អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ តាមបទប្បញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIRZ-tdv8xfvvW1ZQzuiSHpwbGJCu7DMB_ennnXM0WVOM84Rp9Bg9q_-bCWmv8yUoLr94n9OcIzT55h7dzAhKdQTfmoJPk8qBqwwipB3czQaGa41NFArUnTbTtUf4v5Fju3mEMMVu5PEl281LRH3tFM9Gps5p3jLL6RK0Xpg1fX1qIcYtSRZCNGAf-pZCv/s1280/image_2025-01-10_08-41-14.png
ផ្អែកតាមការសន្និដ្ឋានរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖” ករណីតារារ៉េប Ruthko កើតឡើងដោយសារអ្នកបើកបររថយន្តបើកបត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិយានផ្លូវត្រង់ ចំណែកអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyCAqcsr1Mpv4DgxYv_fIzcCyn-rCgeZu6yc-8W5MEZUryL8005vd4tH2PXDtiS8QwvgfVvjYCMRJDxWQN1NEhoix_5BvmzKRdG05wX7pQT_lc3hJhXg5XBde_mCeAQ1Lttm7uE_JfYh5E8ir-RwWPiucq6RdYkvjDRZAyDhXIFXj2vnadUZE9K5GM9fZM/s1280/image_2025-01-10_08-41-13.png
ជនបង្កមានឈ្មោះ ណឹម ណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ មានទីលំនៅផ្ទះជួលលេខ២៧ ផ្លូវលេខ១០(បុរីប៉េងហួត៦០ម៉ែត្រ)សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcrhC20VVdVnQ6pVCUC3TFFUbWFkGf0RGTeZTMAyrd7NC-aB5oN6rNRrDNkReToVBiDu_AAYg7uZ4zxIgbsq87wReK6mIJDyHrLU35NKTGFWFmgPpKr2hCyyYihJ7oBnuEX5QrffqdfVGf-XhYje-ngvI6krA3VOiVTXld6MYuMVvJlgAuhIObBl7LXS2v/s1280/image_2025-01-10_08-41-15.png
គួររំលឹកថា កាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក LEXUS RX-300 ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ 09 2.2477 ជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AL-9616 បណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ (Ruthko) ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjXxbBrg8hyzwizygK7yDrACeD64x2LF5LJa1GWOVyoKX3W6TK4LgsGg2R_2fE7II3WjT_CXmaKmejE1SF0LgYjjEUq_O50IxpP8AGgjm3iqFJbZBMlidFZujKnimrMkCvqNfAEYugIuhSkzYXkNVnYwWrO3r-kD3-CiUWVDu9f-uPGy63k93sFKgwIyTb/s1280/image_2025-01-10_08-41-14%20(2).png