Home ព័ត៌មានអន្តរជាតិ មុននឹងចាក់សាក់ ត្រូវដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះសិន!

មុននឹងចាក់សាក់ ត្រូវដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះសិន!

123
0

សម្រាប់អ្នកដែលមានបំណងចង់ចាក់សាក់ត្រូវមើលអត្ថបទនេះឱ្យចប់ ព្រោះការសាក់មានទាំងគុណសម្បត្តិ និងគុណវិបត្តិ ក៏ដូចជាមានហានិភ័យជាច្រើនផងដែរ ជាពិសេសសម្រាប់អ្នកដែលនិយមចាក់សាក់ពេញខ្លួនតែម្តង។ ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះមិនថាបុរស ឬស្ត្រីនោះទេសុទ្ធតែចូលចិត្តការសាក់នៅលើដងខ្លួន ដែលបង្ហាញពីអំណាច ភាពឡូយឆាយ និងទាន់សម័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTmUXZBZFX1YggRUzvTCNpNQ0rutO7JVPprqYGBjC5wvt-LtGl3QXsMbBTkjHqCAGD3_rvJrK0uMrXHUGglvq30v2yWeDCDJ5WNTvpkvTn3x10aSh5jqiZQNtETzOAdeJnyXACrPwzaaDwIp452t4k7Hgprw_cN2miC4_no5Wt_dugfb1sMfV4zfOgnGFz/s2955/image_2025-01-29_10-56-15.png

ទោះជាយ៉ាងណាអ្នកជំនាញខាងស្បែក បានក្រើនរំឭកដល់អ្នកចូលចិត្តសាក់ សូមឱ្យសង្កេតមើលលើស្បែករបស់ពួកគេ បន្ទាប់ពីចាក់សាក់រួច ព្រោះវាអាចមានការផ្លាស់ប្តូរនៃស្បែក ដែលបង្ហាញអំពីហានិភ័យ ដូចជាការឆ្លងវីរុសជាដើម…។ លោកស្រីវេជ្ជបណ្ឌិត Mingkwan Wichaidit នាយកវិទ្យាស្ថានរោគសើ ស្បែករបស់ប្រទេសថៃ បានថ្លែងថា ការចាក់សាក់ អាចបណ្ដាលឱ្យមានការឆ្លងមេរោគ ការរលាក ដែលបណ្ដាលមកពីប្រតិកម្មអាឡែកហ្ស៊ី ដោយសារទឹកថ្នាំ ឬ keloids ដែលជាការដុះលើស នៃជាលិកាស្លាកស្នាមជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFTt15vugYHylOIf9JjFzulgq2WUqAN6doBkZz1tURqlZX4lv2uEZSRs84Cs_yNgaLVg_BkQE0kgDkGMTGtBEvN39Xi39hB8MdWCyJ6WRq38dqoc3wPgD62jIvfurFl8GefWkxEsYnnHzDRVfJ7XTfTvNrUdV4XdIuhZRBepPsGqqcnifjjMEu-T33AHpv/s1920/image_2025-01-29_10-56-17.png

លោកស្រីវេជ្ជបណ្ឌិត ក៏បានបន្តទៀតថា ពេលខ្លះការឆ្លងមេរោគ ក៏អាចលេចចេញមកផ្ទៃស្បែកតែម្ដង ដែលជាសញ្ញាគួរឱ្យព្រួយបារម្ភ។ ប៉ុន្ដែករណីនេះ មនុស្សភាគច្រើនហាក់មិនបានដឹងថា ពួកគេមានអាឡែកហ្ស៊ីអ្វីនោះទេ រីឯការប្រើប្រាស់ផលិតផល ឬថ្នាំ នៅពេលចាក់សាក់ ក៏អាចបណ្តាលឱ្យមានការរលាកស្បែកធ្ងន់ធ្ងរផងដែរ។ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ប្រសិនបើអ្នកចាក់សាក់ហើយ មានកន្ទួលរមាស់ ឬចេញខ្ទុះនៅលើស្បែក អ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីបង្ការគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH6L2yy3ksVX81BAX5CbG7We1NWPJ58CLygXSGPSZTPSEp49yq_mrsj3gVwOaf9vW3zrxQqrk3f5vv5VmX6ferCZisdlsckrX6Pm-L5p3FGwf7Gj5iktsxKp3NuGiS5U2GXFoV_XWGYo59_IxINs0LeShHmY4-KVnGVy3HA7GUvELEGTY0pKbT3eK4vrB_/s848/image_2025-01-29_10-56-18.png