Home Blog Page 641

ភ្ញៀវទេសចរភ្ញាក់ផ្អើលនឹងត្រីយក្សខាំក្បាលនារីកំពុងសម្តែងជានាងមច្ឆាក្នុងអាងត្រី

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ពេលនារីម្នាក់កំពុងតែសម្តែងជានាងមច្ឆាឱ្យភ្ញៀវទេសចរទស្សនាក្នុងអាងត្រី Aquarium នៅទីក្រុង Xishuangbanna ប្រទេសចិន ស្រាប់តែត្រីយក្ស១ក្បាលបានហែលមកខាំក្បាលរបស់នាងមួយទំហឹងបណ្តាលឱ្យភ្ញៀវទេសចរភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារឃើញហេតុការណ៍កើតឡើងផ្ទាល់ភ្នែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsqroXUqDokx_2e0tmJPu14Y13jm3BEUt3Zx3Xx9_7-MlAptzbKffibRHjVfAbYT2f4ON7EV_R8Nved1ZZP3nzQZF3ZUKhDYW3dG6pe1KL_MBYgQCtxBD-mzKXV3T0sWhDDtu_eO_z5hfgAFVWlQo8483l3s5ssGpCI4cV93l3yNywEBnMa7s93TUUjrwn/s1000/image_2025-02-03_13-47-21%20(2).png
អ្វីដែលធ្វើឱ្យមហាជនហួសចិត្តបំផុតនោះ គឺក្រោយពីត្រីយក្សខាំក្បាលរបស់នាងបណ្តាលឱ្យរងរបួសហើយ អ្នកគ្រប់គ្រងអាងត្រីបានហៅនាងមកសម្តែងឱ្យភ្ញៀវទេសចរទស្សនាបន្តទៀត ហើយផ្តល់ប្រាក់សំណងតែបន្តិចបន្តួច និងហាមនាងនិយាយរឿងនេះដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRL-Qd4jne6PRUUtjUfCCDQDUZfdSaSkHv9ZDfVqwuc4vpt9wkM2wekeNNICRZxLlIVtKIqlDb4YaGvdXnORid0g7xIuWyUSYyIMxPQHficYoSAuMSxiJXCnvGvrOfJkZQzeRYRC8pYSvQBIr7JBa7aYOnmRjmOJXEMoDsl4sfAvvM32lIeEfQ1-uEtf0n/s960/image_2025-02-03_13-47-22.png

វីដេអូចែកចាយក្នុងបណ្តាញសង្គម គេបានឃើញត្រីយក្ស១ក្បាលហែលទឹកមកក្បែរនាងដែលស្លៀកពាក់ឈុតមច្ឆា បន្ទាប់មក វាក៏ខាំក្បាលនាងយ៉ាងខ្លាំងនៅចំពោះមុខអ្នកទស្សនាជាច្រើន ។ ក្មេងៗ និងអ្នកទស្សនាបានស្រែកខ្លាំងៗដោយការភ័យខ្លាច ប៉ុន្តែសំណាងល្អ នាងអាចគេចខ្លួនពីមាត់ត្រីយ៉ាងលឿន និងប្រញាប់ហែលឡើងលើផ្ទៃទឹក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_w-IJNpGlCGC-uXN8kjIY8P7duS0RtBOftMGsAmhkNxx7H_fyw3GnVAsnlN3I_-Mz2ljL6y7l9tA9cPdC2gI-yuWdoJbd_VkLuDUI9HkWN8WIg-VHrHHE1ga0AFEoqGY8siWwS0RVe8Sz_2-3MCsdDgf6NE3v1lY9TRQPgMdCTXFlhG01FHydJr3BV4GQ/s1600/image_2025-02-03_13-47-21.png
សារព័ត៌មានចិនរាយការណ៍ថា នារីរូបនេះឈ្មោះ ម៉ាឆា អាយុ២២ឆ្នាំ ជាជនជាតិរុស្ស៊ី ។ នាងរងរបួសនៅត្រង់ក្បាល ក និងភ្នែក ដោយសារត្រីយក្សខាំ រីឯវ៉ែនតាជ្រមុជទឹក និងឧបករណ៍ពាក់លើច្រមុះរបស់នាងបានខូចខាតផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb0s5Uth752Q0JanMba5IdLsgs4x9wa4D1tJgcAWvjYo5FMVp4_gY_FovbfRz0dd3ZSt54KT4GaCetHth4pP9fpTWEgMUkTAkmQ-JclDm8EQh1KWZmAzbOeowfQlAGs_bAoNJVLrLvd245pUewcsimM-Il7Qsj6O_f887kVLqRuinrfcs9bFWsm0y4R7yB/s1500/image_2025-02-03_13-47-22%20(2).png

រីឯសារព័ត៌មានរុស្ស៊ីរាយការណ៍ថា ក្រោយកើតហេតុការណ៍គួរឱ្យតក់ស្លុតនេះ ខាងអាងត្រីបានបង្ខំឱ្យនារីឈ្មោះ ម៉ាឆា មកសម្តែងជានាងមច្ឆាបន្តទៀត ទោះជានាងមានរបួសនៅត្រង់ក ក្តី ។ នាងបានទទួលប្រាក់សំណងត្រឹមតែ៩៩ដុល្លារអាមេរិកប៉ុណ្ណោះ ហើយពួកគេហាមនាងមិនឱ្យនិយាយរឿងនេះ ។ ដូច្នេះ វាធ្វើឱ្យមហាជនរិះគន់អ្នកគ្រប់គ្រងអាងត្រីថា ព្យាយាមលាក់បាំងព័ត៌មាន ថែមទាំងគ្មានវិធានការគ្រប់គ្រាន់សម្រាប់ការពារសុវត្ថិភាពបុគ្គលិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaZuRcro8vhZvTxEK-8MUxxXTNzq1zLTBbokhNrBgeFacbkZMa3qzAgP4XIg35QTA1VKfSf5Gj4pJi7dNXo4v8eQ4pT_CgXpaRfXV8gTO5DW2biKzMX7EvJTKpL48KKuZhuwSuauLQaRAVYVlOM2Cek39g-HZl6FYTxApmnqCMD0_uyS1jY3Unl7_VqNdC/s1274/image_2025-02-03_13-47-24.png

គួរបញ្ជាក់ថា អាងត្រីនេះមានចិញ្ចឹមសត្វជាច្រើនប្រភេទដែលយកពីទន្លេមេគង្គ និងទន្លេយ៉ែងស៊ី ព្រមទាំងសត្វកម្រមួយចំនួនទៀត ។ រីឯត្រីយក្សដែលខាំក្បាលនាងមច្ឆានេះ គេពុំដឹងថា វាជាពូជត្រីអ្វីទេ ៕

