Home Blog Page 682

សុតធីតា អាណិតខ្លោចចិត្តចំពោះ influencer ថៃសុខចិត្តធ្វើគ្រប់បែបយ៉ាងដើម្បីរកលុយចិញ្ចឹមយាយរហូតដល់អស់ជី.វិត

0

ថ្មីៗមកនេះទស្សនិកជនជ្រាបមកហើយជុំវិញ influencer ថៃម្នាក់ត្រូវបានបាត់បង់ជីវិតព្រោះតែការភ្នាល់ផឹកស្រាយករង្វាន់ចំនួន៣ម៉ឺនបាតប្រមាណជាង៨០០ដុល្លារអាម៉េរិកដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្វីកាន់តែខ្លោចចិត្តនោះ influencer ប៊ែង ឡេសស្ទ័រ សុខចិត្តទ្រាំធ្វើគោធ្វើសេះឱ្យអ្នកដទៃព្រោះតែត្រូវការរកលុយដើម្បីចិញ្ចឹមយាយ។ សោកនាដកម្មនេះបានជំរុញឱ្យ ប៉ូគឹមថេង សុតធីតា លើកឡើងយ៉ាងរំជួលចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQGW5qHqcsV_h1PjuWyVcOJC-b4yaVwMA7fOrMkm8-bXdKe6H5XJpBcr90g-KULh3R6_r13afWn-TVEZ9KHrksKdwKe5lY9YZH2PlZbTWninVxxBelkoxQje6h2veugrfbbKW4_j3fkxq6cBXAetDSs_qB7shDieqic3MusIJPLk7NTxtkh1vZ5zhLngc9/s968/image_2024-12-31_09-17-32.png
ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021 បានសរសេរនៅលើ Story របស់ខ្លួនថា «អ្នកក្រមិនមែនជាតួកំប្លែងសម្រាប់អ្នកមាននោះទេ ឃើញហើយសែនក្តុកក្តួលអាណិតម៉ាក់យាយខ្លាំង តទៅតើឱ្យគាត់រំពឹងអ្នកណា បើចៅតែម្នាក់គត់របស់គាត់បានស្លាប់ដោយសារភាពសប្បាយរបស់មនុស្សមានលុយតែមិនមានសតិនិងភាពជាមនុស្សបាត់ទៅហើយ»។ តារាសម្តែងរូបនេះបន្តទៀតថា ឃើញស្នាមញញឹមទឹកភ្នែកខ្ញុំហូរ គ្នាញញឹមពោរពេញទៅដោយការឈឺចាប់ គ្នាទ្រាំព្រោះដឹងថាខ្លួនឯងមិនដល់គេគ្រប់គ្នា ប្រឹងព្រោះដើម្បីប្រាក់យកមកឱ្យជីដូនចាស់ដែលឈឺ សូមទោសខ្ញុំគេងមិនលក់ព្រោះពិតជាអាណិតក្មេងកម្សត់ម្នាក់នេះខ្លាំងណាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_RfvUH9f1wA0aUMQO4zGa9xS0BfXYKeFu-LVLjHdGxbE5XygN77W3mpsYzeq5L36lDERORVX_ceYPqEV1E1RnJtvlYnz5j5bPN0ze52ZpmqU_RIr3Qxp1H23jWJHfnMviVjKYOZNoRN_sx4etKuldbF8bTU0_FVTbAByopeJuUli6Muk4vwDYW13Sjguz/s2048/image_2024-12-31_09-17-31.png
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះការស្លា.ប់ របស់ Influencer ដ៏ល្បីម្នាក់ឈ្មោះ ប៊ែង ឡេសស្ទ័រ អាយុ២១ឆ្នាំ ក្រោយពីបានផឹកស្រាអស់យ៉ាងច្រើនក្នុងរយៈពេលខ្លី ព្រោះតែចង់បានប្រាក់៣ម៉ឺនបាត ។ មុនពេលក្លាយជា Influencer ប៊ែង មានមុខរបរដើរលក់កម្រងផ្កាតាមផ្លូវដើម្បីចិញ្ចឹមលោកយាយរបស់ខ្លួនដែលមានអាយុ៨០ឆ្នាំ ហើយលោកត្រូវបានគេជួលឱ្យផឹកស្រា និងបង្កើតមាតិកាផ្សេងជាច្រើន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivZ1D_uK_aSYxF-reCBK7o0ey0ZtOCalwANd-HZ8lMuQGIF6zHGumb9acPMNvmMzQx5ZYyzfb8h8S0wgBXgKTsd2lczpGI9uZbWPNWAYLq1-UkHBsRB8FcZJ_6NQL95mOePDG5nx9eM_fZQY0frn9TpQlkqkwmy_2aD-RQl_F0xOuHzhOVUT0lpfM_9-4q/s1280/image_2024-12-31_09-17-27%20(2).png

Yoo Yeon Seok និង Chae Soo Bin ឈ្នះពានរង្វាន់ Best Couple និងពានរង្វាន់ផ្សេងទៀតម្នាក់មួយ

