លោកស្រី មាស ច័ន្ទដាលីន ដែលជាម្ចាស់ប្រ៊េនល្បីឈ្មោះមួយរូបបានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាថ្មីដោយសារតែទើបទម្លាយថាម្តាយរបស់ខ្លួនជាប់បំណុលរហូតដល់១០លានដុល្លារហើយលុយដែលនៅសល់ចុងក្រោយសឹងតែធ្វើឱ្យជាប់ពន្ធនាគារ។ រឿងរ៉ាវថ្មីៗនេះបានធ្វើឱ្យអ្នកនាង ចន ច័ន្ទលក្ខណា លើកឡើងថាម្ចាស់ប្រ៊េនរូបនេះជីវិតវេទនាជាងនាងបដាចារទៅទៀត។

ចាប់តាំងពីបាត់បង់ស្វាមីមកផ្លូវចិត្តរបស់លោកស្រី មាស ច័ន្ទដាលីន នៅមិនទាន់ស្រាកស្រាន្តនៅឡើយនិងរងនូវជំងឺបាក់ទឹកចិត្ត។ អ្វីដែលធ្វើឱ្យទស្សនិកជនបើកភ្នែកធំៗនាថ្ងៃទី៦ មេសា ម្ចាស់ប្រ៊េនឡាកាម៉ូ បានទម្លាយពីបំណុលម្តាយរបស់ខ្លួនរហូតដល់១០លានដុល្លារដោយរូបនាងជាអ្នករ៉ាប់រងសងទាំងអស់។ ម្ចាស់ប្រ៊េនរូបនេះថែមទាំងទម្លាយពីរឿងខ្លួនមិននិយាយរកម្តាយចំនួន២ឆ្នាំដោយសារតែថ្ងៃដំបូងចូលទៅរស់នៅក្នុងផ្ទះថ្មីម្តាយមិនព្រមទៅធ្វើឱ្យនាងស្រក់ទឹកភ្នែកស្របពេលគេបាញ់សម្លាញ់ស្វាមីទៀតកាន់តែធ្វើឱ្យមានចិត្តខឹងចំពោះម្តាយ។ លើសពីនេះទៅទៀតគឺរឿងបំណុលម្តាយដែលជំពាក់គេរហូតដល់១០លានដុល្លារ។

ការទៅសុំខមាទោសម្តាយ និងការទម្លាយនេះបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលដោយសារតែបំណុលនេះគឺច្រើនខ្លាំងស្ទើរតែមិននឹកស្មានថាម្តាយរបស់លោកស្រី មាស ច័ន្ទដាលីន អាចជំពាក់គេដល់តួលេខនេះ។
.png)
អ្នកនាង ចន ច័ន្ទលក្ខណា អតីតប្រធានសមាគមសិល្បករ បានលើកឡើងនៅលើហ្វេកប៊ុករបស់ខ្លួនថា «ជីវិតគាត់វេទនាជាងនាងបដាចារទៅទៀត កន្លងមកគាត់បង្ហាញពីបញ្ហាទុក្ខលំបាករបស់គាត់តែ 20% ទេ ខ្ញុំមិនអាចនិយាយអ្វីបាន គ្រាន់តែនិយាយបានថា ជីវិតគាត់សឹងតែគ្មានមនុស្សស្រីណាជួបដូចគាត់»។.png)
មានមនុស្សជាច្រើនបានបង្ហាញការអាណិតអាសូរទៅកាន់ម្ចាស់ប្រ៊េនរូបនេះដើម្បីតែដោះបំណុល១០លានដុល្លារជំនួសម្តាយ បាត់បង់ស្វាមី បានធ្វើឱ្យមានជំងឺបាក់ទឹកចិត្ត ខណៈ ងនូវការខាតបង់ទៅលើផលិតផលដែលយកមកពីប្រទេសថៃទៀត៕










