ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជារតនសម្បត្តិជាតិដ៏សំខាន់ជាប្រវត្តិសាស្ត្រ និងជាគម្រោងសំណង់ស្ថាបត្យកម្មដ៏ល្អឯក ដែលបាននឹងកំពុងសិក្សាសាងសង់នាពេលឆាប់ៗខាងមុខ។

ព្រះរាជបណ្ណាល័យនេះអគារចំនួន៥ ដែលមានឈ្មោះដូចជា៖

  • អគារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លែថ្នូរ និងសុភមង្គល
  • អគារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
  • អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
  • អគារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
  • អគារសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ព្រះរាជបណ្ណាល័យហ្លួងម៉ែ មានវិសាលភាពនៃគោលបំណងពហុវិស័យមានជាអាទិ៍ បដិការគុណ អារ្យធម៌ មនុស្សជាតិ ព្រលឹង សហគមន៍ សេដ្ឋកិច្ច និងសន្តិភាពក្នុងគ្រួសារ បុគ្គល និងមនុស្សជាតិកម្ពុជា។

ក្រោយបញ្ចប់ការសាងសង់ ប្រជាជនកម្ពុជានឹងមានស្ថាប័នជាមត៌កមួយ ដែលដើរតួនាទីជាសារមនី្ទររំឭក មជ្ឈមណ្ឌលស្រាវជ្រាវនិងអប់រំពីអំពើប្រល័យពូជសាសន៍ និងជាបណ្ណសារផ្ទុកឯកសារអេឡិចត្រូនិចដ៏សំខាន់៕