កន្លងមកនេះតារាសម្តែងជួរមុខ ស៊ីន យូប៊ីន ធ្លាប់បានផ្តល់បទសម្ភាសន៍បន្ទាប់ពីចូលរួមកម្មវិធីនៅក្រៅប្រទេសនាងនឹងផ្អាកសកម្មភាពរបស់ខ្លួន ខណៈចុងក្រោយនេះតារាស្រីរូបនេះក៏បាត់មុខពីបណ្តាញសង្គមដូចគ្នា។ យ៉ាងណាមិញថ្មីៗនេះស្រាប់តែមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមទិកតុកដោយកញ្ញា យូប៊ីន ស្លៀកពាក់សនៅវត្តមួយកន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkqqIvxyz3_Ek-AgxN2gVvlcLxb0lHPgOQvUerfdeT503YVhFV15zB6cbA5e-NLJK_9z21khtjF4GCUe8pgEh-IkZC7ukdqwy0fE7nVkKspOCh_UxN3D6f2LtXycNoNM2gzNq0Dr92k96BeTwb3ussT7aMcvKHevjG2LfJHkU-h7oErGofnQcdlqc_sRzv/s1797/image_2025-01-28_16-29-42.png

ថ្មីៗនេះគណនីទិកតុកមួយឈ្មោះថា «Longdy fan Shin Yubin » បានបង្ហោះវីដេអូខ្លីមួយជិត១នាទីដោយបានដាក់ខេមសិនថា «ចែប៊ីនគាត់បួសជាជីព្រាហ្មបានជិតមួយខែហើយ…»។ ក្នុងវីដេអូនេះគេបានឃើញតារាសម្តែង ស៊ីន យូប៊ីន ស្ថិតក្នុងសំលៀកបំពាក់ពណ៌ស បេះផ្កាម្ល៉េះ មានស្នាមញញឹមជាមួយនឹងសត្វចិញ្ចឹមក្នុងវត្ត ដើរសមាធិ បង្រៀនអក្សរដល់ក្មេងៗ លាងចាននៅក្នុងវត្ត បោសសម្អាតវត្តអារ៉ាម…។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_gh_L_xUVZFReglsI-VaIXLy-a7jjCurX2j-0ZmJESymKyFptXDHz3B45BjW2yF3aSSPkIn5MIZadDaEAzFKn0w6Opgy5lsCCRDHA-hHZ6mEsyiLvayE8yfssewP68_8r1FCBcsAlX7GVelhbFKO5ejmvCSUunN6hbaiOra-2EplEytUo5VnMyFr7z76W/s2048/image_2025-01-28_16-30-01.png
ការប្រតិបត្តិរបស់តារាសម្តែងក្នុងនាមជាពុទ្ធសាសនិកមួយរូប អ្នកគាំទ្រជាច្រើនបានពោលសរសើរចំពោះនាងដែលជ្រើសរើសយកព្រះពុទ្ធសាសនាជ្រះថ្លាជាមួយនឹងព្រះធម៌ អប់រំទូន្មានចិត្តឱ្យកាន់តែល្អប្រសើរ។ យ៉ាងណាចំពោះការបួសនេះមិនដឹងថាស្ថិតក្នុងរយៈពេលប៉ុន្មាននោះទេ ខណៈអ្នកគាំទ្ររបស់នាងគាំទ្រពេញទំហឹងចំពោះនាងក្នុងការបួសនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXPgydoE4_VNPS2DvUjTKakmsXt9cWRbGNUrXhsX-N1si_4i2N_-61eh0LHkBIIagqxB53FoB6MpGdfl_lzCMBvOgj25UAVgeB4LgIVrxx06YbS2VHatUendZTIoRwfESa2ix1kWeHRejWH-d1zu-nbJKCyqkEGuNPCiAa0GMnVi9xBJHgHjgjpTL_Hj37/s2048/image_2025-01-28_16-30-00.png

តារាសម្តែង ស៊ីន យូប៊ីន មិនត្រឹមតែជាអ្នកសិល្បៈតែក៏ជាម្ចាស់ជំនួញមួយរូប។ នាងគឺជាតារាសម្តែងល្បីម្នាក់ក្នុងប្រទេសដែលក្រសោបពានរង្វាន់ជាច្រើនទាំងជាតិនិងអន្តរជាតិ រួមទាំងចូលរួមកម្មវិធីធំៗទាំងនៅអឺរ៉ុបនិងអាស៊ី។ បន្ទាប់ពីចូលរួមកម្មវិធីមួយនៅក្រៅប្រទេស ស៊ីន យូប៊ីន ធ្លាប់បានបង្ហើបដែរថានឹងផ្អាកចូលរួមកម្មវិធីក្រៅប្រទេស ចំណែកឯនៅលើបណ្តាញសង្គមរបស់នាងក៏ស្ងប់ស្ងាត់នេះអាចដោយសារតែ ស៊ីន យូប៊ីន កំពុងតែជ្រះថ្លាជាមួយនឹងព្រះធម៌ ប្រើជីវិតស្ងប់ស្ងាត់មួយរយៈពេលសិន៕