តារាសម្តែងចិន Jackson Yee បានធ្វើឱ្យទស្សនិកជនជាច្រើនស្រក់ទឹកភ្នែកនៅពេលដែលលោកបានដើរតួជាក្មេងប្រុសជំទង់ពិការខួរក្បាលក្នុងរឿង «Big World»។ ទេពកោសល្យសម្តែងរបស់តារាប្រុសរូបនេះបានធ្វើឱ្យមានមតិកោតសរសើរជាច្រើន។.png)
ក្រោយសម្ដែងជាង១០ឆ្នាំ Jackson Yee បានចូលរួមក្នុងកម្មវិធីភាពយន្ត និងទូរទស្សន៍រាប់សិបរឿង ជាមួយនឹងរូបភាពបែបមនោសញ្ចេតនា និងរូបរាងសង្ហារបស់ខ្លួន។ ប៉ុន្តែជាមួយនឹងរឿង «Big World» លោកបានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល ដោយលោកបានផ្លាស់ប្តូរការសម្តែងទៅជាតួអង្គ Liu Chun He ដែលជាក្មេងប្រុសពិការខួរក្បាលពីកំណើត។ នៅក្នុងសាច់រឿង Liu Chun He មានអាយុ ២០ ឆ្នាំត្រូវបានមនុស្សជាច្រើននៅជុំវិញខ្លួនមើលងាយសើចចំអកចំពោះកាយសម្បទាររបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយក្មេងប្រុសជំទង់រូបនេះបានព្យាយាមជម្នះការលំបាក និងជួយជីដូនរបស់ខ្លួនសម្រេចក្តីសុបិនរបស់ជីដូនក្នុងការសំដែងនៅលើឆាក។

ទន្ទឹមនឹងនោះ Liu Chun He បានស្វែងរកចំណង់ចំណូលចិត្ត និងគោលដៅជីវិតរបស់ខ្លួន។ គ្រប់កាយវិការ និងពាក្យសម្តីបង្ហាញយ៉ាងច្បាស់ពីការអភិវឌ្ឍន៍ផ្លូវចិត្តដ៏ស្មុគស្មាញរបស់តួអង្គ បង្ហាញពីការរងទុក្ខ និងភាពអស់សង្ឃឹម បង្ហាញពីការតាំងចិត្តរបស់យុវជន។ នៅក្នុងឈុតខ្លះ Jackson Yee ដើរដោយជើងទន់ដៃជើងតែងតែបត់ដៃមិនត្រង់។
បន្ថែមពីលើការស្រាវជ្រាវតួអង្គ Jackson Yee អនុវត្តការសម្ដែងរាងកាយ និងប្រកាន់ខ្ជាប់នូវរបបសម្រកទម្ងន់ដ៏តឹងរឹង។ ក្នុងបទសម្ភាសមួយ តារាសម្ដែងរូបនេះបាននិយាយថាលោកត្រូវចំណាយពេលកន្លះឆ្នាំដើម្បី «ចេញពីចរិតរបស់តួអង្គ»។ ភាពជោគជ័យនៃខ្សែភាពយន្តនេះមិនត្រឹមតែជួយបំបែកឯតទគ្គកម្ម Box Office ជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញថា Jackson Yee មានសមត្ថភាពពេញលេញក្នុងអាជីពសម្តែងរបស់ខ្លួន ។
.png)
ទស្សនាវដ្តី QQ បានអធិប្បាយថា «តារាប្រុសរូបនេះលែងខ្វល់នឹងរូបភាពរបស់ខ្លួនទៀតហើយ លោកគ្រាន់តែចង់ធ្វើការងារឱ្យបានល្អជាមួយតួនាទីរបស់លោក។ មិនថាវាញ័រដៃជើង កន្ត្រាក់សាច់ដុំមុខ ឬលេបទឹកមាត់ពេលនិយាយ លោកធ្វើវាបានល្អឥតខ្ចោះ»។
ការងារបង្ហាញសារវិជ្ជមានវិលជុំវិញការជំនះការលំបាកដើម្បីស្វែងរកសុភមង្គល។ គម្រោងនេះជួយលើកកម្ពស់ការយល់ដឹងរបស់ជនពិការ លើកទឹកចិត្តមនុស្សឱ្យស្រឡាញ់ ចែករំលែក និងបង្កើតលក្ខខណ្ឌសម្រាប់ពួកគេក្នុងការធ្វើប្រឡូកខ្លួនទៅក្នុងសហគមន៍។
Jackson Yee មានអាយុ ២៤ ឆ្នាំគឺជាសមាជិកនៃក្រុម TFBOYS ។ ក្រៅពីការច្រៀង លោកបានសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសម្តែង និងម៉ូត ដោយបានសម្តែងក្នុងរឿងជាច្រើន។ Jackson Yee ធ្លាប់ ជាប់ចំណាត់ថ្នាក់លេខ ១ ដោយ ទស្សនាវដ្តី Forbes ក្នុងបញ្ជីតារាដើមកំណើតចិនដ៏មានឥទ្ធិពល៕










