តារាចម្រៀង K-pop ដ៏ល្បីល្បាញមួយរូបគឺ Tzuyu សមាជិក Twice បានបង្ហើបគន្លឹះថែរក្សាស្បែកមុខឱ្យសភ្លឺថ្លា និងល្អឥតខ្ចោះ ដោយនាងបាននិយាយថា ទោះបីជានាងមានការងារមមាញឹកប៉ុណ្ណាក៏ដោយ ក៏នាងនៅតែឆ្លៀតពេលដើម្បីថែរក្សាស្បែករបស់នាងជាប្រចាំផងដែរ ជាមួយរូបមន្តសាមញ្ញទាំងនេះ។ ដូច្នេះអាថ៌កំបាំងនៃការថែរក្សាស្បែកមុខរបស់ Tzuyu គឺសាមញ្ញណាស់ ដោយគ្រាន់តែបិទម៉ាសមុខជាប្រចាំប៉ុណ្ណោះ។
តារាវ័យ ២៥ ឆ្នាំរូបនេះតែងតែប្រើប្រាស់ Lotion Mask មកបិទមុខជាប្រចាំ។ Lotion មានវាយនភាពរាវ ស្រាលជាងក្រែម និងមានជាតិទឹកខ្ពស់ ដូច្នេះវាមានសមត្ថភាពល្អបំផុតក្នុងការផ្តល់សំណើមដល់ស្បែកបានយ៉ាងមានប្រសិទ្ធភាព ដោយសារវាឆាប់ជ្រាបចូលទៅក្នុងស្បែក។ លើសពីនេះម៉ាស់ប្រភេទនេះក៏អាចស្តារស្បែកស្ងួត ស្បែកគ្រើម ក៏ដូចជាមិនបណ្តាលឱ្យមានជាតិខ្លាញ់ ឬស្អិតនោះទេ។ ជាពិសេសវាក៏មានផ្ទុកសារធាតុចិញ្ចឹមផ្សេងទៀត ដែលជួយបង្រួមរន្ធញើសទៀតផង។
របៀបប្រើ Lotion Mask មាន ២ ជំហានគឺជំហានទី១៖ អ្នកគ្រាន់តែលាងសម្អាតមុខ រួចបាញ់ប្រេងដើម្បីបន្ថែមសំណើមលើម៉ាសក្រដាស បន្ទាប់មកលាបលើមុខរបស់អ្នក ហើយទុកចោលប្រហែល ១០-១៥ នាទីរហូតដល់របាំងស្ងួត រួចលាងមុខរបស់អ្នកដោយទឹកស្អាត។ ជំហានទី២៖ បន្ទាប់ពីផ្ទៃមុខរបស់អ្នកស្អាតហើយ សូមលាបក្រែមផ្តល់សំណើមស្រាលៗ បន្ទាប់មកអ្នកត្រូវម៉ាស្សាដើម្បីបង្កើនការស្រូបយកសារធាតុចិញ្ចឹមជាការស្រេច។
ទោះជាយ៉ាងណាចំពោះអ្នកដែលមានស្បែកខ្លាញ់ ល្បាយនេះគួរប្រើដោយប្រុងប្រយ័ត្ន។ វិធីសាស្រ្តនេះត្រូវបានណែនាំអោយប្រើពីរដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ និងមិនគួរប្រើជារៀងរាល់ថ្ងៃនោះទេ។ នេះជាវិធីសាស្ត្រដ៏សាមញ្ញមួយដែលតម្រូវឱ្យប្រើតែសំឡីជូតសម្អាតគ្រឿងសម្អាង និងឡេដើម្បីងាយស្រួលធ្វើ។ ផលិតផលនេះជួយឱ្យស្បែកមានសំណើមយ៉ាងម៉ត់ចត់ បន្ថែមពីលើការធ្វើឱ្យស្បែកស និងភ្លឺថ្លា វាក៏ធ្វើឱ្យមានពណ៌ស្មើគ្នាតាមពេលវេលាផងដែរ៕