0

តារាសម្តែង Yoo Yeon Seok និង Chae Soo Bin តួឯកក្នុងរឿងភាគដ៏ល្បីល្បាញ When the Phone Rings បានឈ្នះពានរង្វាន់ជាមួយគ្នាក្នុងកម្មវិធីប្រគល់ពានរង្វាន់ MBC Drama Awards 2024។ ទោះបីជាកម្មវិធីផ្សាយផ្ទាល់ត្រូវបានលុបចោលប៉ុន្តែបញ្ជីឈ្មោះអ្នកពានរង្វាន់ត្រូវបានបង្ហាញខណៈអ្នកទាំងពីរបានឈ្នះពានរង្វាន់ម្នាក់មួយផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPFgoA2FrH152BFe_NXRnC76zLUgt0J32ttELStozmNBDCDKRlawj86jSrpv135NKFfcha4Nxu0_UjGj0rtuD_Yl0mXn0L8PhS0sJkl7-eGZhe6QXvjGJS8i1fO4yZG_tImYQaDKlGDorkTMRbl-ElseVbDHyLQV0fHFmCGGUKVEK6ROoy2IVhbmXMFBXP/s640/image_2024-12-31_10-26-44%20(2).png
នៅថ្ងៃទី៣០ ខែធ្នូ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ MBC Drama Awards 2024 ត្រូវបានលុបចោលការផ្សាយបន្តផ្ទាល់ដោយសារតែសោកនាដកម្មនៃការធ្លាក់យន្តហោះ Jeju Air កាលពីថ្ងៃទី២៩ ខែធ្នូ ដែលបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស១៧៩នាក់ និងមានមនុស្សពីរនាក់នៅមានជីវិត ខណៈប្រទេសកូរ៉េខាងត្បូងបានប្រកាសកាន់ទុក្ខរយៈពេល១សប្តាហ៍ជាហេតុកម្មវិធីមួយចំនួនត្រូវបានលុបចោល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRFmZxB0kzyZlG3wVgCHph3L6nAblg67ivvheISxyEQlio1ushKg-oDz_NGFs3fEUszbv6mlI2TuWqaGSP1pdELeym_wpw7lbMZ-_zpF3_Oh_Ul5pWtmyKG2XiVuppP-8WZvnNhR9r-ZGIddVhQ9ckvhf-gBPqcKC1GKlIvBcUvd2JCTFYOyO_hjZklabX/s640/image_2024-12-31_10-26-44.png
ទោះយ៉ាងណាបញ្ជីឈ្មោះអ្នកឈ្នះពានរង្វាន់ MBC Drama Awards ឆ្នាំ២០២៤ ត្រូវបានចែកចាយនៅថ្ងៃទី៣០ ខែធ្នូនេះដោយគេឃើញឈ្មោះតារាសម្តែង Yoo Yeon Seok និង Chae Soo Bin បានឈ្នះពានរង្វាន់ Best Couple នៅក្នុងរឿងភាគ «When the Phone Rings» ដែលអ្នកទាំងពីរបានដើរតួជា Baek Sa Eon និង Hong Hee Joo ជាប្តីប្រពន្ធនឹងគ្នាក្នុងសាច់រឿង។ បើតាមការចែករំលែកលើប្រព័ន្ធអ៊ីនធឺណិតតារាសម្តែង Chae Soo Bin ក៏បានប្រើភាសាសញ្ញាសម្រាប់អរគុណទស្សនិកជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja7njz81KoHwOlnUy8jjgx8S0YMQpNQ0TvCjfH0tbUz2_w8K9T_MVAUATYgotumQE4TdOWf6Nm1e2rJ-3-SatS83Pe8d8fgflMsPXIL5-ddKJ832ip5FAkxjjlB40rvskIFgRt8fDXjAC51bPwY-VY2rV8w1axGuMi0SLS2Tj8rdGnG0YaryGFJF2zum9f/s1280/image_2024-12-31_10-40-06.png

ក្រៅពីពានរង្វាន់គូស្នេហ៍ល្អផ្តាច់គេ Yoo Yeon Seok បានឈ្នះពានរង្វាន់ Top Excellence Award ចំណែកឯ Chae Soo Bin ក៏បានឈ្នះពានរង្វាន់ Excellence Award សម្រាប់តារាសម្តែងស្រី នៅក្នុងខ្សែភាពយន្តខាងលើផងដែរ។ ការឈ្នះពានរង្វាន់របស់តារាសម្តែងទាំងពីររូបបានធ្វើឱ្យអ្នកគាំទ្រសម្តែងនូវអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0GtHnw4LFow2Ka4JGB_K8pwBdXpGlo-zmLtN8bd96PFfturjUfVt66EP7zjRX-eHyEnsHIVrg_vhNkAeK6C2PArMWVSIiStYbBIifrzN1t7oIV0UQVu3NCTzyXWl2hAfo0lPwtWN4BAjY_96TaJ62t2iSw1osi3J1Hj9s329mKTXOapKFqPABZRsQzlCx/s1289/image_2024-12-31_10-40-07%20(2).png
គួរឱ្យកត់សម្គាល់ថា Yoo Yeon Seok និង Chae Soo Bin គឺជាគូនៅក្នុងរឿងភាគកូរ៉េដែលមានការសម្តែងស៊ីចង្វាក់គ្នាយ៉ាងខ្លាំងទាំងនៅក្នុងរឿងហើយនៅក្រៅរឿងក៏អ្នកទាំងពីរមានភាពស៊ីចង្វាក់គ្នារហូតអ្នកគាំទ្រពេញចិត្តឱ្យពួកគេក្លាយជាគូស្នេហ៍ពិតប្រាកដផងដែរ៕

រូបភាពកាលពី Liu Yifei មានអាយុ១២ឆ្នាំ ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតភ្ញាក់ផ្អើល

0

Liu Yifei ជាតារាស្រីម្នាក់ក្នុងអាជីពសិល្បៈចិនអស់រយៈពេល២០ឆ្នាំមកហើយ។ តារាស្រីរូបនេះជារឿយៗត្រូវបានអ្នកគាំទ្រតែងតែការពារពីសំណាក់មហាជនដោយសារតែរូបសម្រស់ស្រស់ស្អាតរបស់នាង។ ថ្មីៗនេះ សម្រស់ធម្មជាតិរបស់តារាស្រីរូបនេះត្រូវបានបញ្ជាក់បន្ថែម នៅពេលដែលរូបថតដ៏កម្រកាលពីសិក្សានៅអាម៉េរិកចែកចាយលើបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ3Vcwg6JnkclbSunxh2ayo_jDy2jG5NL0yGM08c_DTFppAR5tcOcCZ4JBsM5wn19N-8kGKdl7LbLA1XgzMcGQv2RYqpaGsSkPjasGwyw9e4ydpwo5um0a1R-u_jnBOf-2Tiq_1c64fFIkV4lgteIvmVnWkz4yqz0rlImN1tBArgHMkPVIl7a-rt5zL2wh/s1250/image_2024-12-28_11-59-22.png
យោងតាម QQ អតីតមិត្តរួមថ្នាក់របស់ Liu Yifei បានចែករំលែករូបថតមួយកាលលពីនាងអាយុ ១២ ឆ្នាំ។ រូបថតនេះត្រូវបានគេរាយការណ៍ថាថតនៅខែតុលា ឆ្នាំ១៩៩៩ នៅសហរដ្ឋអាម៉េរិក នៅពេលនោះ Liu Yifei មានភាពស្រស់ស្អាតរួចទៅហើយ ដោយគ្រូរបស់នាងបានពេញចិត្តនាងដោយដាក់នាងនៅចំកណ្តាលសម្រាប់រូបថតក្នុងថ្នាក់។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ មិត្តរួមថ្នាក់របស់នាងក៏បានទម្លាយថា Liu Yifei មិនត្រឹមតែជាតារាក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតារាប្រចាំសាលាតាំងពីមធ្យមសិក្សាផងដែរ។ រូបថតនិងព័ត៌មានដែលពីមុនមិនបានផ្សព្វផ្សាយអំឡុងពេល Liu Yifei នៅសហរដ្ឋអាម៉េរិក បានសាយភាយពេញបណ្ដាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4qMyK1jo8pdWUud7WoOg9LNf0zCStdrQpCLz6EXH_r-j2ojNKERu7psaKIfgH7AddcnqmlzlWGxY6jmSYyCOA2e8yFvjbZhoo6mJPBPesp0JNqJLshe3v8s_u446w4SctRT0vLNEWNQNCt-qW4IBYIa62DdZZFrbO2TT3fzDVSd0lD1Dlqa1WeYvoEr5k/s1283/image_2024-12-28_11-59-23.png
អ្នកនិយមលេងអ៊ីនធឺណិតសរសើរពីភាពទាក់ទាញរបស់តារារូបនេះតាំងពីក្មេង។ Liu Yifei បានផ្លាស់ទៅរស់នៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ១៩៩៧ បន្ទាប់ពីឪពុកម្តាយរបស់នាងបានលែងលះគ្នា។ ម្ដាយរបស់នាងបានរៀបការជាមួយមេធាវីជនជាតិអាម៉េរិកដើមកំណើតចិនដ៏មានស្ដុកស្ដម្ភម្នាក់ ដែលបានចាត់ទុកនាងដូចជាកូនស្រីរបស់ខ្លួន។ លោកបានចុះឈ្មោះ Liu Yifei នៅក្នុងសាលាល្អបំផុត ថែមទាំងជួលសិស្សនៅ Harvard ឱ្យបង្រៀននាងជាភាសាអង់គ្លេសទៀតផង។ ឪពុកទី២របស់តារាស្រីនេះក៏បានគាំទ្រនាងក្នុងការស្វែងរកទេពកោសល្យដូចជាព្យាណូ និងរាំរបាំបាឡេ។ ក្នុងឆ្នាំ ២០០២ Liu Yifei បានត្រឡប់មកប្រទេសចិនវិញ ហើយចូលប្រឡូកក្នុងអាជីពសិល្បៈដោយមានការគាំទ្រពីមហាសេដ្ឋី Chen Jinfei ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNOnia6OiGmK5Fje35EZxvSw7xfYL-qhAmBhOn5AMB-WsKzfwKq02Q9GqYephYjSEwDo6bKvZXzHJzIXsoFAV2A7CbS00cAMNRrNSoWRj6Rk71_bVCHjpaud8JotHH_MycfEvCxyd5t-0D2eelJvdKmX0PhRO0zAIA3_vgLi4PC8h96qVd2VXMM2lv-CUX/s480/image_2024-12-28_11-59-22%20(3).png

