Hope Diamond ដែលជាពេជ្រពណ៌ខៀវងងឹតជាមួយទំហំ ៤៥.៥២ ការ៉ាត់មកពីប្រទេសឥណ្ឌា ត្រូវបានគេចាត់ទុកថាជាពេជ្រដ៏ស្រស់ស្អាតបំផុតមួយនៅលើពិភពលោក ប៉ុន្តែក៏ជាពេជ្រដែលគេជឿថាមានជាប់បណ្តាសាដែរ ដោយសារពេជ្រនេះពាក់លើខ្លួនអ្នកណា អ្នកនោះនឹងបាត់បង់ជីវិត។.jpg)
ពេជ្រនេះធ្លាប់ជាកម្មសិទ្ធិរបស់ស្តេច និងជាកម្មសិទ្ធិរបស់ពួកវរជនល្បីៗ ហើយភាគច្រើននៃពួកគេដែលបានពាក់ពេជ្រនេះនៅលើខ្លួនតែងតែជួបរឿងអាក្រក់ៗជានិច្ច ខណៈអ្នកខ្លះអាចបាត់បង់ជីវិតទៀតផង។ ដូច្នេះហើយតើ Hope Diamond ពិតជាមានបណ្តាសាអាថ៌កំបាំងមែនឬ?.jpg)
Hope Diamond បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៦៦៦ ជាមួយទំហំ១១២ ការ៉ាត់នៅក្នុងប្រទេសឥណ្ឌា ហើយត្រូវបានអ្នកលក់ត្បូងបារាំងឈ្មោះ Jean-Baptiste Tavernier ទិញយក។ បន្ទាប់មកលោកក៏បានហៅវាថាជាពេជ្រ Tavernier ប៉ុន្តែយើងមិនដឹងច្បាស់ថាតើពេជ្រនេះត្រូវបានគេរកឃើញដោយរបៀបណានោះទេ។ ទោះជាយ៉ាងណាបើយោងតាមឯកសារប្រវត្តិសាស្ត្រមួយចំនួនបានឱ្យដឹងថា ពេជ្រ Tavernier ត្រូវបានយកពេជ្រចេញពីភ្នែករូបសំណាករបស់ទេពធីតាហិណ្ឌូ Sita នៅពេលដែលមេដឹកនាំសាសនាក្នុងតំបន់បានរកឃើញថាពេជ្រនេះបាត់ ពួកគេក៏បានដាក់បណ្តាសាចោរទាំងនោះ។
ក្រោយមកពេជ្រ Tavernier ក៏បានលក់ទៅឱ្យស្តេច Louis XIV នៃប្រទេសបារាំង។ ស្តេចបានកែច្នៃ និងឈូសឆាយពេជ្រមកត្រឹម ៦៧ ការ៉ាត់វិញ ត្រូវបានគេស្គាល់ថាជា “Blue Diamond of the Crown” ឬ “French Blue”។ មិនយូរប៉ុន្មានស្តេច Louis XVI ក៏ត្រូវបានគេផ្តួលរំលំក្នុងអំឡុងពេលបដិវត្តន៍បារាំង ដោយមានអ្នកលួចធ្វើឃាតក្នុងខែមករា ឆ្នាំ ១៧៩៣។ ប្រហែល ២០ ឆ្នាំក្រោយមកពេជ្រមួយនេះក៏បានបង្ហាញខ្លួនជាថ្មីនៅទីក្រុងឡុងដ៍ដែលជាកម្មសិទ្ធរបស់ស្តេចអង់គ្លេស George IV។ បន្ទាប់មកពេជ្រ Tavernier ក៏បានលក់ឱ្យអ្នកជំនួញល្បីល្បាញ Henry Philip Hope វិញដោយសារស្តេចអង់គ្លេស George IV ជំពាក់បំណុលគេច្រើនពេក។.jpg)
បន្ទាប់ពីទទួលបានពេជ្រនេះ អ្នកជំនួញ Henry Philip Hope ក៏ធ្លាក់ខ្លួនជំពាក់បំណុលគេដែរ ហើយក៏លក់ពេជ្រនេះជាបន្តបន្ទាប់។ ម្ចាស់ពេជ្រជាច្រើនដែលបានកាន់កាប់ពេជ្រ Tavernier សុទ្ធតែជួបរឿងសយៗដូចគ្នា ប៉ុន្តែនៅក្នុងឆ្នាំ ១៩៥៨ ពេជ្រនេះក៏ត្រូវបានគេប្រគល់ឱ្យសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិ Smithsonian ក្នុងទីក្រុង Washington សហរដ្ឋអាមេរិកវិញ។ ដោយដឹងពីប្រវត្តិមិនល្អជាច្រើន ម្ចាស់សារៈមន្ទីក៏សម្រេចដូរឈ្មោះពេជ្រដាក់ Hope Diamond វិញ បន្ទាប់ពីពេលនោះមកពេជ្រក៏ស្ថិតក្នុងទីសុវត្ថិភាព ហើយត្រូវបានភ្ញៀវទេសចររាប់លាននាក់មកទស្សនាជារៀងរាល់ឆ្នាំ៕