Dilraba Dilmurat ខកខានចូលរួមកម្មវិធីធំព្រោះប្រឹងប្រែងថតខ្សែភាពយន្តបុរាណ

0

ប្រព័ន្ធផ្សព្វផ្សាយចិន Sina បានរាយការណ៍ថា ថ្មីៗនេះ Dilraba Dilmurat មិនបានចូលរួមក្នុងព្រឹត្តិការណ៍ចុងឆ្នាំនៃវេទិកាភាពយន្ត ប៉ុន្តែបានប្រឹងប្រែងយ៉ាងខ្លាំងលើការថតក្នុងរឿង «Love Beyond the Grave» ។ តារាស្រីរូបនេះប្រញាប់ប្រញាល់បញ្ចប់ការថតឈុតចុងក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBzDotjIA3lZYuMVkl_uChiPAiT2bDTc8xCz3GgwhKCkbG1UQRFRaKQddvpSkVpTkQlWoT7H0qQG5El9H8gcpgVpMGPBDQ1BUeAkF6i5E6Ktbu6VfKdFKOFe-IPI3qUsqyFM8ue5i4wOO3hZtBVqs8EhV7Tr9pGv8IHaGs5Fwu8PzptYWGQP-1NHdmQ1BS/s1200/image_2025-01-29_14-03-32.png

យោងតាម Sina ខ្សែភាពយន្តខាងលើនេះគឺជាគម្រោងដ៏សំខាន់មួយនៅក្នុងអាជីពរបស់ Dilraba Dilmurat ។ ម្យ៉ាងវិញទៀត ភាពយន្តបែបមនោសញ្ចេតនាបែបប្រវត្តិសាស្ត្រគឺជាប្រភេទដែលទាក់ទាញអ្នកទស្សនាក្នុងប្រទេសចិនបានយ៉ាងងាយ ខណៈតារាល្បីៗជាច្រើសុទ្ធតែទទួលបានភាពល្បីល្បាញដោយសារខ្សែភាពយន្តប្រភេទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2E137wNQV9w9JkIKwRQRN2tGHvV_n-eCMHhJsYneNmhC-xNx4kUafefkuK3YCvZPV0-LxjVMsC4DOmMxJTjlaejNxZyaK64cO9J0uacnr0dM3wubXdK9jjICxkLdkR9yEgGIyzClh9Kg0cVkbC2ftxb4C1tQ7pF0zFYJq7iLP-X91nlWzSvNw8UMhcRFL/s1600/image_2025-01-29_14-03-33%20(2).png

Dilmurat ដើរតួជាស្តេចបិសាចដោយទស្សនិកជនរំពឹងថានឹងមានរូបរាងថ្មីពីតារាស្រីរូបនេះ។ ប៉ុន្តែជាលើកដំបូងដែលបង្ហាញតួអង្គនោះ ទស្សនិកជនមួយចំនួនមានការខកចិត្តនៅពេលដែល Dilraba Dilmurat ស្លៀកឈុតពណ៌ខ្មៅរហូតមានការផ្លាស់ប្តូរទៅជាសម្លៀកបំពាក់ពណ៌ខៀវ រួមផ្សំជាមួយនឹងគ្រឿងអលង្ការ។ ថ្វីដ្បិតតែក្រុមផលិតភាពយន្តបានប្រើប្រាស់គ្រឿងសម្ភារៈថ្លៃៗជាច្រើនក៏ដោយ ក៏វានៅតែមិនធ្វើឱ្យអ្នកគាំទ្រពេញចិត្តឡើយ។ ទស្សនិកជនមួយចំនួនក៏បានបញ្ចេញមតិថា គ្រឿងអលង្ការបស់ក្រុមការងារភាពយន្ត ខ្វះភាពស៊ីវីល័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ5A8B3M9bfayJg-J6m6y4oaR0FxfIjMcLwEapXcscJsx96Ze7vOTgneM_2H0g3HZDD3eJBroKWfO8VGnsIDmTxaRMIQRVmsSwGgu3Q4SIeSZZDHPBup2LAyNen6I-5oj4IMzV9IRJWK3EiybTa1xO7NPERqCXI4W3mvsM7zEbM9HYBcAMuFxda2FFJFlC/s1600/image_2025-01-29_14-03-34.png

អ្នកគាំទ្ររបស់ Dilraba Dilmurat បានថតវីដេអូនៅកន្លែងកើតហេតុ ហើយបញ្ជាក់ថា តារាស្រីរូបនេះបានសុំឱ្យបុគ្គលិកផាត់មុខកាត់បន្ថយពណ៌បបូរមាត់របស់នាងពីរដង ប៉ុន្តែមិនមានការឆ្លើយតប។ មុខដែលខាងក្រុមការងារតុបតែង ត្រូវបានគេចាត់ទុកថាមិនស័ក្តិសមសម្រាប់រឿងភាគ។ អ្នកគាំទ្រជាង ៥ម៉ឺននាក់ របស់តារាស្រីរូបនេះបានតវ៉ាយ៉ាងខ្លាំងនៅពេលដែលក្រុមការងារភាពយន្តបានប្រព្រឹត្តចំពោះអាយដលរបស់ពួកគេយ៉ាងត្រជាក់ ដោយស្លៀកពាក់ច្រើនពេក និងមិនស្អាតខ្លាំង។ «Love Beyond the Grave» សម្រិតសម្រាំងពីប្រលោមលោក ដោយខ្លឹមសារនៃខ្សែភាពយន្តនេះនឹងនិយាយអំពីស្នេហារវាងស្តេចបិសាចស្រីនិងមេទ័ពវ័យក្មេងដែលសម្តែងដោយតារាប្រុស Chen feiyu ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQGezJ3OR5SKMkq5m59KO1BKLCng7sh1gdSPyWOjc26P2txCADRT8Lg9BVgTtTPo1hrWoKUvbHFBopc5E96M2GBZYogq50_Wq_Jx8wehwxTLA56ZPF1h8QejS571BY9DlhPEjpfOe1Ia4waG2SgpE-K9htGraKX0lZnWcHZ8FgocPW7WIP_ClwbiSbAL_p/s1280/image_2025-01-29_14-03-37.png

