Home Blog Page 643

«Hope Diamond» ពេជ្រពណ៌ខៀវដែលគេជឿថាមានជាប់បណ្តាសា

0

Hope Diamond ដែលជាពេជ្រពណ៌ខៀវងងឹតជាមួយទំហំ ៤៥.៥២ ការ៉ាត់មកពីប្រទេសឥណ្ឌា ត្រូវបានគេចាត់ទុកថាជាពេជ្រដ៏ស្រស់ស្អាតបំផុតមួយនៅលើពិភពលោក ប៉ុន្តែក៏ជាពេជ្រដែលគេជឿថាមានជាប់បណ្តាសាដែរ ដោយសារពេជ្រនេះពាក់លើខ្លួនអ្នកណា អ្នកនោះនឹងបាត់បង់ជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHssYYoJB3jfH_4L9p1KJru6kSUCyjnKT9rlAt23r3FdLBK3z1Wbh5-qMOmaGsf4dYPezYETpKaIcGvC4iwmI0oRh5N2ebW5zUD7SUjwP2zFjP6fI1GVJkpg4XTi4S1N4dbSHGlaBQW6DprNhHAKNNeFx1os3-Ir7JsatMMGOU3dKRN7SY61XS8YbIwFMW/s800/photo_2025-01-29_11-42-58%20(2).jpg
ពេជ្រនេះធ្លាប់ជាកម្មសិទ្ធិរបស់ស្តេច និងជាកម្មសិទ្ធិរបស់ពួកវរជនល្បីៗ ហើយភាគច្រើននៃពួកគេដែលបានពាក់ពេជ្រនេះនៅលើខ្លួនតែងតែជួបរឿងអាក្រក់ៗជានិច្ច ខណៈអ្នកខ្លះអាចបាត់បង់ជីវិតទៀតផង។ ដូច្នេះហើយតើ Hope Diamond ពិតជាមានបណ្តាសាអាថ៌កំបាំងមែនឬ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3E7jpRb8h_dZ9T36AijXPZQ9iTYq2-CwEQ31KMMXZEmwmOmavtd5mAsi-atHG343pEkYc_FXx_lhwH6EkP3ZS0OSieCgAleRUX7ijJg131PawbbkLUCa1FmCzLKyvTqcNzkLDtC7R7ZSZsD9IJi_kbaeEp4a8a7Fal61xKRdH-elhrG71_iaVRQYbL8kl/s1280/photo_2025-01-29_11-42-58%20(3).jpg

Hope Diamond បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៦៦៦ ជាមួយទំហំ១១២ ការ៉ាត់នៅក្នុងប្រទេសឥណ្ឌា ហើយត្រូវបានអ្នកលក់ត្បូងបារាំងឈ្មោះ Jean-Baptiste Tavernier ទិញយក។ បន្ទាប់មកលោកក៏បានហៅវាថាជាពេជ្រ Tavernier ប៉ុន្តែយើងមិនដឹងច្បាស់ថាតើពេជ្រនេះត្រូវបានគេរកឃើញដោយរបៀបណានោះទេ។ ទោះជាយ៉ាងណាបើយោងតាមឯកសារប្រវត្តិសាស្ត្រមួយចំនួនបានឱ្យដឹងថា ពេជ្រ Tavernier ត្រូវបានយកពេជ្រចេញពីភ្នែករូបសំណាករបស់ទេពធីតាហិណ្ឌូ Sita នៅពេលដែលមេដឹកនាំសាសនាក្នុងតំបន់បានរកឃើញថាពេជ្រនេះបាត់ ពួកគេក៏បានដាក់បណ្តាសាចោរទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOh85P85C67WNoaK4sl4H-l8h1WkmErXYkZv5bfYai3IKCSiS_0G9M5Bviu0S4xF5SomzM4kdtxk_D9a09j2aaOEShuSkUCg-kAWb0N59i9tdgspwN_8aTXbqKb_ZeaJz76jNkbLfMPpGy1_ti0ekpf8mqOwnKkm0aG_vqCma0t4LuWWd7rPAbBKQhA__l/s1280/photo_2025-01-29_11-42-58.jpg

ក្រោយមកពេជ្រ Tavernier ក៏បានលក់ទៅឱ្យស្តេច Louis XIV នៃប្រទេសបារាំង។ ស្តេចបានកែច្នៃ និងឈូសឆាយពេជ្រមកត្រឹម ៦៧ ការ៉ាត់វិញ ត្រូវបានគេស្គាល់ថាជា “Blue Diamond of the Crown” ឬ “French Blue”។ មិនយូរប៉ុន្មានស្តេច Louis XVI ក៏ត្រូវបានគេផ្តួលរំលំក្នុងអំឡុងពេលបដិវត្តន៍បារាំង ដោយមានអ្នកលួចធ្វើឃាតក្នុងខែមករា ឆ្នាំ ១៧៩៣។ ប្រហែល ២០ ឆ្នាំក្រោយមកពេជ្រមួយនេះក៏បានបង្ហាញខ្លួនជាថ្មីនៅទីក្រុងឡុងដ៍ដែលជាកម្មសិទ្ធរបស់ស្តេចអង់គ្លេស George IV។ បន្ទាប់មកពេជ្រ Tavernier ក៏បានលក់ឱ្យអ្នកជំនួញល្បីល្បាញ Henry Philip Hope វិញដោយសារស្តេចអង់គ្លេស George IV ជំពាក់បំណុលគេច្រើនពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4Dl_-TIYS-NvRqiZeZl4FailzAJkWipT8vUCc5KOioryVtx5j5bUoUpsFyQIZcwswaV-IobEHnNnLXzIF3EozfyzQwNj656zxSMNbMyeSjTiUKJmuUORBfTeSNYqh3oJfAJ4tpA_w1Vn8O7j8_uHW0Y_SPL05lg9eA_mhGSbiqc8AyI4oGkRk6pHMaqQv/s1021/photo_2025-01-29_11-42-59%20(2).jpg