សព្វថ្ងៃនេះ Liu Yifei គឺជាឈ្មោះដ៏ពេញនិយមបំផុតមួយនៅក្នុងទូរទស្សន៍ចិន។ នាងមានរឿងភាគល្បីៗជាច្រើនក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះដូចជា «Meet Yourself» និង «The Tale of Rose»។ នៅឯកម្មវិធី Tencent White Book Entertainment Awards នៅថ្ងៃទី២៥ ខែធ្នូ ការសំដែងរបស់ Liu Yifei ជាតួអង្គ Huang Yimei ក្នុងរឿង “The Tale of Rose” បានជាប់ចំណាត់ថ្នាក់កំពូលតារាងសម្រាប់តារាសម្តែង និងរឿងភាគទូរទស្សន៍ដែលពេញនិយមបំផុតក្នុងឆ្នាំ ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiadi-7pT9CX6qJ01SS6UKIxI91cYHJ3owt4VdZ76HCSjnQqmDuPq1GS_K5HF1l7fb4gcxQ0qvRuha3VVlD2CM0B8Zqj5KGNJ5DY0Z2sf9NUoAr7ICnzZlVlHdhAir_0oGEVS-QDOC6gDlJyOv82nzDHD0IXlFnJ_AeeOX-f6D7yT9stScM4w15kdnml2XV/s1440/image_2024-12-28_11-59-21%20(2).png

ទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់នាង Liu Yifei មានពាក្យចចាមអារ៉ាមថាកំពុងមានទំនាក់ទំនងស្នេហាជាមួយ Li Xian ដែលជាតួឯកប្រុសក្នុងរឿង «Meet Yourself»។ ថ្មីៗនេះ អ្នកទាំងពីរបានធ្វើឱ្យមានការរំជើបរំជួលដោយចូលរួមក្នុងកម្មវិធីខួបកំណើតកូនស្រីរបស់ Li Xiang ។ ចំពេលមានពាក្យចចាមអារ៉ាមទាក់ទងនឹងស្នេហា អ្នកទាំងពីរមិនបានធ្វើអត្ថាធិប្បាយលើរឿងនេះឡើយ៕

លោក យុត្ថារា ឆានី និងអតីតភរិយា ចន ច័ន្ទលក្ខិណា ផ្តល់ស្នាមញញឹមដល់កូនក្នុងឱកាសគម្រប់ខួប១៨ឆ្នាំ

0

ទោះបីជាជីវិតអាពាហ៍ពិពាហ៍បានបញ្ចប់និងបានកសាងគ្រួសារថ្មីរៀងៗខ្លួនប៉ុន្តែលោក យុត្ថារា ឆានី ជាអតីតតារាសម្តែងនិងអតីតភរិយា ចន ច័ន្ទលក្ខិណា នៅតែបំពេញតួនាទីយ៉ាងល្អបំផុតសម្រាប់កូនស្រីរបស់ខ្លួន ជាពិសេសក្នុងឆ្នាំនេះឈានដល់អាយុ១៨ឆ្នាំបានថតរូបជុំគ្រួសារផ្តល់ស្នាមថើបដល់កូនជាទីស្រលាញ់។ សកម្មភាពរបស់អ្នកទាំងពីរបានធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvuBsf3ov7K_SMVtNmuOZFKxQx7tDKfKLaEqi_zUCPo36m3kwUt5JfGsXMlTPMUGYOC_3mMYFxND6gfzAgVII2A_b4Ucl64HfSc-XZuBSCluLiaHThs15AENlrQJ1ZMLGikkl3Pob_KjfuSaUQQ_zyCtlDFZnBj6Q8nGQMcLZxNQ9EDo0qYGdTdnsa4XjS/s2048/image_2024-12-31_13-31-52.png
នៅថ្ងៃទី២៩ ខែធ្នូ លោក យុត្ថារា ឆានី បានបង្ហោះរូបជាច្រើនសន្លឹកនៅលើបណ្តាញសង្គមអមជាមួយពាក្យពេចន៍ជូនពរទៅកាន់កូនស្រី ថា «រីករាយថ្ងៃខួបកំណើតកូនស្រីបណ្តូលចិត្តប៉ា ចម្រើនវ័យចូល ១៨ ឆ្នាំ ប៉ាជូនពរកូនស្រី ជួបតែសេចក្តីសុខ ប្រាជ្ញាឈ្លាសវៃ មានសំណាងល្អពេញមួយជីវិត Daddy love you»។ ក្នុងថ្ងៃដដែលនេះជំទាវ ចន ច័ន្ទលក្ខិណា ក៏បានចែករំលែករូបកំណើតកូនស្រីជាមួយនឹងពាក្យខ្លីតែមានភាពកក់ក្តៅថា «ប៉ា ម៉ាក់ ស្រលាញ់កូនជារៀងរហូត» ដោយបានTag គណនីលោក យុត្ថារា ឆានី ជាអតីតស្វាមីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjwMq_lUgdTNoasa5oLBGFsc0fE7Knn1cuhi5Vsmy7P6b4Ong-1-QwcaOCWvuQUaY2s_roqCzGHNehIF4OKFaVoCJJG7qKVCqcVcVmsy29odSl_xjnI90Hbb3xDdowIYKyDiDtewwgugxJ3uxsonLPTMWaIX6kjNrqhm4h4_Q4V2KJqmiaJR10HzT3PabW/s2048/image_2024-12-31_13-31-54.png