Dilraba Dilmurat បានចូលរួមសម្តែងតាមរយៈខ្សែភាពយន្តជាច្រើនដែលធ្វើឱ្យនាងក្លាយជាតារាស្រីវ័យក្មេងដ៏លេចធ្លោ និងជាទីពេញចិត្តនៅអាស៊ី។ ភាពស្រស់ស្អាតល្អឥតខ្ចោះគឺជាអត្ថប្រយោជន៍សម្រាប់នាង ។ ដូច្នេះហើយ ក្រៅពីអាជីពជាតារាសម្ដែង តារាស្រីវ័យ៣២ឆ្នាំរូបក៏សកម្មក្នុងវិស័យម៉ូត និងព្រឹត្តិការណ៍នានាក្នុងឧស្សាហកម្មកម្សាន្តចិនបច្ចុប្បន្នផងដែរ។នាងតែងតែស្ថិតក្នុងបញ្ជីសម្រស់កំពូលនៅក្នុងឧស្សាហកម្មកម្សាន្តចិន ហើយជាតារាដែលចាប់អារម្មណ៍បំផុតនៅក្នុងសហគមន៍អនឡាញក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះ៕

ឧកញ៉ា ខេមរៈ សិរីមន្ត៖ មិនថាចម្រៀងឬជួយប្រជាជនត្រូវរងនូវសម្តីបំបាក់ទឹកចិត្តតែលើកទឹកចិត្តអ្នកច្រៀងជេរទៅវិញ

0

តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញអារម្មណ៍ដោយក្តីអន់ចិត្តរបស់ខ្លួនព្រោះមិនថាចម្រៀងឬកិច្ចការជួយប្រជាជនត្រូវរងនូវសម្តីបំបាក់ទឹកចិត្តប៉ុន្តែបែរជាលើកទឹកចិត្តអ្នកច្រៀងជេរទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះតារាចម្រៀងរូបនេះបានបង្ហោះសារយ៉ាងវែងអន្លាយពីហ្វេនអ្នកចម្រៀងជំនាន់ក្រោយមួយចំនួនតាមជេរប្រមាថសិល្បៈរៀមច្បង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7ORA_JpFUfm42ZqmuKA_xo1jLX0l4UJpv1aMUjDE6JHXVGkXZlX8AhKX6g12xSTKNinEJuuFMOwuoTbRUsO0d_jmSX8VW9kj_ykRQIik9ILr9vlT_RHSUvaHRulZBBolSnUdIlhfmFnVyVMWvWZzvD7wme9llYdONbCeyz77w418c-1Fl_EjbY8HIWVwF/s1740/image_2025-02-03_08-40-13.png
នៅរសៀលថ្ងៃទី២ កុម្ភៈ ម្ចាស់បទ «Call Me Papa» បានបង្ហោះសារថា «មិនថាចម្រៀងមិនថាការជួយប្រជាជននឹងរឿងផ្សេងៗទៀត សម័យបំបាក់ទឹកចិត្តអ្នកជួយ លើកទឹកចិត្តអ្នកជេរនឹងច្រៀងជេរទៅវិញ ខ្ញុំមិនយល់ទាល់តែសោះ»។ ការបង្ហាញអារម្មណ៍បែបនេះទំនងជាក្នុងការដែលលោកនិងតារាចម្រៀងផ្សេងទៀតក្នុងទ្រនំតែមួយបានជួបសំណេះសំណាលនិងផ្តល់ភាពសប្បាយរីករាយជាមួយប្រជាកសិករត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនមានការខម្មិនវែកញែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYYAy5NTAPOavjwcNS0Zy-zzclr_qivZoMNF2rCxnaTnIoDhJlDmMduoRsY97O-7-VlUSGQs-QQRZ78Jes6S6-mUXF5WT-Eehh44ZdJY3RtSXWfZkzJy52pWzUUHX0K9q1o5YwXhNWOfL-sciSTK_hkWfYKoWYPk8VVGG8o1wqTbq9xd8QpIMIbm4PPhfz/s1605/image_2025-02-03_08-40-12.png

អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានបង្ហោះសារយ៉ាងវែងអន្លាយពីហ្វេនៗសិល្បៈជំនាន់ក្រោយប្រើពាក្យសម្តីប្រៀបធៀបនិងពាក្យជេរប្រមាថទៅកាន់សិល្បកររៀមច្បងទៅលើបទចម្រៀង Copy ទាំងការពិត copy paste ស្នាដៃ Loop របស់បរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjId8ypADvvy-SJjtdxkw7hXrhR0JXEsBQ7VvBAPDSV_HDl0-kr3h4C7DS91zFRnnOUKY76_7MuR8aA5Gv_pSa0CJse3bLWwm7xh9QcV2nsUi6NxXZltWg8jUcXDERNuXPmCdlg61s_atX0HG9YRDlb4LGANq8vbc7X3D6KnmDSKKsInYuGW9q1BrQ6Tq2o/s1280/image_2025-02-03_08-40-09%20(2).png

នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឧកញ៉ា ខេមរៈ សិរីមន្ត បានរៀបរាប់ថា«រយៈពេល៧ ៨ឆ្នាំចុងក្រោយនេះបងនិងតារាចម្រៀងរាមច្បងលោកគ្រូអ្នកគ្រូផ្នែកចម្រៀងស្ទើរតែទាំងអស់ត្រូវបានក្រុមអ្នកគាំទ្ររបស់ប្អូនៗតារាចម្រៀងជំនាន់ថ្មីតាមជេរប្រមាថមើលងាយរហូតដោយចោទប្រកាន់នឹងប្រៀបធៀបថាពួកបងនិងរៀមច្បងស្ទើរទាំងអស់គ្នាមិនចេះធ្វើអីក្រៅពី copy ចម្រៀងពីប្រទេសគេទាំងក្នុងស្ថានភាពប្រទេសយើងស្ថិតក្នុងការលំបាកនាពេលអតីតកាលហើយក្រុមអ្នកគាំទ្ររបស់ប្អូនៗមានមោទនភាពព្រោះពួកប្អូនៗដោយពួកគាត់គិតថាប្អូនៗជាអ្នកនិពន្ធថ្មី ហើយបងក៏ធ្លាប់មានមោទនភាពប្អូនៗដែរ។ បងក៏បានផលិតចម្រៀងនិពន្ធថ្មីរយៈពេល ៧ឆ្នាំជាប់គ្នាមកនេះ បានខ្ទង់រយបទហើយ តែអ្វីៗបងមិននឹកស្មានថាប្អូនៗCheatបំភាន់សូម្បីតែហ្វេនរបស់ខ្លួនឯងថាខ្លួនជាអ្នកនិពន្ធថ្មីតែឥឡូវនេះគឺបែកធ្លាយអស់ហើយគឺប្អូនៗ copy paste ស្នាដៃ Loop របស់បរទេសដែលជាអ្នកនិពន្ធ ពីប្រទេសគេរហូតដែរសោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxwyKKklRz4EKFZw4AGw_s_N8igFNragOXBcQWNTmyWe-iXMUdb4hQJfilDanMsq6zkv-YjMUIrI6zMROTAc5s_jN7ZZsevhtMw1w97xO26RS2sOLNd0e6a6cxWsP7QP2zVgaeNm-RfKhb15Ilo-7QvZdKZKuvlWFeHz-WsQpQTmsbOw1ABrw47mkG6-_1/s1740/image_2025-02-03_08-40-11.png

