Home ព័ត៌មានអន្តរជាតិ បើប្រទេសកាណាដាក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិកនឹងមានអ្វីកើតឡើង?

បើប្រទេសកាណាដាក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិកនឹងមានអ្វីកើតឡើង?

83
0

សហរដ្ឋអាមេរិក ៖ ពលរដ្ឋកាណាដាចង់ឱ្យប្រទេសរបស់ខ្លួនក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ពីព្រោះពួកគេនឹងអាចកាត់បន្ថយការបង់ពន្ធទំនិញ និងគ្រប់គ្រងផ្នែកកងទ័ព ហើយខ្ញុំគិតថា វាជារឿងល្អ ។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump ក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBzkK1U7u_0PNwFkw-rJpRiOYlKhJ1AWWNAwNF1zrmTvzy_m11MRZ53rNmUXRPYYtCxEPWXU3bP6tgrY3qQAt72Z5HO7Reg-NI-q1w_HoLHav2QPyUf5vrAtpkrSmJh_YWbIch84i7drL8_nr35ykcWGGCboH44ss52iLTnw3Uc3KQdDfyhptF4U8JUakk/s1100/image_2024-12-20_10-27-07.png

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រឈមមុខនឹងភាពផុយស្រួយផ្នែកនយោបាយ ក្រោយពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Chrystia Freeland ប្រកាសលាលែងពីតំណែងភ្លាមៗ ដែលលោកស្រីជិតស្និទ្ធជាមួយលោក Trudeau និងជាបុគ្គលមានឥទ្ធិពលក្នុងរដ្ឋាភិបាល ។ វាធ្វើឱ្យមានសំណួរថា តើលោក Trudeau នឹងត្រៀមខ្លួនដូចម្តេចជាមួយលោក Trump ពាក់ព័ន្ធនឹងការដំឡើងពន្ធទំនិញ? ខណៈលោក Trump សរសេរក្នុងបណ្តាញសង្គមថា ពលរដ្ឋកាណាដាចង់ឱ្យប្រទេសពួកគេក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirs-RD3O8XH3K-sNRokcBQzXTyDAX2johsJKgyzhdzrf1sSpi3bAA3b1cSNDZV9uLcatqYAZWnzf68dUU_6NHH1qJLYb2yf1m-bN7BAT7l26qgwwC4KsGGOIRIP-DgG3JMT68xx8D-noODFDEc2bcu1-XXQXs8_raTWuewVsw_mfvk2sFBPotAWXOJbvrX/s3840/image_2024-12-20_10-27-04.png

លោក Trump និយាយថា នេះជាគំនិតល្អប្រសើរបំផុត ដែលកាណាដាចង់ក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ស្របពេលនាយករដ្ឋមន្ត្រីកាណាដាកំពុងប្រឈមនឹងបញ្ហានយោបាយក្នុងប្រទេសពាក់ព័ន្ធនឹងការដំឡើងពន្ធ និងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ។ លើសពីនេះ លោក Trump ថែមទាំងហៅលោក Trudeau ថា ជាអភិបាលខេត្តកាណាដា ទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgemI_VU-A_HWV_UmQWTSArLmVGSqqTQlVbRBmLeicuGSzsnFQCxiAoIVT_iup7Dqtd-lPqSglMlDLnPUpjFiats2WbtyruEGwQHpOo0JgNTSyySZDmzYKMBe985N7bVPZ2oj6cPvYp3vdC6PAJi8cKJ6d9NFCal_z6eJXSq5ckLrbtcUHw6dpEHvmKTABM/s1216/image_2024-12-20_10-27-00.png

លទ្ធផលការស្ទង់មតិរបស់ Leger បង្ហាញថា ពលរដ្ឋកាណាដា ប្រមាណ១៣% ចង់ឱ្យប្រទេសកាណាដា ក្លាយជារដ្ឋមួយរបស់សហរដ្ឋអាមេរិក ។ កាលពីខែវិច្ឆិកា លោក Trump បាននិយាយមកពីកាន់សារព័ត៌មាន Fox News ថា ៖ «ការបង្រួបបង្រួមប្រទេសរវាងសហរដ្ឋអាមេរិក និងកាណាដា នឹងអាចដោះស្រាយបញ្ហាការជួញដូរថ្នាំញៀន Fentanyl និងទប់ស្កាត់ជនភៀសខ្លួនខុសច្បាប់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIaGswIB09cdFAoAF3FMWFrFOKHDvSsIKOwoRi77TVKFoZ-yZlDAwKGekaW7b81Lxmdv8Ze5MNwrKazzcKCInRGFnS-KkX2Huxo7Kk1qfrgP_q3bNlFjTgxMnbblMTAze0NXCGg3Xmb0K4Jwyq4QkVosdxPQwlUqzisU203rB9eKtshyEqY4P2g-dnpC8h/s1254/image_2024-12-20_10-27-03.png

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Freeland មានគំនិតផ្ទុយគ្នាជាមួយលោក Trudeau ទាក់ទងនឹងការបញ្ឈប់បង់ពន្ធការលក់ទំនិញរយៈពេល២ខែ និងការផ្តល់ប្រាក់ជាង១៧០ដុល្លារអាមេរិកឱ្យពលរដ្ឋ ។ លោកស្រីប្រាប់ថា វាជាការធ្វើនយោបាយឥតប្រយោជន៍ ហើយកាណាដាពុំអាចធ្វើបែបនេះទេ ប៉ុន្តែត្រូវរក្សាប្រាក់បម្រុងសម្រាប់ចំណាយពេលចាំបាច់ ករណីកើតសង្គ្រាមពន្ធជាមួយសហរដ្ឋអាមេរិក ពីព្រោះលោក Trump នឹងដំឡើងពន្ធទំនិញកាណាដា ២៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipTsyAdx8mvlOTx2Bs-I5N6Z9aK25kvSw0hiulIOqi4eLR-3LYw4EEPnEzFJHV0ueaHWTZYvlmd0kFm180OmplGExqiuZpwX2ReoZkOubOCn9a5bjgP_peTUa7ak59wNbXJeC9Ap_Jfv-5kavj-kt-QdoUZp1CvTG0dxgeMIbAS_WBAcXMSpwFIvmIBs80/s2000/image_2024-12-20_10-27-01.png

ការលាលែងពីតំណែងរបស់លោកស្រី Freeland បានធ្វើឱ្យពលរដ្ឋកាណាដាទាមទារឱ្យលោក Trudeau ចុះចេញពីតំណែង ហើយមេដឹកនាំគណបក្សប្រឆាំងអំពាវនាវឱ្យមានការបោះឆ្នោតមុនពេលកំណត់ ៕