Home Blog Page 672

ច្បាប់ចរាចរណ៍ថ្មីនៅវៀតណាម! អ្នកល្មើសច្បាប់ពិន័យជាប្រាក់ជិត១០០០ដុល្លារ តែអ្នករាយការណ៍អ្នកល្មើសបានរង្វាន់២០០ដុល្លារ

0

កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៥ នេះ សារព័ត៌មានវៀតណាមបានចុះផ្សាយថា អាជ្ញាធរវៀតណាមនឹងផ្តល់ប្រាក់រង្វាន់ប្រមាណ ២០០ ដុល្លារភ្លាមៗ ជូនទៅកាន់ពលរដ្ឋរូបណា ដែលរាយការណ៍អំពីអ្នកប្រព្រឹត្តិបទលើ្ម.សច.រាចរណ៍លើដងផ្លូវធ្វើដំណើរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpXDGKPp-zdvfXqZM8ffbNe7t81jTjUQToIbT1W9SYub9EXIu-xoOZ6JkyC3EMxH04DAtKNmWpekZ3WtoMOicZtAMYlFEnrkbPRiW7Djnu5pdW0OZsTBJ58rGi1JvfX8nHvj0biXWiukhTdK_f3l7NalbNNrRoScC23mxgC_rCzCAAuthmWagTLPuCtV1u/s1024/image_2025-01-10_13-31-37.png

ដូចដែលគ្រប់គ្នាជ្រាបមកហើយថា ការធ្វើដំណើរនៅលើដងផ្លូវប្រទេសវៀតណាម ហាក់មានភាពមមាលញឹកខ្លាំង ជាពិសេសគឺសម្បូរទៅដោយម៉ូតូ ជិះយ៉ាងត្រសេចត្រសាចពេញពេញផ្លូវតែម្តង ដែលជារឿយៗគឺបណ្តាលឲ្យមានការកកស្ទះចរាចរតាមដងវិថីសំខាន់ៗ ក្នុងទីក្រុងហាណូយ និងហូជីមិញជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7JHSgSYO0rrYcnnYJ6CHdCCp1_p1lBI1o6uNJJJffEFza9mSg6Ya10B4K23c7VY73vSLU0OuXyp_EHy9O2CzhurafHdKTqYYR_0Z3X2btHkN2ujVdMFMW6ypfZZBNX4TC2Fv7ePwcBjmr-rn5n05FQanMM37m785-QOFlCJ2QfJFcQLyqG_-8QK6Ma2LK/s2560/image_2025-01-10_13-31-38%20(2).png

ដូច្នេះហើយ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធទ្វេដង អាជ្ញាធរវៀតណាមបានដាក់ចេញនូវគោលនយោបាយថ្មីមួយ គឺប្រកាសថានឹងផ្តល់ប្រាក់រង្វាន់ជាទឹកប្រាក់ប្រមាណ ៥ លានដុង ឬស្មើនឹង ១៩៦ ដុល្លារ ទៅកាន់នរណាម្នាក់ ដែលបានរាយការណ៍អំពីករណីអ្នកបំពានច្បាប់លើដងវិថី ដូចជា ការបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ និងចុចទូរស័ព្ទដៃអំឡុងពេលបើកបរជាដើម។ ចំពោះអ្នកដែលត្រូវបានផាកពិន័យ អ្នកបើកម៉ូតូនឹងពិន័យជាទឹកប្រាក់ ៦លានដុង ឬប្រមាណ ២៣៦ ដុល្លារ ,ខណៈអ្នកបើករថយន្តវិញនឹងត្រូវពិន័យរហូតដល់ ២០លានដុង ឬ៧៨៧ដុល្លារឯណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiSwfRaIRsiEmepHOKvz1vE04QuCkT9nhqlb9c5i66i2FmwnSH0XzaHgX3RIBK5OZHl_9nQMRECxECBpchtXuspF8pVfuditQQg7KKQBP4nwt1S77thb9ZFnB0yGigp2THHnn8bhUYKySaAxnwOv6QQeFUw5U8_D-VIJh5fPlwCl5zaw58tnYmF8-6H1n-/s1200/image_2025-01-10_13-31-38.png

សម្រាប់អ្នកដែលរាយការណ៍ពីបទល្មើស គឺត្រូវតែបង្ហាញភស្តុតាងច្បាស់លាស់ទៅកាន់សមត្ថកិច្ច ដោយត្រូវមានវីដេអូបង្ហាញសកម្មភាពបទល្មើសទាំងនោះ ដើម្បីទទួលបានប្រាក់រង្វាន់ ខណៈសមត្ថកិច្ច ក៏សន្យាថានឹងធានាការសង្ងាត់ជូនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYzmWEQrflCp5ZUWr5fJj3JynNlBEACMEXWCfSJ23-PMLSM-373nCAyj5QE8yV5QaDjLtvyEWCZvBqq3_5Bgbebj6U9qLll8YK5NvoKiXELQv5UKlt0nWMeyrIgFmmUL_TlPK7dasX0dlsNGBfY9sTcxhaZa_IQBeXWX4TqfoYxH7dMhsj5u2cvKWm9TIa/s1000/image_2025-01-10_13-31-41.png

យោងតាមស្ថិតិផ្លូវការវៀតណាម មានម៉ូតូប្រហែល ៧៧ លានគ្រឿង និងរថយន្ត ៦.៣លានគ្រឿង បានចរាចរណ៍លើដងវិថីទូទាំងជារៀងរាល់ថ្ងៃ។ របាយការណ៍វៀមណាមបង្ហាញទៀតថា ក្នុងឆ្នាំ ២០២៤ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣០ នាក់ក្នុងមួយថ្ងៃ ដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យផ្សេងៗដូចជាបើកបរហួសល្បឿនកំណត់ មិនគោរពច្បាប់ចរាចរណ៍ ក៏ដូចជាផឹកស្រវឹងហើយបើកបរជាដើម៕

ទឹកដូចតែគ្នា! ហេតុអ្វីទន្លេសាបនិងទន្លេមេគង្គ មានពណ៌ខុសគ្នា និងមិនអាចរលាយចូលគ្នាបាន?

0

ជឿជាក់ថាមហាជនដែលបានធ្វើដំណើរឆ្លងកំពង់ចម្លងអរិយក្សត្រប្រាកដជាបានឃើញយ៉ាងច្បាស់ហើយអំពីទិដ្ឋភាពខណ្ឌចែករវាងទន្លេទាំង២ ដែលម្ខាងមានទឹកពណ៌ខៀវថ្លាឆ្វង់ដូចកញ្ចក់ ឯម្ខាងទៀតបែរជាទឹកល្អក់ទៅវិញ។ យ៉ាងណា មតិជាច្រើនបានលើកឡើងជាចម្ងល់ថា ទឹកទន្លេដូចគ្នា ចុះហេតុអ្វីមិនអាចរលាយចូលគ្នា ឲ្យក្លាយទៅជាពណ៌តែមួយបាន?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtn5fXhDUVWG6E0_S55r_6hSa0_k9lUesH7k-rwLpi-mHYmTxleLSM0oh7hmkUIkMMjgTD2ULr_ugOPbRgCWHf0LpqYTbaiMcnloXg-xoLBywoLaTd_fzyecO6mrrdNWVGWAYwDnD4UoJ_OEpVQzozcnpLSfuDHlFOKRG5fDvMzDXN-w1op-wdSsOlA-5W/s2048/472714000_588007657280199_1902961350371230200_n.jpg
ជាការពិតណាស់ ផ្នែកម្ខាងដែលមានទឹកពណ៌ថ្លាឆ្វង់នោះ ត្រូវបានគេស្គាល់ថាជា«ទន្លេមេគង្គ» ខណៈម្ខាងទៀតដែលមានទឹកល្អក់ គឺជា«ទន្លេសាប»។ ចំពោះមូលហេតុដែលទឹកទន្លេមានពណ៌ខុសដាច់ពីគ្នា និងមិនអាចរលាយបញ្ចូលគ្នាបានគឺបណ្តាលមកពីកត្តាចំនួន ៣ គឺ៖ ទឹកទន្លេមានសីតុណ្ហភាពមិនស្មើគ្នា ,ទឹកហូរបញ្ច្រាសទិសគ្នា ,ក៏ដូចជាទាក់ទងនឹងល្បឿននៃការហូរវាមានលក្ខណៈលឿនឬយឺតជាងគ្នា ។ យ៉ាងណា ទឹកទន្លេនីមួយៗគឺមានធាតុផ្សំ (ដីល្បាប់..) និងសារធាតុរំលាយខុសៗគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFza3fgpFEKQnE6iBaLc0003DCPlf_TAC7P6bDvx5zQyq43lghcIPoiTj-VMNGoAsZ-yYheu1X4NNTfqhEinamTd_Jlau3_pxyXgYln-N4BJ_f8nrKDAWq9s73C7PnnYqMnyVNfVtO-VbIpGbSaQ4lo53a-vpSK5cACCgH86OQjNIdSkLD2CCEJLbVz3OC/s2048/472714705_588007550613543_4168226335909435884_n.jpg