បន្ទាប់ពីទទួលបានពេជ្រនេះ អ្នកជំនួញ Henry Philip Hope ក៏ធ្លាក់ខ្លួនជំពាក់បំណុលគេដែរ ហើយក៏លក់ពេជ្រនេះជាបន្តបន្ទាប់។ ម្ចាស់ពេជ្រជាច្រើនដែលបានកាន់កាប់ពេជ្រ Tavernier សុទ្ធតែជួបរឿងសយៗដូចគ្នា ប៉ុន្តែនៅក្នុងឆ្នាំ ១៩៥៨ ពេជ្រនេះក៏ត្រូវបានគេប្រគល់ឱ្យសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិ Smithsonian ក្នុងទីក្រុង Washington សហរដ្ឋអាមេរិកវិញ។ ដោយដឹងពីប្រវត្តិមិនល្អជាច្រើន ម្ចាស់សារៈមន្ទីក៏សម្រេចដូរឈ្មោះពេជ្រដាក់ Hope Diamond វិញ បន្ទាប់ពីពេលនោះមកពេជ្រក៏ស្ថិតក្នុងទីសុវត្ថិភាព ហើយត្រូវបានភ្ញៀវទេសចររាប់លាននាក់មកទស្សនាជារៀងរាល់ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb21qSehDiZPtoY5KyJ9NhHaMWON4xwNcW8LM9VCBARA2t2tkmswN1TDtcHGFztuNlK2qC0qYp5KvvfvV079NjgoeJIiNa0LZUtNZrXiVWk8mWIaSdoo-mWSXjlx4HM1AIoEmfzX13zmcCNhnAliyroeDfOLCySvXgZdSudiYBv4tIsooO2moLHQSP8lzT/s800/photo_2025-01-29_11-42-59.jpg

សិង្ហបុរីនឹងសាកល្បងប្រើប្រាស់រថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិ

0

ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ការិយាល័យដឹកជញ្ជូនផ្លូវគោករបស់សិង្ហបុរីប្រកាសថា សិង្ហបុរីនឹងសាកល្បងគម្រោងផ្តល់សេវាកម្មរថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិ រយៈពេល៣ឆ្នាំ ដោយអនុវត្តចាប់ពីពាក់កណ្តាលឆ្នាំ២០២៦ តទៅ ហើយរថយន្តក្រុងនឹងបើកបរនៅលើផ្លូវចំនួន២ ដែលបានកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNUbVGaTkRj6wz96Xy8daeJAFW2TDCChy-7n6eKYHOFA7sxtKe0VU2WHDNUraNLXwW_xwTmDnKY_l37pgy-eYu-qsG73V8VjhSFws7ImPHpWd0IimbkRLgDidOj-V_gzp-ZU7ggU2e7jnlslNtSdAonIvO7BZM1f3L4rCnFXAYiAiv3qWmexHvbIsMEQEF/s1280/photo_2025-01-29_12-27-22.jpg

គម្រោងសាកល្បងនេះនឹងចាប់ផ្តើមប្រើប្រាស់រថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិ ចំនួន៦គ្រឿង ហើយរថយន្តនីមួយៗមានកៅអីអង្គុយយ៉ាងហោចណាស់ ១៦កៅអី និងបើកបរនៅលើផ្លូវជិតៗងាយស្រួលធ្វើដំណើរ ។ គម្រោងនេះមានគោលដៅវាយតម្លៃពីបច្ចេកទេសបើកបរ និងស្រាវជ្រាវទិន្នន័យស៊ីជម្រៅពាក់ព័ន្ធនឹងសុវត្ថិភាពការបើកបររបស់រថយន្តនីមួយៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimo8VLxe6V3_voODiNjAXrcd-be17p5Loe1vzJETsSrLDuPMsei42iL73vRQKGcKIBHNyq9nkUwKpTIQ1hlP9MKxdnbtDU2zC-b7-UsXcEjBVK0ltvfQF4IIBA7v26S6khDro_3AlU8k_HW5zLZVFlcGSnz880JR9P2uRA8nMAqSvTpzUWE5mRKBB7Rx3X/s750/photo_2025-01-29_12-27-23%20(2).jpg

ការសាកល្បងដំណាក់កាលទី១ គឺនឹងមានអ្នកបើកបររថយន្តប្រចាំការក្នុងរថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិ ដើម្បីមើលការខុសត្រូវផ្សេងៗ ដូចជា ៖ ការទទួល និងជូនអ្នកដំណើរទៅកាន់គោលដៅដោយសុវត្ថិភាព, អ្នកដំណើរត្រូវអង្គុយស្ងៀមលើកៅអី និងពាក់ខ្សែក្រវ៉ាត់ការពារ ព្រមទាំងមានបុគ្គលិកសម្រាប់អ្នកដំណើរត្រូវការជំនួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEileQbsSS9UzpjDWYUut-8loEQSYsfRcuVfLS01AvbXcK6yxsLRmfHC3zuJCpkQD6j2y36GeLEwWr5_yh1-pb0vCzOhKzNY4Z_iBWGuItCTSFntM-gaATnJnHHP9vK7rTpCBauXiVolxJy-0DBmC5HaT3HvSkaR9wbtMkXp3To9-kckwfFY30_GDJZ65QqU/s750/photo_2025-01-29_12-27-23%20(3).jpg

ពេលរថយន្តក្រុងទាំងនេះអាចបើកបរនៅលើផ្លូវ និងមានការគ្រប់គ្រងពីចម្ងាយគួរឱ្យទុកចិត្តហើយ គឺភ្នាក់ងារផ្តល់សុវត្ថិភាពពីចម្ងាយនឹងបញ្ជារថយន្តក្រុងជំនួសអ្នកបើកបរ ។ រីឯការិយាល័យដឹកជញ្ជូនផ្លូវគោកនឹងតាមដានការបើកបររបស់រថយន្តក្រុងទាំងនេះគ្រប់ពេលវេលានៃការសាកល្បង ដើម្បីវាយតម្លៃពីប្រសិទ្ធភាព និងការបំពេញតាមលក្ខខណ្ឌនានា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCOCEbYDJFtae4r3RE9Vynw9uHV8ezalC-YNQvU7kOT3iiHG9IKZKwWcp23fQ6BmOlgEcaZQjYR_UVzy5UJdpvuKE2wsW9ZRjTqpThrco7L7KfeVJ6faFfgZbJCyl5UV7sZEgPuOJ4jbZZ3JzJ-kNv3ZYv8pN-TOYCle1Cb7aPNLHlkA1a_ybLQ2oeMRJ3/s1068/photo_2025-01-29_12-27-23%20(4).jpg

បើគម្រោងសាកល្បងទទួលបានជោគជ័យ ការិយាល័យដឹកជញ្ជូនផ្លូវគោកនឹងទិញរថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិបន្ថែម រហូតដល់១៤គ្រឿង និងបន្ថែមផ្លូវសាកល្បងចំនួន២ ទៀត ។ ក្រសួងដឹកជញ្ជូនសិង្ហបុរីបានប្រកាសកាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៥ ថា គម្រោងផ្លូវ «Friendly Streets» នឹងដំណើរការជាបណ្តើរៗក្នុងឆមាសទី១ ឆ្នាំ២០២៥ ហើយសិង្ហបុរីនឹងមានផ្លូវ Friendly Streets យ៉ាងហោចណាស់ ១ផ្លូវ នៅឆ្នាំ២០៣០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilF0EqHhr97QmlM_LsKR9b28OOQaLqcDz_Dm4Wu7qNvllzcJID1ymCuvoe5J62MiLUK-ZER_Q-C214UwDFLJmMb46u8yl_hb4kcvIlY2ijxrt-SkFb-Pq7MngDFdqAAvYNppEQPafnMbaX_rngSeg3OumNUrppj4736HHPAg0JMDYhJ9YQTkMN38CAXx9C/s750/photo_2025-01-29_12-27-23.jpg

