Home Blog Page 704

កក្រើកពិភពលោកហើយ! មិនធ្លាប់គិតសោះថា Honda និង Nissan នឹងរួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយដើម្បីប្រកួតប្រជែងជាមួយ BYD និង Tesla

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ស្របពេលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD និង Tesla របស់អាមេរិកបានប្រកួតប្រជែងគ្នាខ្លាំងលើទីផ្សារ ហើយមានចំនួនលក់រថយន្តកើនឡើងខ្ពស់ជាងក្រុមហ៊ុនផ្សេងៗលើពិភពលោក ស្រាប់តែក្រុមហ៊ុនរថយន្តធំៗចំនួន២ គឺ Honda និង Nissan មានគម្រោងចរចារួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh8ExMUi95WtOxiZ6tEeDFgMibdokgoxkzH2j1FtnTViHViA6gVlY2-qK2IWUGhzAPPWGzd26UM8dmGtFb7wiNk_n_56GrOlekUFU2ywpsqQVMXbZ4Lap88nPftzXIA7W2hdFZHGn4TNJIHLsePWQzSuG0BnpfI2ByT66v1OR74CGwonehyphenhyphen3CgOEi72dBl/s1260/image_2024-12-19_16-34-28%20(2).png
ក្រុមហ៊ុនផលិតរថយន្តនាំមុខនៅប្រទេសជប៉ុន គឺ Honda និង Nissan នឹងចរចាពីការរួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ ដើម្បីទប់ទល់នឹងគូប្រជែង គឺក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD និង Tesla ។ ការរួមបញ្ចូលគ្នានេះបានធ្វើឱ្យមហាជនចាប់អារម្មណ៍ និងរង្គោះរង្គើដល់ឧស្សាហកម្មរថយន្តយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxDqGw-3x15wyZmWGrYqPBKFqbEjuyHF3nSBjoXCorbRTCMHqLDNBGw2sl1rc-ON9vp4h6wJchQlTQS76zGrTWdxcyueYzDQjBKi0HyfbCAck1wq9X46U_W1PVj9NRPdPBrc9g28gq1qVhHx7EG9lJdY3-VTT52lHkRKNzm5wTg7fY6LiJTnfA2G6s7Y7Q/s584/image_2024-12-19_16-34-28%20(3).png

សារព័ត៌មានជប៉ុន Nikkei រាយការណ៍ថា Honda និង Nissan ក៏មានគម្រោងរួមបញ្ចូលក្រុមហ៊ុន Mitsubishi Motors ផងដែរនាថ្ងៃអនាគត ខណៈ Nissan បានកាន់កាប់ភាគហ៊ុនច្រើនបំផុតនៅ Mitsubishi ។ ក្រោយពីក្រុមហ៊ុនទាំងពីរប្រកាសពីការរួមបញ្ចូលគ្នាបានធ្វើឱ្យភាគហ៊ុនរបស់ Nissan កើនឡើងជាង២៣% នៅទីក្រុងតូក្យូ កាលពីថ្ងៃទី១៨ ខែធ្នូ ។ រីឯភាគហ៊ុនរបស់ Honda ធ្លាក់ចុះ៣% ហើយភាគហ៊ុន Mitsubishi កើនឡើងជិត២០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi61kAd7Kx6hiB1zJroFagS-9ZynCy6qDWaUousguyBUDT9Xgqh0WlhF97DzMPqObhrZI5wvfmG5pQQpT7nxLKyHuD_p1VfIq63fL0iMT6tT0avFVZ-9ocuGqeml4MfDcBzYTJIeATq_Bf1iuxMcvYKhFnHKO2h5tF7HvjjfKOrdlxB6HfaD5IRNV23cExs/s850/image_2024-12-19_16-34-28%20(4).png

ក្រុមហ៊ុនទាំងពីរនឹងបង្កើតក្រុមហ៊ុនថ្មីរួមគ្នា និងដំណើរការជាក្រុមហ៊ុន Holding ព្រមទាំងចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នាពេលឆាប់ៗ ។ រីឯការកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនទាំងពីរក្នុងក្រុមហ៊ុនថ្មី និងចំណុចលម្អិតផ្សេងៗ នឹងសម្រេចចិត្តនាពេលក្រោយ ។ កាលពីខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុនទាំងពីរបានសហការគ្នាលើអាជីវកម្មរថយន្តអគ្គិសនី និងបច្ចេកវិទ្យា Software ដើម្បីកាត់បន្ថយការចំណាយដើមទុន និងបង្កើនសមត្ថភាពប្រកួតប្រជែង ។ នៅខែសីហា ឆ្នាំ២០២៤ Mitsubishi ក៏បានចូលរួមសហការដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWX1RT6SqLcVuLjDBluuSyn0hR5M6K4VlSbd7-BgMop2vCu0GkLfCCjvw_MEiYWnWQVyAj6IBcsTfy2S_VdjgOlXy73NVCGZGe_rFboXz_Lb_IaCRldpx_U_UnYh_MM0hPJ9l1ieuOhNCWw8e-CQ6hoYoALc-3T6sWlLNi2UsoPG9jAz9WujZ-FL8U4hru/s1344/image_2024-12-19_16-34-28%20(5).png

Honda និង Nissan បានបាត់បង់ចំណែកទីផ្សាររថយន្តនៅចិន ស្មើជិត៧០% នៃចំនួនលក់រថយន្តអគ្គិសនីទូទាំងពិភពលោក នៅខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្រុមហ៊ុនទាំងពីរបានលក់រថយន្តទូទាំងពិភពលោក សរុបចំនួន៧លាន៤សែនគ្រឿង នៅឆ្នាំ២០២៣ ប៉ុន្តែក្រុមហ៊ុនទាំងពីរពិបាកប្រកួតប្រជែងជាមួយ BYD ដែលប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុននេះខ្ពស់ជាង Tesla របស់អាមេរិកជាលើកដំបូង កាលពីខែតុលា ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsbicFOfRPNyfm_NSMAegB37Kmxwc_d2C1R4zkOq7EHNQNW6m_OyfDAFVPGZAtefSQYUJHAWOwkxYKyTqTMIJxZBmuqww-LDls-j-J1k38j1zllIDEGA5qMdYfl8ZDVLrTz65Kgg7RVd6RfV1Y0VAVDL_0WQrzb_vbTWXPp2MZow-Opa-RBoAKswyqbOQJ/s1480/image_2024-12-19_16-34-28.png
កាលពីខែវិច្ឆិកានេះ Nissan បានប្រកាសបញ្ឈប់បុគ្គលិកចំនួន៩,០០០នាក់នៅទូទាំងពិភពលោក និងកាត់បន្ថយការផលិតរថយន្ត ស្មើ២០% ។ ក្រុមហ៊ុនអះអាងថា អាជីវកម្មនៅអាមេរិក និងចិនមានបញ្ហា ទើបធ្វើឱ្យការលក់រថយន្តធ្លាក់ចុះជាងការរំពឹងទុក ៕

អ្នកគាំទ្រចង់ឱ្យ តន់ ចន្ទសីម៉ា ច្រៀងកុំកាច់តុងពេកនិងផ្លាស់ប្តូររសជាតិការសម្តែងក្នុង MV

