អាចម៍ផ្កាយ Hoba មានទម្ងន់ប្រហែល ៦០ តោន ធ្លាប់បានធ្លាក់មកលើផែនដីកាលពីជាង ១០០ ឆ្នាំមុន ប៉ុន្តែមិនបង្កើតជារណ្តៅនោះទេ ខណៈអាចម៍ផ្កាយយក្សផ្សេងទៀតធ្លាក់មកលើផែនដី ស្រាប់តែបង្កើតជារណ្តៅដ៏ធំមួួយ។ តើនេះដោយសារមូលហេតុអ្វី?
នៅឆ្នាំ ១៩២០ កសិករម្នាក់នៅ Grootfontein ប្រទេស Namibia កំពុងភ្ជួរស្រែ ស្រាប់តែប្រទះឃើញដុំដែកដ៏ធំមួយនៅក្បែរនោះ ដែលវាត្រូវបានគេស្គាល់ថាជា Hoba ដែលជាអាចម៍ផ្កាយដ៏ធំបំផុតមិនធ្លាប់មាននៅលើផែនដី ជាមួយទម្ងន់ ៦០ តោន។ អ្វីដែលចម្លែកនោះគឺអាចម៍ផ្កាយនេះមិនបង្កើតជារណ្តៅនៅលើផែនដីឡើយ ធ្វើឱ្យអ្នកវិទ្យាសាស្ត្រងឿងឆ្ងល់ជាច្រើនទសវត្សរ៍មកហើយ។ ហេតុអ្វីបានជាអាចម៍ផ្កាយយក្សមិនបង្កើតជារណ្ដៅ ខណៈអាចម៍ផ្កាយយក្សផ្សេងទៀតធ្លាក់មកលើផែនដី ស្រាប់តែបង្កើតជារណ្តៅដ៏ធំមួយ?
នេះបើយោងតាមការសិក្សាបានរកឃើញថា អាចម៍ផ្កាយ Hoba ទំនងធ្លាក់ក្នុងមុំរាក់ខ្លាំង និងល្បឿនទាប ដូច្នេះវាមិនអាចបង្កើតជារណ្តៅបាននោះទេ។ ប្រសិនបើអាចម៍ផ្កាយធ្លាក់ក្នុងមុំជ្រៅ ហើយល្បឿនលឿន នោះវានឹងបង្កើតជារណ្តៅដ៏ធំបំផុតមួយ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការរកឃើញបន្តិចបន្តួចប៉ុណ្ណោះ ដោយបច្ចុប្បន្នអ្នកវិទ្យាសាស្ត្រនៅតែបន្តស្វែងរកមូលហេតុពិតប្រាកដ នៃការធ្លាក់អាចម៍ផ្កាយដោយមិនបង្កើតជារណ្តៅ។
.png)
ទោះបីជានៅតែមានសំណួរជាច្រើនដែលមិនទាន់មានចម្លើយពិតប្រាកដក៏ដោយ Hoba នៅតែជាអាចម៍ផ្កាយតែមួយគត់ដែលមិនធ្លាប់មាន ត្រូវបានគេបន្តសិក្សាអំពីវាឥតឈប់ឈរ។ បច្ចុប្បន្នកន្លែងដែលធ្លាក់អាចម៍ផ្កាយនេះ គឺបាន ក្លាយជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់ និងជាកន្លែងស្រាវជ្រាវវិទ្យាសាស្ត្រនៅណាមីប៊ី៕