សូមជម្រាបថា បាតុភូតទឹកមិនរលាយបញ្ចូលគ្នានេះមិនមែនជារឿងចម្លែកនិងកើតមានតែនៅក្នុងប្រទេសកម្ពុជានោះទេ, នៅឯប្រទេសផ្សេងៗក៏កើតមានបាតុភូតនេះដូចគ្នាដែរ តួយ៉ាង ដូចជាមហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រអាត្លង់ទិកជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9HyhrMekXdt0VKHh-dlrMI5CvwzpZ9LzJ-Ge512QvQsWQVi7ahPGcmdbwrdGhHuT2jMxaE1BJqa7tsvY17K8N3vIoGzYsdum-Y0lSkHOYQZ6IRiXia-A7txnd8txzn8hzivJUzfiC-bmOWLqqWRw-Dup2bIJsTB5Nwk3M-bGhTNJsoF1qUxXVaOIn-M3Q/s2048/472789557_588007973946834_7875595235386840850_n.jpg

យ៉ាងណា នៅក្នុងប្រទេសកម្ពុជា ការមិនរលាយបញ្ចូលគ្នារវាងទន្លេមេគង្គនិងទន្លេសាបនេះក៏នូវតែជាចំណុចដ៏គួរឲ្យចាប់អារម្មណ៍អស់ជាច្រើនទសវត្សមកហើយក្នុងចំណោមទាំងជនជាតិខ្មែរ និងជនបរទេស ខណៈក៏មានការដាក់បង្ហោះនិងចែករំលែកទិដ្ឋភាពដ៏អស្ចារ្យនេះនៅលើបណ្តាញសង្គមជាហូរហែរផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBxWp6ZIWzi7DJ1fzN76KFI_hZnvCE4CgHTZrRLrRk05n18tc6urZcCrgVDS-ih9D9c62TfwqRyELae5bQQ91S-xSfA69DyWTmR9C1Wq8Z2kQXyPd4LIm_d-Eol8lNKs8J0vWXOALHAW3B7rVNGAnzrjRhVM1W3xmu5YpjBE902u3b0bnh1ShWTICZ3T9f/s2048/473029685_588007817280183_465526410821449779_n.jpg

រូបភាព៖ កើត ឆែ អភិបាលរងរាជធានីភ្នំពេញ

បច្ចេកវិទ្យារីកចម្រើនយ៉ាងណាក៏ដោយ តែជ.នជាតិនេះនៅតែមិនប្រើប្រាស់រថយន្ត ទូរស័ព្ទដៃ និងអគ្គិសនីទេ

0

សហរដ្ឋអាមេរិក ៖ ទោះបី ជ.នជាតិ Amish រស់នៅប្រទេសរីកចម្រើនខ្លាំងបំផុត គឺសហរដ្ឋអាមេរិក ប៉ុន្តែពួកគេបែរជាសម្រេចចិត្តរស់នៅដូចកាលពីសម័យរាប់រយឆ្នាំមុន ដោយបដិសេធការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗស្ទើរទាំងអស់ ដូចជា ៖ អគ្គិសនី រថយន្ត ទូរស័ព្ទដៃ អ៊ីនធើរណេត និងកុំព្យូទ័រ ។ រហូតដល់បច្ចុប្បន្ន ពួកគេនៅតែជិះរទេះសេះ និងកង់ ហើយកាត់សម្លៀកបំពាក់ខ្លួនឯងទាំងអស់ ។ ហេតុអ្វីពួកគេរស់នៅក្នុងជីវិតបែបនេះ? តើពួកគេរស់នៅដោយគ្មានបច្ចេកវិទ្យាទំនើបរបៀបណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg9KsD2eNuPADe43weLLiJN0Mx-MWv3700997rUXy4ATItNBhPNkphT9fa9h_8iiRA4yzHm71ZM4bcTrVTsq86za_82U1GAsmnQSrrdVVvJcYvpuanqqBy2q70gh1UQTw-armIf9xmjuG9Va0DrGXLI7p1SU7mIiVOOAbheYQkomPJsdkJ6J1ZtWdjSifN/s1140/image_2025-01-10_13-20-38%20(2).png

ជនជាតិ Amish មានដើមកំណើតនៅតំបន់អឺរ៉ុប ហើយជនជាតិ Amish រស់នៅប្រទេសស្វីស អាល្លឺម៉ង់ និងហូឡង់ បានផ្លាស់ទីលំនៅមករស់នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ចាប់ពីសតវត្សទី១៩ ដល់ទី២០ ។ ពួកគេរស់នៅក្នុងជីវិតដូចសម័យបុរាណ និងពុំផ្លាស់ប្តូរតាមការរីកចម្រើនលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV3CfD7YQeXwAbjQK83GrLj5XBK3uKU7zoYPUx8cA_6LGbRU1Wd780URKB9gGVE1ORTEcqhvdkGwNxSbkFoQ5hjgqHdpSA6ELi-HxTfVGFkzCvCC758G0BsmUrDpOXGIkm-cAuvEg_hBQCGxJx3bgf-XERwbNbZ6CITTm8fB0Yb6UcqhRoy7Uskwh7-yjl/s1400/image_2025-01-10_13-20-38.png

ប៉ុន្តែចំនួនជនជាតិ Amish រស់នៅបែបបុរាណបានធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់សតវត្សទី២១ មានជនជាតិ Amish តែម្នាក់ប៉ុណ្ណោះ ក្នុងចំណោម៣នាក់ បានរស់នៅក្នុងជីវិតបុរាណ ហើយពួកគេក៏ចាប់ផ្តើមទៅរស់នៅរដ្ឋផ្សេងទៀតរបស់សហរដ្ឋអាមេរិក ។ ពេលមានកម្មវិធីជួបជុំម្តងៗ ពួកគេបានដឹកជញ្ជូនកៅអីវែង ចានឆ្នាំង និងអាហារតាមរទេះសេះ ទៅផ្ទះម្ចាស់កម្មវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQACJ9I5zIXZi4mEQLuDaXFRs9nIWjVM_bEnAqrkDh38MFcddMejPXtw_yQpU_1IF5-d_870MOgwsBfjpr_KOKisLF9e0jDTgv1bxqZnnaAknVb9G8pU-tl9uOKVkzOqyZdnQXFaw5itCmwsr8EY_Zjy7cWo0LN356a1iJEjMnxL-HcT2LZ03yqy9Nz9vn/s1140/image_2025-01-10_13-20-39.png