គួរបញ្ជាក់ថា សិង្ហបុរីបានសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិជាច្រើនប្រភេទអស់រយៈពេលជាច្រើនឆ្នាំហើយ រួមទាំងការសាកល្បងរថយន្តដឹកទំនិញ និងរថយន្តតាក់ស៊ី ៕

នេះអាចជាមូលហេតុដែល ស៊ីន យូប៊ីន ផ្អាកសកម្មភាពចូលរួមកម្មវិធីក្នុងនិងក្រៅប្រទេស

0

កន្លងមកនេះតារាសម្តែងជួរមុខ ស៊ីន យូប៊ីន ធ្លាប់បានផ្តល់បទសម្ភាសន៍បន្ទាប់ពីចូលរួមកម្មវិធីនៅក្រៅប្រទេសនាងនឹងផ្អាកសកម្មភាពរបស់ខ្លួន ខណៈចុងក្រោយនេះតារាស្រីរូបនេះក៏បាត់មុខពីបណ្តាញសង្គមដូចគ្នា។ យ៉ាងណាមិញថ្មីៗនេះស្រាប់តែមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមទិកតុកដោយកញ្ញា យូប៊ីន ស្លៀកពាក់សនៅវត្តមួយកន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkqqIvxyz3_Ek-AgxN2gVvlcLxb0lHPgOQvUerfdeT503YVhFV15zB6cbA5e-NLJK_9z21khtjF4GCUe8pgEh-IkZC7ukdqwy0fE7nVkKspOCh_UxN3D6f2LtXycNoNM2gzNq0Dr92k96BeTwb3ussT7aMcvKHevjG2LfJHkU-h7oErGofnQcdlqc_sRzv/s1797/image_2025-01-28_16-29-42.png

ថ្មីៗនេះគណនីទិកតុកមួយឈ្មោះថា «Longdy fan Shin Yubin » បានបង្ហោះវីដេអូខ្លីមួយជិត១នាទីដោយបានដាក់ខេមសិនថា «ចែប៊ីនគាត់បួសជាជីព្រាហ្មបានជិតមួយខែហើយ…»។ ក្នុងវីដេអូនេះគេបានឃើញតារាសម្តែង ស៊ីន យូប៊ីន ស្ថិតក្នុងសំលៀកបំពាក់ពណ៌ស បេះផ្កាម្ល៉េះ មានស្នាមញញឹមជាមួយនឹងសត្វចិញ្ចឹមក្នុងវត្ត ដើរសមាធិ បង្រៀនអក្សរដល់ក្មេងៗ លាងចាននៅក្នុងវត្ត បោសសម្អាតវត្តអារ៉ាម…។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_gh_L_xUVZFReglsI-VaIXLy-a7jjCurX2j-0ZmJESymKyFptXDHz3B45BjW2yF3aSSPkIn5MIZadDaEAzFKn0w6Opgy5lsCCRDHA-hHZ6mEsyiLvayE8yfssewP68_8r1FCBcsAlX7GVelhbFKO5ejmvCSUunN6hbaiOra-2EplEytUo5VnMyFr7z76W/s2048/image_2025-01-28_16-30-01.png
ការប្រតិបត្តិរបស់តារាសម្តែងក្នុងនាមជាពុទ្ធសាសនិកមួយរូប អ្នកគាំទ្រជាច្រើនបានពោលសរសើរចំពោះនាងដែលជ្រើសរើសយកព្រះពុទ្ធសាសនាជ្រះថ្លាជាមួយនឹងព្រះធម៌ អប់រំទូន្មានចិត្តឱ្យកាន់តែល្អប្រសើរ។ យ៉ាងណាចំពោះការបួសនេះមិនដឹងថាស្ថិតក្នុងរយៈពេលប៉ុន្មាននោះទេ ខណៈអ្នកគាំទ្ររបស់នាងគាំទ្រពេញទំហឹងចំពោះនាងក្នុងការបួសនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXPgydoE4_VNPS2DvUjTKakmsXt9cWRbGNUrXhsX-N1si_4i2N_-61eh0LHkBIIagqxB53FoB6MpGdfl_lzCMBvOgj25UAVgeB4LgIVrxx06YbS2VHatUendZTIoRwfESa2ix1kWeHRejWH-d1zu-nbJKCyqkEGuNPCiAa0GMnVi9xBJHgHjgjpTL_Hj37/s2048/image_2025-01-28_16-30-00.png

តារាសម្តែង ស៊ីន យូប៊ីន មិនត្រឹមតែជាអ្នកសិល្បៈតែក៏ជាម្ចាស់ជំនួញមួយរូប។ នាងគឺជាតារាសម្តែងល្បីម្នាក់ក្នុងប្រទេសដែលក្រសោបពានរង្វាន់ជាច្រើនទាំងជាតិនិងអន្តរជាតិ រួមទាំងចូលរួមកម្មវិធីធំៗទាំងនៅអឺរ៉ុបនិងអាស៊ី។ បន្ទាប់ពីចូលរួមកម្មវិធីមួយនៅក្រៅប្រទេស ស៊ីន យូប៊ីន ធ្លាប់បានបង្ហើបដែរថានឹងផ្អាកចូលរួមកម្មវិធីក្រៅប្រទេស ចំណែកឯនៅលើបណ្តាញសង្គមរបស់នាងក៏ស្ងប់ស្ងាត់នេះអាចដោយសារតែ ស៊ីន យូប៊ីន កំពុងតែជ្រះថ្លាជាមួយនឹងព្រះធម៌ ប្រើជីវិតស្ងប់ស្ងាត់មួយរយៈពេលសិន៕

លោកស្រី ឱម យុវណ្ណឌី សាស្រ្តាចារ្យរបាំក្បាច់បុរាណ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងសិល្បៈវប្បធម៌ខ្មែរ!

