សហរដ្ឋអាមេរិក៖ មហាសេដ្ឋី និងតារាល្បីៗជាច្រើនដូចជា ព្រះអង្គម្ចាស់ Harry រួមទាំងតារាសម្តែងហូលីវូដ Anthony Hopkins, John Goodman, Miles Teller និង Anna Faris ក៏ដូចជា Paris Hilton សុទ្ធតែត្រូវបានភ្លើងឆាបឆេះផ្ទះតម្លៃរាប់លានដុល្លាររបស់ពួកគេ។ 
យើងដឹងហើយថាទីក្រុង Los Angeles គឺជាទីក្រុងមួយដែលពោរពេញទៅដោយមហាសេដ្ឋី និងតារាល្បីៗជាច្រើនរស់នៅទីនោះ។ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ភ្លើងដែលមានឈ្មោះថា Pacific Palisades បានឆាបឆេះព្រៃ និងរាលដាលយ៉ាងលឿនដល់ផ្ទះប្រជាពលរដ្ឋ និងផ្ទះតារាល្បីៗជាច្រើន បណ្តាលឱ្យខាតបង់ទ្រពសម្បត្តិរាប់រយលានដុល្លារ។.png)
បច្ចុប្បន្នបុគ្គលល្បីៗកំពុងជួបការលំបាកបន្ទាប់ពីដឹងថាផ្ទះរបស់ពួកគេឆាបឆេះអស់គ្មានសល់ ខណៈទ្រពសម្បត្តិរបស់ពួកគេដូចជាមាស ពេជ្រ និងវត្ថុមានតម្លៃផ្សេងទៀតក៏ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរលាយ និងក្លាយជាផេះទាំងអស់។ ភ្លើងឆេះព្រៃជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងតារាល្បីៗនោះទេ វាក៏បានសម្លាប់មនុស្ស ៥ នាក់ផងដែរ។ បច្ចុប្បន្នភ្លើងនៅតែបន្តឆាបឆេះឥតឈប់ឈរទោះបីក្រុមពន្លត់អគ្គីភ័យព្យាយាមពន្លត់យ៉ាងណាក៏ដោយ ក៏ស្ថានភាពនៅតែអាក្រក់ទៅៗ។.png)
នេះគឺជាព្រិត្តការណ៍ដ៏សែនរន្ធត់មួយដែលមិនអាចបំភ្លេចបាន នៅពេលដែលភ្លើងឆេះព្រៃ ហើយបានរាលដាលដល់ទីក្រុងទាំងមូល។ អណ្តាតភ្លើងដ៏សាហាវបានលេបត្របាក់តំបន់ដ៏សំបូរបែបនៃប៉ាស៊ីហ្វិក Palisades ខណៈដែលខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំង បង្កឱ្យមានការខូចខាតជាង ៥០ ពាន់លានដុល្លារទូទាំងទីក្រុង Los Angeles។ ទោះជាយ៉ាងណាសព្វថ្ងៃនេះ រដ្ឋាភិបាលក្រុង Los Angeles បានប្រកាសដាក់ទីក្រុងមួយនេះក្នុងភាពអាសន្ន ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃហើយ។
គួរបញ្ជាក់ដែរថា មូលហេតុដែលព្រៃត្រូវបានភ្លើងឆេះឥតឈប់ឈរគឺដោយសារសកម្មភាពរបស់មនុស្ស ជាពិសេសការកាប់បំផ្លាញព្រៃឈើ និងការដុតព្រៃដើម្បីកាប់ឆ្ការដីកសិកម្ម រួមទាំងគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុនៗ ក៏ដូចជាការប្រែប្រួលអាកាសធាតុ ការកង្វះទឹកភ្លៀង ដែលកំពុងបង្កើនចំនួនភ្លើងឆេះព្រៃឥតឈប់ឈរ ជាហេតុបណ្តាលឱ្យបរិស្ថានស្ងួត និងងាយឆេះបែបនេះ៕