ភាពលេចធ្លោ គឺពួកគេតុបតែងខ្លួន និងស្លៀកពាក់ដូចកាលពី៣០០ឆ្នាំមុន ដោយហាមបុរសទុកពុកមាត់ ហើយស្ត្រីពុំកាត់សក់អស់មួយជីវិត និងពុំឱ្យពាក់គ្រឿងអលង្ការ ។ ការតុបតែងខ្លួនបង្ហាញថា ពួកគេពុំទទួលយកការផ្លាស់ប្តូរ ។ បើទោះពួកគេពុំប្រើទូរស័ព្ទដៃ ប៉ុន្តែមានទូរស័ព្ទលើតុនៅផ្ទះសម្រាប់ពេលចាំបាច់ រីឯរថយន្ត និងរថភ្លើង ក៏ដូចគ្នាដែរ គឺជិះពេលចាំបាច់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6hCtagL_rIqJxwXZcoXO4DXIjkOlCiJjcu5g3ARik7p1JnGVyjQt8rRsNXYryymCCd0npV8K2V5U62t3MeqZjvJT2yngs9PJQPM6Ew6CT6rdQPN4_2Ak-YZujxMWUDgbCFTILjwCnsVNIqmFS0iQOG-3e3ID5o9TVEsfljHEOHUqz1IJmK-4GCZzdSjtJ/s1140/image_2025-01-10_13-20-40.png

សម្ភារៈអគ្គិសនី និងគ្រឿងយន្តកសិកម្មអាចប្រើប្រាស់បាន លុះត្រាតែមានការអនុញ្ញាតក្នុងករណីចាំបាច់សម្រាប់សេដ្ឋកិច្ចសហគមន៍ ។ ឧបករណ៍តន្ត្រីនានាក៏ត្រូវហាមឃាត់ដែរ ព្រោះរំខានផ្លូវចិត្តអ្នកដទៃ ប៉ុន្តែពួកគេអាចច្រៀងជាក្រុមបាន ។ ទោះយ៉ាងណា មានជនជាតិ Amish មួយចំនួនបានរស់នៅបែបសម័យថ្មី ដោយប្រើអគ្គិសនី រថយន្ត និងទូរស័ព្ទលើតុ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEI59neAVY4wFtI3QUdmRfHgXWRc5tLSL9ZOzP0UiOYDf82TRz9VqFeK4fp8LOiKL3yC1wZC_Rha9xai2VQCioDKVd1flxZeFqN60wTEr_pUUgmqGUSIjfz5brqayv9k8uP02Hn4TRHEBqCN5dXrOL56W17EZ9tPGLfHl8MquFzZGR8M5a7lc-PBNvVbuy/s1000/image_2025-01-10_13-20-41.png

គន្លឹះថែរក្សាសុខភាព៖ ថែរក្សាស្បែកមុខឱ្យសភ្លឺថ្លា និងល្អឥតខ្ចោះតាមតារាចម្រៀង K-pop ដ៏ល្បីល្បាញរូបនេះ

0

តារាចម្រៀង K-pop ដ៏ល្បីល្បាញមួយរូបគឺ Tzuyu សមាជិក Twice បានបង្ហើបគន្លឹះថែរក្សាស្បែកមុខឱ្យសភ្លឺថ្លា និងល្អឥតខ្ចោះ ដោយនាងបាននិយាយថា ទោះបីជានាងមានការងារមមាញឹកប៉ុណ្ណាក៏ដោយ ក៏នាងនៅតែឆ្លៀតពេលដើម្បីថែរក្សាស្បែករបស់នាងជាប្រចាំផងដែរ ជាមួយរូបមន្តសាមញ្ញទាំងនេះ។ ដូច្នេះអាថ៌កំបាំងនៃការថែរក្សាស្បែកមុខរបស់ Tzuyu គឺសាមញ្ញណាស់ ដោយគ្រាន់តែបិទម៉ាសមុខជាប្រចាំប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL6Nol95_iaMLZrjOr5R7vXj3NWIRJJRW-Cco4U6aNdk6351dL_wkl3bTehlpSkM6g_d7owZ_2uWZgskwXge2b6JcJQ9ZxKubDRT5CjXfC6Dzn0zsYt5TW9VpfhuW4Np61sOA0-NoSiAE_Bfaul1FNhX9OuKlyrsBqI6CU5iCcTiTAYBMMAk9vH-D2MQ15/s4739/image_2025-01-10_10-37-57.png
តារាវ័យ ២៥ ឆ្នាំរូបនេះតែងតែប្រើប្រាស់ Lotion Mask មកបិទមុខជាប្រចាំ។ Lotion មានវាយនភាពរាវ ស្រាលជាងក្រែម និងមានជាតិទឹកខ្ពស់ ដូច្នេះវាមានសមត្ថភាពល្អបំផុតក្នុងការផ្តល់សំណើមដល់ស្បែកបានយ៉ាងមានប្រសិទ្ធភាព ដោយសារវាឆាប់ជ្រាបចូលទៅក្នុងស្បែក។ លើសពីនេះម៉ាស់ប្រភេទនេះក៏អាចស្តារស្បែកស្ងួត ស្បែកគ្រើម ក៏ដូចជាមិនបណ្តាលឱ្យមានជាតិខ្លាញ់ ឬស្អិតនោះទេ។ ជាពិសេសវាក៏មានផ្ទុកសារធាតុចិញ្ចឹមផ្សេងទៀត ដែលជួយបង្រួមរន្ធញើសទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXizg6PWQoH5vXuQo88GATcGI17SqE5_TNcca2vvaACdCeAIzoxrRiWEMcPUyUxyhgCFW9sgRe7FAGTKziExRII-OAj18ltQMgXzbZmFx-E1ngAbS5swOw4gVk8sfqpskLL_WE1_TKXIL75UlCnbh-1g9NFYNDvxfciNes2gy2cLvXKK59AmMyU4KI-Q5q/s1080/image_2025-01-10_10-38-05%20(2).png

