ជាទូទៅ ពេលក្រោកពីដំណេកពេលព្រឹក មនុស្សគ្រប់គ្នាតែងតែផឹកទឹកផ្លែឈើទាំងនេះដើម្បីបំពេញការខ្វះខាតទឹកក្នុងរាងកាយ ប៉ុន្តែទន្តពេទ្យជនជា.តិអូស្ត្រាលីនិយាយថា បើយើងផឹកទឹកផ្លែឈើទាំងនេះពេលព្រឹក ឬផឹកមុនបរិភោគអាហារព្រឹក វានឹងបំផ្លា.ញ ធ្មេញ ព្រមទាំងប៉ះពាល់សុខភាពមាត់ធ្មេញរយៈពេលយូរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb6rEF9MAHFCZj2KPc0hD9BiDQx_XDlbPzvEgID0yw0yOfnnPrFU0GrdSrgTNIsesnCSwPOJ2AiO9Nn0oq-KYQXvfDRIU8D9CSkI7U-9wrH5AfyrlYD-BmOkFnDNWLo06cC3hwNLzhdi0iXz4rUGDvJ5ZvE51sLfhcnvZ4ASaiNQbrL_OwvxNDUPUhfpeF/s1400/image_2025-02-19_13-39-28.png
ទន្តពេទ្យអូស្ត្រាលី លោក Ben Hargrave ឱ្យដឹងថា មនុស្សជាច្រើនចូលចិត្តផឹកទឹកក្រូចឆ្មារ ឬទឹកផ្លែប៉ោមម៉ាក Apple Cider ពេលព្រឹក ឬផឹកមុនបរិភោគអាហារព្រឹក ដោយសារពួកគេជឿថា វានឹងជួយសម្រកទម្ងន់ ប៉ុន្តែការផឹកទឹកផ្លែឈើទាំងនេះរយៈពេលយូរ វានឹងបំផ្លាញធ្មេញ និងប៉ះពាល់សុខភាពមាត់ធ្មេញរបស់យើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG-6LJSLMzzlhvV0TbhgQ1VmUaGTc5tblf-dgqh0RuJJXVLRNrfH3EpTeqWJ9dfJh27ocuzwC4YIvdX_OnRiKL7AF7WVfaKEentEc4w4bd33r0yBnk6FY2iHc944TpN_Lu8DD1NLM3E7145AcPYFsQ6s90GNGKecR6WQREpAB5X5V0dWO-apS3FJdBtU5T/s1800/image_2025-02-19_13-39-31%20(2).png

ទន្តពេទ្យរូបនេះបាននិយាយក្នុងកម្មវិធីទូរទស្សន៍របស់អូស្ត្រាលីឈ្មោះ «Brekky Central» ថា លោកពុំផឹកទឹកក្រូចឆ្មារ និងទឹកផ្លែប៉ោមម៉ាក Apple Cider ពេលព្រឹកទេ ខណៈមនុស្សគ្រប់គ្នាយល់ថា ការផឹកទឹកផ្លែឈើទាំងនេះពេលព្រឹកអាចជួយសម្រកទម្ងន់ ។ ប៉ុន្តែការពិត ទឹកផ្លែឈើទាំងនេះពុំបានជួយអ្វីឡើយ ហើយវានឹងបំផ្លាញធ្មេញ ពីព្រោះទឹកផ្លែប៉ោម Apple Cider មានគ្រឿងផ្សំពីទឹកខ្មេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgyZBxvpXVhZN5BSnieKa1agmdkcWdk9wAH6-hxHs-NGor8vzBtmpWfeR0BFZYBxnl_nO1eDFAF1z1kTUY3bnndZEOPT96OVlrL99zKquuWZgG8uCZe0O82vmhdfQgs3PNpHQvzCVSf3Ize9B745sbiC0XcoRNweiKwaB7SRW6xWVnxk2sVJtxJnLXCBGk/s1200/image_2025-02-19_13-39-31.png

លោកបន្តថា ទឹកក្រូចឆ្មារ និងទឹកផ្លែប៉ោម Apple Cider ជាភេសជ្ជៈមានជាតិអាស៊ីតខ្ពស់ ដែលអាចធ្វើឱ្យធ្មេញពុក ឬឆាប់ខូច និងបំផ្លាញធ្មេញដោយផ្ទាល់ ។ បើយើងផឹកទឹកផ្លែឈើទាំង២ប្រភេទនេះរៀងរាល់ព្រឹករយៈពេលយូរ គឺជាតិអាស៊ីតក្នុងទឹកផ្លែឈើនឹងបំផ្លាញក្រអូមមាត់ និងធ្វើឱ្យធ្មេញសឹកបន្តិចម្តងៗ ។ ពេលធ្មេញសឹក វាងាយនឹងទទួលយកសីតុណ្ហភាពត្រជាក់ និងក្តៅកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSQGaPfRfOHIdgmr88kC2y0SyL5NW-TrV3TtlyFB21n9LHSOEtUfsTQmluHUp29sOvdoVJB1HdfDvSgfK_QZyXj9Yx7DoK2wOHgNorJmHyptkX-5xL_fqRlKDCexWvbmQ-cI9McGPNIhywqS7u8RQ1HYKeCgyyiUD2Vf-F8gVi-gV7FBk17Ay9WJIFyY9F/s1024/image_2025-02-19_13-39-30.png

ហេតុនេះ ភេសជ្ជៈល្អបំផុតដែលយើងគួរតែផឹកពេលព្រឹក គឺទឹកដោះគោ និងភេសជ្ជៈផ្សេងៗដែលពុំប៉ះពាល់ធ្មេញ រួមមាន ៖ តែបៃតងពុំដាក់ស្ករ និងទឹកធម្មតា ហើយហាមដាច់ខាត ផឹកភេសជ្ជៈមានជាតិអាស៊ីត ៕