0

តារាចម្រៀង តន់ ចន្ទសីម៉ា ត្រូវបានអ្នកលេងបណ្តាញសង្គមរួមទាំងអ្នកគាំទ្រមួយចំនួនចង់ឱ្យតារាស្រីរូបនេះបកស្រាយបទចម្រៀងកុំកាច់តុងពេកជាក់ស្តែងដូចកាលពីច្រៀងបទ សែកមន្ត រួមទាំងបទថ្មីនេះទៀត។ ជាមួយគ្នានេះអ្នកគាំទ្រជាច្រើនចង់ឱ្យមានការផ្លាស់ប្តូរការសម្តែងក្នុង MV ដែលមានអ្នករាំច្រើនគួរតែផ្លាស់ប្តូរដើម្បីកុំឱ្យរសជាតិដដែលៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0TC5VygSVFfAFFA3WubULWkC16CUehY8h99b47ESFcWa5AmQw3yDHHXuTjAsR0Sm8IlaWVyHMJmkc1SBGRZeSQU397OSK_GqzDIqcSQkyDmq0R4fN-4aIF7kPYiCV7mpsvXTdZylU3pk5v2nXaDwiyKJLAqpCoV69QN5oYAJGI_Gye9CemITHvt9sim5B/s1932/image_2024-12-19_09-09-52.png
ថ្មីៗនេះ តន់ ចន្ទសីម៉ា បានទម្លាក់ឈុតក្រៅឆាកមួយចំនួនពីការថត MV «កុលាបមានបន្លា» ជា Version នារី ដែលមាន Version បុរសជាតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ។ ទោះយ៉ាងណា តាមរយៈចម្រៀងនិងការសម្តែងក្នុងបទនេះទស្សនិកជនជាអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិជាច្រើនអំពីបទថ្មីរបស់តារាចម្រៀង តន់ ចន្ទសីម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_8HFM4n4DJPNPYzUOKqADAd-D7WT-q0BiIB_ZgmJaQM1K_jEE8kReSfb81EUKfKkA0MYoWvUJYQSVDpk2TGsyLSYcm_9qvEqE92qb_qEss_5YJGFMzB-Yx9W-B7Pcl-Cp53AHAAMmN9Mz4PYqVwebalBu7eB2zb0pceV6o2ZsUDuREhp7dfeRqpAnmnwp/s2048/image_2024-12-19_09-09-53.png

មានការលើកឡើងស្រដៀងៗគ្នាអំពីតារាស្រីរូបនេះទៅលើការបកស្រាយបទចម្រៀងរបស់នាងដែលច្រៀងកាច់តុងខុសពីការបកស្រាយរបស់ Version បុរស ។ ទស្សនិកជនចង់ឱ្យ តន់ ចន្ទសីម៉ា បកស្រាយចម្រៀងកុំកាច់តុងពេក ចង់ឱ្យនាងបកស្រាយដូចកាលពីមុនដែលទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសំណាកទស្សនិកជន។ កាលពីចេញឃ្លាដំបូងនៃបទ «សែកមន្ត» កាលពីកន្លងមកថ្មីៗនេះ សីម៉ា ក៏ទទួលបានមតិប្រតិកម្មពីការច្រៀងរបស់នាងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPfKdfM4A8VY-79sE61hGEpNalOPCIX2HdKVqhH3GNJKtbhiaRidvROAisGpc1w15P5GjcVH0jMyriBoUp4KZRky6sm_JUXZF22wZUI2piQ_gDDUCZV_24MgvPjlvmAJGxzSG9aXI2enZs7OkOmf92-6fx_PSHACrzoymmP4tbjmmPyuc3mUSmdvTfLKNk/s2048/image_2024-12-19_09-09-54.png

ចំណុចមួយទៀតអ្នកគាំទ្របានសម្លឹងមើលឃើញពីការថត MV នៃបទ «កុលាបមានបន្លា» ដែលមានមនុស្សរាំច្រើននិងស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ។ រូបភាពនេះត្រូវបានអ្នកគាំទ្រលើកឡើងថា ស្ទាយ៍ដដែលៗដែលមានអ្នករាំច្រើនដូចគ្នាគួរតែផ្លាស់ប្តូរទម្រង់នេះដើម្បីកុំឱ្យមើលទៅសុំាភ្នែកឃើញដដែលៗពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZBKPkro7YRDV50t_bBFz1fgEK-47F0WoChvMqkCDW-PP1NlPaalmMxzPNV1C7ruPFZPtt6PiOfOgqe8m1fu9Uoib2QabQpj4XAE2njOzbzh_V9-LL4eoEY7bgOIhfHuHxQCeIJHKpr0uX9zkKxgyx-HdrwPE1irFLgf8XS7kyElZipV_u-822F9SR9Rwu/s2048/image_2024-12-19_09-09-55.png

គួរបញ្ជាក់ផងដែរ ចុងក្រោយនេះនៅលើបណ្តាញសង្គមទិកតុកបទចម្រៀង រំលោះប្រពន្ធ របស់ តន់ ចន្ទសីម៉ា គឺទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ពីហ្វេនៗទាំងក្នុងស្រុកនិងក្រៅស្រុក រហូតថ្មីៗនេះមានការសម្ភាសន៍ពីខាងប្រទេសថៃ៕

ត្រីមួយប្រភេទ១ក្បាលជិត១លានរៀល សម្បូរតែនៅខេត្តស្ទឹងត្រែង និងក្រចេះ

0

ត្រីប៉ាវ៉ាមុខពីរ ត្រូវបានគេទទួលស្គាល់ជាត្រីមួប្រភេទដែលមានតម្លៃថ្លៃជាងគេទី២ បន្ទាប់ពីត្រីប៉ាសេអុី។
ត្រីប្រភេទនេះ អាចមានទំហំធំបំផុតដល់ទៅ ៦០សង់ទីម៉ែត្រ និងទម្ងន់អាចចន្លោះពី៨គីឡូទៅ១៥គីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLii1i3AEXynhSzPW3FWaZXrusgjQo1uijvLu3Hh3QqL9oJ11C1HGvCLoNG_gktqJMYvyYeYNlmOawiKhHJ_xhVByMqHDWcLER6m6Sj6Kt8P2stjDubfKsmfXxELJr5QeQrKv_AmdYksPWj4LzrMHy92obRYvNCV-tpaWuaUlUpHQYnBVP3mrS8Pmh8dtM/s960/image_2024-12-19_15-12-22.png

ក្នុងនោះ មួយគីឡូត្រីនេះ ត្រូវបានដាក់លក់នៅក្នុងចន្លោះចាប់ពី១៦មុឺនរៀល ទៅ២០មុឺនរៀល តាមខែសម្បូរ ឬខែខ្សត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7QKfDi_VPVuk7nkkMn7lA3VaqIMiYGtwMOepGU1d9d1axa4gj1Of04bDWDYGoO7_AyVAQPalXex6LrdOKAetO6HmLIURcteOthTiGufQGWyUgJ7hp_ztXoiMBx-dqJ0a1UKF5E_CtU65NKWF5WwLuq9tA5r41tMGyODmmlgW5SrPJ0Ra5ncBBDbsmCJER/s2048/image_2024-12-19_15-12-24.png

ជាទូទៅ ត្រីប្រភេទនេះ តែងតែហែលចេញពីទន្លេសេសាន សេកុង និងទន្លេស្រែពក ចូលទៅក្នុងទន្លេមេគង្គចុះទៅព្រំប្រទល់ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ឬក៏អាចហែលទៅលើដល់ប៉ែកខាងត្បូងនៃប្រទេសឡាវ ដើម្បីរកចំណី។ ពួកវាច្រើនមានពង នៅចំកណ្តាលទន្លេសេកុងក្នុង នាខែកក្កដា និងខែសីហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikgADshGYLUF1Msrf3GLZH_AKh1YggdmfbM52B2xi6UfqJ5XGquB9pQ_BR4MFHWlU7s55WQPrpOaXXN2KZx0Sc3jEBRgPEo5zkztuoTMgaHUYCC0RiA8QDpnfIO4WBc2DoJIe33hK2qpcN6pDW5ROLZUSuvb78_4kJBRn8fo7vnb67f1RdFRJvu4LVcwEs/s1280/image_2024-12-19_15-12-28.png

