បន្ទាប់ពីតារាចម្រៀង វណ្ណថាន ចេញលិខិតបំភ្លឺជាសាធារណៈនិងចាត់ការតាមប្រព័ន្ធផ្លូវច្បាប់ទាក់ទងនឹងការចោទប្រកាន់របស់ ធីតា ថាបានចម្លងរោគទៅកាន់នាងពេលនេះនារីវ័យក្មេងរូបនេះបានចេញមុខសូមទោសទៅកាន់តារាចម្រៀងរូបនេះចំពោះការចោទប្រកាន់ចម្លង HPV ។ ទោះយ៉ាងណា រូបនាងបានបញ្ជាក់ថានឹងដោះស្រាយតាមច្បាប់ទៅលើរឿងផ្ទាល់ខ្លួនផ្សេងទៀតដោយនាងបានចោ.ទថាចាប់បង្ខំរំលោភបំពានដោយគ្មានករណីលើកលែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhACIT-U8ulmP8EPym9K2ZKqlTmnjdMKximZQuCriNXALsRMVwPuBwKfW4zOfNw2TRzB7CHRqr97CWZqDOz_g46O0IXRESrZ6VqVH59E3_SHmt4gh_7v-4UqAWCe8FRSHrxwXNTh3aG_9dXCia68yPDNWvaHha0r9VLmSh9F879tYsqsSlLAVqK7I_20YOu/s2048/image_2024-11-19_13-48-57.png

នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ គណនីហ្វេកប៊ុក Thida Kol បានបង្ហោះថា «ការផុសមួយនេះជាដំបូងខ្ញុំចង់សូមទោសដល់លោក លី វណ្ណថាន ជាសាធារណៈដែលខ្ញុំបានចោទថាឆ្លងជំងឺHPVពីគាត់ហើយក៏សូមទោសដល់មហាជនដែលធ្វើឱ្យយល់ច្រឡំថាលោក លី វណ្ណថាន មានរោគអ្វីផ្សេងៗ។ ហើយខ្ញុំចង់បញ្ជាក់ពីជំងឺខ្ញុំថាពេលនេះខ្ញុំពិតជាឈឺមែនមិនបានបោកប្រាស់មហាជនឡើយ! នៅមានរឿងផ្ទាល់ខ្លួនផ្សេងទៀតខ្ញុំសូមដោះស្រាយមុខច្បាប់ អរគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgB4RrVgA-L5zcHuAp4wttwWGRuj8RrQN6imjX2KIyfN6b1Ug_kwHGcuLpMtbWv5BqjhV8FGBo9UEceau_9VTBqZHs77PK2iI039nMZt0E0tgjY_6aTBI23hXP-1EO2iKlFVDfTavPEkEUiLy9HfQCrPdPZf4ssUej5EnYb1PKym08OMyfwXIDvhyphenhypheng1d2h/s2048/image_2024-11-19_13-48-55%20(2).png

ឈានចូលថ្ងៃទី២០ ធ្នូ Thida Kol បានបង្ហោះទៀតថា «ខ្ញុំបានចេញបញ្ជាក់ហើយថាខ្ញុំឈឺជាការពិតចំណែកមហារីកវិញស្អែកទើបខ្ញុំពិនិត្យម្តងទៀតដើម្បីឱ្យបងប្អូនបានមើលឱ្យច្បាស់ថាខ្ញុំមិនបានបោកប្រាស់។
ពាក់ព័ន្ធជាមួយរឿងបុគ្គលវិញខ្ញុំសុំបញ្ជាក់ថាខ្ញុំចេញសូមទោសគាត់ជាសាធារណៈតែរឿងជំងឺមួយគត់ រឿងអ្វីផ្សេងទៀតដែលខ្ញុំធ្លាប់បាននិយាយគឺជារឿងពិតទាំងអស់! ព្រោះមានសាក្សីនៅក្នុងផ្ទះនោះមួយដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Y7ur_QCGWwn5cq-j1sHum35HTOE2JaNC09EMsdW5goIcHrYvungyppqMio0vGazJb0BKT6x8yk7SgQsnVmMnjGhZML5jUwBqX6Io3uxZdTqVFl1vNyNgW6OmjsRlBlDn-THf-XxQd9LZ7Cs33bn9nCEKe6zUiprSeRwU-xLWwkIhFynR7MdJw0gOv3Pv/s459/Screenshot%202024-12-19%20133307.png

នារីរូបនេះ បានលើក៣ចំណុចជុំវិញរឿងនាងនិងវណ្ណថាន ថា ទី១នាងទទួលកំហុសមុខច្បាប់រឿងជំងឺទាំងអស់ ទី២ នាងស្នើសុំឱ្យ វណ្ណថាន បូកបញ្ចូលក្នុងពាក្យបណ្តឹងផងដែរថាតើពិតជាបានចាប់បង្ខំគេមែនដែរឬទេ ទី៣នាងនឹងដាក់ពាក្យបណ្តឹងរឿងដែលគេបានរំលោភបំពានមកលើនាង។ ធីតា បានសង្កត់ធ្ងន់ថា ចាប់ពីថ្ងៃនេះទៅនាងធ្វើតាមផ្លូវច្បាប់ដោយគ្មានការលើកលែង។

គួរបញ្ជាក់ផងដែរថា ព្រឹកថ្ងៃទី១៩ ធ្នូ តារាចម្រៀង លី វណ្ណថាន បានចេញលិខិតបំភ្លឺជាសាធារណៈទាក់ទងនឹងបញ្ហានេះដោយលោកដោះស្រាយតាមប្រព័ន្ធផ្លូវច្បាប់ដើម្បីស្រោចស្រង់កេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់លោកត្រឡប់មកវិញហើយនឹងប្រគល់ជូនលទ្ធផលតេស្តសុខភាពស្អាតស្អំរបស់ខ្លួនទៅកាន់តុលាការ។ លោក ថានេះជារឿងដ៏គួរឱ្យអាម៉ាសបំផុតនៅក្នុងជីវិតខណៈដែលកេរ្តិ៍ឈ្មោះត្រូវបានបង្ខូចបែបនេះ៕