ថ្មីៗនេះអ្នកគាំទ្រជាច្រើនបានចែករំលែកពេញប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីទទួលដំណឹងថាប្រ៊េនល្បីឈ្មោះ Bulgari បានជ្រើសរើសរៀបចំកម្មវិធីនៅខេត្តសៀមរាប។ ទោះយ៉ាងណាគេមិនទាន់ដឹងថាតារាល្បីៗរូបណាខ្លះនឹងមានវត្តមានចូលរួមក្នុងកម្មវិធីនេះនោះទេ ប៉ុន្តែមានពាក្យចចាមអារ៉ាមថាអាចមានតារាល្បីឈ្មោះចិនម្នាក់មកចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQk4iIUr7hDhSt-ZO1C1fHMqEIKBgWmINCzZXhzfl521JQ9LATvnApPm2vQgz0Pw1bxPiiSWmKbvrZbb2Htz6ma47o2HPBiU5WgqnrcSM5GHLu2BK3jRhNxIzsmi67-L2RdYhcBLx1xeZXAbbcU3NNXWrr-ZsR4SS9wA3mwzvGoSpvcnXS6fGZJSRW2qxE/s2048/image_2025-02-19_13-39-09.png

កន្លងមកទស្សនិកជនបានដឹងហើយថាតារាសម្តែងជួរមុខប្រចាំប្រទេស ស៊ីន យូប៊ីន គឺធ្លាប់ចូលរួមកម្មវិធី Bulgari ជាច្រើនដោយបានជួបតារាល្បីៗផ្សេងទៀតដែលជាមុខមាត់ប្រ៊េនលំដាប់ថ្នាក់ពិភពលោកមួយនេះ។ អ្វីដែលកាន់តែធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្ររំភើបចិត្តឥតឧបមានោះ ប្រ៊េនមួយនេះបានជ្រើសរើសមករៀបចំកម្មវិធីលើកដំបូងនៅប្រទេសកម្ពុជាដោយជ្រើសទីតាំងប្រាសាទបាយ័ន ស្ថិតនៅខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJWlRSkj622Oom5ddMsnbq9tcy-oQWes77DgVebowjjAeiLQsZwPuCdktB5B_mhHob6C9XTUT7O77YZgi54SlEvpZcnv5QfWQm88Cvvw5FoH5A7ITprQlUfgaEN3-eNsi8hJh7cd6HPSLzvr8YnKIX0SlcZtIQo-TxkcO9dMDNgtOXDCtd-Sz8CoOmomes/s1350/image_2025-02-19_13-39-11.png
ក្នុងពេលជាមួយនឹងដំណឹងត្រេកអរ បញ្ជីឈ្មោះតារាៗសម្រាប់ការចូលរួមកម្មវិធីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកុម្ភៈ មិនត្រូវបានបង្ហាញជាសាធារណៈនោះទេ ស្របពេលកម្មវិធីនេះគឺមានការចូលរួមសម្រាប់តែភ្ញៀវដែលមានការអញ្ជើញតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJVnwCct4sI0nIVI0K0jca746Obhs9VouRGgIAbimSReluUl6Ew2CsCQ7j359_oXWM6uY0bQnz8d053ieBi08TT3JbPqpoXytTgSdATgrdsQd-q2hoerxHT2yHVNw6nDyE1nF68SsPH8QZpCIkNeTmhmQoVg-beo4uAxSRekv6T3iZoyj8VLwqknUH3NQ3/s1280/image_2025-02-19_13-39-18.png

សម្រាប់តារាល្បីៗដែលជាមុខមាត់ម៉ាកយីហោនេះនិងធ្លាប់បានចូលរួមកម្មវិធីនេះកន្លងមកមានដូចជា Lisa សមាជិក BLACKPINK ចំណែកឯតារាចិនវិញមានដូចជា , Zhao Lusi, Liu Yifei, Meng Zi Yi Yang Yang និង Wu Lei, តារាថៃមានដូចជា Mai davikak, Mile រួមទាំងមានតារាអន្តរជាតិផ្សេងទៀត។ ទោះបីជាអ្នកគាំទ្រពុំទាន់បានដឹងថាក្នុងចំណោមតារាល្បីៗរូបណាខ្លះមានវត្តមាននាថ្ងៃខាងមុខនេះក្តីក៏ពួកគេបង្ហាញអារម្មណ៍សប្បាយចិត្តដូចគ្នាទោះបីជាអាយដលរូបណាមកក៏ដោយក៏ធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តដែរព្រោះនេះជាឱកាសកម្រមួយដែលមានប៊្រេនអន្តរជាតិដ៏ធំមករៀបចំកម្មវិធីនៅលើទឹកប្រទេសកម្ពុជាបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL4QZb_7YZX-QvuHh158servMMB1KYXKCmONoFDnN4G0zohBHTa44__-nFsCpb8zrGOqRy_tgkdxonOdG3btH__a_4FrCZ-YcO6h9OUj8jJKFOfzu678c3LOE-7w9pqw4LWPOiB6ksuWFETtZaJ12Z6iXw4A7NvozA3Nj6i3KNfPCozbsxyTsXBg8yw8pG/s1350/image_2025-02-19_13-39-13.png
សូមបញ្ជាក់ថា Bulgari គឺម៉ាកយីហោដ៏ប្រណិតរបស់ប្រទេសអ៊ីតាលីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨៤ ហើយត្រូវបានគេស្គាល់ថាសម្រាប់គ្រឿងអលង្ការ នាឡិកា ទឹកអប់ គ្រឿងប្រើប្រាស់ និងទំនិញស្បែកហើយមានតារាល្បីៗជាច្រើនជាអ្នកផ្សព្វផ្សាយម៉ាកនេះ៕