គួរបញ្ជាក់ថា ត្រីប៉ាវ៉ាមុខពីរ ត្រូវបានអង្គការ Wonders of the Mekong ចាត់ចូលក្នុងបញ្ជីក្រហមរបស់ IUCN កាលពីឆ្នាំ២០១១ថា ជាប្រភេទត្រីរងគ្រោះ៕

 

 

គម្រោងអភិវឌ្ឍន៍ទីក្រុងរាម តម្លៃ១៦ពាន់លានដុល្លារ នឹងលេចរូបរាងនៅឆ្នាំ២០៤៥

0

គម្រោងអភិវឌ្ឍន៍នៃទីក្រុងរាម ឬ Bay of Light ត្រូវបាននឹងកំពុងសាងស់លើផ្ទៃដី ៩៣៤ហិកតា ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ ១៦ ពាន់លានដុល្លាររបស់អ្នកឧកញ៉ា ចេន ហ្ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3gqtoJmcp9-W9iSHbBMsH3xZtA90NcDCK3hqW-hyRLGrsZxgGNPbQuF5AH1YN816ID6VOls-GGnWejsxbV35NG4roMer0Pa28LnknYzegcFnMygSwSqWG-bbLm6UZYIw2WzjgIkWwbcSe2lZmdgJ6OU9PQf9SuWyT4BEBJHU3vcKhbQVohlIuxizm5cKv/s970/image_2024-12-19_14-55-18%20(2).png
គម្រោងអភិវឌ្ឍន៍នេះ ជាគម្រោងលំដាប់ថ្នាក់ពិភពលោក ដោយបានចែកជា៣ជំហាន៖
ជំហានទី១ បញ្ចប់នៅឆ្នាំ២០២៥
ជំហានទី២ បញ្ចប់ឆ្នាំ២០៣៥
និងជំហានទី៣ បញ្ចប់នៅឆ្នាំ២០៤៥https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuaX6WSGANMTxweFK3CEeb2xBbo-JlH8MwRE7MzGv4pjkAKMxPAKb4_9cnMj0FxeiCvhFpkrHn5syhsEC-_8QeQGJLSHsTJJAjNoX953D_xOe5dIe43fkGStsA9hoawDYcR_Muo14xepKUOFMRlhZKemMpnYA0eFOaQ9u709WoF3iNecIqbiaBrgjLYy-P/s960/image_2024-12-19_14-55-18.png
ចំពោះកត្តាដែលធ្វើឱ្យក្រុមហ៊ុនសម្រេចបោះទុនវិនិយោគនៅក្នុងគម្រោងដ៏សម្បើមមួយនេះ ដោយសារតែមើលឃើញពីឱកាសសក្ដានុពលរបស់ខេត្តព្រះសីហនុ ជាពិសេសតំបន់រាមតែម្ដង និងនៅជិតព្រលានយន្តហោអន្តរជាតិកងកេង ជាមួយនឹងផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDfly84IJvythcKT8YgPrYd6vwaFI-2JVbDOm5LYbWS1T7vU7rByAnPOWnmYIggIK-KRcuKANt_cJKb515NIH0R9FjF7OKCppFv1nu5Y9NclErgjtF1n24P9ygPN4CmZP8BqTU2KW2rx2w7C737JGaVRbQdbcI2p8l0qWTAOVfNCC-IBiXcPAsZVJCSBlj/s1200/image_2024-12-19_14-55-20.png
គួរបញ្ជាក់ថា គម្រោងនេះ អភិវឌ្ឍន៍ដោយក្រុមហ៊ុន Canopy Sands Development ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prince Holding Group ដែលជាក្រុមហ៊ុនចិនធំមួយកំពុងបោះទុនវិនិយោគដ៏សម្បើមនៅកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiflR6dHP6X5bjIVCHINpO9muVQhTiqvKjLuZgYuYNJ5uvHFcNDMV0LdqiJVytfKUyWO6HLcxO8SCmjYxTStsLNwBzUlwXL05p51qv7n0q2TWDsjdmFsfeSWzGihlOCgUdCneaEkAOYyS9ddxaIBAJurUUToPyGfG1YQiCIafnVZexb1RydsGRVytwLE2RL/s1992/image_2024-12-19_14-55-21.png

 

សេវាកម្មទះកំផ្លៀងអតិថិជនក្នុងប្រទេសជប៉ុន ត្រូវបានបញ្ឈប់ហើយដោយសារហេតុផលមួយនេះ!

0

ប្រទេសជប៉ុន៖ ភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងតូក្យូ បានបញ្ឈប់សេវាកម្មទះកំផ្លៀងអតិថិជនហើយ ដោយសព្វថ្ងៃហាងមួយនេះលក់តែអាហារ និងភេសជ្ជៈធម្មតាប៉ុណ្ណោះ មិនមានសេវាកម្មទះកំផ្លៀងអតិថិជនដូចមុននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBYbixhPYu2x0aJek2nDO5E2Sua21hgpxkArH_ZUkLu5zbd_tZo3SGFt20wkFr0r_j6k4MeMBkLiQu0b0fiHU39-BRj_srTO09de7XUwiUA3_kocPvtJavNMXTJKrxAHfP_17UHSaopM38UDrwdlFSQwduvnGy983oqwBNY-2nfJxxaXUPRT68-ZpG9KVp/s1200/image_2024-12-19_13-48-30%20(2).png
កាលពីឆ្នាំ ២០២៣ ភោជនីយដ្ឋាន Yotteba ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនគឺមានភាពល្បីល្បាញខ្លាំងណាស់ ដោយសារពួកគេបានផ្តល់សេវាកម្មចម្លែកមួយ គឺការទះកំផ្លៀងអតិថិជន ដើម្បីជួយអ្នកស្រវឹងមានស្មារតីគ្រប់គ្រាន់ត្រឡប់ទៅផ្ទះវិញ ដែលសេវាកម្មនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghf48J8v29GUT739pP_3YEuww33OQjomCPXJEl3W1vOxsJ44otyob8poE2KS1DJtii6PhilcXCIC4kTtnPao_NnbXwcQIoxX2T3ZVDF281N6Pot7jvr1_bxEMw9CKZgxMK0DpKugwpk_dfoyXjvO-S59vekBj-T4u53U0y74rHw2eAXAB-AM591EyPq16U/s1200/image_2024-12-19_13-48-30.png

ការទះកំផ្លៀងនីមួយៗនឹងត្រូវធ្វើឡើងដោយបុគ្គលិកស្រីនៅក្នុងហាង ដោយអតិថិជនត្រូវតែចំណាយប្រាក់ ៥០០ យ៉េន ដើម្បីឱ្យបុគ្គលិកហាងទះកំផ្លៀង។ ទោះជាយ៉ាងណាបច្ចុប្បន្នសេវាកម្មនេះត្រូវបានគេបញ្ឈប់ជាផ្លូវការហើយ ដោយសារអតិថិជនជាច្រើនបានដាក់ពាក្យបណ្តឹង ចំពោះមូលហេតុដែលបុគ្គលិកក្នុងហាងបានទះពួកគេរហូតដល់សន្លប់។ ថ្មីៗនេះអង្គភាពបានទទួលពាក្យបណ្តឹងពីអ្នកហូបចុកម្នាក់ ដែលបាននិយាយថា គាត់រងរបួសក្បាល បន្ទាប់ពីត្រូវបានគេទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Dkn6NdOaYd1YSHJ7Y4blLREfOa6XTNjx8KUkr-hEWtY_9AEQs-jd10heOlFOqmf5fsLDlw-dsTDuAHZ_u152fP7q6imuJQXncIq61RaOPbB3dioQ0Ski3YAtMvHV3xgnwbJHw0hdhOvESNk3tg6rzxhn8fLbsVfaJRc8LFzROFqdV65bPOxA2ITixBxz/s1200/image_2024-12-19_13-48-31.png