0

សាស្រ្តាចារ្យ ឱម យុវណ្ណឌី ដែលជាអតីតនាដការីរបាំបុរាណមួយរូប ខណៈបច្ចុប្បន្នគឺជាប្រធានក្លិបសិល្បៈវប្បធម៌យុវណ្ណឌី បានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះធនធានជំនាន់ក្រោយ ជាពិសេសគឺទាក់ទងនឹងរបាំក្បាច់បុរាណ ដែលជាទម្រង់សិល្បៈវប្បធម៌ដ៏ស្រស់ផូរផង់របស់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvOAXjy9n956TRSYiE-U_5PaT67ouf9TZ8h-4qCu9tR0MRRzyJQFJTKuxHUM1XxL0MxWBICQ6hX736OW-D_3z9xdW8joD9R93zlVIs_K1wL7AnUZZzv2S8oyoGiLe0Xnvbp6UQKkKKTNYlqpXpEUztoNHcWgTDF6BX-keD3mdTc1LtNNcLY6RcSG-WlfB3/s1200/IMG_1943.JPG

លោកស្រី ឱម យុវណ្ណឌី បច្ចុប្បន្នស្ថិតក្នុងវ័យប្រមាណ ៦៧ប្លាយ នៅតែមានកម្លាំងមាំមួន និងមានទឹកចិត្តថែរក្សាសម្បត្តិវប្បធម៌ខ្មែរមិនឲ្យបាត់បង់។ យោងតាមការដាក់បង្ហោះជាច្រើននៅលើបណ្តាញសង្គម បានបង្ហាញពីសកម្មភាពដែលគាត់តែងចូលរួមក្នុងការបង្ហាត់បង្រៀនក្បាច់របាំដោយផ្ទាល់ ទៅកាន់ក្មេងៗសិស្សានុសិស្ស។ កាយវិការរបស់លោកស្រីពោរពេញដោយបទពិសោធន៍និងភាពស្ទាត់ជំនាញ ជាមួយទឹកមុខញញឹមប្រិមប្រិយ បង្រៀនយ៉ាងយកចិត្តទុកដាក់កាន់សិស្សានុសិស្សគ្រប់ៗរូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwT7zb154W-tQ0rPv27MVDSKEAcRvOGOv6YI-q9WiXbRUUkOnGFkeH42-Qqs_eCljJbawpHK3FH3y-kLUDqjypZOhCgBC0FW5ZtDvzzX56pzjauLUR7HgM2KWQExmSYPO9aq9GrPzNKuwdoDsElKG72e1OCcR6_jBDO5H0MMY-CJr3RJNkISDl-OT2z2Sw/s867/IMG_1944.JPG

យោងតាមកិច្ចសម្ភាសន៍មួយ លោកស្រីបានហាត់រៀនរបាំតំាងពីអាយុ ៦ ឆ្នាំមកម្លេះ ដែលមានម្តាយជាគ្រូបង្ហាត់របាំក្នុងព្រះបរមរាជវាំង ខណៈរហូតមកដល់ពេលនេះលោកស្រីបានឈរជើងលើវិស័យនេះប្រមាណនឹង ៦០ ឆ្នាំហើយ។ លោកស្រីបានរៀនចេះចាំរបាំក្បាច់បុរាណខ្មែរជាច្រើនទម្រង់ ដែលបន្សល់មកពីសម័យសាធារណរដ្ឋនិងសង្គមរាស្រ្តនិយម។ មូលហេតុដែលលោកស្រីចាប់យកអាជីពនេះ ព្រោះថាជាអាជីពប្រចាំត្រកូលរបស់លោកស្រីផ្ទាល់ ក៏ដូចជាមានទឹកចិត្តស្រលាញ់ ចង់បន្តកេរ្តិ៍ដំណែលដល់កូនខ្មែរជំនាន់ក្រោយៗនិងសង្គមជាតិទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEcFxjFY9rH-EWXkmfj3k8F5-8Idgr59zSLZ1EnMl7Fedrii2dcRbczh2CZt_brRJGOfNvY3Z_MnX7WuYySaUXD5I2SRcI8BrHwoTahhcThHC-Ys4h-DyZjxW2bsMZPSTqr2YPPOTphRDozG1O7k0WFy3sUVPr6rvmLhZIWc3IERUopa44wivPgmVA0cHd/s640/image_2025-01-29_11-26-43.png

សូមជម្រាបថា កន្លងមក លោកស្រី ឱម យុវណ្ណឌី ធ្លាប់ដំឡើងនិងដឹកនាំទស្សនីយភាពខ្នាតធំជាច្រើន មានដូចជារឿងហ្លួងព្រះស្ដេចកន រឿងប្រវត្តភ្នំដូនពេញ បង្ហាញស្នាដៃកសាងរាជធានីភ្នំពេញរបស់ដូនពេញ និងព្រះបាទពញាយ៉ាត របាំទេវៈស្រីសួគ៌ របាំទេពនិករកន្សែង ក៏ដូចជារបាំក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិធំៗ ក្នុងទទួលភ្ញៀវអន្តរជាតិធំៗ បុណ្យឯករាជ្យជាតិ បុណ្យចូលទីវង្គត់របស់ព្រះករុណា បុណ្យឡើងគ្រងរាជព្រះមហាក្សត្រ បុណ្យថ្វាយព្រះពរចម្រើនព្រះជន្មជាដើម៕

«កន្ធាយក្បាលកង្កែប» សត្វកម្រ ជិតផុតពូជរបស់ពិភពលោក! ប្រទះឃើញលើទឹកដីនៃខេត្តក្រចេះ ដើមឆ្នាំ២០២៥

0

សត្វកន្ធាយក្បាលកង្កែបដែលជាប្រភេទសត្វទទួលរងគ្រោះជិតផុតពូជបំផុតនៅក្នុងសកលលោក។ វាត្រូវបានគេគិតថាផុតពូជពីប្រទេសកម្ពុជាជាយូរមកហើយ តែដល់ឆ្នាំ២០០៧ ក្រុមស្រាវជ្រាវ បានរកឃើញវត្តមានរបស់វាឡើងវិញម្តុំដងទន្លេមេគង្គ ក្នុងខេត្តក្រចេះនិងស្ទឹងត្រែង។ ខណៈនាដើមឆ្នាំ ២០២៥ នេះ ក៏ប្រទះឃើញពួកវាចំនួនពីរសម្បុកបន្ថែមទៀត និងជាការអបអរសាទរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFOvoFaItUA4zxXfhgrzlHO5JD6RwNwiFojg_89aZlkT6MQeeki2Ggbw7Uqnq1UZXJLerABGOLKvmfdT08qelYLljRSmDKru00hBcxgb2pniRufBM9dwF2yYyaoLZVO3QMdz8j7NawB4k5B_3ZUCFFHhz4ybb7XdqeJhzPr_Am0wBhCR8Del68ggCVXuFg/s1080/image_2025-01-29_11-22-03%20(2).png
នាថ្ងៃទី ២៧ ខែមករា ឆ្នំាំ ២០២៥នេះ អង្គការ WCSកម្ពុជា បានគូសបញ្ជាក់ថា ក្រុមការងារអភិរក្សសត្វអណ្តើកនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផល បានរកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែបចំនួនពីរសម្បុកដំបូងបង្អស់ក្នុងឆ្នាំ២០២៥ នៅតាមឆ្នេរខ្សាច់ដងទន្លេមេគង្គក្នុងស្រុកសំបូរ ខេត្តក្រចេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTQ7UCAnngoRgWuQzbQ6E_LxCpu8tAnJwuWP-BDYTrCgutSsJwYJM5GuCyrm-etUExSYcHkmuYHWrmQ5WNRlhQNe3YfVkK5ST0BcRnIHAh2RvHdlh_tBU95qXtn6j8STwanF5mOP3BmAIjTAp3hGzmfVrSjdREBs6gtbE4V3y2B7kDBMzg64OZzVtTO1TV/s1080/image_2025-01-29_11-22-03.png