របៀបប្រើ Lotion Mask មាន ២ ជំហានគឺជំហានទី១៖ អ្នកគ្រាន់តែលាងសម្អាតមុខ រួចបាញ់ប្រេងដើម្បីបន្ថែមសំណើមលើម៉ាសក្រដាស បន្ទាប់មកលាបលើមុខរបស់អ្នក ហើយទុកចោលប្រហែល ១០-១៥ នាទីរហូតដល់របាំងស្ងួត រួចលាងមុខរបស់អ្នកដោយទឹកស្អាត។ ជំហានទី២៖ បន្ទាប់ពីផ្ទៃមុខរបស់អ្នកស្អាតហើយ សូមលាបក្រែមផ្តល់សំណើមស្រាលៗ បន្ទាប់មកអ្នកត្រូវម៉ាស្សាដើម្បីបង្កើនការស្រូបយកសារធាតុចិញ្ចឹមជាការស្រេច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOjDPq7XYPJw0fXdNDpTU8gUqEbyYgCTxA5r1TTSj1nzl51LcBaVNimnXY5GH3yJPJqmznJE-6iKWd2Cs9LAdv-fwrfUxvOhOGVn5Iu4nELQAvNCv-VgLEBiRxJQJ48bnHwrZ97ZiCJhbYubRpowghpe6Jda30B7WtI_4woJy8aAiynHQB8ksoVcPPcPol/s1120/image_2025-01-10_10-38-05.png
ទោះជាយ៉ាងណាចំពោះអ្នកដែលមានស្បែកខ្លាញ់ ល្បាយនេះគួរប្រើដោយប្រុងប្រយ័ត្ន។ វិធីសាស្រ្តនេះត្រូវបានណែនាំអោយប្រើពីរដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ និងមិនគួរប្រើជារៀងរាល់ថ្ងៃនោះទេ។ នេះជាវិធីសាស្ត្រដ៏សាមញ្ញមួយដែលតម្រូវឱ្យប្រើតែសំឡីជូតសម្អាតគ្រឿងសម្អាង និងឡេដើម្បីងាយស្រួលធ្វើ។ ផលិតផលនេះជួយឱ្យស្បែកមានសំណើមយ៉ាងម៉ត់ចត់ បន្ថែមពីលើការធ្វើឱ្យស្បែកស និងភ្លឺថ្លា វាក៏ធ្វើឱ្យមានពណ៌ស្មើគ្នាតាមពេលវេលាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXKxVcbvH3UCmX5iW5RcEzNOgEoJ2q1d_J5AvPMpt-dhWtoEDZpuXwgMR7OGRs_8zJRKy-rbmZf0U5lmsMLt4Ey8-V6KiU-sq1qsxZwgpOSXnyXVtRHHC2hJjaNtB3q9JkAzUO7855seo0BeFKi9XfUlOPiLJz2KixC1mSS2vyp3_RrCanI0_G7F1TXldz/s1020/image_2025-01-10_10-38-06.png

អ្នកជំនាញសុខភាពអាមេរិកហាមទុកកន្សែងជូតខ្លួននៅកន្លែងទាំង៤នេះដាច់ខាត

0

កន្សែងជូតខ្លួន គឺជារបស់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ និងពុំគួរប្រើលាយឡំជាមួយអ្នកដទៃ ។ តាមការស្រាវជ្រាវរបស់អ្នកជំនាញសុខភាពសហរដ្ឋអាមេរិកបញ្ជាក់ថា ក្រៅពីការហាមប្រើប្រាស់កន្សែងជូតខ្លួនជាមួយអ្នកដទៃ គឺយើងពុំគួរដាក់វានៅកន្លែងទាំង៤នេះដាច់ខាត ពីព្រោះការទុកនៅកន្លែងទាំងនេះនឹងបណ្តាលឱ្យកើតជំងឺ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp-scKbuvIhVl9rOSTcMUvfCkmbtRF_OAb_G2Ic6OIxu4OB0JfiYT0vU8zsrMRrF7a4K7W3zV792MZlGKlGec2epA8EZtnDhLaTNBDPGlCQUul5drzfgF7u1cA89jv_15AmqJGv5tNEhrS8MwRaKUzIDwNp8oe3n-S1vtbtlrmmKZqPROHizdRkH8zCysQ/s2560/image_2025-01-10_10-34-23.png
១-ផ្ទះបាយ ៖ អ្នកជំនាញសុខភាពសហរដ្ឋអាមេរិកលើកឡើងថា ក្រោយប្រើប្រាស់កន្សែងជូតខ្លួនរួច គួរតែហាលនៅក្រោមកំដៅថ្ងៃឱ្យងាប់មេរោគ ប៉ុន្តែពុំគួរព្យួរ ឬទុកវាក្នុងផ្ទះបាយទេ ពីព្រោះជាកន្លែងចម្អិនអាហារ សម្បូរខ្លាញ់ និងផ្សែង ។ បើទោះជាផ្ទះបាយជាច្រើនបានដាក់ឧបករណ៍ស្រូបផ្សែងក្តី ប៉ុន្តែក្លិនអាហារ និងខ្លាញ់នៅតែសាយភាយពេញបរិវេណផ្ទះបាយ រួមទាំងកន្សែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgI8ujSWQ1TU7T65Sp-qXjtfDBaFUq0Pj_C5C2hheMAnqmJRk1sqTafDrOtlfPwMLYdD2FhAcDbn-PqUxCmEAVDUyfk3WID6fONsO4ioTObUJX97_JKr1sYUHzmKH2mhwHDg35u4beyVznavs9u91Fg95K9fONlZQ0iWqEWIjJ7FlZ1nD7kj1C6hB91-xP/s1920/image_2025-01-10_10-34-27.png
ក្រៅពីនេះ កន្សែងជូតខ្លួន គឺជាកន្លែងប្រមូលផ្តុំមេរោគ និងងាយស្រូបក្លិនអាហារ ។ ការយកកន្សែងព្យួរក្នុងផ្ទះបាយមកជូតដៃ ឬមុខ វានឹងកាន់តែធ្វើឱ្យកខ្វក់ខ្លាំងថែមទៀត មេរោគនឹងចូលក្នុងស្បែកបណ្តាលឱ្យរមាស់ស្បែក និងប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRRMD76_EXaFLQHr0nLVmFT0cY5C5I70kK2XfPEcnYkxOF4qA03Jny5JP6Imu6himZqKViOoPE21uAYbKbTvx2x_CZFp21YO_1vBNHBix0SGJb__DSU2Ajon674mOhxHMRYzVIr15PkGa-HO7bM9barrNHN09Rs9iBHVsDF3VUUrMJIvhOFk_tAqT6vo22/s1331/image_2025-01-10_10-34-29.png

២-បន្ទប់ទឹក ៖ មនុស្សច្រើនណាស់និយមព្យួរកន្សែងជូតខ្លួនក្នុងបន្ទប់ទឹក ប៉ុន្តែអ្នកជំនាញប្រាប់ថា វាជាកន្លែងមានសំណើមខ្លាំងបំផុតក្នុងផ្ទះ ។ ការព្យួរកន្សែងក្នុងបន្ទប់ទឹក នឹងធ្វើឱ្យកន្សែងប្រមូលផ្តុំមេរោគ និងធុំក្លិន ហើយការប្រើប្រាស់កន្សែងក្នុងបន្ទប់ទឹក អាចបណ្តាលឱ្យកើតមុនលើមុខ និងជំងឺផ្សេងៗពិបាកព្យាបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1AHkCe5gBMnvoWw6lPf12-J9yF_5BZm5AfhIYT_lc9aTsltHR1f_Ff8ZeT_HmaFE38-u1RSwxeofGr3FAGeH8-TVDT8kjs-WIGpGtjW7eCFMWKJFWJt8wwKTc0wOYads1rtknhrSlRFz61dQomsV1E2M9hrqz3lIAnuKJxeVYRKk1RylhF_o69lm5m84v/s1500/image_2025-01-10_10-34-30.png

៣-ព្យួរក្បែរកន្លែងបន្ទោរបង់ ៖ កន្លែងមួយទៀតដែលអ្នកជំនាញហាមឃាត់ គឺការព្យួរកន្សែងនៅក្បែរចានបង្គន់ ជាពិសេស គេបានឃើញញឹកញាប់នៅតាមសណ្ឋាគារ និងមន្ទីរពេទ្យ ។ អ្នកជំនាញនិយាយថា ពេលយើងចុចទឹកបង្គន់ក្រោយបន្ទោរបង់រួច មេរោគផ្សេងៗនឹងសាយភាយឡើងលើ និងជាប់ជាមួយកន្សែង ហើយការប្រើប្រាស់កន្សែងនេះនឹងធ្វើឱ្យមេរោគចូលក្នុងខ្លួន និងប៉ះពាល់សុខភាពយ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbMjopvFpbPZeER9xGM5Q09dXaD6Vs8-JVhcKlP60coxOaiYWMqKp2oSbQSWBwAAEL6PZyU_W7HQYcxLyLI2ktmOB-PqafhoQLWXBY7fi_Zni6kQbGIdOnqF-MOGypNkhsWnCokTyNMeJu6NgNMwPmZ0iVEsX4rWHDBYDSTBJtkmV4N45EIq5dRbnoh1FL/s1500/image_2025-01-10_10-34-31.png
៤-ដាក់ក្នុងចានដែក ៖ ការទុកកន្សែងជូតខ្លួនក្នុងចានដែកបោកសម្លៀកបំពាក់ ឬឡាបូលាងមុខ ត្រូវបានចាត់ទុកថា គឺជាកន្លែងកខ្វក់យ៉ាងខ្លាំង ។ កន្សែងនឹងប្រមូលផ្តុំមេរោគ មានក្លិនមិនល្អ ហើយបណ្តាលឱ្យកើតជំងឺស្បែក និងជំងឺផ្លូវដង្ហើម ៕

