កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៥ នេះ សារព័ត៌មានវៀតណាមបានចុះផ្សាយថា អាជ្ញាធរវៀតណាមនឹងផ្តល់ប្រាក់រង្វាន់ប្រមាណ ២០០ ដុល្លារភ្លាមៗ ជូនទៅកាន់ពលរដ្ឋរូបណា ដែលរាយការណ៍អំពីអ្នកប្រព្រឹត្តិបទលើ្ម.សច.រាចរណ៍លើដងផ្លូវធ្វើដំណើរ។ 
ដូចដែលគ្រប់គ្នាជ្រាបមកហើយថា ការធ្វើដំណើរនៅលើដងផ្លូវប្រទេសវៀតណាម ហាក់មានភាពមមាលញឹកខ្លាំង ជាពិសេសគឺសម្បូរទៅដោយម៉ូតូ ជិះយ៉ាងត្រសេចត្រសាចពេញពេញផ្លូវតែម្តង ដែលជារឿយៗគឺបណ្តាលឲ្យមានការកកស្ទះចរាចរតាមដងវិថីសំខាន់ៗ ក្នុងទីក្រុងហាណូយ និងហូជីមិញជាដើម។ .png)
ដូច្នេះហើយ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធទ្វេដង អាជ្ញាធរវៀតណាមបានដាក់ចេញនូវគោលនយោបាយថ្មីមួយ គឺប្រកាសថានឹងផ្តល់ប្រាក់រង្វាន់ជាទឹកប្រាក់ប្រមាណ ៥ លានដុង ឬស្មើនឹង ១៩៦ ដុល្លារ ទៅកាន់នរណាម្នាក់ ដែលបានរាយការណ៍អំពីករណីអ្នកបំពានច្បាប់លើដងវិថី ដូចជា ការបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ និងចុចទូរស័ព្ទដៃអំឡុងពេលបើកបរជាដើម។ ចំពោះអ្នកដែលត្រូវបានផាកពិន័យ អ្នកបើកម៉ូតូនឹងពិន័យជាទឹកប្រាក់ ៦លានដុង ឬប្រមាណ ២៣៦ ដុល្លារ ,ខណៈអ្នកបើករថយន្តវិញនឹងត្រូវពិន័យរហូតដល់ ២០លានដុង ឬ៧៨៧ដុល្លារឯណ្ណោះ។
សម្រាប់អ្នកដែលរាយការណ៍ពីបទល្មើស គឺត្រូវតែបង្ហាញភស្តុតាងច្បាស់លាស់ទៅកាន់សមត្ថកិច្ច ដោយត្រូវមានវីដេអូបង្ហាញសកម្មភាពបទល្មើសទាំងនោះ ដើម្បីទទួលបានប្រាក់រង្វាន់ ខណៈសមត្ថកិច្ច ក៏សន្យាថានឹងធានាការសង្ងាត់ជូនផងដែរ។
យោងតាមស្ថិតិផ្លូវការវៀតណាម មានម៉ូតូប្រហែល ៧៧ លានគ្រឿង និងរថយន្ត ៦.៣លានគ្រឿង បានចរាចរណ៍លើដងវិថីទូទាំងជារៀងរាល់ថ្ងៃ។ របាយការណ៍វៀមណាមបង្ហាញទៀតថា ក្នុងឆ្នាំ ២០២៤ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣០ នាក់ក្នុងមួយថ្ងៃ ដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យផ្សេងៗដូចជាបើកបរហួសល្បឿនកំណត់ មិនគោរពច្បាប់ចរាចរណ៍ ក៏ដូចជាផឹកស្រវឹងហើយបើកបរជាដើម៕










