សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាមេរិកប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងសាលារៀន ដើម្បីត្រួតពិនិត្យអាវុ.ធ យ៉ាងឆាប់រហ័ស និងកាត់បន្ថយហេតុការណ៍បា.ញ់ ប្រហារ ។ ក្រៅពីនេះ អាមេរិកក៏បានដំឡើងប្រព័ន្ធឃ្លាំមើលនៅតាមព្រំដែនផងដែរ ក្នុងគោលបំណងទប់ស្កាត់ជនភៀសខ្លួនខុសច្បាប់ និងការជួញដូរគ្រឿងញៀន ។
.png)
ស្របពេលភ្នាក់ងារគយ និងការពារព្រំដែនអាមេរិកបានប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់តាមដានការឆ្លងដែនខុសច្បាប់ គេសង្កេតឃើញសាលារៀនកាន់តែច្រើនបានប្រើប្រាស់បច្ចេកវិទ្យានេះចាប់អាវុធ ដើម្បីផ្តល់សុវត្ថិភាពក្នុងទីធ្លាសាលា និងការពារការបាញ់ដែលតែងតែកើតឡើងជាញឹកញាប់នៅអាមេរិក ។ .png)
សាលា Cardinal Local Schools ស្ថិតនៅតំបន់ Geauga County រដ្ឋអូហៃអូ បានបំពាក់បច្ចេកវិទ្យា Zeroeyes ចាប់អាវុធជាតិផ្ទុះដោយស្វ័យប្រវត្តិហើយវាអាចទប់ស្កាត់ការគំរាមកំហែងចាប់ពីខ្លោងទ្វារសាលា ។ បច្ចេកវិទ្យានេះនឹងពិនិត្យការធ្វើចលនាផ្សេងៗនៅមុខកាមេរ៉ា បន្ទាប់មក វានឹងជូនដំណឹងពីប្រភេទកាំភ្លើងទៅនាយកសាលា និងសន្តិសុខជាបន្ទាន់ ។ 
រីឯសាលា Stark County នៅក្បែរគ្នា ក៏បានប្រើប្រាស់បច្ចេកវិទ្យា Zeroeyes ដែរ កាលពីចុងខែតុលា ឆ្នាំ២០២៤ ពីព្រោះសាលាគិតពីសុវត្ថិភាពកូនសិស្ស និងគ្រូបង្រៀនជាចម្បង ។ ប៉ុន្តែបច្ចេកវិទ្យានេះពុំអាចចាប់អាវុធដែលលាក់ទុកបានទាំងអស់ទេ ហើយសាលាត្រូវតែប្រើប្រាស់ឧបករណ៍ការពារសុវត្ថិភាពបន្ថែមទៀត ។.png)
ទីប្រឹក្សាសន្តិសុខអាមេរិកនិយាយថា Zeroeyes គ្រាន់តែជួយការពារសុវត្ថិភាពបន្ថែមប៉ុណ្ណោះ ចំណែកបច្ចេកវិទ្យាដែលអាចចាប់អាវុធលាក់ទុកនោះ គឺ Evolve ពីព្រោះវានឹងស្កេនមនុស្សដើរឆ្លងកាត់ ។
បច្ចុប្បន្ន បច្ចេកវិទ្យា AI ក៏ត្រូវយកទៅប្រើប្រាស់នៅតាមបរិវេណព្រំដែនអាមេរិកជាប់ប្រទេសម៉ិកស៊ិកផងដែរ ដើម្បីតាមដានសកម្មភាពជួញដូរមនុស្ស, ការនាំចូលគ្រឿងញៀន និងជនភៀសខ្លួនខុសច្បាប់ ៕