សកម្មភាពរបស់អតីតគូស្វាមីក្នុងអាជីពសិល្បៈនេះទទួលបានការសរសើរយ៉ាងខ្លាំងពីស្រទាប់មហាជនទោះបីជាអ្នកទាំងពីរចែកផ្លូវគ្នាហើយក្តីប៉ុន្តែនៅតែរាប់អានគ្នាបំពេញតួនាទីតាមដែលអាចធ្វើទៅបានសម្រាប់កូនរបស់អ្នកទាំងពីរ។ បច្ចុប្បន្ន ទាំងជំទាវ ចន ច័ន្ទលក្ខិណា និងលោក យុត្ថារា ឆានី សុទ្ធតែមានគ្រួសារថ្មីរៀងៗខ្លួនពោរពេញដោយសុភមង្គល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUiA01-jtcm5tQnIPn1bN9xV28wp3I15J4DI4VEE9rH2PMvU27hEsxZNfJsW-BFYTlnSpTOih-1s-UVTvajoXbf_jPzRC6Tm3z8yKTrEVjEwUIFB-kWpKihxi4XFj17QTNPaUJmDfL8l6kjLniGp5rfKObrUwpPp9KywVCqxWP13UnVF4KKv8ZE3-E2J9_/s2048/image_2024-12-31_13-31-56.png

បច្ចុប្បន្នលោក យុត្ថារា ឆានី បានឃ្លាតឆ្ងាយពីវិថីសិល្បៈដោយមិនមានបំណងចង់ចូលប្រឡូកក្នុងអាជីពនេះឡើយ ចំណែកឯ ជំទាវ ចន ច័ន្ទលក្ខិណា នៅបន្តអាជីពសិល្បៈសម្តែងក្នុងខ្សែភាពយន្តខ្មែរខ្នាតធំ អប្សរាមហាអង្គរ ដែលទើបបញ្ចប់ការថត ព្រមទាំងជាអ្នកតំណាងផលិតផល និងលក់សំលៀកបំពាក់តាមអនឡាញផងដែរ រួមទាំងឆ្នាំ២០២៥ចូលរួមចាត់ចែងក្នុងកម្មវិធីបវរកញ្ញាមួយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgziUFLkANke-gsKwbRrBLrHSF-kjMU9r_JmTjOvs3w-_oZmozPuTOq1YPZ_MAEnrX7wvs7x3GokTrnsZG_RnfuYyqn_tzsARJHoSw6SbSYGIaPZZEqo3EULbHcqCLuZAYBm389GJ5X8KZ2rvSQXEBDLvhZy4vJrp4ZN4C2_WzYKVfaab8lV07epZCq-3wl/s2048/image_2024-12-31_13-32-00.png

តើយើងគួរតែធ្វើខ្លួនបែបណាខ្លះនៅថ្ងៃឆ្លងឆ្នាំ?

0

មនុស្សគ្រប់គ្នាបានទន្ទឹងរង់ចាំថ្ងៃឆ្លងឆ្នាំមកដល់ដើម្បីជួបជុំក្រុមគ្រួសារ បរិភោគអាហារជុំគ្នាយ៉ាងសប្បាយរីករាយ ឬដើរកម្សាន្តទៅកាន់ទីជិតឆ្ងាយ ហើយវាក៏ជាថ្ងៃចាប់ផ្តើមជីវិតថ្មីសម្រាប់មនុស្សមួយចំនួនផងដែរ ក្រោយពីបានបំពេញការងារនឿយហត់ពេញមួយឆ្នាំ ។ ក្រៅពីការជួបជុំគ្នានៅផ្ទះ តើយើងគួរតែធ្វើខ្លួនបែបណាខ្លះនៅថ្ងៃឆ្លងឆ្នាំ?

ខាងក្រោមនេះ គឺជាទម្លាប់ល្អៗមួយចំនួនដែលគួរអនុវត្ត ៖

១-ពិនិត្យរឿងរ៉ាវកើតឡើងក្នុងឆ្នាំចាស់ និងកំណត់គោលដៅឆ្នាំថ្មី ៖ ចូរសរសេររឿងរ៉ាវផ្សេងៗដែលបានកើតឡើងក្នុងឆ្នាំចាស់ និងកំណត់គោលដៅឆ្នាំថ្មីថា តើមានគម្រោងធ្វើអ្វីខ្លះ ដូចជា ៖ សន្សំប្រាក់ទិញលំនៅឋាន, រថយន្ត និងទិញសម្ភារៈធំៗសម្រាប់ជារង្វាន់ឱ្យខ្លួនឯងធ្វើការនឿយហត់ពេញមួយឆ្នាំ ។ ចូរកំណត់គោលដៅឆ្នាំថ្មី និងកុំខ្លាចខុស គ្រាន់តែទៅឱ្យដល់គោលដៅនោះ គឺចាត់ទុកថា យើងទទួលបានជោគជ័យ ។

២-ធ្វើបុណ្យ និងធ្វើអ្វីមានប្រយោជន៍ដល់សង្គម ៖ ចូររកពេលធ្វើបុណ្យ រាប់បាត្រព្រះសង្ឃ និងស្តាប់ធម៌ ហើយយើងអាចសូត្រធម៌នៅថ្ងៃឆ្លងឆ្នាំ និងអង្គុយសមាធិ ។ ក្រៅពីនេះ ចូរធ្វើអ្វីមានប្រយោជន៍ដល់សង្គម ដូចជា ៖ បរិច្ចាគសម្ភារៈផ្សេងៗឱ្យអ្នកខ្សត់ខ្សោយ និងបោសសម្អាតទីធ្លាវត្ត ។

៣-ក្រាបសុំពរពីចាស់ទុំ ៖ ក្រៅពីការថ្វាយបង្គំព្រះសង្ឃក្នុងវត្តហើយ កុំភ្លេចក្រាបសំពះជីដូន-ជីតា ឪពុក-ម្តាយ និងសាច់ញាច់ចាស់ទុំក្នុងផ្ទះដើម្បីសុំពរឆ្នាំថ្មី ដែលយើងចាត់ទុកថា ជាអ្នកមានគុណរបស់ខ្លួន ។