លោកបានបន្តទៀតថា « បងសោកស្ដាយចំពោះការមោទនភាពរបស់បងចំពោះប្អូនៗកន្លងមកហើយទទួលរងការប្រមាថពីហ្វេនរបស់ប្អូនៗរហូតមកដែរតែមិននឹកស្មានថាប្អូនៗធ្វើចឹងសោះឈប់បានឈប់ទៅប្អូនៗសម្លាញ់យើងធ្វើបានប៉ុណ្ណាយើងប្រាប់គេត្រង់ៗទៅល្អជាងភាពស្មោះត្រង់គឺល្អបំផុតសម្រាប់យើងទាំងអស់គ្នា»៕

អ្នកគាំទ្រស្លុតចិត្តក្រោយដឹងថាតួអង្គសាន់ឆាយតៃវ៉ាន់ទទួលមរណ.ភាព

0

តារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu ឬសាន់ឆាយ ដែលល្បីល្បាញក្នុងរឿង «Meteor Garden»ឬទស្សនិកជនស្គាល់ថាជារឿង F4 តៃវ៉ាន់ បានទទួលមរណភាពនៅប្រទេសជប៉ុន ដោយសារជំងឺគ្រុនផ្តាសាយ និងរលាកសួត ក្នុងអាយុ ៤៨ឆ្នាំ។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រមានការតក់ស្លុតយ៉ាងខ្លាំងខណៈតារាស្រីរូបនេះបានបាត់មុខជាសាធារណៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk20bvkrTMeni7hu96JVLf_j91MAJ2NkMjJtKfciGKJOqBQR-l2LfZ6Oz5xKwvKds0hnNV8X2qjpCv_KzzidikBI3cv08C0wnFKD1yb2j01T-VQ6nBmifxatTHadiNEU5mEA66p3s0fVDPUX0AEyfjr2ectmBpKGclepD_Tu39ZM4ji_iT-gKT7YIeo-iX/s828/image_2025-02-03_11-08-36.png
នៅថ្ងៃទី ៣ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៏ថា ប្អូនស្រីរបស់តារាសម្ដែងស្រី Barbie Hsu បាននិយាយថាបងស្រីរបស់នាងបានស្លាប់ភ្លាមៗនៅប្រទេសជប៉ុន។ នាងបាននិយាយថា « ក្នុងឱកាសចូលឆ្នាំថ្មីនេះ គ្រួសារយើងបានទៅវិស្សមកាលនៅប្រទេសជប៉ុន។ បងស្រីស្លូតត្រង់របស់ខ្ញុំ មានជំងឺផ្តាសាយ និងរលាកសួត ហើយបានចាកចេញពីពួកយើង។ ជីវិតដែលមើលថែខ្ញុំ និងធ្វើជាដៃគូរបស់ខ្ញុំ ខ្ញុំនឹងដឹងគុណអ្នកជានិច្ច ហើយខ្ញុំនឹងចងចាំអ្នកជានិច្ច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBrIsYRpKPudDQcsHgFnF9-lxfR5aDUweF6GhDda5TeM-6f7y9lSDLbl-QNSqQO0vfIQ6fZu8t6LJnKfLdR1AUioi6q3PJ8mssiY5eGEtxxHQgkYNImD5dYIvH6wYKvpnWgs_4G9wTzLXomG3ggum2j5gANq7hjKvohDjrYDIMkH8cCU77zUOJGXX6BSxv/s1267/image_2025-02-03_11-08-37%20(2).png

សាច់ញាតិរបស់តារាសម្ដែងរូបនេះបានប្រកាសដំណឹងដ៏សោកសៅដល់ទស្សនិកជន។ អ្នកជំនួញ Wang Xiaofei អតីតស្វាមីរបស់នាង បានផ្លាស់ប្តូររូបភាព Profile របស់ខ្លួនជា ពណ៌ខ្មៅ។ នាងត្រូវបានគេឃើញលើកចុងក្រោយប្រហែល ១០ ថ្ងៃមុនក្នុងពិធីមង្គលការកូនស្រីរបស់មិត្តភក្តិ។ នៅពេលនោះ Barbie បានចាប់ដៃជាមួយស្វាមី ដែលជាតារាចម្រៀងកូរ៉េ DJ Koo ហើយបានផឹកស៊ីជាមួយប្អូនស្រីរបស់ខ្លួននិងមិត្តភក្តិមួយចំនួនទៀត។
រយៈពេល២ឆ្នាំមកនេះ តារាសម្ដែងរូបនេះមិនបានបង្ហាញខ្លួនជាសាធារណៈ ឬផ្ដល់បទសម្ភាសន៍ឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibSt-Bt_GnzYfxMZEJH1f_rqO2BZfjexn_YMB0Q3QY5dRcN4qGELr8bSoYGe8981VZ-MdwS2PlYam-5mqUbPi1G5toS1CeQuPI2txTlqTlMSJgVOrb1XpOee4ObJ9uApY_FJ3NPFnROhS6DpYVZlLk9eY1UwcZYrqIAPiVpwlcwgbhrxxCgnq6xt8g5J_N/s850/image_2025-02-03_11-08-36%20(3).pngម្តងម្កាល មិត្តភ័ក្តិបង្ហោះរូបភាពញ៉ាំអាហារជាមួយនាង។ នៅដើមឆ្នាំ ២០២៤ DJ Koo បាននិយាយថា សុខភាពរបស់ សាន់ឆាយ មិនល្អទេលោកមើលថែ និងយកចិត្តប្រពន្ធរបស់ខ្លួន។ នៅចុងបញ្ចប់នៃជីវិតរបស់នាង តារារូបនេះមានជម្លោះជាបន្តបន្ទាប់ជាមួយអតីតស្វាមី Wang Xiaofei និងអតីតម្តាយក្មេក ដែលជាអ្នកជំនួញ។ នាងបានចោទប្រកាន់ Wang Xiaofei ពីបទរំលោភលើកិច្ចព្រមព្រៀងលែងលះ និងមិនបានផ្តល់ការគាំទ្រពេញលេញដូចដែលបានព្រមព្រៀងគ្នា។ តារាស្រីរូបនេះ បានប្តឹងអតីតម្តាយក្មេក ពីបទ «បរិហារកេរ្តិ៍ និងបង្កាច់បង្ខូច» ព្រោះ ធ្លាប់និយាយថានាង «ប្រើសារធាតុហាមឃាត់»។ តារាសម្ដែងរូបនេះត្រូវបានធ្វើតេស្តរកឃើញថាមានសារធាតុញៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAr59UpZlo19kq2uf0GGt6GDnQDwizQZFRjMmeexEoGgBzrw5ovBM7xiAltc-xf4bXYZ5pmhT4uWpVLkrtLuk4zTZVpKDAq7-wxT4RrO7sd6ptFwpOLVcCmzbd8-fcTRuhe_dpk3oB0ojktjvyqqkzFGO-K2HXF1jyqQtefT-gHPKG2JzsXVU2y6Ij5gOO/s1200/image_2025-02-03_11-08-38%20(2).png

