រវាងចេកទុំ និងចេកខ្ចី តើមួយណាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព?
ការបរិភោគចេក គឺជាចំណង់ចំណូលចិត្តរបស់មនុស្សគ្រប់គ្នា ពីព្រោះវាផ្តល់នូវអត្ថប្រយោជន៍ច្រើនដល់សុខភាព ថែមទាំងងាយស្រួលរកទិញនៅគ្រប់ទីកន្លែង ប៉ុន្តែជ្រាបទេថា រវាងចេកទុំ និងចេកខ្ចី តើមួយណាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព?
ចេកទុំមានសម្បកពណ៌លឿង រសជាតិផ្អែម ដែលមនុស្សភាគច្រើននិយមបរិភោគជំនួសអាហារ ជាពិសេស ពេលប្រញាប់ ។ វាមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពផងដែរ រួមមាន ៖ ជំនួយដល់ការរំលាយអាហារ, ជួយឱ្យរាងកាយទទួលបានថាមពលឆាប់រហ័ស និងសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដែលពន្យារភាពចាស់ជរា និងកាត់បន្ថយហានិភ័យកើតជំងឺផ្សេងៗ ។
.jpg)
គួរតែប្រុងប្រយ័ត្នចំពោះការបរិភោគចេកទុំ ពីព្រោះពេលវាទុំខ្លាំងនឹងបាត់បង់សារធាតុចិញ្ចឹមមួយចំនួន, មានបរិមាណស្ករខ្ពស់ រីឯអ្នកកើតជំងឺទឹកនោមផ្អែម ឬអ្នកកាត់បន្ថយជាតិស្ករ គួរចៀសវាងបរិភោគចេកទុំ ឬកុំបរិភោគច្រើន ។
ចំណែកចេកខ្ចី យើងមិនសូវនិយមបរិភោគទេ ពីព្រោះមានរសជាតិចត់ សាច់រឹង ទើបចេកខ្ចីត្រូវបានយកទៅស្ងោរឱ្យឆ្អិន ឬធ្វើចេកឆាប ឬធ្វើបន្លែ ។ ចេកខ្ចីក៏ផ្តល់ផលប្រយោជន៍ដល់សុខភាពដែរ រួមមាន ៖ មានម្សៅម្យ៉ាងឈ្មោះ Resistant Starch ខ្ពស់ ដែលជួយមិនឱ្យចេកខ្ចីមានស្ករខ្ពស់, រសជាតិមិនផ្អែម ដែលល្អសម្រាប់អ្នកគ្រប់គ្រងកម្រិតស្ករក្នុងឈាម, អ្នកកើតជំងឺទឹកនោមផ្អែមអាចបរិភោគចេកខ្ចីក្នុងបរិមាណសមស្រប, ល្អសម្រាប់ការរំលាយអាហារ និងពោះវៀន ព្រមទាំងជួយឱ្យរាងកាយទទួលសារធាតុចិញ្ចឹមបានល្អ ។.jpg)
គួរតែប្រុងប្រយ័ត្នចំពោះការបរិភោគចេកខ្ចី ពីព្រោះមានសារធាតុប្រឆាំងអុកស៊ីតកម្មតិចជាងចេកទុំ, ការបរិភោគចេកខ្ចីបណ្តាលឱ្យហើមពោះ ទល់លាមក ឬពិបាករំលាយអាហារ (សម្រាប់មនុស្សមួយចំនួន) ។
រវាងចេកទុំ និងចេកខ្ចី តើមួយណាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព?
ចេកទុំ និងចេកខ្ចី សុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់សុខភាពដូចគ្នា ការបរិភោគចេកទុំ និងចេកខ្ចី គឺអាស្រ័យលើរាងកាយ និងគោលដៅសុខភាពរបស់មនុស្សម្នាក់ៗ ។ ប្រសិនបើត្រូវការឱ្យរាងកាយមានថាមពលឆាប់រហ័ស ងាយស្រួលរំលាយអាហារ គួរបរិភោគចេកទុំ ប៉ុន្តែបើចង់គ្រប់គ្រងកម្រិតស្ករ ថែទាំពោះវៀន និងសុខភាពយូរអង្វែង គួរបរិភោគចេកខ្ចី ។.jpg)
ចំណែកអ្នកមានបញ្ហាកម្រិតស្ករក្នុងឈាមខ្ពស់ ពុំគួរបរិភោគចេកទុំទេ និងគួរបរិភោគចេកខ្ចីចម្អិនឆ្អិន ។ អ្នកឯកទេសអាហារូបត្ថម្ភណែនាំថា ការជ្រើសរើសបរិភោគចេកទុំ ឬចេកខ្ចី អាស្រ័យលើរាងកាយ និងត្រូវបរិភោគក្នុងបរិមាណសមស្រប ដើម្បីឱ្យវាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពជារៀងរាល់ថ្ងៃ ៕



.jpg)

.jpg)


.jpg)
.jpg)



.png)
ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះបានក្លាយជារឿងចម្រូងចម្រាសយ៉ាងឆាប់រហ័ស នៅពេលដែល Cheng Yi ត្រូវបានគេចោទប្រកាន់ថាមិនបានសម្លឹង Crystal Yuan ពេញមួយការជួបជុំ។ តារាសម្តែងទាំងពីរបានឈរដាច់ពីគ្នា ហើយស្ទើរតែមិនបានប្រាស្រ័យទាក់ទងគ្នាទេ ទោះបីជាពួកគេជាតួឯកសំខាន់នៃរឿងក៏ដោយ។ អ្នកគាំទ្របានរិះគន់អាកប្បកិរិយាឃ្លាតឆ្ងាយរបស់ Cheng Yi ដោយហៅវាថាមិនមានវិជ្ជាជីវៈ។ .png)
ដោយសារតែប្រជាប្រិយភាពរបស់ពួកគេ ពួកគេត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការផ្សាយផ្ទាល់ដើម្បីពិភាក្សាអំពីតួនាទីរបស់ពួកគេ។ទោះជាយ៉ាងណាក៏ដោយការ Live នោះបានបង្កឱ្យមានការខឹងសម្បារយ៉ាងឆាប់រហ័ស បន្ទាប់ពីតារាសម្តែងវ័យក្មេង Bian Cheng បានរំខាន Ren Min ម្តងហើយម្តងទៀត។ 

.png)




.jpg)

.jpg)
.jpg)

.jpg)
.jpg)
.jpg)

.jpg)



.jpg)





.jpg)
.jpg)
.jpg)



