ និងអាជីវកម្មខុសច្បាប់ ។ យើងផ្តោតលើមិត្តភាព សម្ព័ន្ធភាពដ៏ល្អគ្រប់វិស័យ និងពុំប៉ះពាល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយភាគីចិនយល់យ៉ាងច្បាស់ និងជួយគ្នាដោះស្រាយបញ្ហាដោយជោគជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjamtZaB8jcoIxWXz2qXdzOKx7uXu3SlCTmLbI42pnJQH1qnrbmgcdedbqsQeB1wWS64CMg9qFydt6IPRyjFXyO2ZUOoFkoXVHf_-pmAUyZ-mZZsXAVBs6MR2nKDOugUl_vuFOIixY0xy6ZMqWVLVaWHxwcniubKLvBopUbqcW0A8QkF8lUq0uP2_B_ZJCA/s1200/photo_2024-12-19_16-00-39.jpg

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បារម្ភពីបញ្ហាទំនិញ និងអាជីវកម្មខុសច្បាប់នៅប្រទេសថៃ ទើបតែងតាំងលោក Pichai ជាប្រធានគណៈកម្មការដោះស្រាយបញ្ហានេះ ។ លោកក៏បានប្រជុំជាមួយភ្នាក់ងារពាក់ព័ន្ធផងដែរ និងរកវិធានការដោះស្រាយយ៉ាងឆាប់រហ័សដើម្បីកាត់បន្ថយផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOi8NIGjwrWlXInipbiH19xl6HSkDGb84-zWbvRJotpAvPFBOfLZ7YA0fmYpZsWwJNtL42kGpg61dFXNrMo9D1YyOlj9HlRPW1xup7dh_fnOw_1si4R4zM2KaGPxbCOg-e2HS1IiiW_fShBYpAGZXsSPsKfVBaQEEiPc0UA_fLXQAm_s7-9Q3rt8F6nZCi/s1001/image_2024-12-20_08-28-19.png

ក្រោយពីមើលឃើញថា ចិនជាទីផ្សារធំ ទើបលោក Pichai ស្នើឱ្យចិនជួយទិញទិន្នផលកសិកម្មរបស់ថៃ ហើយវានឹងមានប្រយោជន៍ដល់កសិករថៃយ៉ាងខ្លាំង ។ ការពិភាក្សាគ្នាជំហ៊ានដំបូង គឺចិនរីករាយនឹងជួយកសិករថៃ ហើយចិនសន្យាថា នឹងទិញអង្ករថៃបន្ថែមទៀត ចំនួន២៨ម៉ឺនតោន ។ លើសពីនេះ លោកបានស្នើឱ្យចិនទិញទិញដំឡូងមី ដែលកំពុងផ្តល់ទិន្នផលយ៉ាងច្រើនដើម្បីជួយកសិករជាង៧សែនគ្រួសារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT-O2jNpcN7ZDeFYQCnd8KcSmG2D90IGo54OYJWJ8Dpof1mOdlKmvGBlLjsaGhV-JWoQeIW9CYUUs1Zg-6lXtr5oHN-w64I97aZFsOXIPHISUo10KbpXzOtrCTcbPzt8JK5dV68KbFJBrqPg5AY-Ih7CFNBXImgJmt4jBODjy9M8Loehl3voxTPe4FoATu/s960/image_2024-12-20_08-28-18.png
នៅឆ្នាំ២០២៥ គឺជាខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសថៃ និងចិន ហើយក្រសួងពាណិជ្ជកម្មនឹងរៀបចំកម្មវិធីជាច្រើនរួមគ្នាជាមួយចិន ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម ការវិនិយោគរវាងសហគ្រិនថៃ និងចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho5CEg_3QdAwSFXuiM0bokKL283M_mGRHfANTQtiQ-RQFqF2Ja9ptLumLwIKBXcnQCG61IaVkINWZjFDR1ijilYE3JaZXzKV50QWHIaByBtvCJuNeGj7CWNTpoG1Jjq-AI2jDbqeSot4bJZDjF17j-dmCP_P9bBhw5joj7NIcOs4NNFHcoBgs7R1u0UeVb/s1024/image_2024-12-20_08-28-18%20(2).png