Barbie Hsu កើតនៅឆ្នាំ ១៩៧៦ នៅតៃវ៉ាន់ ហើយបានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។ ក្នុងឆ្នាំ ២០០១ នាងមានភាពល្បីល្បាញនៅក្នុងប្រទេសមួយចំនួននៅអាស៊ី តាមរយៈតួនាទីរបស់នាងជា សាន់ឆាយ ។ នៅទសវត្សរ៍ឆ្នាំ ២០០០ Barbie Hsu បានផ្សាយពាណិជ្ជកម្មសម្រាប់ម៉ាកម៉ូត និងគ្រឿងសម្អាងជាច្រើនទោះបីជាកម្ពស់មិនខ្ពស់ខ្លាំង (ប្រហែល១.៦២ ម៉ែត្រ) ប៉ុន្តែនាងនៅតែលេចធ្លោក្នុងពិភពតារា និងមានតម្រូវការខ្ពស់ក្នុងនាមជាតារាម៉ូដែល ដោយសារទឹកមុខភ្លឺថ្លា និងស្នាមញញឹមភ្លឺថ្លារបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf3hgMGQq_FmmgarpJXaNJvSjGcNHSQCUuofKNVN069xAToHTNAlz9rCUZAKAKe8JH8rzpuUB8xsOxjnN1nBNP3z7UzQ7IRUcnydWsK78n7RbJIp2g_mOV3VweTnyRhor6eHrKdCKOSUyM8Ky0r-A4d4uHOKXhplSUt2Ipwyyf490EoRX8ViSjXei1Ulwl/s1200/image_2025-02-03_11-08-38.png

ក្នុងឆ្នាំ ២០១១ នៅកម្រិតកំពូលនៃអាជីពរបស់នាង ក្នុងចំណោមតារាស្រីដែលស្វែងរកច្រើនជាងគេបំផុតនៅក្នុងកម្មវិធីកម្សាន្តរបស់ចិន Barbie Hsu បានរៀបការជាមួយ Wang Xiaofei បន្ទាប់ពីមានទំនាក់ទំនងស្នេហាអស់រយៈពេល៤៩ថ្ងៃ។ ប្តីប្រពន្ធនេះមានកូនពីរនាក់ ស្រីម្នាក់ និងប្រុសម្នាក់។ នៅឆ្នាំ ២០២១ នាងបានប្រកាសពីការលែងលះរបស់នាង។ ប៉ុន្មានខែក្រោយការបែកបាក់ Barbie Hsu បានជួបតារាចម្រៀងកូរ៉េ DJ Koo ហើយបានរៀបការនៅដើមឆ្នាំ ២០២២ ខណៈអ្នកទាំងពីរបានស្គាល់គ្នាតាំងពីឆ្នាំ១៩៩០។ ចាប់តាំងពីរៀបការជាថ្មីតារាស្រីរូបនេះកម្របង្ហាញខ្លួនជាសាធារណៈណាស់៕

ឆ្លើយតបវិញភ្លាមៗ! កាណាដា និងម៉ិកស៊ិកប្រកាសដំឡើងពន្ធទំនិញនាំចូលពីអាមេរិក

0

សារព័ត៌មាន BBC បានរាយការណ៍កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដំឡើងពន្ធទំនិញនាំចូលពីចិន កាណាដា និងម៉ិកស៊ិក ដោយសារប្រទេសទាំង៣នេះ គឺជាគូប្រជែងដ៏ធំបំផុតរបស់អាមេរិក ។ លោកបញ្ជាក់ថា អាមេរិកនឹងដំឡើងពន្ធទំនិញកាណាដា និងម៉ិកស៊ិក ស្មើ២៥% ចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ។ រីឯពន្ធនាំចូលថាមពលពីកាណាដា និងទំនិញចិន គឺអាមេរិកនឹងដំឡើង១០% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZNc3kU2BIGgnX94BubPy0nLDy4cXAKtdGoqGXqTQg-Ax9BklkTNIEqMo1RQgK4sGdu6KRfp5aYDo2Ic0gDpDZEjkwhyphenhyphenfH16fdt2l4rZ-EXGRnPbiI34Pfnv8OjkKG7QPRAb1ujqVcdKbeXIeZYlvyJajMXexF2F2XLn-UWa6f8KhnrV1ll04PmBxYEcoo/s1024/image_2025-02-03_13-25-25.png
លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social ថា ៖ «យើងធ្វើបែបនេះ ដោយសារការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីជនអន្តោប្រវេសន៍ខុសច្បាប់ និងផលប៉ះពាល់ដោយសារថ្នាំញៀនដែលបំផ្លាញជីវិតពលរដ្ឋអាមេរិក» ។ រីឯមន្ត្រីសេតវិមានអាមេរិកបានបង្ហោះសារក្នុងបណ្តាញសង្គម X ថា ៖ «ការដំឡើងពន្ធនេះមានភាពចាំបាច់ ដើម្បីឱ្យចិន កាណាដា និងម៉ិកស៊ិក ទទួលខុសត្រូវចំពោះការប្តេជ្ញាចិត្តទប់ស្កាត់ការហូរចូលថ្នាំញៀនមកអាមេរិក» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK3Jv69ZvqeHYxmdfRqZ4lED6M_NsEQCe_Apmv7oXhavZmJRliwENoBfHph4_54nWOawPUB3SVIkjyiw2MSIBokjK5HurdncYMmUmvn1brJBO2QwtmXr_w0Aj9933JlM8ii-3tD35rj5Jp30_CNb7uWGOpI8doJ2NBGOUv34N_UCAcpJTw8XS9zGSF1APO/s1200/image_2025-02-03_13-25-26.png