ករណីតារារ៉េប Ruthko ជនបង្កប្រឈមមុខជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ

0

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ តាមបទប្បញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIRZ-tdv8xfvvW1ZQzuiSHpwbGJCu7DMB_ennnXM0WVOM84Rp9Bg9q_-bCWmv8yUoLr94n9OcIzT55h7dzAhKdQTfmoJPk8qBqwwipB3czQaGa41NFArUnTbTtUf4v5Fju3mEMMVu5PEl281LRH3tFM9Gps5p3jLL6RK0Xpg1fX1qIcYtSRZCNGAf-pZCv/s1280/image_2025-01-10_08-41-14.png
ផ្អែកតាមការសន្និដ្ឋានរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖” ករណីតារារ៉េប Ruthko កើតឡើងដោយសារអ្នកបើកបររថយន្តបើកបត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិយានផ្លូវត្រង់ ចំណែកអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyCAqcsr1Mpv4DgxYv_fIzcCyn-rCgeZu6yc-8W5MEZUryL8005vd4tH2PXDtiS8QwvgfVvjYCMRJDxWQN1NEhoix_5BvmzKRdG05wX7pQT_lc3hJhXg5XBde_mCeAQ1Lttm7uE_JfYh5E8ir-RwWPiucq6RdYkvjDRZAyDhXIFXj2vnadUZE9K5GM9fZM/s1280/image_2025-01-10_08-41-13.png
ជនបង្កមានឈ្មោះ ណឹម ណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ មានទីលំនៅផ្ទះជួលលេខ២៧ ផ្លូវលេខ១០(បុរីប៉េងហួត៦០ម៉ែត្រ)សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcrhC20VVdVnQ6pVCUC3TFFUbWFkGf0RGTeZTMAyrd7NC-aB5oN6rNRrDNkReToVBiDu_AAYg7uZ4zxIgbsq87wReK6mIJDyHrLU35NKTGFWFmgPpKr2hCyyYihJ7oBnuEX5QrffqdfVGf-XhYje-ngvI6krA3VOiVTXld6MYuMVvJlgAuhIObBl7LXS2v/s1280/image_2025-01-10_08-41-15.png
គួររំលឹកថា កាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក LEXUS RX-300 ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ 09 2.2477 ជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AL-9616 បណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ (Ruthko) ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjXxbBrg8hyzwizygK7yDrACeD64x2LF5LJa1GWOVyoKX3W6TK4LgsGg2R_2fE7II3WjT_CXmaKmejE1SF0LgYjjEUq_O50IxpP8AGgjm3iqFJbZBMlidFZujKnimrMkCvqNfAEYugIuhSkzYXkNVnYwWrO3r-kD3-CiUWVDu9f-uPGy63k93sFKgwIyTb/s1280/image_2025-01-10_08-41-14%20(2).png

 

តារាៗជាច្រើនយល់ស្របការលើកឡើងរបស់ នាង ដាវីន ចំពោះសារដាស់តឿនដល់អ្នកសិល្បៈ

0

តារាចម្រៀង កែវ សុបញ្ញា វីរៈ និច្ច ថាន់ នឿថង និងអ្នកសិល្បៈមួយចំនួនទៀតបានគាំទ្រការលើកឡើងរបស់តារាចម្រៀង នាង ដាវីន ដែលបានលើកឡើងអំពីតម្លៃខ្លួននៃអាជីពការងារទាញទីផ្សារធ្លាក់ចុះដោយប្រើភាសាថា «ជួយម្តង» ។ ទោះបីជាការលើកឡើងរបស់ខ្លួនអាចនឹងត្រូវប្រឈមការបិទទីផ្សារ នាង ដាវីន មិនខ្លាចនោះទេដោយចេញមកដាស់តឿនដល់អ្នកសិល្បៈឯទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDoovPuGT67MNBME3_pP2IGyJ-afYq6QA3EOfidyEgUkHk1PXK17nApRJDE_07YctK4oaSIbXr4LsUQLP8Sn7acIVNlIxxaFekpK04HhJaO-cRYPgFn1HDVscxP14pn9bXufp7tk1VDLbP-GBGHoKwsw1zuhj_xXPCOWzIcPvOwe3PsrjBr84v63qPFtLA/s1800/image_2025-01-09_13-48-58.png
នៅយប់ថ្ងៃទី៨ មករា តារាចម្រៀង នាង ដាវីន បានបង្ហោះនៅលើបណ្តាញសង្គមថា «សារដាស់តឿនទៅកាន់បងប្អូនសិល្បៈទាំងអស់ ….ចង់ឱ្យវិស័យសិល្បៈរីកចម្រើន ? ចុះហេតុអីទាញទីផ្សារពួកខ្ញុំទម្លាក់ចុះ ហើយប្រើភាសាជួយបងម្តង តែជួយយូរទៅ ដូចអត់ឡើងលើសោះ មានតែទាញចុះក្រោមរហូត ហើយទៅដើរនិយាយថាចេះចុះ ធ្វើចឹងដើម្បីអី ? អ្នកចង់ចំណេញ ចុះហេតុអីមិនឱ្យពួកខ្ញុំចំណេញខ្លះវិញ ? ឱ! វិស័យសិល្បៈខ្ញុំអើយ ថ្ងៃមុខទៅជាយ៉ាងណាបើនៅតែបែបនេះ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjVh3-c5PhRiDYd5Ldau0CgUWkb28YIJNeBgUE-9gpdE4NAuRht_TtUfG2Aq5ismUB4SCgtwxJdGAaJGenOPpXLUaDlUORkuly2MGEhPxEUDMkVEfWizSYW7qG2Sm_d_Nrrcd5eKviJersfX4YiU-uD9emak8yaDh0DTfZTOiMv4hn5fTOcH2eYP2CSHgQ/s1788/image_2025-01-09_13-37-20.png

TOP4 រូបនេះបានបន្តទៀតថា «រឿងនេះវាយូរហើយតែគ្មានអ្នកណាហ៊ានព្រោះខ្លាចគេបិទទីផ្សារ ចឹងទុកខ្ញុំអ្នកនិយាយចឹង សូមផ្តាំទៅបងៗប្អូនៗអ្នកចម្រៀងទាំងអស់ថា បើនៅតែធ្វើបែបនោះ អ្នកដែលខាតគឺជាអ្នក បើគេមិនចំណេញគេមិនធ្វើទេត្រូវចាំ ស្អប់ខ្ញុំក៏ស្អប់ចុះពាក្យពិតរាងពិបាកទទួលយកបន្តិចតែក៏អាចជួយគេបានច្រើនខ្ញុំក៏សប្បាយចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXaBuZ4i3fe6YVJR4u9el3KhqHXots2yNjd-iVovMTzdGwF5ww7SdaDGqFaE80CR4pNEkM2xYVO7b1iSWIbxpjLubdfFmLPKXvdKjWQVsquQ975zizEy3jN3yNBFom-9DtozsbJWeNvergjmALiTXhQq3sQny2OW2aembcgQ04ys9Jiztmeop0IUsXrZ3E/s2048/image_2025-01-09_13-48-59.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXaBuZ4i3fe6YVJR4u9el3KhqHXots2yNjd-iVovMTzdGwF5ww7SdaDGqFaE80CR4pNEkM2xYVO7b1iSWIbxpjLubdfFmLPKXvdKjWQVsquQ975zizEy3jN3yNBFom-9DtozsbJWeNvergjmALiTXhQq3sQny2OW2aembcgQ04ys9Jiztmeop0IUsXrZ3E/s2048/image_2025-01-09_13-48-59.png