ម្ចាស់ភោជនីយដ្ឋាន Yotteba បាននិយាយថា ដំបូងឡើយសេវាកម្មនេះត្រូវបានបើកក្នុងគោលបំណងផ្សាយពាណិជ្ជកម្មសប្បាយៗ មិនគិតថានឹងទទួលបានការចាប់អារម្មណ៍ច្រើននោះទេ។ ពេលយើងដឹងថាការទះកំផ្លៀងប៉ះពាល់ដល់សុខភាពអតិថិជនយើងក៏ឈប់ធ្វើ។ ដូច្នេះភោជនីយដ្ឋាន Yotteba នឹងលែងមានសេវាកម្មចម្លែកនេះតទៅទៀតហើយ ដោយម្ចាស់ហាងចង់ផ្តោតលើគុណភាពអាហារ និងកែលម្អឡើងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMH2jvWU-5yRmYZOQNRBtEeME_cFuM0Aa1ROadVRKZN8RoWaHxIVGNaPf4U51uWjI_XlWc75uzJLwevw2siWgl92vkb24JPICkscQfG_7zO8TGH3OtJ_mgR4I6CLzRlJ_zdX6nnlDkzUnNcQ_EoNlV09SOGI7tfb7eHIBSBW99AoE7dOdBWPelAjTdLDLv/s1115/image_2024-12-19_13-48-32.png
គួរបញ្ជាក់ដែរថា នេះមិនមែនជារឿងចម្លែកទេក្នុងប្រទេសជប៉ុន។ កាលពីខែកញ្ញា ឆ្នាំ២០២៤ ភោជនីយដ្ឋានរបស់ជប៉ុនមួយកន្លែងផ្សេងទៀតក៏មានសេវាកម្មស្រែកគំហកដាក់ភ្ញៀវផងដែរ ដែលសេវាកម្មនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយថ្មីៗនេះព្រះសង្ឃមួយអង្គក៏បានបើកក្លឹបរាត្រីមួយកន្លែងក្នុងទីក្រុងតូក្យូទៀតផង កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម៕

អាថ៌កំបាំងនៅពីក្រោយរឿង «When The Phone Rings» ដែលកំពុងកើនឡើងប្រជាប្រិយភាព

0

រឿងភាគកូរ៉េ «When The Phone Rings» របស់ទូរទស្សន៍ MBC បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនទាំងក្នុងស្រុក និងក្រៅស្រុកយ៉ាងខ្លាំង។ សាច់រឿងដែលរួមផ្សំជាមួយនឹងការលាយឡំគ្នានៃមនោសញ្ចេតនា និងរឿងបែបរន្ធត់ បានជំរុញឱ្យប្រជាប្រិយភាពកាន់តែកើនឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6ynH89Hfa9uO-Crev4o1aU1zB7XrbHQp-7bRDGjsWAOzBoumQBov5DIzudzxOBqe1QqvZpWH-r9jIrcHetnxHgynpFO2-oY6VQt9i1_ubIA635ogNZMxlfixL8abUHHtyPiUe24x6r1GNCjjCLc0VO0dsu1tEJLZRwAGvf8g292MRlYDJAQ_qdIjzDcF6/s1800/image_2024-12-18_14-12-15.png

ភាពស្រពិចស្រពិលរបស់តួឯកប្រុស Baek Sa Eon ទទួលទូរសព្ទគំរាមកំហែងពីជនចាប់ជំរិតដែលអះអាងថាបានចាប់ប្រពន្ធរបស់ខ្លួន Hong Hee Jooនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ស៊េរីដែលលាយបញ្ចូលគ្នារវាងមនោសញ្ចេតនា រន្ធត់ និងអាថ៌កំបាំងចូលទៅក្នុងការនិទានរឿងដ៏គួរឱ្យទាក់ទាញមួយ។ យោងតាម FlixPatrol ដែលជាគេហទំព័រដែលតាមដានចំណាត់ថ្នាក់នៃកម្មវិធីនៅលើវេទិកាស្ទ្រីម «When The Phone Rings» បានឈានដល់លេខ ២ នៅលើទូរទស្សន៍សកលរបស់ Netflix (មិនមែនភាសាអង់គ្លេស) ប្រភេទត្រឹមតែពីរសប្តាហ៍បន្ទាប់ពីការចេញផ្សាយរបស់វា(ចាក់បញ្ចាំង២២ វិច្ឆិកា)។ ស៊េរីនេះបានឈ្នះចំណាត់ថ្នាក់លេខ ១ នៅក្នុងប្រទេសចំនួន ៣៣ រួមមានសិង្ហបុរី ហុងកុង ហ្វីលីពីន ឥណ្ឌូនេស៊ី កាតា ម៉ិកស៊ិក កូឡុំប៊ី និងប្រេស៊ីល ហើយបានរក្សាតំណែងកំពូលរបស់ខ្លួននៅក្នុងប្រទេសមួយចំនួនចាប់តាំងពីថ្ងៃទី ២៦ ខែវិច្ឆិកា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ufKmf3n_noz3wbF4TV4238Devttg8WjFvYR0-qzn8VzTW2aFFfCYyebg56eKhRbzHFejLu6jS_mSMRpkiG-IV7kUbvsma87WWIwLWqprJCqSXKlx_1LLqsjsmgHm7aDbYOWjG9dcSZwL0wMyW_rFZyHTnNeXkasb5vLSPSFDBN3sP0gm6kaagjpLuwaE/s1800/image_2024-12-18_14-12-03.png
រឿងនេះក៏បានជាប់ចំណាត់ថ្នាក់កំពូលតារាង FUNdex របស់ Good Data Corporation នៅក្នុងប្រភេទរឿងភាគសម្រាប់សប្តាហ៍ទី ៤ នៃខែវិច្ឆិកា។ តួសម្តែង Yoo Yeon Seok និង Chae Soo Bin ជាប់ចំណាត់ថ្នាក់លេខ ១ និងទី ២ រៀងៗខ្លួនក្នុងបញ្ជីតារាសំដែងរឿងភាគទូរទស្សន៍ដែលនិយាយច្រើនជាងគេក្នុងសប្តាហ៍នោះ។ ការសម្រេចបាននូវកម្រិតនៃភាពជោគជ័យនេះក្នុងរយៈពេលត្រឹមតែ ២ សប្តាហ៍នៃការបញ្ចាំងលើកដំបូងរបស់វា បញ្ជាក់ពីសន្ទុះដ៏ខ្លាំងរបស់រឿង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_xG-Xpchn6XtC1CFBkLo7HcgnxTXXcI2wDjvX9EuquJlXx9B56it0EYuv7PGZprLICBE8fikH-CAAJmdX3HauJTKSUFjefl5S6NFIT5aX7ugveRE7UGvq5xH5sDiwKA3ikfnpnXFn72kQHUf_duZ1Aw4-F44JU8vkO3VdpKeufSf_iJceTwYQXhn1htO9/s1800/image_2024-12-18_14-12-05.png
    យោងទៅតាម Nielsen Korea «When The Phone Rings» បានចាប់ផ្តើមជាមួយនឹងអត្រាអ្នកទស្សនា ៥.៥% សម្រាប់វគ្គដំបូងរបស់វា ហើយបានកើនឡើងលើសពី ៦% ដោយទីបីរបស់វា។ ភាពជោគជ័យនេះក៏បានជំរុញឱ្យមានការចាប់អារម្មណ៍ជាថ្មីចំពោះប្រភពដើមនៃរឿងនេះដូចគ្នា ដែលជាប្រលោមលោកគេហទំព័រ Kakao Page ដ៏ពេញនិយមដែលមានចំណងជើងដូចគ្នាទាំងការអាននិងប្រាក់ចំណូលបានកើនឡើងយ៉ាងខ្លាំងដែលកំពុងរីកចម្រើនស្របគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYP-mtubqs-94cbhZuhMeqRMcqhzQkABXqbHt6pgJLxy6VkX83hQx_mmCCh6v32P06FK4By06aZ3xR882v_8CmMphfSY7WA6jGqVVZX7JyxioTCCBdSsa-YTms0fgz_K4WcCJrwl8ced6f6FWYtf99G7Ta7LHZOX7W_E-wSNTk1Cc2VeayqV30w0gsMRXv/s1800/image_2024-12-18_14-12-07.png