ក្រោយពីប្រធានាធិបតីអាមេរិកប្រកាសដំឡើងពន្ធទំនិញ មេដឹកនាំប្រទេសកាណាដា និងម៉ិកស៊ិកលើកឡើងថា ពួកគេនឹងដំឡើងពន្ធទំនិញនាំចូលពីអាមេរិកដូចគ្នា ដើម្បីឆ្លើយតបនឹងគោលនយោបាយដំឡើងពន្ធរបស់លោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4CFxZQLVpDttDilLExD0A3mWgQCtNaJQnMxaUo6NPdlX8I3FApDJc-KtDCRtvggphiKityYCBWiUyJQkb3HfYKu-Fazk3EQWMpoAtV_eZfncZUal9cUfz9VrRzxd3Ts2JnMBOLT6_tYeesoniCE8OYAbH3QBqKAjHj0a0pU9NT38MJuw-7Kit7hswYnV0/s1200/image_2025-02-03_13-25-27.png

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឆ្លើយតបនឹងការលើកឡើងរបស់មន្ត្រីសេតវិមានអាមេរិកថា រដ្ឋាភិបាលម៉ិកស៊ិកមានទំនាក់ទំនងជាមួយក្រុមជួញដូរថ្នាំញៀន លោកស្រីប្រាប់ថា វាជាការចោទប្រកាន់លើម៉ិកស៊ិក ។ លោកស្រីបានអំពាវនាវឱ្យអាមេរិកចាត់វិធានការបន្ថែមទៀតដើម្បីបង្ក្រាបការរត់ពន្ធអាវុធបញ្ជូនទៅឱ្យក្រុមជួញដូរថ្នាំញៀននៅម៉ិកស៊ិក ហើយលោកស្រីរីករាយសហការជាមួយអាមេរិក ពីព្រោះបញ្ហាពុំអាចដោះស្រាយដោយការដំឡើងពន្ធទេ ប៉ុន្តែដោះស្រាយដោយការពិភាក្សាគ្នា ។ ម៉ិកស៊ិកនឹងដំឡើងពន្ធទំនិញអាមេរិកវិញ ប៉ុន្តែលោកស្រីពុំបានបញ្ជាក់ព័ត៌មានលម្អិតទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-JeLCpmOiP1udFptD1mlRlcQBsA-1Jnc-oMo4zt64IcgfJQ2LX-kitcldzzDJHTMaolG9MgUdr_JzDlKAuY_M1YtMYSOWW8HUM39rbSS5lUcUUj4rTwKxfXSZHCAWCyXMvEgWwz27bE6NfQX2gx118ijg-9PNQzo8J6qD57rfFANfbeyXuAwX_bNK9jm5/s1600/image_2025-02-03_13-25-25%20(2).png
ដូចគ្នានេះ ក្រោយពីលោក Trump ប្រកាសដំឡើងពន្ធទំនិញមិនប៉ុន្មានម៉ោង បានធ្វើឱ្យមេដឹកនាំកាណាដាសម្រេចចិត្តដំឡើងពន្ធទំនិញអាមេរិកវិញ ក្នុងជំហ៊ានដំបូង ស្មើ២៥% រួមមាន ៖ ភេសជ្ជៈ, គ្រឿងសម្អាង និងក្រដាស ចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ដូចគ្នា ។ ជំហ៊ានបន្ទាប់ កាណាដានឹងដំឡើងពន្ធទំនិញអាមេរិកថែមទៀត រួមមាន ៖ រថយន្តតូច, រថយន្តដឹកទំនិញ, ដែក និងអាលុយមីញ៉ូម, ផ្លែឈើ និងបន្លែមួយចំនួន, សាច់គោ, សាច់ជ្រូក, ទឹកដោះគោ និងឧបករណ៍អវកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-1xMpjUWls8mJMDQB6xrer2PGAZn3CnBhoCnefBhMFJ4QWA593xsrcQwFmN-J5oqepy2G1CcxoT_0zlXDmcT6XO3k_uqXzKWQr_P-sAcWe15PX1ODlVzdKZ1VclE_duMHLntqTwVXtvT5XTfUnZ_igdtpMeCwULC8ceaQwEX1cMfhPStvU9wEFC5-hVe9/s1920/image_2025-02-03_13-25-24.png

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ថ្លែងថា ៖ «យើងមិនចង់ធ្វើបែបនេះទេ ប៉ុន្តែយើងនឹងពុំព្រមដកថយឡើយដើម្បីការពារពលរដ្ឋកាណាដា ។ រដ្ឋាភិបាលកាណាដានឹងដំឡើងពន្ធទំនិញអាមេរិក ស្មើ២៥% ចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ហើយកាណាដានឹងដំឡើងពន្ធទំនិញអាមេរិកថែមទៀតក្នុងរយៈពេល២១ថ្ងៃខាងមុខ» ៕

ការដោនឡូតកម្មវិធី DeepSeek របស់ចិនវ៉ាដាច់ ChatGPT នៅសហរដ្ឋអាមេរិកពុំគួរឱ្យជឿ

0

សហរដ្ឋអាមេរិក ៖ បច្ចេកវិទ្យា AI បានក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍សម្រាប់បច្ចេកវិទ្យាលើពិភពលោកក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ជាពិសេស ការប្រកួតប្រជែងផ្នែក Generative AI ក្នុងនោះកម្មវិធី ChatGPT ដ៏ល្បីរបស់ក្រុមហ៊ុន OpenAI ទទួលបានការដោនឡូតច្រើនបំផុតក្នុង App Store អាមេរិក ។ ប៉ុន្តែនាពេលថ្មីៗនេះ កម្មវិធី DeepSeek របស់ចិនមានចំនួនដោនឡូតច្រើនបំផុតនៅអាមេរិក និងវ៉ាដាច់ ChatGPT រហូតដល់មានសំណួរ និងការវិភាគពីអនាគត AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtH1AUjfIMI8ODHd2cWglDDBkOco_f84FhMNsYa3vS-8fDfJcSunJJinOHjRJNQ8dTKhY_P1SIa18W_lak-kom4pl6XsXoGZKUPEAH2O8zTiFADIpYtCK7ADTYWgtW9XOvKXjMpbSdgAWz-vjKQGdG9OKxFWkr63qUa5OMvzx8J8QsdiC8TR_F3ELgo8Nz/s1440/image_2025-02-03_11-10-46.png

