ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ទៅលើបទចម្រៀងមួយចំនួនដែលតារាចម្រៀង ជី ដេវីត បន្សល់ស្នាដៃនៅពេលស្ថិតក្រោមផលិតកម្មចាស់ដែលមានបទល្បីៗជាច្រើនមានឈ្មោះលោកជាអ្នកនិពន្ធទៅឱ្យរៀមច្បងឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត រួមទាំង ពេជ្រ សោភា។ មួយក្នុងចំណោមនោះបទចម្រៀងមានចំណងជើងថា «ខ្ញុំលែងត្រូវការស្នេហា» របស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ដែលបានចេញកាលពីឆ្នាំ២០១៨។ យ៉ាងណាមិញ អ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀង Emo បានចេញមុខបកស្រាយថាបទនេះគឺលោកជាអ្នកនិពន្ធទាំងសាច់ភ្លេងនិងទំនុកច្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqHa_LgTNRj_eBtHi2hdvJYLsdBnGUa19sY0YO31h7mpmvIgkRY1DcMN2ZG3u7pt3a0D8fN7y1Dm1gpPxdycvbhDm29r9Tt9fPaYenqpxGnpJ2IlVmfQNbEh4mprAhdXfz00RwrHM3ZkqwM-sN579fmcv0-UMzUcqn8cknm8MEP9Ju0f5PP7ochHtGgdqR/s2048/image_2024-12-19_09-48-26.png

លោក Emo បានចេញវីដេអូមួយកាលពីយប់ថ្ងៃទី១៨ ធ្នូ ដោយលោកបាននិយាយថាបទ «ខ្ញុំលែងត្រូវការស្នេហា» ទាំងការនិពន្ធបទភ្លេង melody ប៉ារ៉ូលទាំងអស់លើកឡើងតែការ record និង Mix Master ដោយរៀមច្បងនៅផលិតកម្មរស្មីហង្សមាស។ ចំណុចដែលលោកជាអ្នកធ្វើប៉ុន្តែមិនដាក់ឈ្មោះខ្លួន Emo បានឆ្លើយតបថាពេលវេលានោះលោកគឺជាឈ្មោះបុគ្គលិកនៅក្នុងផលិតកម្ម Ditway nation ដែលបង្កើតដោយ ជី ដេវីត ជាស្ថាបនិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWSe-uhGYwktPb1Jhy3c5be-pfq5lB140Wjmi6s65AtZo7d7q6Ewx_ckWN58uDCS8ls86h3_XRXFeh_5f3pgnxnn5TYVAIQskvuFS347QLJvxaJD5izoSECZVEzGdGrr5YOTdrbkhfAtmoeXwOho77rgq-vj3xJduMLml9hQ7lmy2FYRA5Ps3-nuNc78dx/s2048/image_2024-12-19_09-48-32.png

អ្នកនិពន្ធរូបនេះបានលើកឡើងទៀតថា អំឡុងពេលនោះខាងផលិតកម្មត្រូវការបទសង់ទីម៉ង់ច្រើនហើយ ជី ដេវីត គឺជាមិត្តល្អម្នាក់ដែលតែងតែជួយជ្រោមជ្រែងការងារនិងផ្តល់គំនិតបទចម្រៀងជូនលោកធ្វើបទមនោសញ្ចេតនាហើយលោកបានធ្វើបទដូចជា ខ្ញុំលែងត្រូវការស្នេហា ហេតុអ្វីចាកចោលបងរបស់ សុវត្ថិ មុនីវណ្ណ កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZnoO9uIp7g2156ZqOMv32YKRMBULcuwtHMg04BUZpB87NqQ7Mn-1Me_aF0HSjyU-D2JPvisvOgYbaN75HO86Icc3wruqvVb24UWNrBCeJ4EQkrdawH2DBiWBvdf-X5ERY4vticsD2sLaLJgnP3PM0SPYaOjEPEPmhxfcKp9Sa9a3lZ6_LaFEZ-nEQ9ewh/s2048/image_2024-12-19_09-48-38.png

លោក Emo បានបញ្ជាក់ថា មូលហេតុដែលមិនបានដាក់ឈ្មោះលោកដោយសារតែខាងផលិតកម្មទាមទារឱ្យការចុះឈ្មោះជាមួយអត្តសញ្ញាប័ណ្ណនិងច្រើនទៀតដូច្នេះលោកបានប្រាប់ ជី ដេវីត ឱ្យធ្វើទៅលោកមិនដឹងទេ សុំតែការទូទាត់កម្រៃ។ លោកថា ជី ដេវីត មិនដែលទៅរវល់ហើយលោកក៏មិននឹកស្មានថាបទនេះមានការគាំទ្រច្រើននិងនៅតែចងចាំស្នាដៃការនិពន្ធរបស់លោក៕