ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” ជាផ្លូវតភ្ជាប់ដ៏សំខាន់ទៅកាន់ព្រលានយន្តហោះថ្មី គ្រោងបញ្ចប់ការសាងសង់ទាំងស្រុង អំឡុងខែមិថុនានេះហើយ។ ស្ពាននេះផងដែរ នឹងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ ជាពិសេសនៅពេលដែលអាកាសយាន្តដ្ឋានអន្តរជាតិតេជោ បើកដំណើរការអំឡុងខែកក្កដា ឆ្នាំ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZgPvwCByCsGlNu2e73rsKb5T6YIXOI3tXHXFZu06603WPTqnoIcw38X0ZTBvOQUD6Pm-9GZvQ77Vqk0oUYbnb7ahf9sFxhmEe-N23L7zAOJtvyLRB1Zim0Dc1X-X6Y8KfxSCfwEVchWttRnsS_F8Fob6fyP1WyVcKdfHDXeK55o7RTpxrQfCf5wH5AlAN/s960/image_2025-01-29_11-15-55.png

ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” ដែលមានទីតំាងស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វផ្លូវជាតិលេខ ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល បានបើកការដា្ឋនកាលពីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៤ កន្លងទៅ ក្រោមអធិបតីភាពសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_lDXYP_AK1r_MAibxtGK9YZ3a11Ami48vUg1hyphenhyphenl5xnes7FWlq9ZKIyHlNPrMYpjR1pBBnSHC7E3g97LTxqL1ThD2MIYWMWVGVczcsVDIIZFdqrg-I0HhR7sjHkZqwM75E150tW7vHXLJheCEqA1p-7-EpnfEUf24iI7hZ5zX-VjW4YG4yOho53VcyqwuA/s960/image_2025-01-29_11-15-56.png

យ៉ាងណា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” សម្រេចបានប្រមាណ ៤៥% ខណៈការសាងសង់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) គ្រោងបញ្ចប់នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht8QpDzQrayHday9OJwUU8Gs31_gd4GcgINK_AKA6hpSyZ2AgrciFS1fkgLZydz3izkSnh-4eAuCe0kzkoHqSLu2RNI5wfDrd6mwrSqR6pyUM5BPwDb8VQTrAnqCLWXYHtWF8RCqVwGRM2xC9ffbXMMB0v14jmbO_f0k5Nr7Paw0udgeuj9g3s_lmGWQXe/s960/image_2025-01-29_11-15-55%20(2).png

ស្ពានអាកាសភ្លោះសាងសង់ឡើងជាប្រភេទស្ពានបេតុងអាមេ (ធ្នឹមរាងអក្សរ I) ដែលមានបណ្ដោយស្ពានសរុប ៦២២ ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ ម៉ែត្រ រួមទាំងផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះអន្តរជាតិតេជោ ១៦១ ម៉ែត្រ។ គ្រោងការណ៍នេះគឺប្រើប្រាស់ថវិកា ចំនួន ១៦,២០០,៥០០ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ ចំនួន១២ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_lDXYP_AK1r_MAibxtGK9YZ3a11Ami48vUg1hyphenhyphenl5xnes7FWlq9ZKIyHlNPrMYpjR1pBBnSHC7E3g97LTxqL1ThD2MIYWMWVGVczcsVDIIZFdqrg-I0HhR7sjHkZqwM75E150tW7vHXLJheCEqA1p-7-EpnfEUf24iI7hZ5zX-VjW4YG4yOho53VcyqwuA/s960/image_2025-01-29_11-15-56.png

សូមជម្រាបថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន ៧ ដែលបានសាងសង់រួចរាល់ និង កំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពាន អាកាស ៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពាន អាកាស ៥មករា ស្ពានអាកាសផ្សារដីហ៊ុយ ស្ពាន អាកាស រង្វង់មូលចោមចៅ និងស្ពានអាកាសឫស្សីកែវ ស្ថិតលើផ្លូវជាតិលេខ៥៕