ខ្លឹមសារខាងលើនេះរបស់ នាង ដាវីន បានធ្វើឱ្យអ្នកសិល្បៈជាច្រើនរូបបង្ហាញការគាំទ្រនូវអ្វីដែលតារាចម្រៀងរូបនេះនិយាយព្រោះបានជួបហេតុការណ៍ដូចគ្នា។ តារាចម្រៀង កែវ សុបញ្ញា បានសរសេរថា «បងជួបឆ្អែតហើយពៅមាស ពាក្យក្នុងចិត្តបងក៏ប្អូននិយាយ មកអស់ដែរ ។ តារាចម្រៀង វីរៈ និច្ច ថា «Support ur idea» ។ ងាកទៅកាន់តារាចម្រៀង ថាន់ នឿថង ម្ចាស់បទ ផ្លូវណាទៅផ្ទះម៉ែក្មេក បានលើកឡើងថា «ជួយបងម្តងមធ្យម ងំពេលហៅតួច្រៀងម្តងៗនិយាយបន្ទាបតម្លៃតួធំល្បីៗ សុទ្ធតែអូនឯងច្រៀងតម្លៃប៉ុណ្ណេះបានហើយ ព្រោះតួ ( ក )គេល្បីខ្លាំងផង គាត់យកតែប៉ុណ្ណឹង ចឹងអូនឯងយកដូចគាត់ដែរទៅ ស្បថ ឮផ្ទាល់ៗ ឃើញផ្ទាល់ៗ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1HjFKZZNZNkuEtZjpYksoAcxtJO7wnLq_6Yxe8zk1fQzq2sbukJwh3zXj12IG6L-0OtFU014FNgtGIoPLZGRG0xSJb0bnX23t6x7NZPQSa5e-22zzZ697eJXwAPj2IwUAL2c_nIrkUkMbzCj0e7XRFmiFoMPYsBHJYZNngaAi4fQFmLkx_oWU3wlXPbON/s960/image_2025-01-09_13-49-00.png

មិនត្រឹមតែតារាល្បីៗខាងលើនេះប៉ុណ្ណោះទេ ប៉ុន្តែមានអ្នកសិល្បៈជាច្រើនទៀតក៏បានគាំទ្រ យល់ស្របនូវអ្វីដែល នាង ដាវីន បានលើកឡើងផងដែរ៕

Rosé និង Bruno Mars បំបែកកំណត់ត្រាបទ Gangnam Style របស់ PSY

0

ថ្ងៃទី ៧ មករា នៅម៉ោងជាង១១ព្រឹក វីដេអូចម្រៀង «APT» របស់ Rosé សមាជិក BLACKPINK សហការជាមួយ Bruno Mars មានការចូលមើលលើសពី ៨០០ លានដងនៅលើ YouTube ។ បទនេះចេញដំបូងនៅថ្ងៃទី១៨ ខែតុលា ដែលមានន័យថាបទនេះចំណាយពេលជាង ៨១ ថ្ងៃ និង ១០ ម៉ោងដើម្បីសម្រេចបាននូវស្នាដៃនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5LTuwBb2LWF3uN7SGWOJQj-sjgC9SkDVeWRsZYq_qn4IJlXAfQ5XkFElIvqrEAa72IbO2M_li8-4S6YXS3s6Ql4I0sIdf7xzfHkSZwnmSRq5EHjF39jvHCLyIhfY6G90Xqb7j9fnc7q5wbtF3w92uEBFruoB-pYJO-elPs5mN1ly6O1xEEOUttUSTZCak/s2048/image_2024-10-18_15-17-50.png
សមិទ្ធិផលមិនគួរឱ្យជឿនេះបានធ្វើឱ្យ «APT»ក្លាយជាវីដេអូចម្រៀង K-pop លឿនបំផុតដែលមានអ្នកចូលមើលដល់ទៅ ៨០០ លានដង ដោយបំបែកកំណត់ត្រាពីមុនដែលបានកំណត់ដោយបទ «Gangnam Style» ឆ្នាំ២០១២ របស់ PSY ដែលចំណាយពេល ១៣១ ថ្ងៃដើម្បីឈានដល់កម្រិតដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwBrwRpNOaCGyd3cGL_FDn6d50A1pfvCkHg6xTtPkrzeBJK-8PhwW6_SENmCz2G-rChxvjc9WcZj02H9HPPKFOyRaExaTBSAZVEOgUmi1Sj454vtg3XF5qKeDhMlgq1AD83EBgeK3sHK3QfWOmXU0u7gu3l2OOmQbExblOSWouJhn5EhFfMVxl3BxrcZRR/s908/image_2024-10-22_13-30-17.png

នៅទូទាំងពិភពលោក បទនេះបានជាប់ចំណាត់ថ្នាក់ជាវីដេអូចម្រៀងលឿនបំផុតទីបួនដែលមិនធ្លាប់មាន ដើម្បីសម្រេចបាននូវចំណុចសំខាន់ ដែលល្អបំផុតបន្ទាប់ពីបទ Hello របស់ Adele, Shape of You របស់ Ed Sheeran និងបទ Mi Gente របស់ J. Balvin និង Willy William។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga71eVgBkMkcsP8fY2fjVK45IWu_4Bm5uUbcn8yydVS1pSIGQymUcOfQqL8WS_30uf2yAXKqwlzH4VS4MmtwaajwVVZIZhLJB0UgaLkj1qFl20lKP7kpcrSSHXIcUcZmQzFRh1WFLpT9tcLA7tZAvrTdQHgkkdzpSbqpwCy1fhKl3UXKwCoiIBalvB8ISS/s1600/image_2025-01-10_09-52-49.png

ជាមួយគ្នានេះ Rosé បង្កើតកំណត់ត្រាមួយផ្សេងទៀត។ ‘APT’ បានឡើងដល់ចំណាត់ថ្នាក់ទី ៥ នៅលើតារាងបទចម្រៀងសំខាន់របស់ Billboard គឺ ‘Hot 100’ ត្រឹមតែបីខែបន្ទាប់ពីការចេញផ្សាយរបស់វាខណៈកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ។ ជាមួយនឹងសមិទ្ធិផលនេះ Rosé ក្លាយជាតារា K-pop នារីដំបូងគេដែលជាប់ចំណាត់ថ្នាក់TOP5 នៃ Billboard Hot 100។ លើសពីនេះ «APT» បានជាប់ចំណាត់ថ្នាក់លេខ ២ នៅលើតារាងបទចម្រៀងផ្លូវការរបស់ចក្រភពអង់គ្លេស ‘Top 100’ នៅថ្ងៃទី ៣ មករា ដោយពង្រឹងភាពជោគជ័យជាសាកលរបស់ខ្លួន។ ភាពល្បីល្បាញនៃបទ «APT» សូម្បីតែក្មេងៗក៏អាចច្រៀងនិងរាំបទនេះបានយ៉ាងរីករាយ៕