ក្រុមហ៊ុន DeepSeek បានបង្កើតកម្មវិធី DeepSeek R1 ដែលជាគំរូបច្ចេកវិទ្យា AI ថ្មីមានសមត្ថភាពប្រហាក់ប្រហែលនឹងគូប្រជែងជាច្រើន ដូចជា ៖ កម្មវិធី GPT-4 របស់ OpenAI, កម្មវិធី Llama របស់ Meta និងកម្មវិធី Gemini របស់ Google ប៉ុន្តែការចំណាយសម្រាប់ប្រើប្រាស់កម្មវិធី DeepSeek គឺថោកជាងគូប្រជែងយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqGHdWwckBH0AwdXSliPTmGx7ZrTnQH9YEIVfj_S33JIQE7WNHYrtART-gJVNKESiD-2X5P6bFdQJyQsLmiSPG8Sw6RsZgOdtLbcpUP6Z3e7Ob1fCXVxA2nXN-PSDh6eDoSKq5pNdUxyDENAT52sw6coFNAJyx1-6LwcJPIXv5lYc44vfjPkKbgnoeOOIP/s1100/image_2025-02-03_11-10-47%20(2).png

ក្រុមហ៊ុនបច្ចេកវិទ្យាចិនបានចំណាយប្រាក់វិនិយោគប្រមាណតែ៥លាន៦សែនដុល្លារអាមេរិកប៉ុណ្ណោះដើម្បីបង្កើតគំរូបច្ចេកវិទ្យា AI ខណៈក្រុមហ៊ុនបច្ចេកវិទ្យានៅអាមេរិកបានចំណាយប្រាក់ច្រើនជាងនេះ ។ លើសពីនេះ អាមេរិកបានព្យាយាមកំណត់ការនាំចេញបន្ទះឈីប AI កម្រិតខ្ពស់ទៅប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែក្រុមហ៊ុន DeepSeek នៅតែទទួលបានជោគជ័យក្នុងការបង្កើតម៉ូឌែលតម្លៃទាបសម្រាប់បន្ទះឈីប AI ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga5JnC1z1Wlc2_YopgwzgTiOkBH2SkKBDtBQkPh8R-zzkiC9BTKCmyiTTTeynnLpZt7ouMVjqHjmKrvtGzUE-Buz46fBYjyKOklvglVlAHPIa7HegsPKt6FdkcLpLtiqclLWqfFYsyMldPDPKJTplzMUBchtRvGhfRq0Y31I8xmeKxNLe-HNlPA7ekuPy3/s770/image_2025-02-03_11-10-47.png
លោក Liang Wenfeng សហស្ថាបិកក្រុមហ៊ុន High-Flyer បានបង្កើតក្រុមហ៊ុន DeepSeek កាលពីឆ្នាំ២០២៣ ហើយបច្ចុប្បន្ន ក្រុមហ៊ុនផ្តោតលើការបង្កើតគំរូភាសាធំ Large Language Models (LLM) ឬម៉ូឌែលសម្រាប់បង្ហាត់ AI និងការបង្កើត Artificial General Intelligence (AGI) ដែលមានប្រាជ្ញាស្មើ ឬខ្ពស់ជាងមនុស្ស ។

អ្នកប្រើប្រាស់បាននិយាយពីកម្មវិធី DeepSeek យ៉ាងច្រើននាពេលបច្ចុប្បន្ន ហើយចំនួនការដោនឡូតកម្មវិធី DeepSeek បានបង្ហាញពីការប្រកួតប្រជែងបច្ចេកវិទ្យា AI កម្រិតខ្ពស់ ដើម្បីក្លាយជាក្រុមហ៊ុននាំមុខក្នុងសម័យឌីជីថលលើពិភពលោក ។ កម្មវិធី DeepSeek របស់ចិនទទួលបានជោគជ័យយ៉ាងខ្លាំងកាន់តែធ្វើឱ្យអាមេរិកព្យាយាមរក្សាការមានប្រៀបផ្នែកបច្ចេកវិទ្យាលើសចិន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmgbcV2FBHv1wGLggu_x-r5WPvhb5Z1m5O0q6ytnZQsJP6oj6Fhq900on3_XNe_aXwEJcTlHX9cpaVa9-aPYliSMT5fcC2BRMJC0IA_7od-_7K9zTtnUp0npFpsjFUVIyBAhaA59ejHWYv6VnArlMMWb7OshO5kc6o-rdxqEaVonbKmguxMm55R2lv7Pup/s711/image_2025-02-03_11-10-48.png

ការលេចឡើងនូវកម្មវិធីថ្មីនេះបង្ហាញថា បច្ចេកវិទ្យាបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុននាំមុខផ្នែកបច្ចេកវិទ្យានឹងអាចបំពេញតម្រូវការអ្នកប្រើប្រាស់ដោយការចំណាយប្រាក់តិចជាង ៕

ក្រសួងអប់រំ សម្រេចរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសឡេីងវិញ

0

ក្រសួងអប់រំ យុវជន និងកីឡា សម្រេចរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសឆ្នាំសិក្សា ២០២៤-២០២៥ ឡេីងវិញ ក្រោយប្រកាសផ្អាកកាលពីសប្តាហ៍មុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFtPiVqIJzumkeLwpp2WIYeZraht8yOSb90h948u7KkAM_AcBJERlcR5bzz2wVPK9Cr49W_RAK2V23Fcx-t00-jdpN1oEpga1PxQDohWIKYjZG_6K27sMAAKn_1XeurDPCU4GuVY8ZtmuphsbPt0IEHlFJ0veRYln_SChLFAo9wguy6RY4anF1FTaqeRQG/s1536/image_2025-02-03_10-50-26%20(2).png

តាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ថា៖”នៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំនៃការប្រឡងនៅឆ្នាំសិក្សា ២០២៣-២០២៤។ ក្រសួងនឹងចេញសេចក្តីណែនាំបច្ចេកទេស សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCcn3f7HglUWJVVNw41iIYvCfxdLQvaP8wuw5wS6Tu54kRlUVbHrpRwwWC5jMx9i2tmx7U0LMlLaQuzqF_BRuV3ZKHwbUsgJDljCB_BVgRRKwkzhvj70LP0NHlDqQvEuRq8-OhGCWh9W9h59RiHHsSh82vna0TC0A6LQgdz4bn2LTV8xsptEDZHTO6DLO0/s1024/image_2025-02-03_10-50-26.png
សូមរំលឹកថា កាលពីសប្តាហ៍មុន ក្រសួងអប់រំ បានប្រកាសផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដោយលើកទឹកចិត្តឱ្យរាជធានី-ខេត្ត ធ្វើម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី-ខេត្តដោយខ្លួនឯង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRVWvOmPtltyqWFTWfTdgjjHB-tk_ZpohSjhvKgO-dg6UmXeMau99JX92XQHZ1x0MbrruuV0Kpj8nYjXWjYz_AtHKp4AXi2IeQ-mYPt_a8sDIclxWXPYD7oU2k3LN0cKDdH-u8CVwKfVZfNU_58HsaamBVLZRT6yuaf94rRUyIYnRfVkYixsVnQ3xogHBV/s1024/image_2025-02-03_10-50-30.png

