Home ព័ត៌មានអន្តរជាតិ ថៃស្នើឱ្យចិនជួយទិញដំឡូងមី និងអង្ករបន្ថែមដើម្បីជួយកសិកររបស់ខ្លួន

ថៃស្នើឱ្យចិនជួយទិញដំឡូងមី និងអង្ករបន្ថែមដើម្បីជួយកសិកររបស់ខ្លួន

50
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ លោក Pichai Naripthaphan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ លោក Han Zhiqiang ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ក្រៅពីនេះ ភាគីទាំងពីរបានពិភាក្សាពីការដោះស្រាយបញ្ហាទំនិញ និងអាជីវកម្មខុសច្បាប់ ហើយថៃសុំឱ្យចិនជួយទិញទិន្នផលកសិកម្ម ដូចជា ៖ ដំឡូងមី និងអង្ករបន្ថែម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCxPu8wTu6CD7icIJbvhIg-m2tmggOPPdhKAG0go54KbxBV2HGlLRRNzS00RoVXluTOXzcumXH2FABabYqAriRirwHwS8DwgbWzGO7KZVq8zrhafihvbrbcwc4yyUaxW_2MA3ZP0HUGw2KEGkSQAoqnoCrcwcfXLHkttWWo173OUZR6WZQ_hguLyQRDib4/s728/image_2024-12-20_08-28-18%20(3).png
លោក Pichai និយាយថា តាំងពីឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកបានជួបជាមួយលោក Han ជាបន្តបន្ទាប់ ដើម្បីស្វែងរកកិច្ចសហការរវាងថៃ និងចិន ។ កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងមក លោក Han បាននាំមន្ត្រីមកប្រជុំនៅក្រសួងពាណិជ្ជកម្មថៃ ដោះស្រាយការបារម្ភពីបញ្ហាទំនិញ និងអាជីវកម្មខុសច្បាប់ ។ យើងផ្តោតលើមិត្តភាព សម្ព័ន្ធភាពដ៏ល្អគ្រប់វិស័យ និងពុំប៉ះពាល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយភាគីចិនយល់យ៉ាងច្បាស់ និងជួយគ្នាដោះស្រាយបញ្ហាដោយជោគជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjamtZaB8jcoIxWXz2qXdzOKx7uXu3SlCTmLbI42pnJQH1qnrbmgcdedbqsQeB1wWS64CMg9qFydt6IPRyjFXyO2ZUOoFkoXVHf_-pmAUyZ-mZZsXAVBs6MR2nKDOugUl_vuFOIixY0xy6ZMqWVLVaWHxwcniubKLvBopUbqcW0A8QkF8lUq0uP2_B_ZJCA/s1200/photo_2024-12-19_16-00-39.jpg

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បារម្ភពីបញ្ហាទំនិញ និងអាជីវកម្មខុសច្បាប់នៅប្រទេសថៃ ទើបតែងតាំងលោក Pichai ជាប្រធានគណៈកម្មការដោះស្រាយបញ្ហានេះ ។ លោកក៏បានប្រជុំជាមួយភ្នាក់ងារពាក់ព័ន្ធផងដែរ និងរកវិធានការដោះស្រាយយ៉ាងឆាប់រហ័សដើម្បីកាត់បន្ថយផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOi8NIGjwrWlXInipbiH19xl6HSkDGb84-zWbvRJotpAvPFBOfLZ7YA0fmYpZsWwJNtL42kGpg61dFXNrMo9D1YyOlj9HlRPW1xup7dh_fnOw_1si4R4zM2KaGPxbCOg-e2HS1IiiW_fShBYpAGZXsSPsKfVBaQEEiPc0UA_fLXQAm_s7-9Q3rt8F6nZCi/s1001/image_2024-12-20_08-28-19.png

ក្រោយពីមើលឃើញថា ចិនជាទីផ្សារធំ ទើបលោក Pichai ស្នើឱ្យចិនជួយទិញទិន្នផលកសិកម្មរបស់ថៃ ហើយវានឹងមានប្រយោជន៍ដល់កសិករថៃយ៉ាងខ្លាំង ។ ការពិភាក្សាគ្នាជំហ៊ានដំបូង គឺចិនរីករាយនឹងជួយកសិករថៃ ហើយចិនសន្យាថា នឹងទិញអង្ករថៃបន្ថែមទៀត ចំនួន២៨ម៉ឺនតោន ។ លើសពីនេះ លោកបានស្នើឱ្យចិនទិញទិញដំឡូងមី ដែលកំពុងផ្តល់ទិន្នផលយ៉ាងច្រើនដើម្បីជួយកសិករជាង៧សែនគ្រួសារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT-O2jNpcN7ZDeFYQCnd8KcSmG2D90IGo54OYJWJ8Dpof1mOdlKmvGBlLjsaGhV-JWoQeIW9CYUUs1Zg-6lXtr5oHN-w64I97aZFsOXIPHISUo10KbpXzOtrCTcbPzt8JK5dV68KbFJBrqPg5AY-Ih7CFNBXImgJmt4jBODjy9M8Loehl3voxTPe4FoATu/s960/image_2024-12-20_08-28-18.png
នៅឆ្នាំ២០២៥ គឺជាខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសថៃ និងចិន ហើយក្រសួងពាណិជ្ជកម្មនឹងរៀបចំកម្មវិធីជាច្រើនរួមគ្នាជាមួយចិន ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម ការវិនិយោគរវាងសហគ្រិនថៃ និងចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho5CEg_3QdAwSFXuiM0bokKL283M_mGRHfANTQtiQ-RQFqF2Ja9ptLumLwIKBXcnQCG61IaVkINWZjFDR1ijilYE3JaZXzKV50QWHIaByBtvCJuNeGj7CWNTpoG1Jjq-AI2jDbqeSot4bJZDjF17j-dmCP_P9bBhw5joj7NIcOs4NNFHcoBgs7R1u0UeVb/s1024/image_2024-12-20_08-28-18%20(2).png

ចំណែកលោក Han ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ និយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរប្រៀបដូចជាព្រៃឈើ ដែលនឹងដុះលូតលាស់ជាបន្តបន្ទាប់ទៅថ្ងៃអនាគត ប៉ុន្តែបញ្ហាផ្សេងៗ គឺដូចគ្នានឹងសត្វដង្កូវតូចមួយ ហើយត្រូវតែចាប់វាចេញ ទើបព្រៃឈើដុះលូតលាស់ល្អ ។ លោកនឹងជំរុញការធ្វើពាណិជ្ជកម្មរវាងចិន និងថៃ ឱ្យកាន់តែល្អប្រសើរ ៕