រឿងលម្អិតជុំវិញតារាចិន Wang Xing ចាញ់ល្បិ.ចមេខ្យល់ខណៈមានមិត្តស្រីក្លាហានទើបលោកផុតទុក្ខ

0

យោងតាមប្រភពព័ត៌មាននៅថ្ងៃទី ៨ ខែមករា បន្ទាប់ពីត្រូវបានជួយសង្គ្រោះដោយប៉ូលិសថៃ ហើយបាននាំយកមកទីក្រុងបាងកក តារាសម្តែង Wang Xing បានរៀបរាប់ពីហេតុការណ៍មុនលោកត្រូវបានបាត់ដំណឹងទាំងដែលរំពឹងថានឹងមកថតខ្សែភាពយន្តនៅប្រទេសថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9CfIAtUo0sVvtek9zLVFzo5qjLobVtS5XIZCYnTKV1FfdjKoUxzbDog8i_qt1eIlGZ4XvofuDDlSOGFnhsDxVDPZUZCuUHjU_dc_j_4wo-J8Vs0nEi65CUC9692W1dF8JU2Wk0cH_fJ1SdJIDp0x33t1WcAgjKRXJHFsdJqPItYkF4jCw6F6XvXkBs2-8/s1600/image_2025-01-08_10-12-54.png

Wang Xing បាននិយាយថាកាលពីចុង ឆ្នាំ២០២៤ លោកបានអានការផ្សាយពាណិជ្ជកម្មជ្រើសរើសបុគ្គលិក ហើយសម្រេចចិត្តទៅប្រទេសថៃដើម្បីស្វែងរកការងារ។ នៅថ្ងៃទី ៣ ខែមករា តារាសម្តែងបានធ្វើដំណើរមកកាន់ប្រទេសនេះ ដោយទិដ្ឋាការរបស់លោកមានសុពលភាពដល់ថ្ងៃទី ៣ ខែមីនា ហើយអាសយដ្ឋានស្នាក់នៅរបស់លោកគឺសណ្ឋាគារនៅលើកោះភូកេត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMjJRb-4iCor4UGW7wggmpLmo0uEJ1TlHq3N3sGjIEAW9Q941K9Q6Elvu9KnpXpeWVbVg7R8kik_PKXQpNzGodMGRRWugHgsxzbqNWtaSM5oQRfXzb-1YwDOMFML43qXL8lb5genN34GG9QV9WEqgoMxqf6CdBVrrtpDJd33VGMTAlv8Gu2QeWWETpPRJY/s768/image_2025-01-08_10-12-55%20(2).png

ពីអាកាសយានដ្ឋានស្នាក់នៅនេះ Wang Xing ត្រូវបានមនុស្សពីទីភ្នាក់ងារការងារនាំទៅខេត្ត Chai Nat ដែលជាខេត្តមួយនៅភាគកណ្តាលប្រទេសថៃ បន្ទាប់មកទៅកាន់ Mae Sot (ស្រុកក្នុងខេត្ត Tak ជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ា)។ ក្រោយមកសាច់ញាតិ និងមិត្តស្រីមិនអាចទាក់ទងលោកបានទេ។ តារាសម្ដែងរូបនេះបន្តថា បន្ទាប់ពីឆ្លងទន្លេរួច ទើបដឹងថាខ្លួនបានចូលទឹកដីមីយ៉ាន់ម៉ា ក៏ត្រូវមនុស្សកាន់អាវុធចាប់ដាក់ក្នុងរថយន្ត ហើយដឹកយកទៅផ្ទះ។ មានជនជាតិចិនយ៉ាងតិច ៥០ នាក់នៅទីនេះ។ Wang Xing ក៏ត្រូវបានគេនាំយកទៅបន្ទប់ដែលពេញដោយមនុស្សមកពីប្រទេសផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiujzBuKmdNwerxZCSx4DyMZjxCEHafTi6iAy81elOgzn3hYWi0kYAdMcydndOBehvBKaZfZPCyJaORVK8L3ezz9ZYYs15UcImqQiC_6D1TE0zFXKWAF2Yxz4-RieJdHknPLiUiiqr1zW7ZPf2TTD6WWYrkA-nWW0YcOAKwo15au2J8tbYHCJCycnDLW_Iq/s1511/image_2025-01-08_10-12-55.png

បើតាមការរៀបរាប់របស់តារាសម្ដែងវ័យ៣១ឆ្នាំរូបនេះ អ្នករាល់គ្នានៅទីនេះត្រូវបង្ខំចិត្តកោរសក់ ។ ក្នុងអំឡុងពេលបីថ្ងៃនៃការជាប់ឃុំឃាំង ឧក្រិដ្ឋជនបានបណ្តុះបណ្តាល Wang Xing លើជំនាញបន្លំតាមរយៈសារ។ ប៉ុន្តែពួកគេមិនមានពេលវេលាដើម្បីណែនាំលោក អំពីវិធីបោកប្រាស់តាមរយៈការខលទូរស័ព្ទនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinYmLPLThLk22m4MUGrVLWjDTSw4uOWsVo_fFyNbdRN4vBywe77VMMuzjOxEhZjCfQx4nYzEAEsoWHtjVtg4uKwFUfCP4Zy6Phsndp4UHhTIy7QjVzJeagiGfIdc_86IRxyNYhA25r1lvraFVY7d61SmJujANZZTaCKVVLDC5Si9GRmOqBgAnlYmCufsqV/s1439/image_2025-01-08_10-12-56.png

តារាសម្ដែងរូបនេះបាននិយាយថា៖ «ថ្ងៃនោះជាថ្ងៃដ៏អាក្រក់។ ខ្ញុំមានការភ័យខ្លាចជាខ្លាំង ដោយបារម្ភថាខ្ញុំមិនអាចរួចផុតពីទីនេះបានឡើយ»។ លោកជឿថាលោកត្រូវបានបោកបញ្ឆោតឱ្យទៅប្រទេសថៃដោយអ្នកបោកប្រាស់ដែលទាញយកផលប្រយោជន៍ពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនកម្សាន្តដ៏ធំមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvMyLfheyRmwSueQcgB67HslZ4YsQXrVNbblSYIVdZ7d32-EmXcXLb8lbKSKqig6BII9XPcMSGzjNs9mdyUTG6PGzIR2jxvCWMRCstk_6lJRTJHzMuWKu9-qynI8XadORk9h96SixZe1PxkD88y7QT5taO0wWmM5cJiu_zH0FVrfFE87ziUJ4bF6Am0q3K/s936/image_2025-01-10_09-48-36%20(2).png