ក្រុមការងាររំពឹងថានឹងរកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែបនេះបន្ថែមទៀតក្នុងរដូវពងកូនឆ្នាំ២០២៥នេះដែលចាប់ផ្តើមពីខែមករារហូតដល់ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOYAXe5Q8ow4JrwJnDHpc9SWGuW1H9OPfoqArdmam-8IFOxnQH7j6A4FjDUaVMoeZUFIUMj06UDCnuQOqABkgHPqjuK7RfWKrq7LSPC-yLBeZs4KWcSCvoP_w4CvnP_Hmq67MGjBzTeIeOYED15Lo-y5B3_r2tqoGZEuyweKY0LPz5ObEgH1Pd71MPlROk/s780/image_2025-01-29_11-22-04%20(2).png

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ ក្រុមការងារបានរកឃើញសម្បុកពងកូនរបស់សត្វកន្ធាយក្បាលកង្កែបនៅលើឆ្នេរខ្សាច់តាមដងទន្លេមេគង្គចំនួន២០១សម្បុក ដែលមានពងសរុបចំនួន៧ ២៩២គ្រាប់ និងញាស់បាន៣ ៥៩១កូន។ ប៉ុន្តែក្នុងឆ្នាំ២០២៣ និងក្នុងឆ្នាំ២០២៤ ក្រុមការងារបានកត់សម្គាល់ឃើញថាសម្បុកសត្វកន្ធាយក្បាលកង្កែបនេះមានការធ្លាក់ចុះ ដោយមានសម្បុកចំនួន១០ក្នុងឆ្នាំ២០២៣ និង១១សម្បុកក្នុងឆ្នាំ២០២៤ តែប៉ុណ្ណោះត្រូវបានរកឃើញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLO4lJ0NQnpwwIQnrfUD_HTBy1I89VtvuMa5KndVsslh3Rh44c_UV9n-OQkPxlnSdrOAfC7T_F9Td4h08b6TNTyB96rL84T4y0_dZm7Hjici4vALoZ4QgTcPoLSuOER5SN2tNajdvpowL9WEVvBbsj9nplISm1RTb9tmH2wfWqkGuWTP0n56Oa4B77-CUe/s1080/image_2025-01-29_11-22-04.png

តាមរយៈកម្មវិធីការពារសម្បុកសត្វកន្ធាយក្បាលកង្កែបគឺជាគោលដៅអភិរក្សរបស់អង្គការ WCS និងរដ្ឋបាលជលផល ដើម្បីស្តារចំនួនកន្ធាយក្បាលកង្កែបនេះឱ្យមានច្រើនឡើងវិញនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា៕

ចូលឆ្នាំចិន-វៀតណាមឆ្នាំនេះ «ជ្រូកខ្វៃ» នូវតែត្រូវប៉ាន់ខ្លាំង! តើជំនឿសែន «ជ្រូកខ្វៃ» មានអត្ថន័យយ៉ាងណា?

0

ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនបានប្រព្រឹត្តិទៅដោយរលូននាថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥នេះ ដោយសង្កេតឃើញថា ជ្រូកខ្វៃ នៅតែជាទីពេញនិយមក្នុងចំណោមទាំងជនជាតិចិន និងប្រជាពលរដ្ឋខ្មែរដែលជាប់ខ្សែស្រឡាយចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwYlwvpuQZjGUhyv4N5dxQMJxopYbjrcLWs4ijx8LRjm2xr62g_Jjxgt-hXImV9jFP69yyZviwsQJZqUfsBR75s_ocTeNfkEDgUYgRg8UWRxqUW-u33PfFFGrIioREe0C_KNgUpmGssDO_fN25RKmZ4kujLhp7jXVztGOupqe5KjJf4Zj-ragIz-pzUoAb/s1200/IMG_2011.JPG

ជាការពិតណាស់ថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន គេតែងរៀបចំគ្រឿងដង្វាយផ្សេងៗ ដូចជាបាយ សម្ល ឆាបន្លែ មាន់ទា ភេសជ្ជៈ នំពងទា ផ្លែឈើ និងក្រដាសសែនជាដើម ហើយអ្វីគ្រួសារភាគច្រើនមិនដែលរំលងនោះ គឺជ្រូកខ្វៃ។ តាមជំនឿចិន ជ្រូកខ្វៃគឺតំណាងឲ្យការរកស៊ីមានបាន ហូបឆ្ងាញ់ និងគេងលក់ស្រួល។ ដូច្នេះហើយ គ្រួសារធូធារភាគច្រើនគឺគេនឹងសែនជ្រូខ្វៃកជាដង្វាយ ដើម្បីឲ្យកូនចៅបានបានទទួលទានផង និងជឿថាមានសិរីសួស្តីនិងលាភសំណាងធំដល់ក្រុមគ្រួសារទាំងមូលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip3J8vdMCbJufsE1ycdebxtJ3IrJlee_TToyiY8O4XKJexRN5acxHRipq9RqDt0jCIQvI10vwQquEeWy8jIKATCC8mfaqwRNPG6NEZh-qtZp3di89sPUgob3SE1Aq697xahxVLoxe5grA512tMSyEEBQE_BBopZ3D_ar3V5miWw9gjv89lZncSh-o_LxQk/s2048/IMG_2012.JPG

តែយ៉ាងណា សត្វជ្រូកក៏ស្ថិតនៅក្នុងឆ្នាំកំណើតទាំង ១២ផងដែរ ដែលត្រូវបានគេស្គាល់ថាជាឆ្នាំកុរ ដូច្នេះហើយអ្នកដែលកើតឆ្នំាកុរ គឺគេនឹងមិនសែនជ្រូកខ្វៃឡើយ ព្រោះប្រៀបបាននឹងការសែននិងហូបសាច់ខ្លួនឯង។ អ៊ីចឹងហើយជំនួសមកវិញ គេនឹងសែនមាន់ ទា ត្រីជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHERoBdEF1oKDcXK4aptXtpCNCF2H-TRKcWMloE9Zsoxw0m5FDSVyxsOeDsk6XhX7pCZRdZZD_jBQ0MgmoV7JOb3-II7698TtNYGxuM-1QqoEx1A7GucdRxG-iFnZf0DhfTI6tUYE46y803jqKHhgEmPNgxBa3pi-3GhEcFd6RedJ3XfWhMELpzlnYo6dH/s1440/IMG_2013.JPG