    ភាពទាក់ទាញពិសេសនៃ «When The Phone Rings» ស្ថិតនៅក្នុងការបញ្ចូលគ្នានៃប្រភេទរបស់វា។ ខណៈពេលដែលស្នេហាគឺជាសសរស្តម្ភដ៏សំខាន់ ធាតុផ្សំនៃរឿងរន្ធត់ អាថ៌កំបាំង និងសូម្បីតែសកម្មភាពត្រូវបានបញ្ចូលទៅក្នុងសាច់រឿងយ៉ាងរលូន។ Kim Ji Woon ដែលជាអ្នកនិពន្ធរឿងត្រូវបានកោតសរសើរចំពោះសមត្ថភាពរបស់លោកក្នុងការលាយបញ្ចូលជម្រៅនៃមនោសញ្ចេតនាជាមួយនឹងភាពតានតឹងដែលចាក់ដោតបេះដូងនៃខ្សែភាពយន្តបែបរន្ធត់។ ទស្សនិកជន ជាពិសេសទស្សនិកជនជាស្ត្រី បានរកឃើញថាពួកគេចាប់អារម្មណ៍នឹងភាពស្មុគ្រស្មាញនៃអារម្មណ៍នៃគូស្នេហ៍របស់តួឯកប្រុស។ អ្នកដឹកនាំរឿង Park Sung Woo ត្រូវបានប្រគល់ភារកិច្ចឱ្យកែសម្រួលខ្លឹមសារដែលមានភាគហ៊ុនខ្ពស់នៃប្រលោមលោកតាមអ៊ីនធឺណិតទៅជាទម្រង់ដែលសមរម្យសម្រាប់ទូរទស្សន៍ ដែលតម្រូវឱ្យមានការកែតម្រូវដោយប្រុងប្រយ័ត្នចំពោះការវាយតម្លៃខ្លឹមសាររបស់កម្មវិធី។ ការសម្រេចចិត្តរបស់លោកក្នុងការធ្វើឱ្យមានភាពចាស់ទុំនៃការងារដើមធ្វើឱ្យវាអាចចូលដំណើរការបានសម្រាប់ទស្សនិកជនទូលំទូលាយ ដោយបើកទ្វារឱ្យអ្នកមើលពីក្រុមអាយុផ្សេងៗគ្នា។
    «When The Phone Rings»ក៏បានជំរុញឱ្យមានការពិភាក្សាថ្មីអំពីការរស់ឡើងវិញនៃប្រភេទ melodrama ដែលធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ មិនដូចរឿងភាគបុរាណ K-romance ដែលធ្លាប់គ្របដណ្តប់លើកញ្ចក់ទូរទស្សន៍ទេ សាច់រឿងដែលសង្កត់ធ្ងន់លើការនិទានរឿងដ៏រំជួលចិត្តបានចាប់ផ្តើមរសាត់ទៅៗ ខណៈដែលអ្នកមើលសម័យទំនើបបានផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ពួកគេទៅមាតិកាដែលស្រាលជាងមុននិងឆាប់ចូលគ្នាបានល្អ។ ក្រុមហ៊ុនផលិតកម្ម វិនិយោគិន និងតារាសម្ដែងជាច្រើនបានផ្លាស់ប្តូរទម្រង់ ដើម្បីចូលចិត្តប្រភេទផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsYaWlaaSVJHsl6GvsAX9XuH5LI8EL0tS8EfmSbHDF67JXuQdVpYPtR2a3uajQnJuQyb9eAHezLjvQHF6g_FHrfvc7k2fhwSvMp6dVyOXYCkbJOqsEqUwgq56_Ium0cFnft5PhEP3VFEIyTSPMl6M2kGKmI5Lf99mOI-cTY4qnFRhi5gamOe4bFpFTWusD/s1800/image_2024-12-18_14-12-10.png

    ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យនៃ «When The Phone Rings» បង្ហាញពីតម្រូវការជាថ្មីសម្រាប់ប្រភេទនៃការនិទានរឿងនេះ។ នេះធ្វើតាមភាពជោគជ័យមុននៃ «What Comes After Love»នៅលើ Coupang Play ដែលបង្ហាញពីតម្រូវការរបស់អ្នកមើលយ៉ាងខ្លាំងសម្រាប់ការនិទានរឿងបែបមនោសញ្ចេតនា។ ការកើនឡើងដែលមិននឹកស្មានដល់នៃ «When The Phone Rings»អាចផ្លាស់ប្តូរនិន្នាការផលិតកម្ម ដោយលើកទឹកចិត្តឱ្យស្ទូឌីយោនានាពិនិត្យមើលឡើងវិញនូវសក្តានុពលនៃ melodrama។ ទោះបីជាទទួលបានជោគជ័យក៏ដោយ ស៊េរីនេះបានប្រឈមមុខនឹងភាពចម្រូងចម្រាសមួយចំនួនដូចជាបញ្ហាភាសាសញ្ញានិងការពន្យារពេលចាក់ផ្សាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTz7qwXYVe4YS_urfhyphenhyphenmLBAsbfiGqQqByeyhst4LQ6qqtfnPQjFQEWc4LMYsEuxx_3RMFAKerV_WLpCOyOb3_dxflTB1mB8nUQQVufFewecCQdnMv4eoabrSOywQbZ_otMnIwO_-YeAM7Mvbcvey-VDAHedjyEhon1exBvJmU8cWQm-Q1jZsjWg1LzqOqX/s1800/image_2024-12-18_14-12-13.png

    ភាពរំភើបសម្រាប់ «When The Phone Rings» បន្តកើនឡើងដោយសារវារក្សាចំណាត់ថ្នាក់ពិភពលោកដ៏រឹងមាំ និងការវាយតម្លៃក្នុងស្រុក។ ជាមួយនឹងការនិទានរឿងបែបលាយឡំគ្នា ការសម្ដែងដ៏ទាក់ទាញ និងការនិទានរឿងយ៉ាងដិតដល់ ស៊េរីនេះមិនត្រឹមតែបានធ្វើឱ្យមានការចាប់អារម្មណ៍ជាថ្មីចំពោះកូនកាត់បែបមនោសញ្ចេតនាបែបរន្ធត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកំណត់ស្តង់ដារថ្មីសម្រាប់ការសម្របតាមប្រលោមលោកតាមអ៊ីនធឺណិតតាមទូរទស្សន៍ផងដែរ។ ខណៈដែលអ្នកទស្សនាទន្ទឹងរង់ចាំវគ្គបន្ទាប់ រឿងនេះនេះកំពុងស្ថិតនៅលើផ្លូវក្លាយជារឿងភាគដែលជោគជ័យបំផុតប្រចាំឆ្នាំរបស់ MBC ៕