ចំណែកលោក Han ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ និយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរប្រៀបដូចជាព្រៃឈើ ដែលនឹងដុះលូតលាស់ជាបន្តបន្ទាប់ទៅថ្ងៃអនាគត ប៉ុន្តែបញ្ហាផ្សេងៗ គឺដូចគ្នានឹងសត្វដង្កូវតូចមួយ ហើយត្រូវតែចាប់វាចេញ ទើបព្រៃឈើដុះលូតលាស់ល្អ ។ លោកនឹងជំរុញការធ្វើពាណិជ្ជកម្មរវាងចិន និងថៃ ឱ្យកាន់តែល្អប្រសើរ ៕

Jungkook ទទួលបានប្រតិកម្មចម្រុះក្រោយមិននិយាយពី Rosé ទាក់ទងនឹងបទ «APT»ខណៈបានបង្កើតកំណត់ត្រាថ្មី

0

ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់ Jungkook សមាជិកក្រុម BTS បានច្រៀងនិងរាំបទ «APT» បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង។ ទោះយ៉ាងណា តារាចម្រៀងរូបនេះបាន និយាយអំពី Bruno Mars ប៉ុន្តែមិនបាននិយាយឈ្មោះ Rosé ដែលនាំឱ្យមានប្រតិកម្មចម្រុះ។ ជាមួយនឹងការ Live នេះបានបង្កើតកំណត់ត្រា Weverse ដែលទាក់ទាញអ្នកទស្សនាជាង២០លាននាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXi2-8m4gguEg7Qwl4sCaSIyVeTbqrj69WOMPrIy2cCgyLKjZqHCAgfWLSvXJjQm0wmoQXcA8j1AKkFUtHVGl5uL3nWYgyMr38P7ExG6nKtAvzg0Q277ZGxd4-gfx__7H65AfSP-MRHNhry55NyT3A32r4vHK3Ph1CjCnlCc29vAjm1R-SqXYTimL-zaoR/s1536/image_2024-12-19_11-54-00%20(2).png
នៅយប់ថ្ងៃទី១៨ ខែធ្នូ Jungkook សមាជិកក្រុម BTS បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការផ្សាយបន្តផ្ទាល់។ តារាប្រុសរូបនេះបានរៀបរាប់រឿងខ្លីៗជាច្រើន ដូចជាបទពិសោធន៍របស់ខ្លួនក្នុងជួរយោធាជាមួយសមាជិករួមក្រុមគឺជា Jimin ក៏ដូចជាការស្រលាញ់របស់លោកចំពោះ G-Dragon ជាដើម។ លើសពីនេះ Jungkook បានច្រៀង និងរាំតាមបទចម្រៀងផ្សេងៗ រួមទាំងបទ «APT» របស់ Rosé សមាជិកBLACKPINK ផងដែរ។ ទោះយ៉ាងណាក៏ដោយ ការលើកឡើងរបស់ Jungkook នៅពេលនិយាយអំពីបទនេះបានទាញប្រតិកម្មចម្រុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn01rQE6x_W_F6G-6NBgb9cus7J-Dqm8XL2Adj0DC5fB3m3qMiXQwz6KasA6vrqaHwgbX0Cpkl4wrd-hPVfrlQ6qc2sJaQIyVCPYtCfcFOMNXUnr3agp3cQGBJ3BbEdb2Z7kHNLp0pptJ-0dU2fRT3fTXA47OgomYYnWKXZcCLrfEAGATGm-KOIvs-EiHH/s2048/image_2024-12-19_11-54-07.png

ជាពិសេស នៅពេលដែលត្រូវបានស្នើសុំឱ្យច្រៀងបទ «APT» ដំបូងឡើយ Jungkook មានអារម្មណ៍ស្ទាក់ស្ទើរប៉ុន្តែលោកក៏បានសម្រេចចំណងហ្វេនខណៈបានលើកនិយាយពី Bruno Mars ដែលធ្វើការងារដ៏អស្ចារ្យបែបនេះ។ ការពិតដែលថា Jungkook គ្រាន់តែនិយាយអំពី Bruno Mars និងមិនមែន Rosé បាននាំឱ្យមានការបញ្ចេញមតិផ្សេងៗ ដោយអ្នកខ្លះបានចោទប្រកាន់តារាប្រុសរូបនេះថា ធ្វើឱ្យ Rosé ខូចគុណភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhquZ1GDOmkd268Pj7xX644CgRkFZzowr3z00f9p6uxFdckbeDEwC2BTOObc8jcxQcQzad2wFRb_i-hYlHo1zJXCXc0O8Ap2LI5cmpnw4Oj-Vk66zvQ9HKlSVOpWKaHQfM2tYNyVVZpGnFc8iDG48gbFT67bDLXJLtmBtdRKeZ02MO_OOHR5usekVoO-2Tp/s1144/image_2024-12-19_11-54-02.png

ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនបានការពារ Jungkook ដោយបញ្ជាក់ថាតាមពិតការអត្ថាធិប្បាយរបស់ Jungkook គ្រាន់តែបង្ហាញថាលោកបានរកឃើញកម្រិតសំឡេងរបស់ Bruno Mars ខ្ពស់ពេកសម្រាប់លោកដូច្នេះតារាចម្រៀងរូបនេះខ្លាចពេកក្នុងការព្យាយាមច្រៀងចម្រៀងនេះ។ Jungkook មានន័យថារូបគេមិនអាចច្រៀងនៅក្នុងវគ្គ Bruno Mars ដែលជាការពិតទេព្រោះប្រសិនបើអ្នកមើលពេញសមាជិក BTS រូបនេះ ភាគច្រើនច្រៀងផ្នែកRosé ហើយរំលងវគ្គ Bruno Mars ដូចអ្វីដែល Jungkook ប្រាប់ពីដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgabnxHRYv25sK3yyxdVw4lMP4U4YxzGME-I2CxpTApSk7z2AFo5ZgtNtCX1b6eiFgc0Xj8_JUeAyZ6xuIfHOWo7G3zXXk5BuzfavL-6wbXG-NNezlEWkfq-sXx7IQiB6DnGBq9bgGusPE5M4HjOnGnFXgHMJFDEIeRaSI_0hDYzZwBCV2lVzKG5UCozm7m/s2048/image_2024-12-19_11-54-02%20(2).png

អ្នកគាំទ្រមួយចំនួនរបស់ BLACKPINK ថែមទាំងបានយល់ស្របថា Jungkook មិននិយាយពី Rosé គឺល្អជាងព្រោះលោកស្គាល់ពីអ្នកគាំទ្រច្បាស់ប្រសិនបើលោកនិយាយអំពី Rosé តើនឹងមានអ្វីកើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAjgScN3jWtz-Nq32au4LtfXikHIfvJRzeqGLcoEjouRrPgbLCpxk0EI-xTfUoVsfmVqU1IQRuTEgCuw1VXomYZoNSwidhtXY_f8iije5_6ViMTGef_Lt6OZJCPI3x1ibeLQprLRNJcSivD_Z5OMsr5ful_A79McF32S3C1tHZp1witKBEo2KRiXmHwxNT/s1553/image_2024-12-19_11-54-00.png

គួរបញ្ជាក់ថា ការ Live របស់ Jungkook បានកត់ត្រាអ្នកទស្សនា ២០.២ លាននាក់គួរឱ្យចាប់អារម្មណ៍ និងទទួលបាន ២៩២លាន Like ដោយបង្កើតកំណត់ត្រាថ្មីរបស់ Weverse ៕

ល្បីថា ជី ដេវីត និពន្ធបទឱ្យឧកញ៉ា ខេមរៈ សិរីមន្ត អ្នកនិពន្ធ Emo ចេញបកស្រាយថាលោកជាអ្នកនិពន្ធ