សូមជម្រាបថា ជ្រូកខ្វៃតែងលេចវត្តមានក្នុងពិធីប្រពៃណីជាច្រើន ស្របតាមជំនឿជនជាតិចិន ដែលមិនត្រឹមតែក្នុងពិធីចូលឆ្នាំចិនទេ សូម្បីតែពិធីមង្គលការ ខួបកំណើត សែនក្បាលទឹក និងឱកាសពិសេសៗ គឺគេតែងរៀបចំដង្វាយជាជ្រូកខ្វៃ ឬក៏អវៈយវៈផ្សេងៗនៃជ្រូក ដូចជាក្បាលជ្រូកស្ងោរជាដើម។ ទោះជាយ៉ាងណា សំណែនជ្រូកខ្វៃនេះគឺជាទំនៀមទម្លាប់របស់ក្រុមគ្រួសារនីមួយៗ និងមិនតម្រូវថាទាល់តែសែនជ្រូកទើបមានសិរីសួស្តីនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnCJVaQgTYjBBIVkaWhTzinkq4L_4llESe-ZyqTn8x3lfN4d7WgGnpdCnWc0QgT4Jbv4SvTSne7iAnSxQRK5qAYDYFKgBiBrzX0kx70pg1hvlPsMbKtYOPte5DeHGXj_p7BJWXuwch5Z002JBvhU2CqAmdDXW-vpxEYjIxQYvqedSUJgjX2yh64_8ashqa/s960/IMG_2017.JPG

ស្ពានអាកាសភ្លោះ ឆ្ពោះទៅកាន់ព្រលានយន្តហោះថ្មី គ្រោងដាក់ឲ្យប្រើប្រាស់អំឡុងខែមិថុនានេះហើយ!

0

ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” ជាផ្លូវតភ្ជាប់ដ៏សំខាន់ទៅកាន់ព្រលានយន្តហោះថ្មី គ្រោងបញ្ចប់ការសាងសង់ទាំងស្រុង អំឡុងខែមិថុនានេះហើយ។ ស្ពាននេះផងដែរ នឹងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ ជាពិសេសនៅពេលដែលអាកាសយាន្តដ្ឋានអន្តរជាតិតេជោ បើកដំណើរការអំឡុងខែកក្កដា ឆ្នាំ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZgPvwCByCsGlNu2e73rsKb5T6YIXOI3tXHXFZu06603WPTqnoIcw38X0ZTBvOQUD6Pm-9GZvQ77Vqk0oUYbnb7ahf9sFxhmEe-N23L7zAOJtvyLRB1Zim0Dc1X-X6Y8KfxSCfwEVchWttRnsS_F8Fob6fyP1WyVcKdfHDXeK55o7RTpxrQfCf5wH5AlAN/s960/image_2025-01-29_11-15-55.png

ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” ដែលមានទីតំាងស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វផ្លូវជាតិលេខ ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល បានបើកការដា្ឋនកាលពីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៤ កន្លងទៅ ក្រោមអធិបតីភាពសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_lDXYP_AK1r_MAibxtGK9YZ3a11Ami48vUg1hyphenhyphenl5xnes7FWlq9ZKIyHlNPrMYpjR1pBBnSHC7E3g97LTxqL1ThD2MIYWMWVGVczcsVDIIZFdqrg-I0HhR7sjHkZqwM75E150tW7vHXLJheCEqA1p-7-EpnfEUf24iI7hZ5zX-VjW4YG4yOho53VcyqwuA/s960/image_2025-01-29_11-15-56.png

យ៉ាងណា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” សម្រេចបានប្រមាណ ៤៥% ខណៈការសាងសង់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) គ្រោងបញ្ចប់នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht8QpDzQrayHday9OJwUU8Gs31_gd4GcgINK_AKA6hpSyZ2AgrciFS1fkgLZydz3izkSnh-4eAuCe0kzkoHqSLu2RNI5wfDrd6mwrSqR6pyUM5BPwDb8VQTrAnqCLWXYHtWF8RCqVwGRM2xC9ffbXMMB0v14jmbO_f0k5Nr7Paw0udgeuj9g3s_lmGWQXe/s960/image_2025-01-29_11-15-55%20(2).png

ស្ពានអាកាសភ្លោះសាងសង់ឡើងជាប្រភេទស្ពានបេតុងអាមេ (ធ្នឹមរាងអក្សរ I) ដែលមានបណ្ដោយស្ពានសរុប ៦២២ ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ ម៉ែត្រ រួមទាំងផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះអន្តរជាតិតេជោ ១៦១ ម៉ែត្រ។ គ្រោងការណ៍នេះគឺប្រើប្រាស់ថវិកា ចំនួន ១៦,២០០,៥០០ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ ចំនួន១២ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_lDXYP_AK1r_MAibxtGK9YZ3a11Ami48vUg1hyphenhyphenl5xnes7FWlq9ZKIyHlNPrMYpjR1pBBnSHC7E3g97LTxqL1ThD2MIYWMWVGVczcsVDIIZFdqrg-I0HhR7sjHkZqwM75E150tW7vHXLJheCEqA1p-7-EpnfEUf24iI7hZ5zX-VjW4YG4yOho53VcyqwuA/s960/image_2025-01-29_11-15-56.png

សូមជម្រាបថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន ៧ ដែលបានសាងសង់រួចរាល់ និង កំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពាន អាកាស ៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពាន អាកាស ៥មករា ស្ពានអាកាសផ្សារដីហ៊ុយ ស្ពាន អាកាស រង្វង់មូលចោមចៅ និងស្ពានអាកាសឫស្សីកែវ ស្ថិតលើផ្លូវជាតិលេខ៥៕

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅលើពិភពលោក Microsoft កំពុងចរចាទិញយក TikTok