អីយ៉ាស់! រ៉េត សារីតា បង្ហើរសំឡេងម្តងហ្វេនៗលើកឡើងបែបនេះភ្លាម

0

អ្នកគាំទ្រធ្លាប់តែឃើញភាគច្រើនកញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ បង្ហាញខ្លួនធ្វើជាពិធីការិនី ស្រាប់តែថ្មីៗនេះរូបនាងបានបង្ហើរសំឡេង Cover បទចម្រៀងមួយបទជាភាសាអង់គ្លេស។ អ្នកគាំទ្ររបស់ រ៉េត សារីតា បានសរសើរបវរកញ្ញារូបនេះថាសំឡេងផ្អែម និងចង់ឱ្យរូបនាងទម្លាក់បទ Cover ជាបន្តទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBEu1KAWJCboU1c0t3Bk4ijwOSaWxTTgAchGZQQET50EWlOLw88DtaSejtIcGtBLdiO4qJ6gwyZIJ604tayqJFlLAYRYSmjCU635uYdc3RiuW8BJ7-LaueUL6wqwQUorBh6Q8nIZz_LtdQf1ZcWuqBqzI_oEufj_847Kj2rOehxiKjmUG7EmZqJAwJL2zd/s2048/image_2024-12-18_09-26-20%20(2).png

កញ្ញា រ៉េត សារីតា ដែលមហាជនទទួលស្គាល់ពីសមត្ថភាពរបស់នាងក្នុងការប្រើប្រាស់ភាសាបរទេសបានយ៉ាងល្អដែលលេចមុខជាពិធីការិនីតាមកម្មវិធីជាច្រើនបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មី។ មែនទែនទៅកញ្ញា រ៉េត សារីតា ជាតារាសម្តែង បវរកញ្ញា ម៉ូដែល វាគ្មិន រួមទាំងជាពិធីការិនីផង ជាសិល្បការិនីម្នាក់មានទេពកោសល្យច្រើនផ្នែកនិងពោរពេញដោយចំណេះដឹង។ ជាមួយនឹងសមត្ថភាពដែលមហាជនបានដឹងយ៉ាងទូលំទូលាយ ទស្សនិកជនបានចាប់អារម្មណ៍ពីទឹកដមសំឡេងរបស់ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ រូបនេះបន្ទាប់ពីនាងបានទម្លាក់បទ Cover មួយបទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQARNCi1UPEM9DdgFGANKvRP6bhNg9NMKOInfJVYvopzBcyfgAOaYhHn_xPscWF6jeHOsRtUn1goF4FIEZxPbx0Jb-zKoWCnoyZ6hS_BHWd88LVk_KN3k1kObssAbGi1peqmbkHF3kHfZ91qloWMAXKWZRIhratt7KQDqUswuP2rkkBgWs8Z-W1a6czlc4/s2048/image_2024-12-18_09-26-21.png

នៅយប់ថ្ងៃទី១៦ ធ្នូ រ៉េត សារីតា បានទម្លាក់បទ Cover មួយបទមានចំណងជើងថា « You are my sunshine» ជាភាសាអង់គ្លេសដោយបានជូនមនុស្សពិសេសនៅឆ្ងាយដែលទំនងគឺជាគូស្នេហ៍របស់ខ្លួន។ ការបង្ហើរសំនៀងពីបវរកញ្ញារូបនេះបណ្តាអ្នកគាំទ្របានពោលសរសើរបវរកញ្ញារូបនេះមានទឹកដមសំឡេងផ្អែម គួរឱ្យចង់ស្តាប់និងបានសំណូមពរឱ្យនាងទម្លាក់បទ Cover ជាបន្តទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD0npnkq-j-7jcntisH9NFXIOHuqEutIyhUCyEpmFChEbyWyAZg6ymyPrzLI0b1tQyYUQmonRpJEXtZynm5S7gg_Cs_VNx0acZ4jhYU-y7W5Jg6RghUd4Z7WKI2_YhermtllsoLpkZc00deJy8xtIscrmlXHJG3FXPFJDpPZ3mBYCA18GuxxUelD2-ixH9/s2048/image_2024-12-18_09-26-19.png

ក្រៅពីអាជីពសិល្បៈ ជីវិតឯកជនរបស់ រ៉េត សារីតា ក៏ត្រូវបានអ្នកគាំទ្រយកចិត្តទុកដាក់ដូចគ្នាដោយកាលពីខែមីនា ឆ្នាំ២០២៤ គូស្នេហ៍បរទេសរបស់ រ៉េត សារីតា បានស្នើសុំនាងរៀបការ ខណៈអ្នកទាំងពីរបានបញ្ចេញរូបថតបែបប្រពៃណីដែលអ្នកគាំទ្រគិតថាជារូបភាព Pre Wedding ហើយអ្នកទាំងពីរអាចនឹងរៀបការឆាប់ៗនេះមិនខាន៕

ក្តៅៗ តារាចម្រៀង វណ្ណថាន នឹងដោះស្រាយបញ្ហាជាមួយ ធីតា តាមផ្លូវច្បា.ប់ស្រោចស្រង់កេរ្តិ៍ឈ្មោះមកវិញ

0

ទីបំផុតបន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនថ្ងៃបន្ទាប់ពីនារីម្នាក់ឈ្មោះ ធីតា ចេញមកចោទខ្លួនចម្លងរោគទៅកាន់នាង តារាចម្រៀង វណ្ណថាន បានចេញលិខិតបំភ្លឺជាសាធារណៈ ទាក់ទងនឹងបញ្ហានេះដោយលោកដោះស្រាយតាមប្រព័ន្ធផ្លូវច្បាប់ដើម្បីស្រោចស្រង់កេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់លោកត្រឡប់មកវិញដែលជារឿងគួរឱ្យអាម៉ាស់បំផុតក្នុងជីវិតខ្លួន។ វណ្ណថាន ថាលោកនឹងប្រគល់ជូនលទ្ធផលតេស្តសុខភាពស្អាតស្អំរបស់ខ្លួនទៅកាន់តុលាការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhACIT-U8ulmP8EPym9K2ZKqlTmnjdMKximZQuCriNXALsRMVwPuBwKfW4zOfNw2TRzB7CHRqr97CWZqDOz_g46O0IXRESrZ6VqVH59E3_SHmt4gh_7v-4UqAWCe8FRSHrxwXNTh3aG_9dXCia68yPDNWvaHha0r9VLmSh9F879tYsqsSlLAVqK7I_20YOu/s2048/image_2024-11-19_13-48-57.png