យោងតាម សារព័ត៌មាន Hongxing News ប៉ូលីសថៃបានសន្និដ្ឋានថា យោងតាមការស៊ើបអង្កេតដំបូង Wang Xing គឺជាជនរងគ្រោះនៃការជួញដូរមនុស្ស។ នៅថ្ងៃឬពីរថ្ងៃបន្ទាប់ តារាសម្ដែងអាចត្រឡប់ទៅប្រទេសចិនវិញ។ ចំពោះ Gia Gia មិត្តស្រីរបស់ Wang Xing បានសរសេរនៅលើទំព័រផ្ទាល់ខ្លួនរបស់នាងថា នាងបានជួបមិត្តប្រុសរបស់នាងហើយ។ បច្ចុប្បន្ន Gia Gia ត្រូវបានមនុស្សជាច្រើនកោតសរសើរចំពោះភាពក្លាហាន អាកប្បកិរិយាឆ្លាតវៃរបស់នាង និងស្វែងរកអាសយដ្ឋានត្រឹមត្រូវដើម្បីហៅរកជំនួយ ដូច្នេះហើយទើបជួយ Wang Xing ត្រឡប់មកវិញដោយសុវត្ថិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgcdYhyphenhyphen7CndnBcbOb7MDVhQLGJhmcOtvW1Zo-FC1iTH2xptf3GSIpwacmVMUgodGpcoD2csTn4EqQXLyvnlTOi5w-JZprpOIFw-GcSZDcXOLGKC4XH-4Bl-OSKYUnX6POAJV1zdbL8ae01O49e8Q-7Ynm7-2TBIUh6m0JiSegEFKLrWUQ33NcBVTBX3COT/s1024/image_2025-01-10_09-48-36.png
យោងតាម Sinchew ជនសង្ស័យម្នាក់នៅប្រទេសចិន ដែលជាម្ចាស់ក្រុមហ៊ុនមេខ្យល់ការងារ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទចាប់ជំរិត Wang Xing ដោយក្លែងបន្លំ។
គណៈកម្មាធិការតារានៃសហព័ន្ធវិទ្យុ និងទូរទស្សន៍ចិន ក្រើនរំលឹកដល់តារាសម្ដែង និងក្រុមហ៊ុនគ្រប់គ្រងនានា ឱ្យប្រុងប្រយ័ត្នចំពោះការផ្ដល់ការងារនៅក្រៅប្រទេស ហើយស្រាវជ្រាវដោយប្រុងប្រយ័ត្នអំពីលក្ខណៈនៃការងារ និងអង្គភាពដែលផ្តល់ការងារ៕

មហាសេដ្ឋី និងតារាល្បីៗជាច្រើននៅទីក្រុង Los Angeles ត្រូវបានភ្លើងឆាបឆេះផ្ទះអស់គ្មានសល់

0

សហរដ្ឋអាមេរិក៖ មហាសេដ្ឋី និងតារាល្បីៗជាច្រើនដូចជា ព្រះអង្គម្ចាស់ Harry រួមទាំងតារាសម្តែងហូលីវូដ Anthony Hopkins, John Goodman, Miles Teller និង Anna Faris ក៏ដូចជា Paris Hilton សុទ្ធតែត្រូវបានភ្លើងឆាបឆេះផ្ទះតម្លៃរាប់លានដុល្លាររបស់ពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSJi0y5jOUqr9JlbiuRIfZyjGAc6VS4Ishte_wenv54ZkNyrh8Yfd2rkAKawq_z3ssdWdRMRbfzl7TP8AKUOlL3qghJKKxUccHVRC7LGwaRHjMmEouOaCBGn4LpU_z7pYeCipYKcduhIzeYYuPaBUg1COa4O1qu70wyNnuCDEROSZ5Hx3SfXbGnhmmHzg8/s1440/image_2025-01-10_09-36-32.png

យើងដឹងហើយថាទីក្រុង Los Angeles គឺជាទីក្រុងមួយដែលពោរពេញទៅដោយមហាសេដ្ឋី និងតារាល្បីៗជាច្រើនរស់នៅទីនោះ។ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ភ្លើងដែលមានឈ្មោះថា Pacific Palisades បានឆាបឆេះព្រៃ និងរាលដាលយ៉ាងលឿនដល់ផ្ទះប្រជាពលរដ្ឋ និងផ្ទះតារាល្បីៗជាច្រើន បណ្តាលឱ្យខាតបង់ទ្រពសម្បត្តិរាប់រយលានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFxx3ESN2am_pcKuwq1rkRUryNtFtPn7iIgSpUDehe-0-wSnVP2a9zgpH1l1Zp6FZmkEWL1bipV5SFawAgYcqiN6LNHZmDMF8OAFK9ehKPZmzR-7NCWwsOJzukUEs16HZNY343QtzYWxV8kBFoqZnE4HZYeytOBh_mARI_iT2dXjT1k0WR6Vw4T6CFctrX/s1000/image_2025-01-10_09-36-33%20(2).png

បច្ចុប្បន្នបុគ្គលល្បីៗកំពុងជួបការលំបាកបន្ទាប់ពីដឹងថាផ្ទះរបស់ពួកគេឆាបឆេះអស់គ្មានសល់ ខណៈទ្រពសម្បត្តិរបស់ពួកគេដូចជាមាស ពេជ្រ និងវត្ថុមានតម្លៃផ្សេងទៀតក៏ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរលាយ និងក្លាយជាផេះទាំងអស់។ ភ្លើងឆេះព្រៃជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងតារាល្បីៗនោះទេ វាក៏បានសម្លាប់មនុស្ស ៥ នាក់ផងដែរ។ បច្ចុប្បន្នភ្លើងនៅតែបន្តឆាបឆេះឥតឈប់ឈរទោះបីក្រុមពន្លត់អគ្គីភ័យព្យាយាមពន្លត់យ៉ាងណាក៏ដោយ ក៏ស្ថានភាពនៅតែអាក្រក់ទៅៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifycHviP0ZWhOaJPpSFIdxGsHMkd67DlP1hksxvwvLjO9954uZM0rCgu27QWKUDmDakau89NfW0tOeY8XBZtNXCqTIh2QvOC10jnYN6Z0xrqqHBxoPnjBxcb6d7Z2ybnmyBzV-xZc4-lE_-TT68HJusb6PXVGZJo4QHaWXBB9b4f5rNzFbimNYBEGNvSDU/s992/image_2025-01-10_09-36-33%20(3).png

នេះគឺជាព្រិត្តការណ៍ដ៏សែនរន្ធត់មួយដែលមិនអាចបំភ្លេចបាន នៅពេលដែលភ្លើងឆេះព្រៃ ហើយបានរាលដាលដល់ទីក្រុងទាំងមូល។ អណ្តាតភ្លើងដ៏សាហាវបានលេបត្របាក់តំបន់ដ៏សំបូរបែបនៃប៉ាស៊ីហ្វិក Palisades ខណៈដែលខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំង បង្កឱ្យមានការខូចខាតជាង ៥០ ពាន់លានដុល្លារទូទាំងទីក្រុង Los Angeles។ ទោះជាយ៉ាងណាសព្វថ្ងៃនេះ រដ្ឋាភិបាលក្រុង Los Angeles បានប្រកាសដាក់ទីក្រុងមួយនេះក្នុងភាពអាសន្ន ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd4E2PS3BQgdHdJoh6me4p3-mYxeYcDtzLho5W2fUkgg3mQ0zB9l9XpOmEIFi7wWC4CAtFiaQbVM-3TdTxIeVdBrtbdNlF0zrn2x7RgX_laz7KDHCvrrcrHBza8MPSwZLYN8TQr6Llc870pQvgwR5mPpsWRGNe3pM0ICOXk9LKWTYEgdnZrwXijM_13Vlc/s959/image_2025-01-10_09-36-33.png

គួរបញ្ជាក់ដែរថា មូលហេតុដែលព្រៃត្រូវបានភ្លើងឆេះឥតឈប់ឈរគឺដោយសារសកម្មភាពរបស់មនុស្ស ជាពិសេសការកាប់បំផ្លាញព្រៃឈើ និងការដុតព្រៃដើម្បីកាប់ឆ្ការដីកសិកម្ម រួមទាំងគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុនៗ ក៏ដូចជាការប្រែប្រួលអាកាសធាតុ ការកង្វះទឹកភ្លៀង ដែលកំពុងបង្កើនចំនួនភ្លើងឆេះព្រៃឥតឈប់ឈរ ជាហេតុបណ្តាលឱ្យបរិស្ថានស្ងួត និងងាយឆេះបែបនេះ៕