សាស្រ្តាចារ្យ ឱម យុវណ្ណឌី ដែលជាអតីតនាដការីរបាំបុរាណមួយរូប ខណៈបច្ចុប្បន្នគឺជាប្រធានក្លិបសិល្បៈវប្បធម៌យុវណ្ណឌី បានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះធនធានជំនាន់ក្រោយ ជាពិសេសគឺទាក់ទងនឹងរបាំក្បាច់បុរាណ ដែលជាទម្រង់សិល្បៈវប្បធម៌ដ៏ស្រស់ផូរផង់របស់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvOAXjy9n956TRSYiE-U_5PaT67ouf9TZ8h-4qCu9tR0MRRzyJQFJTKuxHUM1XxL0MxWBICQ6hX736OW-D_3z9xdW8joD9R93zlVIs_K1wL7AnUZZzv2S8oyoGiLe0Xnvbp6UQKkKKTNYlqpXpEUztoNHcWgTDF6BX-keD3mdTc1LtNNcLY6RcSG-WlfB3/s1200/IMG_1943.JPG

លោកស្រី ឱម យុវណ្ណឌី បច្ចុប្បន្នស្ថិតក្នុងវ័យប្រមាណ ៦៧ប្លាយ នៅតែមានកម្លាំងមាំមួន និងមានទឹកចិត្តថែរក្សាសម្បត្តិវប្បធម៌ខ្មែរមិនឲ្យបាត់បង់។ យោងតាមការដាក់បង្ហោះជាច្រើននៅលើបណ្តាញសង្គម បានបង្ហាញពីសកម្មភាពដែលគាត់តែងចូលរួមក្នុងការបង្ហាត់បង្រៀនក្បាច់របាំដោយផ្ទាល់ ទៅកាន់ក្មេងៗសិស្សានុសិស្ស។ កាយវិការរបស់លោកស្រីពោរពេញដោយបទពិសោធន៍និងភាពស្ទាត់ជំនាញ ជាមួយទឹកមុខញញឹមប្រិមប្រិយ បង្រៀនយ៉ាងយកចិត្តទុកដាក់កាន់សិស្សានុសិស្សគ្រប់ៗរូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwT7zb154W-tQ0rPv27MVDSKEAcRvOGOv6YI-q9WiXbRUUkOnGFkeH42-Qqs_eCljJbawpHK3FH3y-kLUDqjypZOhCgBC0FW5ZtDvzzX56pzjauLUR7HgM2KWQExmSYPO9aq9GrPzNKuwdoDsElKG72e1OCcR6_jBDO5H0MMY-CJr3RJNkISDl-OT2z2Sw/s867/IMG_1944.JPG

យោងតាមកិច្ចសម្ភាសន៍មួយ លោកស្រីបានហាត់រៀនរបាំតំាងពីអាយុ ៦ ឆ្នាំមកម្លេះ ដែលមានម្តាយជាគ្រូបង្ហាត់របាំក្នុងព្រះបរមរាជវាំង ខណៈរហូតមកដល់ពេលនេះលោកស្រីបានឈរជើងលើវិស័យនេះប្រមាណនឹង ៦០ ឆ្នាំហើយ។ លោកស្រីបានរៀនចេះចាំរបាំក្បាច់បុរាណខ្មែរជាច្រើនទម្រង់ ដែលបន្សល់មកពីសម័យសាធារណរដ្ឋនិងសង្គមរាស្រ្តនិយម។ មូលហេតុដែលលោកស្រីចាប់យកអាជីពនេះ ព្រោះថាជាអាជីពប្រចាំត្រកូលរបស់លោកស្រីផ្ទាល់ ក៏ដូចជាមានទឹកចិត្តស្រលាញ់ ចង់បន្តកេរ្តិ៍ដំណែលដល់កូនខ្មែរជំនាន់ក្រោយៗនិងសង្គមជាតិទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEcFxjFY9rH-EWXkmfj3k8F5-8Idgr59zSLZ1EnMl7Fedrii2dcRbczh2CZt_brRJGOfNvY3Z_MnX7WuYySaUXD5I2SRcI8BrHwoTahhcThHC-Ys4h-DyZjxW2bsMZPSTqr2YPPOTphRDozG1O7k0WFy3sUVPr6rvmLhZIWc3IERUopa44wivPgmVA0cHd/s640/image_2025-01-29_11-26-43.png

សូមជម្រាបថា កន្លងមក លោកស្រី ឱម យុវណ្ណឌី ធ្លាប់ដំឡើងនិងដឹកនាំទស្សនីយភាពខ្នាតធំជាច្រើន មានដូចជារឿងហ្លួងព្រះស្ដេចកន រឿងប្រវត្តភ្នំដូនពេញ បង្ហាញស្នាដៃកសាងរាជធានីភ្នំពេញរបស់ដូនពេញ និងព្រះបាទពញាយ៉ាត របាំទេវៈស្រីសួគ៌ របាំទេពនិករកន្សែង ក៏ដូចជារបាំក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិធំៗ ក្នុងទទួលភ្ញៀវអន្តរជាតិធំៗ បុណ្យឯករាជ្យជាតិ បុណ្យចូលទីវង្គត់របស់ព្រះករុណា បុណ្យឡើងគ្រងរាជព្រះមហាក្សត្រ បុណ្យថ្វាយព្រះពរចម្រើនព្រះជន្មជាដើម៕