នៅព្រឹកថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២៤ តារាចម្រៀង វណ្ណថាន បានចេញលិខិតបំភ្លឺជាសាធារណៈដោយបានលើកឡើងថាសប្តាហ៍ដែលទើបតែកន្លងមកនេះ គឺជាពេលដែលពិបាក និង គួរឱ្យអាម៉ាស់បំផុតក្នុងជីវិតរបស់លោក។ ហើយលោកដឹងដែរថា ទស្សនិកជនមានមន្ទិល និង ចម្ងល់ជាច្រើនទាក់ទងនឹង ភាពស្ងៀមស្ងាត់របស់ខ្លួន។ ចំណុចនេះតារាចម្រៀង វណ្ណថាន ថាការស្ងៀមស្ងាត់របស់លោកគឺដោយសារបានទទួលការប្រឹក្សាពីខាងក្រុមមេធាវីរបស់ខ្លួន សុំឱ្យរក្សាភាពស្ងៀមស្ងាត់ មិនតបត ដើម្បីងាយស្រួលនឹងប្រមូលព័ស្តុតាងទាក់ទងនឹងករណីនេះ ដើម្បីបញ្ជាក់ ពី ភាពស្អាតស្អំរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgB4RrVgA-L5zcHuAp4wttwWGRuj8RrQN6imjX2KIyfN6b1Ug_kwHGcuLpMtbWv5BqjhV8FGBo9UEceau_9VTBqZHs77PK2iI039nMZt0E0tgjY_6aTBI23hXP-1EO2iKlFVDfTavPEkEUiLy9HfQCrPdPZf4ssUej5EnYb1PKym08OMyfwXIDvhyphenhypheng1d2h/s2048/image_2024-11-19_13-48-55%20(2).png

ម្ចាស់បទ កំលោះស្រុកខ្មែរ បានបញ្ជាក់ថាលោកជឿលើប្រព័ន្ធតុលាការ និង ការដោះស្រាយបញ្ហានេះតាមនីតិវិធីច្បាប់ ហើយ ជឿជាក់ថាច្បាប់របស់ប្រទេសកម្ពុជានឹង ដោះស្រាយបញ្ហានេះ ដោយយុត្តិធម៌ និង ការពារភាពស្អាតស្អំរបស់លោក។ លោកបានស្នើសុំកុំឱ្យមានការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានមិនពិតរង់ចាំការសម្រេចសេចក្ដីរបស់តុលាការ ឬក៏ធ្វើការវិនិច្ឆ័យណាមួយដោយពុំមានមូលដ្ឋាន ឬប្រភពច្បាស់លាស់ព្រោះនាំឱ្យប៉ះពាល់ យ៉ាងខ្លាំងដល់ជីវិតបុគ្គល និង អាជីពរបស់លោកក៏ដូចជាបំពុលបណ្តាញសង្គមទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Y7ur_QCGWwn5cq-j1sHum35HTOE2JaNC09EMsdW5goIcHrYvungyppqMio0vGazJb0BKT6x8yk7SgQsnVmMnjGhZML5jUwBqX6Io3uxZdTqVFl1vNyNgW6OmjsRlBlDn-THf-XxQd9LZ7Cs33bn9nCEKe6zUiprSeRwU-xLWwkIhFynR7MdJw0gOv3Pv/s459/Screenshot%202024-12-19%20133307.png

តារាចម្រៀងពហុជំនាញឧបករណ៍ភ្លេងរូបនេះ ក៏បានសូមទោសដល់ដូចសាធារណជន ដោយរឿងនេះបង្កជាការជ្រួលច្របល់ក្នុងបណ្តាញសង្គម។ វណ្ណថាន ថាលោកពិតជាមានការពិបាកខ្លាំងមែនទែន ដែលមិនអាចធ្វើការបកស្រាយភ្លាមៗជូនទៅកាន់ទស្សនិកជន និងអ្នកគាំទ្រទាំងអស់គ្នា ខណៈពេលដែលកេរ្តិ៍ឈ្មោះ និង កិត្តិយសរបស់លោកត្រូវបានបង្អួចបែបនេះ។ ដោយហេតុ នេះហើយ ទើប លោកសម្រេចចិត្តដោះស្រាយបញ្ហានេះតាមនីតិវិធី គឺតាមច្បាប់ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និង ស្រោចស្រង់ កេរ្តិ៍ឈ្មោះ និង កិត្តិយសរបស់លោកមកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7nkACnrTbDQzBJ_aDBUrJCK6ZaBB9CD8m-w0bSgp7UpaVxrs4M-FdiMfql58503vxa2dbTDaHWjsF4B1vaZUwmGPaj5MKvGFCloYzHe6eopUGQo3g-2YggtEWtXjIWJDUiIywpBhjJ13SPOT7fMWkP0g3KHkhgW-DjDiy22hyuKzfc8phQKzr0p9OfGeY/s2048/image_2024-12-19_10-22-14.png

តារាចម្រៀងលី វណ្ណថាន អះអាងថា នឹងប្រគល់ជូនលទ្ធផលតេស្តសុខភាពស្អាតស្អំរបស់ខ្លួនទៅកាន់តុលាការ រង់ចាំការសម្រេចរបស់តុលាការមុនពេលធ្វើការអារកាត់ណាមួយនិងអរគុណសម្រាប់ការស្រលាញ់គាំទ្រលោកក្នុងគ្រាដ៏លំបាកនេះ៕

តួឯកស្រីរឿង «When the Phone Rings» ទម្លាយអាថ៌កំបាំង ៣ យ៉ាងធ្វើឱ្យសម្រស់ក្មេងជាងវ័យ

0

Chae Soo-bin ដែលជាតួឯកស្រីនៅក្នុងរឿង «When the Phone Rings» ដែលជារឿងកំពុងមានប្រជាប្រិយភាពខ្លាំងទូទាំងពិភពលោក ថ្មីៗនេះតារាសម្តែងរូបនេះបានបង្ហើបពីវិធីសាស្ត្រធ្វើឱ្យសម្រស់របស់នាងក្មេងជាងវ័យដូច ១៨ ឆ្នាំខណៈតារាស្រីរូបនេះបច្ចុប្បន្នមានអាយុ ៣០ ឆ្នាំហើយប៉ុន្តែនៅតែស្រស់ស្អាត និងផូរផង់ ជាមួយអាថ៌កំបាំងថែសម្រស់សំខាន់ៗដូចខាងក្រោម៖ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-KHP1srZdwpJvtWZ4E4BXt-xKJQmtj1DSoGFkLYYqZdnByO4pXkpSfnnFQL5xWG3svDC1Duv_1fGOcUkG3ScI_CbAVKe_gQAz-OJ9GAECiKBs7gobS3RWu2aPWov7IHr32dcKU5LBShFbJOeTboS6UbiWSr__rxGUX8esKe7eAmFqs6H-S8q6O06dzhw1/s1800/image_2024-12-19_13-25-28.png

១.ម៉ាស្សាមុខឱ្យបានទៀងទាត់៖ តារាសម្តែងវ័យ ៣០ ឆ្នាំរូបនេះទោះបីជារវល់ប៉ុណ្ណា ក៏មិនភ្លេចក្នុងការម៉ាស្សាមុខឡើយ ដោយនាងតែងតែម៉ាស្សាមុខជាប្រចាំ។ ការស្សាមុខឱ្យបានទៀងទាត់មិនត្រឹមតែធ្វើឱ្យទម្រង់មុខកាន់តែរឹងមាំប៉ុណ្ណោះទេ វាក៏បង្កើតជាទម្រង់មុខរាងអក្សរ V ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs4eIl2mb1wSmtFJPxtW6WcB9J5OcBd8fsKWgQrNkfCzTkAi4r8SM6J2OA3V3FHi70jTKF62zZiu8iNwyUpBlTduANKaQBfimzqmMmawSl9iFEjh1oKI-14zHTKCfXTHOO8jSOYboJmCzZ8SxSyYhaeueZNf3K6Wr-W2IlZLajg-_z8gPYOLyBC4i0NXcm/s1233/image_2024-12-19_13-26-18.png

