តារាចម្រៀង K-pop សម្លេងស្រទន់ Rosé សមាជិក BLACKPINK តែងតែមានរូបរាងស្គមជានិច្ច ដោយតារាស្រីរូបនេះកាលពីមុនធ្លាប់បានបង្ហាញពីរបៀបសម្រកទម្ងន់ដ៏មានប្រសិទ្ធភាពរបស់នាង ដែលគ្រប់គ្នាអាចអនុវត្តតាមបាន។ Rosé ត្រូវបានគេស្គាល់ថាជាតារាដ៏មានទេពកោសល្យម្នាក់ទាំងការច្រៀង រាំ និងមានមន្តស្នេហ៍បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRYr9KzK82PljXUozxbPoFwqlMcrEXU_rh29RLWvPZBHkxQfKWA4bc7-3GPVJ-QZsc20i_vFjGMZ9krYWbAABYYCnIBBju067pQ_8dwW2CkOtegLA7MAe-LQjKkI0DSvqOs-9n7mW81JZzg1V7wlOnYRI8Yn_lYFpHS0MlUQlBr0mSpIoDtSHQodjHchms/s1309/image_2025-01-29_10-49-19.png ដូច្នេះហើយខាងក្រោមនេះគឺជាអាថ៌កំបាំងសម្រកទម្ងន់ដ៏មានប្រសិទ្ធភាពរបស់ Rosé BLACKPINK៖

១.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់រយៈពេល ២០-៣០ នាទីក្នុងមួយថ្ងៃ ដោយក្នុងមួយសប្តាហ៍ ៥ ដង។
២.ជ្រើសរើសលំហាត់ Cardio និង Pilates ជំនួសឱ្យការហ្វឹកហាត់ដូចជា treadmills, យូហ្គាហោះ, និងលើកទម្ងន់។
៣.ចម្អិនម្ហូបដោយខ្លួនឯងដើម្បីគ្រប់គ្រងបរិមាណ គុណភាពនៃអាហារ ដោយផ្តោតលើប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងៗ ដែលមានប្រយោជន៍ដល់រាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNWx6fOBZ36X3X5VCAXPhnWREdZycvqWIGEpzivsabapkdeRJeYKSs_vq4LqRayB6gRBiU5uC3CXHY1U8uZP5LPEYg0yHLdCEX1y8EzvXNA0ZnZkac5BFUhVrEbkzAD_E37evgFnyUcUkI51MmX7alyj_wj_wyuRn3QUc_h-dSKaPMjNyF0t8YivClmPDQ/s1104/image_2025-01-29_10-49-20%20(2).png
៤.ផឹកទឹកឱ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន។
៥.កាត់បន្ថយការញ៉ាំពេលល្ងាច ឬជ្រើសរើសភេសជ្ជៈដែលគ្មានកាឡូរី ដូចជាកាហ្វេខ្មៅជាដើម។
៦.Rosé តែងតែទទួលទានអាហារ ១ ទៅ ២ ដងក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnm5uHmXgYDj3aa7aaITw47zu7OXTbsqPeQZGtyRLYD27EH2FVGp3419oMThC77432frixhgcEuwKUVcNiwwrAmlkvmFs8pKbaVPRmdnM5VqxbyHR36viqMp-D3bvkGGwijIgri1XLKby3OYuiszayDhHRxS0s0A7agKL3995o1W15SinSZls1GqMf5q7O/s1104/image_2025-01-29_10-49-20.png
៧.អនុញ្ញាតឱ្យខ្លួនឯងញ៉ាំអាហារដែលចូលចិត្ត តារាវ័យ ២៧ ឆ្នាំរូបនេះនៅតែញ៉ាំ teokbokki ដំឡូងបារាំង និងការ៉េម ប៉ុន្តែប្រយ័ត្នកុំញ៉ាំច្រើនពេក ហើយកុំបរិភោគនៅពេលយប់។
៨.ប្រើថាមពលរបស់អ្នកឱ្យបានច្រើនបំផុតពេញមួយថ្ងៃ ដូចជាការហាត់រាំ ការដើរជាដើម ដើម្បីដុតបំផ្លាញកាឡូរីបន្ថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr9xy17DlRxw2VNfaaVHUs3aVVGzdIbnsZDe6KV1W5BoKgUw_4O93xdi1vcoBsfmYIcxsNfAxy088pyqhKriU2NwpUmPoVS7Tf77Y-99-LySptM5vnposXXQ1MuUy4fsE3NWxAJ4InthYckiK_bilQohF-84oYN76OSCfgvB0NdCxrWf4_tPUXCUA5qLy3/s1104/image_2025-01-29_10-49-21.png