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងថា Microsoft ជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅលើពិភពលោក កំពុងចរចាសុំទិញ TikTok របស់ក្រុមហ៊ុន ByteDance ដែលមានការិយាល័យធំនៅប្រទេសចិន ហើយមានក្រុមហ៊ុនផ្សេងៗជាច្រើនទៀតចាប់អារម្មណ៍ទិញ TikTok យ៉ាងខ្លាំង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKUKNO0Xa46qkdlBQP1YbXshE5JjYjyg43FqoYjWGQvldkZbqOtvIAdZskEupqbFhGZb4CFKTFq8rBH3NhZVs2zTrzwP2CkZJpAjLb2-Yn0kG5JHIkkj44Q5fr3KulgJ0zPcOT4tLEmO7eBMuIAZkuPQgfEM_oi1yIKv_AbimiA18Ug6EBsJo_KsaQ3KTA/s1024/image_2025-01-29_10-59-46%20(2).png
អតីតប្រធានាធិបតីអាមេរិក លោក Joe Biden និងលោក Trump បានព្យាយាមចរចាឱ្យ ByteDance ជាក្រុមហ៊ុនមេរបស់ TikTok នៅប្រទេសចិន លក់បណ្តាញសង្គមនេះឱ្យអាមេរិក ដោយសារអាមេរិកបារម្ភពីសន្តិសុខជាតិជាច្រើនឆ្នាំ ។ បើទោះជាអាមេរិកអនុញ្ញាតឱ្យ TikTok ដំណើរការរយៈពេល៧៥ថ្ងៃ ប៉ុន្តែលោក Trump ជាប្រធានាធិបតីដំបូងគេ ដែលចាប់ផ្តើមដាក់សម្ពាធឱ្យ ByteDance លក់បណ្តាញសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUHTCXKliWuigd8m1OEe6q57DYfcJi_Jm6L83GqLwtaKq2CczcDwdAf8kB3LnU-54_TBmctqRQ8TaAruQ5nO1UmF7mEYwBrFAtaxwgtROKxrH3nXBMTnaM3I8ZFPnOheVq_rbawheVthZ79g02sT9pEJyDmAf6mZaE5EXeO9-u1rQJ-RNPjesmSHP6XfR5/s1200/image_2025-01-29_10-59-46%20(3).png
កាលពីថ្ងៃទី២៧ ខែមករា កន្លងមក លោក Trump បានថ្លែងទៅកាន់ក្រុមអ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋ នៅរដ្ឋផ្លរីដា អំពីការលក់ TikTok ថា ៖ «យើងរង់ចាំមើលថា តើនឹងមានអ្វីកើតឡើង? ពីព្រោះមានមនុស្សច្រើននាក់ចង់ទិញបណ្តាញសង្គមនេះ ។ បើយើងទិញវាបាន គឺចិននឹងពុំចូលពាក់ព័ន្ធទេ យើងពុំត្រូវការឱ្យចិនពាក់ព័ន្ធជាមួយអាមេរិកទេ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcTz-GhF6kBgsivx2iLb4MlJMmBtcR9r3Ihmf8wsuv_0gG3Ze0zJCcvEpuCfJtBUZVEZWHYgXQuA7o46wCoVjEIklAUDqglxDcR5HnML0g47ZO1DPlC9RvVZ4oYf4kD1twNY4AJY-q3fMklg1rrdQU_sO5KOQECyZOmSZnrTI0f_reRNQd-fZzWnI2p4d6/s1200/image_2025-01-29_10-59-46.png
លោក Trump ថ្លែងថា លោកបានពិភាក្សាជាមួយភាគីជាច្រើនអំពីការទិញ TikTok ហើយលោកនឹងសម្រេចចិត្តលើអនាគតបណ្តាញសង្គមមួយនេះ ក្នុងរយៈពេល៣០ថ្ងៃទៀត ។ រីឯអ្នកនាំពាក្យរបស់ក្រុមហ៊ុន Microsoft ពុំទាន់និយាយអ្វីទេ ពាក់ព័ន្ធនឹងការសុំទិញ TikTok ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYdkDBZgVCN3WtTxb1wyCOooqGLb0t_hmtTRTHsD7dq4CZepXS6s7_v15LdFhPMafp7HRpJRy02Ck7psnQM-xZTNIS6WHA0DCwMZqPrfJsZNA09ZKw61j3FcLjuzAL2dGlF0tNwT0cS9u2GSVsZ72eADSYh8uTHFIan0FDGQqu5a93E2n3H3CoPIng2WJW/s1000/image_2025-01-29_10-59-47.png
មុនពេលបិទដំណើរការ TikTok នៅអាមេរិករយៈពេលខ្លី មានការលើកឡើងថា មហាសេដ្ឋីជាច្រើនរូបចាប់អារម្មណ៍ទិញ TikTok ដូចជា ៖ មហាសេដ្ឋីអាមេរិក លោក Frank McCourt ជាម្ចាស់គម្រោងអចលនទ្រព្យ, អ្នកជំនួញកាណាដាដ៏ល្បីល្បាញ លោក Kevin O’Leary, លោក Jimmy Donaldson ឬ MrBeast គឺជា YouTuber ដ៏ល្បីបំផុតលើពិភពលោក ដែលមានមនុស្សតាមដានជាង៣៤៤លាននាក់ និងនាយកក្រុមហ៊ុន Tesla លោក Elon Musk ៕

មុននឹងចាក់សាក់ ត្រូវដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះសិន!

0

សម្រាប់អ្នកដែលមានបំណងចង់ចាក់សាក់ត្រូវមើលអត្ថបទនេះឱ្យចប់ ព្រោះការសាក់មានទាំងគុណសម្បត្តិ និងគុណវិបត្តិ ក៏ដូចជាមានហានិភ័យជាច្រើនផងដែរ ជាពិសេសសម្រាប់អ្នកដែលនិយមចាក់សាក់ពេញខ្លួនតែម្តង។ ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះមិនថាបុរស ឬស្ត្រីនោះទេសុទ្ធតែចូលចិត្តការសាក់នៅលើដងខ្លួន ដែលបង្ហាញពីអំណាច ភាពឡូយឆាយ និងទាន់សម័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTmUXZBZFX1YggRUzvTCNpNQ0rutO7JVPprqYGBjC5wvt-LtGl3QXsMbBTkjHqCAGD3_rvJrK0uMrXHUGglvq30v2yWeDCDJ5WNTvpkvTn3x10aSh5jqiZQNtETzOAdeJnyXACrPwzaaDwIp452t4k7Hgprw_cN2miC4_no5Wt_dugfb1sMfV4zfOgnGFz/s2955/image_2025-01-29_10-56-15.png

ទោះជាយ៉ាងណាអ្នកជំនាញខាងស្បែក បានក្រើនរំឭកដល់អ្នកចូលចិត្តសាក់ សូមឱ្យសង្កេតមើលលើស្បែករបស់ពួកគេ បន្ទាប់ពីចាក់សាក់រួច ព្រោះវាអាចមានការផ្លាស់ប្តូរនៃស្បែក ដែលបង្ហាញអំពីហានិភ័យ ដូចជាការឆ្លងវីរុសជាដើម…។ លោកស្រីវេជ្ជបណ្ឌិត Mingkwan Wichaidit នាយកវិទ្យាស្ថានរោគសើ ស្បែករបស់ប្រទេសថៃ បានថ្លែងថា ការចាក់សាក់ អាចបណ្ដាលឱ្យមានការឆ្លងមេរោគ ការរលាក ដែលបណ្ដាលមកពីប្រតិកម្មអាឡែកហ្ស៊ី ដោយសារទឹកថ្នាំ ឬ keloids ដែលជាការដុះលើស នៃជាលិកាស្លាកស្នាមជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFTt15vugYHylOIf9JjFzulgq2WUqAN6doBkZz1tURqlZX4lv2uEZSRs84Cs_yNgaLVg_BkQE0kgDkGMTGtBEvN39Xi39hB8MdWCyJ6WRq38dqoc3wPgD62jIvfurFl8GefWkxEsYnnHzDRVfJ7XTfTvNrUdV4XdIuhZRBepPsGqqcnifjjMEu-T33AHpv/s1920/image_2025-01-29_10-56-17.png