២.ថែរក្សាស្បែកតាមក្បួនសាមញ្ញ៖ តួឯកស្រីរូបនេះមានទម្លាប់ថែរក្សាស្បែកសាមញ្ញបំផុត ដោយគ្រាន់តែលាបឡេផ្តល់សំណើមដល់ស្បែកជាប្រចាំ បន្ទាប់ពីលាងសម្អាតមុខ និងស្បែករួច នាងតែងតែលាបឡេ សេរ៉ូមជំនាន់ថ្មី ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការផ្តល់សំណើម ជួយឱ្យស្បែកភ្លឺថ្លា និងសាច់តឹងណែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDPoSQR-YSdqoK6qc0KISRPH7ZmcgSGPK2m46_sazkl3IOAUBZFFPxaiS4BULhGZcJdeU4r1v1EN6BRxON_j0nQbsChUqFIDwmjgRXAksmgWFNd3Nvz9mWIawBq6JdkXrrccQmaZgs5Dy_-za_jN-qTRRLcdOHm2fpjIMHj5w3vxSgp-k6VLkupf6F3QXr/s1200/image_2024-12-19_13-26-19.png

៣.របបអាហារសុខភាព៖ Chae Soo-bin តែងតែជ្រើសរើសអាហារដែលសម្បូរវីតាមីន ព្យាយាមផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ និងផឹកតែបៃតងដើម្បីធ្វើឱ្យដំណើរការមេតាប៉ូលីសសកម្ម។ លើសពីនេះតារាស្រីរូបនេះ ក៏បានទទួលទានទឹកការ៉ុតជាប្រចាំ ដើម្បីផ្តល់វីតាមីន A និង E បន្ថែមទៀត ដើម្បីជួយឱ្យស្បែកស និងទប់ស្កាត់ភាពចាស់ផងដែរ៕

ទើបដឹងការពិត ទម្លាប់ផឹកទឹករាល់ថ្ងៃ! ការផឹកទឹកដាក់ក្នុងដបប្លាស្ទិកញឹកញាប់ អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម នេះបើយោងតាមអ្នកជំនាញសុខភាពបានបង្ហាញ

0

ពិតណាស់មនុស្សចំនួនធំតែងតែមានទម្លាប់ផឹកទឹកពីដបប្លាស្ទិក ដោយសារតែវាងាយស្រួលទុកដាក់ និងងាយយកតាមខ្លួន។ ទោះជាយ៉ាងណាបើយោងតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ California Polytechnic State University នៅសហរដ្ឋអាមេរិកដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Diabetes បានបង្ហាញថា ការផឹកទឹកពីដបប្លាស្ទិកញឹកញាប់អាចបង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ ដោយសារដបប្លាស្ទិកមានសារធាតុគីមីដែលអាចកាត់បន្ថយភាពប្រែប្រួលរបស់រាងកាយចំពោះអាំងស៊ុយលីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8B3nImbG_VMPqUrDp3wVUgsnLuuc6rDZfpPpZPhLrLFY9XWOF9pOyeC2T-fX2PUVh7MwSAeeqhOW2n3dVqcmDu5xoVC9LZi2DyH_uiMw-PWYGnqybHGTELBRRSxfNQeKWabvCNjM8iiAiYCiHu2w3tZ6org_REOXYj0q07JRr7JjlqmetNGBQdqedCju-/s1600/image_2024-12-19_13-23-25%20(2).png

យោងតាមរបាយការណ៍របស់ក្រុមស្រាវជ្រាវ បានធ្វើការពិសោធន៍ជាមួយមនុស្សពេញវ័យដែលមានសុខភាពល្អចំនួន ៤០ នាក់ ដោយពួកគេត្រូវបានផ្តល់ថ្នាំ placebo ឬ BPA ដែលជាថ្នាំគីមីប្រើជាចម្បងក្នុងការវិចខ្ចប់ម្ហូបអាហារ និងភេសជ្ជៈរួមទាំងដបផ្លាស្ទិក ប្រហែល ៥០ មីក្រូក្រាមក្នុងមួយគីឡូក្រាមនៃទម្ងន់រាងកាយ ដែលស្មើនឹងបរិមាណដែលទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) ចាត់ទុកថាមានសុវត្ថិភាពសព្វថ្ងៃនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYYnQaSqIWI8b4imWL0MZK6kQs9JweCCG60snPTkjac7Oa7rG065FkD1-g5hSSptg04PnqFtuDzEwL2vPXwy4AnuPxNJbZFEqbulcYQ-u21QmrbAMzKcmLWJ-JaaUDlXN6NiWmk80rTzAock8QV2DCR99jdIQBIlqj4R96derg_7s5s6Gy4mGfw5PmwIWl/s1200/image_2024-12-19_13-23-25.png

ប៉ុន្តែ ៤ ថ្ងៃក្រោយមកគេរកឃើញថា មនុស្សទាំងនេះស្រាប់តែមានការចុះខ្សោយនៃអាំងស៊ុយលីន ដូច្នេះសារធាតុ BPA ដែលប្រើក្នុងដបផ្លាស្ទិក ត្រូវបានគេចាត់ទុក ប៉ះពាល់ដល់ការរំលាយជាតិស្ករ អាចបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែម។ ហេតុនេះហើយសារធាតុគីមី BPA ភាគច្រើនដែលប្រើក្នុងការផលិតការវេចខ្ចប់អាហារ និងភេសជ្ជៈ រួមទាំងដបទឹកប្លាស្ទិក គឺអាចកាត់បន្ថយភាពប្រែប្រួលទៅនឹងអ័រម៉ូន insulin ដែលគ្រប់គ្រងការរំលាយជាតិស្ករនៅក្នុងរាងកាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfIAmaTyXx4L5VAAyE-_81Nm7fpkk2GIOAG2shS6ttWzIonFQVDG5KuyGgWMdVAQvik5ICmKGZKYaXWbxzIdAtUGCHGaXX_RUFI80_1QN_eC7zCmnrx75lmqgfv0sAdmhkKMZga8VYOgaPs-JyAGdsCk4_mzlCcMi6oofRI49ptTafU-WYazRxD8n0PjET/s1600/image_2024-12-19_13-23-27%20(2).png

បច្ចុប្បន្នប្រធានផ្នែកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៃសមាគមជំងឺទឹកនោមផ្អែមអាមេរិក (ADA) បានអំពាវនាវឱ្យមានបទប្បញ្ញត្តិឧស្សាហកម្មតឹងរឹងជាងមុនលើសុវត្ថិភាពរបស់ BPA ដើម្បីធានាថាការប៉ះពាល់នឹងសារធាតុគីមីដែលបង្កគ្រោះថ្នាក់ទាំងនេះត្រូវបានកាត់បន្ថយ។ គួរបញ្ជាក់ដែរថា ការសិក្សានេះគឺជាការគូសបញ្ជាក់ពីតម្រូវការសម្រាប់ដំបូន្មាន និងគោលនយោបាយសុខភាពសាធារណៈដែលបានជូនដំណឹង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSEOkUNSydrSdLFiKMWMlbU2lYYW8kz__8mYQpRlJ9yaXTFPFoqT_fwabEJQp0M8Pm0QP13jPauuxoqfqzEz4AtFhDi4L4vuLYWxhqLtMK9WTd_LEJqSgLcISZqrzYGd_EYfXCvY8dSo5i6_VdD3Jxdo5CxlFWhJRJFVdYFuvy7fGlvB80kZ-hPm5QDS0r/s1500/image_2024-12-19_13-23-27.png