ថ្មីៗនេះទស្សនិកជនជ្រាបមកហើយថាជុំវិញការបញ្ចេញរាងខ្លាំងរបស់ ឡូរីន សង្សារបណ្តូលចិត្តរបស់ វណ្ណដា បានឡើងកម្តៅយ៉ាងខ្លាំងជាមួយនឹង អាចារ្យធំ។ បន្ទាប់ពី ឡូរីន ឆ្លើយតបទៅកាន់ អាចារ្យធំ យ៉ាងចាស់ដៃនិងទទួលបានការផ្ញើសារដោយផ្ទាល់ អាចារ្យធំ ថាលោកមិនខ្វល់នាងតបអ្វីនោះទេព្រោះ ឡូរីន ឱ្យតម្លៃទៅលើការបញ្ចេញរាងរបស់ខ្លួន។ ចំណុចមួយ អាចារ្យធំ បានសរសើរ ឡូរីន ដែលបានតបជាភាសាខ្មែរក្បោះក្បាយគ្រាន់បើជាងអ្នកមួយចំនួនសរសេរអក្សរឡាតាំងប្រឆាំងដូនតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWmjojLp-9DviiQXqPtTM5hoFmFoXqHVapvs4TCHUgwU2xhB7mQayGy34mDjw6SmBpzKLhZoHgSs9KtRx9u-7b3rT7X_Im8MoENDhIyjo5tzaPswIJJwO-d3NdU1i963GU9WzKvuwBmtUaS5LBjHP9YvcacNC09BOJh8UHNqvbo6seI_JZsKWCJ38wVsk0/s1464/image_2024-12-17_10-16-38.png

ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ អាចារ្យធំ បានបង្ហោះរូប៤សន្លឹកដែលមានរូបរបស់ ឡូរីន ចំនួន១ដែលឈរថតបង្អួតរាងនៅមុខកញ្ចក់បញ្ចេញរាងស៊ិចស៊ី និង៣សន្លឹកទៀតគឺជាសំណេររបស់នាងឆ្លើយតបទៅកាន់ អាចារ្យធំ ដែលយករូបភាពនាងមកបង្ហោះជាសាធារណៈនាំឱ្យមានមតិវែកញែក។ ក្នុងការបង្ហោះ អាចារ្យ បានភ្ជាប់មកជាមួយនឹងពាក្យពេចន៍ អរគុណទៅកាន់ ឡូរីន ដែលប្រឹងឆាតនិងប្រឹងតបមកកាន់លោកសរសេរអក្សរខ្មែរបានល្អក្បោះក្បាយណាស់គ្រាន់បើជាងមួយចំនួន «មាត់ថាស្រឡាញ់ជាតិណាស់ ខ្លាចរដ្ឋាភិបាលដាក់បញ្ចូលអក្សរវៀតណាមក្នុងកម្មវិធីសិក្សាជាតិតែបែរជាអត់ចេះសរសេរអក្សរខ្មែរទេ ប្រឹងបំផ្លាញអក្សរមរតកដូនតាទៅសរសេរអក្សរឡាតាំងប្រឆាំងដូនតាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip9mVhX4-TTx0CGIgKB_l8gcig3AIaYsV_Zmyn2Sk_pGM-kmBJs85CiG9bjYFpIFXX8qhI4yE1Lq94zLAVn1kR3wrZxP4a2OgiBQ6Nw04YEqnCy5ErbhHYDTepHoHST_IepcI6bRswOCjapaqJ6hkDNHaQ41n_6PYpLIxKzTH2esQE_GTfJae7cHtMxNFC/s1812/image_2024-12-18_10-59-08.png

អាចារ្យធំ បន្ថែមថាខ្លួនមិនបានខ្វល់ឡូរីន តបអ្វីនោះទេព្រោះនាងឱ្យតម្លៃលើការបញ្ចេញរាងស៊ិចស៊ីបែបនេះ។ អាចារ្យធំ សង្កតធ្ងន់ថា រឿងជាតិធំជាងរឿងនេះនិងបានអរគុណទៅកាន់ហ្វេនដែលស្រលាញ់ជាតិជាងហ្វេនខ្វល់ពីរឿងនេះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSMC42nDl6onPZjFOspkuX682RMsHoHo0jK3QLe6iIvfVAGUgJwU1OZ8V41nRhnLy11GOZq9sg41_InuzppMczNs9woXbkiwTXkg1y9xJCL2YgBh9r5GwRJPS8d_Wjw514uB1mI9SVeReRz87qpHESEyK5U0MGmh225oPWE8GWSOUj9yv02mgSCAxYRw4o/s2048/image_2024-12-18_10-59-37.png

    គួរបញ្ជាក់ផងដែរថា បន្ទាប់ពី ឡូរីន បញ្ចេញរូបស៊ិចស៊ីរបស់ខ្លួន អាចារ្យធំ បានបញ្ចេញកំណាព្យកាបឃ្លោងយ៉ាងក្តៅគគុកទៅកាន់នាង។ អត់ទ្រាំមិនបានចំពោះទង្វើរបស់ អាចារ្យធំ ឡូរីន បានចូលទៅឆ្លើយតបយ៉ាងវែងអន្លាយដោយបញ្ជាក់ថានាងមិនចូលចិត្តអាចារ្យធំជាយូរមកហើយទៅលើអត្តចរិតនិងការជេរប្រមាថខណៈនាងថាឱ្យអាចារ្យធំកុំឱ្យលូកដៃរឿងក្មេងចំណាស់ធ្វើតាគេបានហើយនិងវាយតម្លៃមនុស្សស្រីទៅលើការស្លៀកពាក់៕