៤-ក្រោកពីព្រឹកព្រលឹមនៅថ្ងៃដើមឆ្នាំ ៖ ចូរក្រោកពីព្រឹកព្រលឹមនៅថ្ងៃដើមឆ្នាំដើម្បីចាប់ផ្តើមជីវិតថ្មីប្រកបដោយភាពស្រស់បំព្រង និងទទួលយកអ្វីថ្មីៗចូលក្នុងជីវិត ។ រីឯអ្នកកំណត់គោលដៅក្លាយជាមនុស្សថ្មី ក៏អាចចាប់ផ្តើមដោយការក្រោកពីព្រលឹមផងដែរដើម្បីផ្លាស់ប្តូរខ្លួនឯង ។

៥-ផ្លាស់ប្តូរការគិត ៖ ចូរគិតបែបវិជ្ជមាន មើលពិភពលោកក្នុងផ្លូវល្អ និងផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួនឱ្យល្អប្រសើរឡើង ។ យើងអាចព្យាយាមញញឹមឱ្យបានច្រើន សើចញឹកញាប់ និងជាមនុស្សមានសេចក្តីសុខរាល់ថ្ងៃ ហើយបោះចោលបញ្ហាណាមិនសំខាន់ ឈប់គិតពីវានាំតែតានតឹងផ្លូវចិត្ត ឬដាក់សម្ពាធខ្លួនឯង ។

គួរបញ្ជាក់ថា នៅថ្ងៃទី១ ខែមករា យើងគួរចៀសវាងការងារបោកគក់ និងបោសជូតផ្ទះ ពីព្រោះចាស់បុរាណជឿថា គឺជាការបណ្តេញលាភសំណាងចេញពីផ្ទះ ប៉ុន្តែគួរធ្វើអ្វីៗឱ្យរួចរាល់នៅថ្ងៃចុងឆ្នាំ ។ ក្រៅពីនេះ ពុំគួរកាត់សក់, កក់សក់, ពុំដើរលេងរហូតបាត់បង់ស្មារតី, ប្រយ័ត្នពាក្យសម្តី, កុំសម្លាប់សត្វ និងប្រយ័ត្នពេលដើរកុំឱ្យជំពប់ជើងដួល ពីព្រោះវាបង្ហាញពីឧបសគ្គក្នុងឆ្នាំថ្មី ៕

Park Sung hoon រងការរិះគ.ន់ចាស់ដៃព្រោះបង្ហោះរូបមិនបានពិនិត្យចេញរូបភាពមិនសមរម្យ

0

នៅថ្ងៃទី៣០ ខែធ្នូ ប្រធានបទរបស់តារាសម្តែង Park Sung-hoon បានល្បីល្បាញពេញប្រព័ន្ធអ៊ីនធឺណិតប៉ុន្តែមិនមែនជារឿងល្អនោះទេពោលគឺតារាសម្តែងដែលទើបលេចមុខក្នុង ភាពយន្ត «Squid Game» រដូវកាលទី២ រងការរិះគន់ចាស់ដៃព្រោះតែបង្ហោះរូបមិនបានពិនិត្យចែករំលែករឿងអាសអាភាសយកលំនាំ «Squid Game»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRqqxoVl92sDlzaX2p7ADR1Jb_0IgXUNMc_jMXUYK1C635dUTpHRKvu1yFDgGYi_wNjsVar-hAjtKGXR2780sH7aL85LrR04kyT6lwIO-oB0S-UfNjj2-BEYjLvpxJXqW7VWBMhMm_d2OUmLa4NRMAoJd9CUGpDuLPZnRKtUKokg3CypaFtjKw8DZQW4WU/s2048/image_2024-12-31_14-33-08.png
យោងតាមការបង្ហោះនោះ Park Sung-hoon បានបង្ហោះរូបភាព Cover «Squid Game» AV (វីដេអូ១៨បូក) នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនតែ លុបវាចោលភ្លាមៗ។ រូបភាពនោះបានលាតត្រដាងបង្ហាញពីតួស្រី AV ជនជាតិជប៉ុនមានរូបអាក្រាតដែលមានរូបភាពដូចទៅនឹង «Squid Game» របស់ Netflix ។ តារាប្រុសរូបនេះ បានបង្ហោះរូបភាពដែលមិនបានពិនិត្យឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs3ecVAoLNWECncRZFhzEnfw7sXuDYKC_Cf8EPNcsP5g-LDJ-hCRk6isG4HTh634GkBg5xAlrc_nDbXbiZX9umhBp_o25E-nvEaQPWjDnAtarSJMnO073P2MMmqnX9rKyrKCpzV5-8Ioik62cySWUshz7VuQLDlw7uhK60Ix9w-n_01bXozcQr994HJLfv/s1067/Snapinsta_app_464982988_554788600497412_2001431636825120609_n_1080.jpg
ការបង្ហោះនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានមតិភាគច្រើនរិះគន់ទង្វើរបស់តារារូបនេះបានបានលើកឡើងថា Park Sung-hoon ល្អមួយរយៈចុងក្រោយនេះ ប៉ុន្តែឥឡូវត្រូវខូចមុខមាត់អាប់កិត្តិយសដោយសារការធ្វេសប្រហែលមួយពេល។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpcxObKm2Q_HjKciDhQTkSfY7PruMujMVm3wo260EtMMx845hQ9qXc68qPI3iyHDhWHaa0gZwyhg_8dOTE_2sOeuk3XymyeH3CfTwco06Ky_Xwhp6ms1z7hGRpdZFppNECzLsFh_EAKlarlR1XGpsVBz4P0A78LdT16CJ8PDcRBBWNd9cCPeP0njNAixWH/s1350/Snapinsta_app_471848295_8976958139065485_4232275428979194804_n_1080.jpg
    ក្រោយមកនៅថ្ងៃដដែលនោះ ទីភ្នាក់ងាររបស់ Park Sung-hoon បានចេញការឆ្លើយតបជាផ្លូវការចំពោះភាពចម្រូងចម្រាសនេះ ដោយបញ្ជាក់ថា «ខណៈពេលដែលកំពុងពិនិត្យមើលសារផ្ទាល់ជាច្រើន (DMs) Park Sung-hoon បានចុចខុសអ្វីមួយ ដែលបណ្តាលឱ្យរូបភាពត្រូវបានបង្ហោះទៅ Story របស់លោក តារាសម្ដែងភ្ញាក់ផ្អើល ហើយលុបចោលភ្លាម។ បច្ចុប្បន្ននេះលោកកំពុងតែឆ្លុះបញ្ចាំងពីសកម្មភាពរបស់ខ្លួន»។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQovGX0yAD1jWDGmspBjhPN2jZa-Ok5NahgCq0trlZG5hajKfKfX70LQdrqh0akyFKxe_bgBIUyvquPLovnMeeT3swcQMJN_sv1hjKjy5OrOoWRx0DMGh94TIFU_oPT77ixdMjSbCXeQQ8LdBbdJ1ltWVwNoC7325HLqFzfivnQ51Pv4_42oKs0JMwUdfF/s1350/image_2024-12-31_14-33-11.png
    Park Sung-hoon ថ្មីៗនេះបានបង្ហាញខ្លួនជា «Player 120» ជាស្ត្រីកែភេទដែលកំពុងស្វែងរកប្រាក់សម្រាប់ការវះកាត់របស់នាងនៅក្នុងស៊េរី Netflix «Squid Game Season 2»។ ជាមួយនឹងការសម្តែងដ៏ល្អរបស់ Park Sung-hoon ទទួលបានការសរសើរយ៉ាងច្រើន។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពថ្មីៗរបស់លោកបានធ្វើឱ្យមានប្រតិកម្មមិនល្អកើតឡើង៕