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ទៅលើបទចម្រៀងមួយចំនួនដែលតារាចម្រៀង ជី ដេវីត បន្សល់ស្នាដៃនៅពេលស្ថិតក្រោមផលិតកម្មចាស់ដែលមានបទល្បីៗជាច្រើនមានឈ្មោះលោកជាអ្នកនិពន្ធទៅឱ្យរៀមច្បងឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត រួមទាំង ពេជ្រ សោភា។ មួយក្នុងចំណោមនោះបទចម្រៀងមានចំណងជើងថា «ខ្ញុំលែងត្រូវការស្នេហា» របស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ដែលបានចេញកាលពីឆ្នាំ២០១៨។ យ៉ាងណាមិញ អ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀង Emo បានចេញមុខបកស្រាយថាបទនេះគឺលោកជាអ្នកនិពន្ធទាំងសាច់ភ្លេងនិងទំនុកច្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqHa_LgTNRj_eBtHi2hdvJYLsdBnGUa19sY0YO31h7mpmvIgkRY1DcMN2ZG3u7pt3a0D8fN7y1Dm1gpPxdycvbhDm29r9Tt9fPaYenqpxGnpJ2IlVmfQNbEh4mprAhdXfz00RwrHM3ZkqwM-sN579fmcv0-UMzUcqn8cknm8MEP9Ju0f5PP7ochHtGgdqR/s2048/image_2024-12-19_09-48-26.png

លោក Emo បានចេញវីដេអូមួយកាលពីយប់ថ្ងៃទី១៨ ធ្នូ ដោយលោកបាននិយាយថាបទ «ខ្ញុំលែងត្រូវការស្នេហា» ទាំងការនិពន្ធបទភ្លេង melody ប៉ារ៉ូលទាំងអស់លើកឡើងតែការ record និង Mix Master ដោយរៀមច្បងនៅផលិតកម្មរស្មីហង្សមាស។ ចំណុចដែលលោកជាអ្នកធ្វើប៉ុន្តែមិនដាក់ឈ្មោះខ្លួន Emo បានឆ្លើយតបថាពេលវេលានោះលោកគឺជាឈ្មោះបុគ្គលិកនៅក្នុងផលិតកម្ម Ditway nation ដែលបង្កើតដោយ ជី ដេវីត ជាស្ថាបនិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWSe-uhGYwktPb1Jhy3c5be-pfq5lB140Wjmi6s65AtZo7d7q6Ewx_ckWN58uDCS8ls86h3_XRXFeh_5f3pgnxnn5TYVAIQskvuFS347QLJvxaJD5izoSECZVEzGdGrr5YOTdrbkhfAtmoeXwOho77rgq-vj3xJduMLml9hQ7lmy2FYRA5Ps3-nuNc78dx/s2048/image_2024-12-19_09-48-32.png

អ្នកនិពន្ធរូបនេះបានលើកឡើងទៀតថា អំឡុងពេលនោះខាងផលិតកម្មត្រូវការបទសង់ទីម៉ង់ច្រើនហើយ ជី ដេវីត គឺជាមិត្តល្អម្នាក់ដែលតែងតែជួយជ្រោមជ្រែងការងារនិងផ្តល់គំនិតបទចម្រៀងជូនលោកធ្វើបទមនោសញ្ចេតនាហើយលោកបានធ្វើបទដូចជា ខ្ញុំលែងត្រូវការស្នេហា ហេតុអ្វីចាកចោលបងរបស់ សុវត្ថិ មុនីវណ្ណ កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZnoO9uIp7g2156ZqOMv32YKRMBULcuwtHMg04BUZpB87NqQ7Mn-1Me_aF0HSjyU-D2JPvisvOgYbaN75HO86Icc3wruqvVb24UWNrBCeJ4EQkrdawH2DBiWBvdf-X5ERY4vticsD2sLaLJgnP3PM0SPYaOjEPEPmhxfcKp9Sa9a3lZ6_LaFEZ-nEQ9ewh/s2048/image_2024-12-19_09-48-38.png

លោក Emo បានបញ្ជាក់ថា មូលហេតុដែលមិនបានដាក់ឈ្មោះលោកដោយសារតែខាងផលិតកម្មទាមទារឱ្យការចុះឈ្មោះជាមួយអត្តសញ្ញាប័ណ្ណនិងច្រើនទៀតដូច្នេះលោកបានប្រាប់ ជី ដេវីត ឱ្យធ្វើទៅលោកមិនដឹងទេ សុំតែការទូទាត់កម្រៃ។ លោកថា ជី ដេវីត មិនដែលទៅរវល់ហើយលោកក៏មិននឹកស្មានថាបទនេះមានការគាំទ្រច្រើននិងនៅតែចងចាំស្នាដៃការនិពន្ធរបស់លោក៕