យោងតាមប្រភពព័ត៌មាននៅថ្ងៃទី ៨ ខែមករា បន្ទាប់ពីត្រូវបានជួយសង្គ្រោះដោយប៉ូលិសថៃ ហើយបាននាំយកមកទីក្រុងបាងកក តារាសម្តែង Wang Xing បានរៀបរាប់ពីហេតុការណ៍មុនលោកត្រូវបានបាត់ដំណឹងទាំងដែលរំពឹងថានឹងមកថតខ្សែភាពយន្តនៅប្រទេសថៃ។ 
Wang Xing បាននិយាយថាកាលពីចុង ឆ្នាំ២០២៤ លោកបានអានការផ្សាយពាណិជ្ជកម្មជ្រើសរើសបុគ្គលិក ហើយសម្រេចចិត្តទៅប្រទេសថៃដើម្បីស្វែងរកការងារ។ នៅថ្ងៃទី ៣ ខែមករា តារាសម្តែងបានធ្វើដំណើរមកកាន់ប្រទេសនេះ ដោយទិដ្ឋាការរបស់លោកមានសុពលភាពដល់ថ្ងៃទី ៣ ខែមីនា ហើយអាសយដ្ឋានស្នាក់នៅរបស់លោកគឺសណ្ឋាគារនៅលើកោះភូកេត។.png)
ពីអាកាសយានដ្ឋានស្នាក់នៅនេះ Wang Xing ត្រូវបានមនុស្សពីទីភ្នាក់ងារការងារនាំទៅខេត្ត Chai Nat ដែលជាខេត្តមួយនៅភាគកណ្តាលប្រទេសថៃ បន្ទាប់មកទៅកាន់ Mae Sot (ស្រុកក្នុងខេត្ត Tak ជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ា)។ ក្រោយមកសាច់ញាតិ និងមិត្តស្រីមិនអាចទាក់ទងលោកបានទេ។ តារាសម្ដែងរូបនេះបន្តថា បន្ទាប់ពីឆ្លងទន្លេរួច ទើបដឹងថាខ្លួនបានចូលទឹកដីមីយ៉ាន់ម៉ា ក៏ត្រូវមនុស្សកាន់អាវុធចាប់ដាក់ក្នុងរថយន្ត ហើយដឹកយកទៅផ្ទះ។ មានជនជាតិចិនយ៉ាងតិច ៥០ នាក់នៅទីនេះ។ Wang Xing ក៏ត្រូវបានគេនាំយកទៅបន្ទប់ដែលពេញដោយមនុស្សមកពីប្រទេសផ្សេងទៀត។
បើតាមការរៀបរាប់របស់តារាសម្ដែងវ័យ៣១ឆ្នាំរូបនេះ អ្នករាល់គ្នានៅទីនេះត្រូវបង្ខំចិត្តកោរសក់ ។ ក្នុងអំឡុងពេលបីថ្ងៃនៃការជាប់ឃុំឃាំង ឧក្រិដ្ឋជនបានបណ្តុះបណ្តាល Wang Xing លើជំនាញបន្លំតាមរយៈសារ។ ប៉ុន្តែពួកគេមិនមានពេលវេលាដើម្បីណែនាំលោក អំពីវិធីបោកប្រាស់តាមរយៈការខលទូរស័ព្ទនោះទេ។
តារាសម្ដែងរូបនេះបាននិយាយថា៖ «ថ្ងៃនោះជាថ្ងៃដ៏អាក្រក់។ ខ្ញុំមានការភ័យខ្លាចជាខ្លាំង ដោយបារម្ភថាខ្ញុំមិនអាចរួចផុតពីទីនេះបានឡើយ»។ លោកជឿថាលោកត្រូវបានបោកបញ្ឆោតឱ្យទៅប្រទេសថៃដោយអ្នកបោកប្រាស់ដែលទាញយកផលប្រយោជន៍ពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនកម្សាន្តដ៏ធំមួយ។.png)
យោងតាម សារព័ត៌មាន Hongxing News ប៉ូលីសថៃបានសន្និដ្ឋានថា យោងតាមការស៊ើបអង្កេតដំបូង Wang Xing គឺជាជនរងគ្រោះនៃការជួញដូរមនុស្ស។ នៅថ្ងៃឬពីរថ្ងៃបន្ទាប់ តារាសម្ដែងអាចត្រឡប់ទៅប្រទេសចិនវិញ។ ចំពោះ Gia Gia មិត្តស្រីរបស់ Wang Xing បានសរសេរនៅលើទំព័រផ្ទាល់ខ្លួនរបស់នាងថា នាងបានជួបមិត្តប្រុសរបស់នាងហើយ។ បច្ចុប្បន្ន Gia Gia ត្រូវបានមនុស្សជាច្រើនកោតសរសើរចំពោះភាពក្លាហាន អាកប្បកិរិយាឆ្លាតវៃរបស់នាង និងស្វែងរកអាសយដ្ឋានត្រឹមត្រូវដើម្បីហៅរកជំនួយ ដូច្នេះហើយទើបជួយ Wang Xing ត្រឡប់មកវិញដោយសុវត្ថិភាព។

យោងតាម Sinchew ជនសង្ស័យម្នាក់នៅប្រទេសចិន ដែលជាម្ចាស់ក្រុមហ៊ុនមេខ្យល់ការងារ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទចាប់ជំរិត Wang Xing ដោយក្លែងបន្លំ។
គណៈកម្មាធិការតារានៃសហព័ន្ធវិទ្យុ និងទូរទស្សន៍ចិន ក្រើនរំលឹកដល់តារាសម្ដែង និងក្រុមហ៊ុនគ្រប់គ្រងនានា ឱ្យប្រុងប្រយ័ត្នចំពោះការផ្ដល់ការងារនៅក្រៅប្រទេស ហើយស្រាវជ្រាវដោយប្រុងប្រយ័ត្នអំពីលក្ខណៈនៃការងារ និងអង្គភាពដែលផ្តល់ការងារ៕