លោកស្រីវេជ្ជបណ្ឌិត ក៏បានបន្តទៀតថា ពេលខ្លះការឆ្លងមេរោគ ក៏អាចលេចចេញមកផ្ទៃស្បែកតែម្ដង ដែលជាសញ្ញាគួរឱ្យព្រួយបារម្ភ។ ប៉ុន្ដែករណីនេះ មនុស្សភាគច្រើនហាក់មិនបានដឹងថា ពួកគេមានអាឡែកហ្ស៊ីអ្វីនោះទេ រីឯការប្រើប្រាស់ផលិតផល ឬថ្នាំ នៅពេលចាក់សាក់ ក៏អាចបណ្តាលឱ្យមានការរលាកស្បែកធ្ងន់ធ្ងរផងដែរ។ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ប្រសិនបើអ្នកចាក់សាក់ហើយ មានកន្ទួលរមាស់ ឬចេញខ្ទុះនៅលើស្បែក អ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីបង្ការគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH6L2yy3ksVX81BAX5CbG7We1NWPJ58CLygXSGPSZTPSEp49yq_mrsj3gVwOaf9vW3zrxQqrk3f5vv5VmX6ferCZisdlsckrX6Pm-L5p3FGwf7Gj5iktsxKp3NuGiS5U2GXFoV_XWGYo59_IxINs0LeShHmY4-KVnGVy3HA7GUvELEGTY0pKbT3eK4vrB_/s848/image_2025-01-29_10-56-18.png

មកដឹងពីល្បិចសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព ៨ យ៉ាងរបស់ Rosé BLACKPINK

0

តារាចម្រៀង K-pop សម្លេងស្រទន់ Rosé សមាជិក BLACKPINK តែងតែមានរូបរាងស្គមជានិច្ច ដោយតារាស្រីរូបនេះកាលពីមុនធ្លាប់បានបង្ហាញពីរបៀបសម្រកទម្ងន់ដ៏មានប្រសិទ្ធភាពរបស់នាង ដែលគ្រប់គ្នាអាចអនុវត្តតាមបាន។ Rosé ត្រូវបានគេស្គាល់ថាជាតារាដ៏មានទេពកោសល្យម្នាក់ទាំងការច្រៀង រាំ និងមានមន្តស្នេហ៍បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRYr9KzK82PljXUozxbPoFwqlMcrEXU_rh29RLWvPZBHkxQfKWA4bc7-3GPVJ-QZsc20i_vFjGMZ9krYWbAABYYCnIBBju067pQ_8dwW2CkOtegLA7MAe-LQjKkI0DSvqOs-9n7mW81JZzg1V7wlOnYRI8Yn_lYFpHS0MlUQlBr0mSpIoDtSHQodjHchms/s1309/image_2025-01-29_10-49-19.png ដូច្នេះហើយខាងក្រោមនេះគឺជាអាថ៌កំបាំងសម្រកទម្ងន់ដ៏មានប្រសិទ្ធភាពរបស់ Rosé BLACKPINK៖

១.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់រយៈពេល ២០-៣០ នាទីក្នុងមួយថ្ងៃ ដោយក្នុងមួយសប្តាហ៍ ៥ ដង។
២.ជ្រើសរើសលំហាត់ Cardio និង Pilates ជំនួសឱ្យការហ្វឹកហាត់ដូចជា treadmills, យូហ្គាហោះ, និងលើកទម្ងន់។
៣.ចម្អិនម្ហូបដោយខ្លួនឯងដើម្បីគ្រប់គ្រងបរិមាណ គុណភាពនៃអាហារ ដោយផ្តោតលើប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងៗ ដែលមានប្រយោជន៍ដល់រាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNWx6fOBZ36X3X5VCAXPhnWREdZycvqWIGEpzivsabapkdeRJeYKSs_vq4LqRayB6gRBiU5uC3CXHY1U8uZP5LPEYg0yHLdCEX1y8EzvXNA0ZnZkac5BFUhVrEbkzAD_E37evgFnyUcUkI51MmX7alyj_wj_wyuRn3QUc_h-dSKaPMjNyF0t8YivClmPDQ/s1104/image_2025-01-29_10-49-20%20(2).png
៤.ផឹកទឹកឱ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន។
៥.កាត់បន្ថយការញ៉ាំពេលល្ងាច ឬជ្រើសរើសភេសជ្ជៈដែលគ្មានកាឡូរី ដូចជាកាហ្វេខ្មៅជាដើម។
៦.Rosé តែងតែទទួលទានអាហារ ១ ទៅ ២ ដងក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnm5uHmXgYDj3aa7aaITw47zu7OXTbsqPeQZGtyRLYD27EH2FVGp3419oMThC77432frixhgcEuwKUVcNiwwrAmlkvmFs8pKbaVPRmdnM5VqxbyHR36viqMp-D3bvkGGwijIgri1XLKby3OYuiszayDhHRxS0s0A7agKL3995o1W15SinSZls1GqMf5q7O/s1104/image_2025-01-29_10-49-20.png
៧.អនុញ្ញាតឱ្យខ្លួនឯងញ៉ាំអាហារដែលចូលចិត្ត តារាវ័យ ២៧ ឆ្នាំរូបនេះនៅតែញ៉ាំ teokbokki ដំឡូងបារាំង និងការ៉េម ប៉ុន្តែប្រយ័ត្នកុំញ៉ាំច្រើនពេក ហើយកុំបរិភោគនៅពេលយប់។
៨.ប្រើថាមពលរបស់អ្នកឱ្យបានច្រើនបំផុតពេញមួយថ្ងៃ ដូចជាការហាត់រាំ ការដើរជាដើម ដើម្បីដុតបំផ្លាញកាឡូរីបន្ថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr9xy17DlRxw2VNfaaVHUs3aVVGzdIbnsZDe6KV1W5BoKgUw_4O93xdi1vcoBsfmYIcxsNfAxy088pyqhKriU2NwpUmPoVS7Tf77Y-99-LySptM5vnposXXQ1MuUy4fsE3NWxAJ4InthYckiK_bilQohF-84oYN76OSCfgvB0NdCxrWf4_tPUXCUA5qLy3/s1104/image_2025-01-29_10-49-21.png