Peypey Dy និង ចែតាបារាំង បង្ហោះសំណេរយ៉ាងក្តៅគគុក

0

ផ្ទុះរឿងក្តៅគគុកសម្រាប់ចុងឆ្នាំ២០២៤ បន្ទាប់ពីមានគណនីបណ្តាញសង្គមមួយ
បង្ហោះរូបភាពនិងវីដេអូរបស់អ្នកលក់អនឡាញល្បីឈ្មោះម្នាក់ជំពាក់ប្រាក់រហូតដល់ទៅ២០ម៉ឺនដុល្លារ។ ស្របពេលមានរឿងរសើបនេះទស្សនិកជនបានឃើញបុគ្គលល្បីឈ្មោះ Peypey dy និង alex conan real ឬចែតាបារាំង បានបង្ហោះសារយ៉ាងក្តៅគគុកមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmRltpG8u-XeS2W_PA7TzahA_37LE9HmGkyTe2p7YsJKFqXdse7lB0aR6XkqyoBFOnfDGs5mqu2WULtuuhgZjexaU8zm0LPzx26HjK_IEu2me3tj7djqqCbX-XtWNXpJKxkPmSuXMTjv6nh1Ca77PY6thszVAmE7xCNaiaOHycTFu4uCVyVBK1jrF64dwu/s959/image_2023-12-13_11-16-07%20(2).png

ព្រឹកថ្ងៃទី៣១ ខែធ្នូ Peypey dy បានបង្ហោះថា «កម្មវាអត់ចាំជាតិក្រោយទេ ហាយសូរប្រហោងក្នុង តាំងពីពេលចរចារតម្លៃជាមួយខ្ញុំហើយគ្មានសមត្ថភាពយកខ្ញុំ ផុសរូបជាមួយខ្ញុំធ្វើទីផ្សារ ហើយដើរនិយាយអាក្រក់ពីខ្ញុំ ទាំងខ្ញុំមិនធ្លាប់បានធ្វើអាក្រក់ ឬបង្កបញ្ហាជាមួយសោះ ថាជាន់ក៏បានថាម៉េចក៏បានតាមបេះដូង»។ មិនត្រឹមតែ Peypey dy ប៉ុណ្ណោះទេដែលចេញមកបង្ហោះបែបនេះងាកទៅកាន់ ចែតាបារាំងវិញក៏បានបង្ហោះដែរថា «អ៊ីចឹងបានថាកុំស្បថ ទាន់ហន់ណាស់និយាយមែនកាដូមុនដាច់ឆ្នាំតាមទាន់អត់?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1sxH1Y-EQZ6ehL1In6wastW9WaRpF8g0cQHpdqFxxnpAuAfyNrwQbmRtjxGeNHt4j_dYnJlKzIxEKanY-7NTm-9WxLmxR8naKJsFFmsgTrSdtZTQVA2b6QpVhqcEIjIkpgxDGy4y_jr6XPxrJ_oQyQTdhEHUh0IyVyv_5KN1E56AKWMwUE5iUipeL5eph/s960/image_2024-09-05_09-23-29.png

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៣ មានអ្នកជំនួញអនឡាញប៉ុន្មានរូបបានឈ្លោះល្បីផ្អើលប្រទេសឈានដល់នាំគ្នាទៅស្បថស្បែនៅមុខព្រះអង្គដងកើជាមួយពាក្យសម្តីសាហាវៗឡើងផ្អើលអស់មនុស្សម្នាទៅមើលពួកគេទាំងពាក់កណ្តាលយប់។ ក្រោយមានជម្លោះស្បថស្បែរួច Peypey Dy និង ចែតា ចេញមកហែក ម៉ាដាម ដា ជាម្ចាស់ប្រ៊េនមិនសមជាអ្នកដឹកនាំ ក្រុមហ៊ុនគ្មានសមត្ថភាពយកពួកគេជាអ្នកតំណាងផលិតផលបែរជានិយាយតម្លៃខ្លួនគេទៅប្រាប់អ្នកផ្សេងទៅវិញ និងនិយាយមិនល្អពីតួទៀតថាធ្វើខ្លួនមិនស្អាតបាត សក់មិនទាំងចង់សិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL1-0Yc3rxs-ffdTx80DgwLaVPyXCnpvuf8NKVslxLsYSLfJeeF1PEXXPaweeJ-k9ik0p4qdZW9-A3D6fJPfSLt6ZXBMuieQrEwZmv1APtCy7USg-74fQuissd9x-U0nK6z3q1B5xeCQihPTuxrA-GkwMGz8E3aeLcUdmvDZsHn293rfaL0Qxg6yBOrThw/s320/image_2023-12-13_11-16-07.png

យ៉ាងណាមិញ បន្ទាប់ពីរឿង BA ផ្ទុះខ្លាំងពេកអ្នកនាង សៀន សូលីដា ហៅ ម៉ាដាម ដា ចេញលិខិតជូនដំណឹងពីមេធាវីជាផ្លូវការដើម្បីមានបំណងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនក្រោយពីមានក្រុមបុគ្គលមួយចំនួន បានធ្វើរាល់សកម្មភាពមានចេតនា និយាយបង្កាច់បង្អួចដើម្បី ទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ៕

 

 

មួយករណីទៀត! យន្តហោះកាណាដា បង្ខំចិត្តចុះចតជាបន្ទាន់ ប្រព័ន្ធឧបករណ៍ចុះចតជួបបញ្ហា

0

យន្តហោះរបស់ Air Canada មួយត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ បន្ទាប់ពីជួបបញ្ហាជាមួយប្រព័ន្ធឧបករណ៍ចុះចត។

ជើងហោះហើរ AC2259 ដែលចេញដំណើរពីទីក្រុង St. John’s មានបញ្ហាក្នុងការចុះចតនៅម៉ោងប្រមាណ៨:៣០នាទី ដោយសុំចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ Halifax Stanfield។

មុនពេលកើតហេតុយន្តហោះចាប់ផ្តើមបត់ឆ្វេងប្រហែល២០ដឺក្រេ ហើយស្លាប និងម៉ាសុីរបស់យន្តហោះចាប់ផ្តើមរអិលលើផ្លូវរត់។

