គម្រោងព្រែកជីកហ្វូណន ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ត្រូវក្រសួងសិក្សារកឃើញថាបានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋប្រមាណជាង២ពាន់ខ្នង ដើមឈើប្រមាណជាង១៤ម៉ឺនដើម និងដីស្រែជិត៣ម៉ឺនហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYsnKMpTYX8UGHn-IGy1EK8WBQC7iJIaiY4Lq1wkIOrskH0q2svHtZBCXNNiE45tJPsy_PJ_LvXIhPqYGAR_fvJbqGsdHKn4nJMyhoilO5IhiUt8Qfhjz2CLN-IqMkJ1miSyOQliWcerrjC31PgCxueS_W6udDzL3NllXRFiY_mbrDpjaw8usOY-9ynvnO/s1280/image_2024-11-28_11-07-38.png
បើតាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា៖”រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយ៉ាងល្អិតល្អន់ពីផលប៉ះពាល់នៃគម្រោងនេះ ដោយក្នុងនោះបានជួលភាគីទី៣ឱ្យចុះដល់ផ្ទះប្រជាពលរដ្ឋនីមួយៗដែកនឹងត្រូវប៉ះពាល់ ហើយបានធ្វើកិច្ចពិគ្រោះយោបល់ជាមួយគ្នា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZpUOF7Yj3-08aR2Ziz8agnJTUo1l3QYBjW6VkPbb5ZYKUUzpyMXPogkH_FNd9Q8rvt24ITSgrfANYd_1XSzcL3K4wMSdt1YDMMfZ3ZtA0MmtBD7-JQNH1bK9W44nhuhBh2tdeJiM2Rg5iEgJyRagfkedD0kQvstRE1o9cnh5J4vrIYkUv-jeBFMWzpEc_/s1280/image_2024-11-28_11-05-54.pngបច្ចុប្បន្នក្រសួងសេដ្ឋកិច្ច បានត្រៀមកញ្ចប់ថវិកាសម្រាប់ដោះស្រាយផលប៉ះពាល់នេះនៃគម្រោងនេះរួចរាល់ហើយ ដោយបានដោះស្រាយជាបណ្ដើរៗហើយ មិនមានអ្វីដែលឱ្យពលរដ្ឋត្រូវព្រួយបារម្ភនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhASOniA17irXKsTdVJPfRiPEHeqw1W1TeLuTWwU9vtSzjE7eFNdHjwpQEQrLwdq13FspwuEohvy22sz6NjKlLNdLkcji9GaG-iS4JPfXVALwOKwJqukILeBeNQQtflN4c8qR2_lx2bQqt7UXvVRn4-5KvmdmkSs9mSsVBDFJtF8JJ9g0u5ctvAzt2LoX8w/s1280/image_2024-11-28_11-05-54%20(2).png

ព្រែកជីកនេះនឹងកាត់បន្ថយចម្ងាយផ្លូវប្រមាណ ១៩៦គីឡូម៉ែត្រ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនបានច្រើន ដោយមិនតម្រូវឱ្យមានការ​អនុវត្តធ្វើបែបបទចូលចេញច្រើនដងនិងស្មុគ្រស្មាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyKPULhFT0exsw5rhqHjYrNETIgrQVWW8-rvIACAWCqeYn1Qona4kRpYBRZFSR4Iyy0b-Tcc9HI4I1FXBHV24Pci8ONJBTBQA3MAgPjca3ZrdGrOdQTl7fyS0ZmrDJiEIHMM0EDSoeSzzsFMJahZ8eJr1VpKX4qnoEFImo9-XFMymHFeulNjsxo_EoDdXn/s768/image_2024-12-20_10-16-11.png

គួរបញ្ជាក់ផងដែរថា គម្រោងនេះ មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល តាកែវ កំពត និងកែប គ្រោងចំណាយទុនសាងសង់ប្រមាណ១៧០០លានដុល្លារ៕