ឧបទ្ទវហេតុនេះបណ្តាលឱ្យយន្តហោះរអិលធ្លាក់ចេញពីផ្លូវរត់ ហើយម៉ាស៊ីនមួយបានឆេះ បង្ខំឱ្យក្រុមជួយសង្គ្រោះជួយអន្តរាគមន៍ភ្លាមៗដើម្បីធានាសុវត្ថិភាពអ្នកដំណើរទាំងអស់។

យន្តហោះនេះផ្ទុកមនុស្សប្រមានណជា៨០នាក់ ដោយក្នុងឧបទ្ទវហេតុនេះមិនបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសនោះទេ៕

 

Trump សុំឱ្យតុលាការកំពូលអាមេរិកពន្យារពេលហាមឃាត់ការប្រើប្រាស់ TikTok

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump បានស្នើឱ្យតុលាការកំពូលអាមេរិកពន្យារពេលហាមឃាត់ការប្រើប្រាស់ TikTok ដែលកំណត់ថា ពលរដ្ឋអាមេរិកអាចប្រើប្រាស់ TikTok ត្រឹមដើមឆ្នាំ២០២៥ ។ ការពន្យារពេលនេះ ដើម្បីឱ្យមានពេលវេលាដោះស្រាយបញ្ហាពេលលោកឡើងកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK3i3Pf7vZOlkgACo3bWgXAqguaDJPLyrAgGusLpUWM4wp82TR6jETC5btXCaV9hmmQuFqK6m9Uslak8bU_ucZjoa6S0DN_uXdZHCsqmWONWVuKCeIfSWgcfxYh0dZYFyO7Ai9qztRfdISUIzXmYKU2I2Z-evIrNT7PIqu1Z7nIYO6oDMw3FnDolHFTvYJ/s1216/image_2024-12-31_13-37-13.png
លោក Trump បានអំពាវនាវឱ្យតុលាការកំពូលអាមេរិកផ្អាកអនុវត្តច្បាប់ហាមឃាត់ការប្រើប្រាស់ TikTok នៅអាមេរិក ដែលជាបណ្តាញសង្គមចែករំលែកវីដេអូខ្លីដ៏ពេញនិយមរបស់ចិន ឬឈប់បង្ខំឱ្យ TikTok លក់កម្មវិធីនេះ ដែលអាមេរិកមានអ្នកប្រើប្រាស់រហូតដល់ជាង១៧០លាននាក់ ។ លោកលើកហេតុផលថា គួរតែមានពេលវេលាដោះស្រាយបញ្ហានេះក្រោយឡើងកាន់តំណែង ខណៈតុលាការកំពូលគ្រោងបើកសវនាការពិចារណាករណីនេះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឬមុនពេលលោក Trump កាន់តំណែង ១០ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiDi3wVO20gCJKI2rY5WmM0vq4_LilpwfPEA1WNvuzL_BhHBBiGRttjse6CXjjBE3M1wcmTgSIkeFI8MHeEAE9u8WAO2vQpT08gSzOUKfEcv5_J5L9ECFckYdzsohIVHAzsTzNtcEHjT_L7OH9m-cPbFV3_zBWVH0nyGMbJ0remNjSeyUf-laAdBMFOob_/s1800/image_2024-12-31_13-37-14.png

ច្បាប់អាមេរិកបានកំណត់ឱ្យក្រុមហ៊ុនចិន ByteDance ជាម្ចាស់របស់ TikTok ត្រូវតែលក់បណ្តាញសង្គមដ៏ពេញនិយមឱ្យក្រុមហ៊ុនអាមេរិក បើមិនដូច្នោះទេ អាមេរិកនឹងហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមនេះ ។ កាលពីខែមេសា ឆ្នាំ២០២៤ សភាអាមេរិកបានអនុម័តច្បាប់ហាមឃាត់ TikTok លុះត្រាតែ ByteDance លក់បណ្តាញសង្គម ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilieNFLjnbamTj2ZOOd-DSBwE1ZU03MnzHG3ijeUachyphenhyphenNq10ywFeDevDgvNvm9_Rf6Cf4TJ0x1oM0NUZYcvQJ9rYteHPCz8IocJbbmJjumWIrkCSCljWYquZEMFWkX1Auw_lwRigkSqpuAXIH9hndIN3mXypREswSPwE1kMXvcekVmvI5omWLf_Olq2jY-/s1500/image_2024-12-31_13-37-13%20(2).png

គេចាត់ទុកថា នេះជាការផ្លាស់ប្តូរគោលជំហរយ៉ាងច្បាស់របស់លោក Trump ពីព្រោះកាលពីលោកកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិមុន លោកបានប្រកាន់គោលជំហរយ៉ាងតឹងរ៉ឹងចំពោះ TikTok ។ កាលពីឆ្នាំ២០២០ លោកព្យាយាមបញ្ឈប់ការប្រើប្រាស់ TikTok នៅអាមេរិក និងបង្ខំឱ្យ ByteDance លក់ TikTok ឱ្យក្រុមហ៊ុនអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqvzl3O1SNgZpx_KR4fL6T2ixXAGhltIMLnG0tPyQ9HjWzT_4pRjysyxmYgUSPKNImhihMOLr0UfOgxnhBV9havPXyLLtckwNXs-jhRRFPywfv0Sp3RR0EsZPS7wsenyKjBDSeknpGQCl0BNjgYaGPuvf667SbvwLLgmJGuUpKxghVO9bGtaQ6YtcXFkng/s2400/image_2024-12-31_13-37-16.png

ប៉ុន្តែក្រោយពីលោក Trump ជួបជាមួយលោក Shou Zi Chew ជា CEO របស់ TikTok នៅរដ្ឋផ្លរីដា ស្រាប់តែលោកប្រកាសពីមិត្តភាពជាមួយ TikTok ហើយប្រាប់ថា ចង់ឱ្យបណ្តាញសង្គមនេះដំណើរការនៅអាមេរិកមួយរយៈទៀត ។ លោកថែមទាំងនិយាយថា ចំនួនទស្សនាវីដេអូក្នុង TikTok របស់លោកក្នុងពេលរកសំឡេងឆ្នោត គឺស្មើរហូតដល់រាប់លានលើក ៕

ការរស់នៅរបស់ដំរីប៉ាគីស្ថាន ខាវ៉ាន ដ៏កម្សត់ និងឯកា ត្រូវបានផ្លាស់ប្តូរទាំងស្រុង ក្រោយមកដល់កម្ពុជា មិនតែប៉ុណ្ណោះមានប្រពន្ធដល់ទៅ២ទៀត

0

ជឿជាក់ថាប្រិយមិត្តភាគតិចណាស់ដែលបានដឹងអំពីរឿងរ៉ាវដ៏កម្សន្តរបស់ដំរីឈ្មោលមួយក្បាល ដែលមានឈ្មោះថា ខាវ៉ាន រស់នៅជើងជាប់.ច្រវ៉ាក់ ជាមួយនឹងគូរស្នេហ៍យ៉ាងវេទ.នា ក្នុងប្រទេសប៉ាគីស្ថាន ហើយក៏ត្រូវនាងលា.ចាកលោកចោលទៀត។ តែយ៉ាងណា ជីវិតវាបានផ្លាស់ប្តូរទាំងស្រុង បន្ទាប់ពីបានផ្លាស់ប្តូរមករស់នៅក្នុងប្រទេសកម្ពុជាវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLhotOzkzGp8VaoCHdKsjEgyCHUV7KqTx208S0Reev0u4Fdsk5uMsoeeWRivE6OtW4czEkI058bcmV_S3ci9hDpqD8zv8VFc1-Tw1DXSKBWmuPkoH2JP_ZDqjiAQVrpLT7TehudH0NVrhNFo2Wpoc4snMGy4Ed4VqeCpHiCKp1rRcCvtv_sfxNEdVk1z9H/s1080/IMG_0630.JPG
ខាវ៉ាន គឺជាពូជដំរីឈ្មោលអាស៊ីតែមួយគត់ ដែលរដ្ឋាភិបាលស្រីលង្ការប្រគល់ឲ្យមករស់នៅក្នុងប្រទេសប៉ាគីស្ថានអំឡុងឆ្នាំ ១៩៨៥។ លុះដល់ឆ្នាំ ១៩៩០ ទើបដំរីញីមួយក្បាលទៀតដែលមានឈ្មោះថា Saheli បាននាំយកមកពីប្រទេសបង់ក្លាដែស ដើម្បីឲ្យក្លាយជាដៃគូរបស់ខាវ៉ាន។ ដំរីទាំងពីរបានចំណាយពេល ២២ ឆ្នាំ រួមរស់នៅជាមួយគ្នា នៅឯសួនសត្វមួយកន្លែងក្នុងប្រទេសប៉ាគីស្ថាន។ តែជាអកុសល ក្នុងឆ្នាំ ២០១២ នាងដំរីញី Saheli បានលាចាកលោកចោលនាយដំរីខាវ៉ានទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGnRUwiTCEiUOTzpmMPNmKbC5vDP8itVmmixuKLLADGwg1D2Kroe_UOwI5T_DOmmD5e2BBmJMisT2YHpvKgMe1xj0f3-_BKdBdtggaL63HhTqgchasHwyDZENG65wJii2WaGcH97NCrYv0jT3XJbqUEvgHhv2jG1poAw50LtK4o3HDoBJgwvjdwKOgZ7eG/s1080/IMG_0633.JPG

បន្ទាប់ពីនោះមក ខាវ៉ាន ត្រូវបានគេប្រសិទ្ធនាមថាដំរីដែលឯកកោបំផុតនៅលើពិភពលោក រស់នៅតែកណ្តោចកណ្តែង ក្នុងសួនសត្វ ដីទំហំមិនដល់មួយហិចតា ថែមទាំងជើងជាប់ច្រវ៉ាក់ អស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានបង្ខំឲ្យសំដែងទទួលភ្ញៀវទៀត។ ខណៈការស្លាប់របស់ដំរីញីសាហេលី ត្រូវបានគេឲ្យដឹងថា នាងឆ្លងមេរោគ ពីច្រវ៉ាក់ដែលបានដាក់នៅជាប់ជើងនាងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0j2KhY6DpTMXFGHN0Vd4L8e-bqwdnlvu5zFPDWGURgaXeGFOeIqlT5RWWbabWoRQqdXnXNQmQqYpiW9PW652QnjLLQYjZ4t3yjBpTPyOnIOzJ5N_GhUScndtpuYX9rr1avO4s8Co_lZuLTNEi_oBchZwXqnhdLia3e9jbzjpFHk-TMhV2dpnPmSmoOyY_/s730/IMG_0638.JPG
ការរស់នៅទីនោះ ខាវ៉ានគឺមិនទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ និងមិនមានការមើលថែទាំដិតដល់ពីក្រុមកាងារនោះទេ។ ដំរីមួយមួយក្បាលនេះហាក់រងសម្ពាធយ៉ាងខ្លាំងពីកត្តាទាំងនេះ រហូតដល់ត្រូវបានអ្នកជំនាញអះអាងថា វាកើតមាននូវវិបត្តិផ្លូវចិត្ត ដែលជារឿយៗតែងបញ្ចេញនូវអាកប្បកិរិយាប្លែកៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-cNSLCMmMn4I6AKnqvaw-heysQ5gLLgUOcmii-AEqdG1nFdT2-cfaUBkplkMY_7hgqxtUev6SZNhEYMu7w7ITZEhox9rVChBywADuNR0dHrv7di89R7kSYEJgjaraeE-h-RT5A0mFKFGWvKpKnclt5whc1J9FJXeokV9pNwN7NieoV02vp-5K8i0vX3Tz/s800/IMG_0639.JPG

ដោយមើលឃើញពីទុក្ខវេទនារបស់ដំរីខាវ៉ាន ទើបជំរុញឲ្យមានការស៊ូមតិផ្លូវច្បាប់ពីសកម្មជនល្បីៗ ក៏ដូចជាស្របតាមការសម្រេចរបស់តុលាការកំពូលប៉ាគីស្ថាន ខាវ៉ានត្រូវបានផ្លាស់ឲ្យមករស់នៅឯដែនជម្រកសត្វព្រៃធម្មជាតិក្នុងប្រទេសកម្ពុជាវិញ នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxSrmCazpYCtMc4-L66HZct6pxUqFsbUJwuERBSfx2qbr78BvsuQCUcaFZ13gIil_CGBOXToWQszzQKsJxMz5rU_et6VUgca2freizWgr8RcSQtfgt39zut_W5A0suYJTqTV1H4Dlbw3tmxTeh6hl3FFk5oHWZyy8zMmo80-CbxGclptPWCZNg54By41I_/s4209/IMG_0636.JPG
សូមជាជម្រាបថា នាពេលបច្ចុប្បន្ន ដំរីខាវ៉ាន មានអាយុប្រមាណ ៤០ឆ្នាំហើយ កំពុងរស់នៅឯដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពក្នុងភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ។ នៅលើទឹកដីប្រទេសកម្ពុជា ខាវ៉ាន ត្រូវបានគេឲ្យដឹងថាមានសុខភាពល្អ មាំមួនណាស់ និងរីករាយជាមួយនឹងជីវិតដ៏មានសេរីភាពរបស់វាជាខ្លាំង។ ឥឡូវនេះ ខាវ៉ានលែងឯកោរទៀតហើយ ខណៈមានដំរីញី ២ក្បាល ជាដៃគូរផងដែរ គឺឈ្មោះ ស្រីអៀន និងជីប្លក់ (ដែលជាពូជដំរីអាស៊ីកម្ពុជា)។ តែដំរីខាវ៉ាន ហាក់ចាប់ចិត្តតែជាមួយស្រីអៀនប៉ុណ្ណោះ៕