សម្រាប់មូលហេតុដែលផ្អាកការប្រឡង ដោយសារក្រសួងយកពេលទៅផ្តោតលើការងារអាទិភាពក្នុងការលើកកម្ពស់ និងគាំទ្រសាលារៀនឱ្យក្លាយជាសាលាគំរូ សំដៅលើកកម្ពស់គុណភាពអប់រំ និងអនុវត្តជាបន្តបន្ទាប់នូវកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីឱ្យសិស្សានុសិស្សមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាស្របតាមសតវត្សរ៍ទី២១៕

 

 

វិស្វករអាល្លឺម៉ង់បង្កើតកំណត់ត្រាពិភពលោកដោយការរស់នៅក្រោមទឹកសមុទ្ររយៈពេល១២០ថ្ងៃ

0

ប្រទេសប៉ាណាម៉ា ៖ លោក Rudiger Koch អាយុ៥៩ឆ្នាំ ជាវិស្វករអវកាសអាល្លឺម៉ង់ និងជាសហស្ថាបនិកក្រុមហ៊ុនរចនា និងបង្កើតស្ថាបត្យកម្មក្នុងទឹកឈ្មោះ Ocean Builders បានបង្កើតកំណត់ត្រាពិភពលោកថ្មី រហូតដល់មានការទទួលស្គាល់ពី Guinness World Records ក្រោយពីលោកបានរស់នៅក្រោមទឹកសមុទ្ររយៈពេលយូររហូតដល់១២០ថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpRJd3zH9GUb92OI_a0OuefpGj8r6Z0x28g2Gnc3J6lNgPbledQYNQQAg43NHydm_M-gWN7QpL8a6tCbw-zhP8PBdbU7rMbJTlqcIsU9lz_VEV4703thOHvBsY5A0ZvJWihkG5Z9yu1515sOFSUEnasMcCbrsomAB92DmrvB1rhnW8A7kA1a1siyLt_bsc/s770/image_2025-02-03_09-49-48%20(2).png
លោកបានរស់នៅផ្ទះពិសេសមួយក្រោមទឹកសមុទ្រក្នុងឆ្នេរប៉ាណាម៉ា ប្រទេសប៉ាណាម៉ា ស្ថិតនៅភាគខាងត្បូងនៃតំបន់អាមេរិកកណ្តាល អស់រយៈពេលជិត៤ខែ ដោយការសង្កេតមើលត្រី និងជីវិតសត្វក្នុងទឹកជារៀងរាល់ថ្ងៃ ។ ផ្ទះដែលលោករស់នៅនេះ គឺជាគម្រោងផ្ទះនៅកណ្តាលបាតសមុទ្រឈ្មោះថា Seapod សាងសង់ដោយក្រុមហ៊ុន Ocean Builders ហើយមានទីតាំងនៅឆ្ងាយពីឆ្នេរសមុទ្រខាងជើងប្រទេសប៉ាណាម៉ា ដោយចំណាយពេលជិះទូកប្រមាណ១៥នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieWxhGPxHOzimJDuKweA1sGT2G88QWTP4c4DTHjH5gASyEYjK-1IdyNN0nUrATcP3Cn7f8AbACc7UQrNBFLz5pu4f8ulKdC42_LKSITeNrwiDHKRD_tbG_L_MPZAP15ZNbk4yG6Ilr_uQNe8k4rqnr14MoCynQOLX0XHP1cbzteKm_bcRnC5x_KKpf_FP3/s664/image_2025-02-03_09-49-48.png

ផ្ទះនេះចែកចេញជា២ផ្នែក រួមមាន ៖ ផ្នែកខាងលើអណ្តែតពីលើផ្ទៃទឹកសមុទ្រប្រមាណ៣ម៉ែត្រ និងផ្នែកខាងក្រោមលិចក្នុងទឹកសមុទ្រ ដែលលោកធ្វើជាកន្លែងរស់នៅ ។ ផ្នែកខាងក្រោមមានសម្ភារៈប្រើប្រាស់គ្រប់បែបយ៉ាង ដូចជា ៖ គ្រែ បន្ទប់ទឹក ទូរទស្សន៍ កុំព្យូទ័រ អ៊ីនធើរណេត កង់ហាត់ប្រាណ បន្ទះសូឡាផលិតអគ្គិសនី និងម៉ាស៊ីនភ្លើង ។ លោកបានជញ្ជូនអាហារពីផ្នែកខាងលើចុះមកផ្នែកខាងក្រោមតាមរយៈជណ្តើរតូចមួយ ហើយវាជាជណ្តើរសម្រាប់លោកជួបគ្រូពេទ្យផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyvhd2reaMVp7JVq_zEevaz-V9Riig_d9ChUv-TVBsmD8NxIsAMOFEBSz4iVNkyUp_inQpoqyAQjGsPPjtzx_T_w60JmnKVEnD4XeuEMsOXpiPz18YSzXXhZlUHSn9i_VFME_0VJVnjlIvrE9Alp_gZeNTtGMFWNU0zxQM59iL3k7163UOkPw2UusqQUFc/s1200/image_2025-02-03_09-49-49.png

លោកនិយាយមកកាន់សារព័ត៌មាន AFP ថា ៖ «វានឹងផ្លាស់ប្តូរគំនិតរបស់យើងពាក់ព័ន្ធនឹងទីកន្លែងដែលមនុស្សអាចរស់នៅបាន ដោយក្រុមហ៊ុនព្យាយាមពិសោធន៍ឱ្យឃើញថា នៅក្រោមទឹកមានបរិស្ថានសមស្របសម្រាប់ការរស់នៅ ។ វាជាការផ្សងព្រេងដ៏អស្ចារ្យ ភារកិច្ចនេះបានបញ្ចប់ហើយ ខ្ញុំរីករាយណាស់ដែលបានរស់នៅទីនេះ ។ វាមានសភាពស្ងប់ស្ងាត់ ផ្ទៃទឹកសមុទ្រភ្លឺថ្លាពេលផ្ទៃមេឃងងឹត រកអ្វីនិយាយមិនត្រូវទេ គឺលោកអ្នកគួរសាកល្បងដោយខ្លួនឯង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLj-0ezMmxD6PuUSqAIr_-AmNfINwC34sG_XLvQFc4Jgs0hhj6Y4_jB1Eb8CUa1D70nrY7-yqYRTVBBMVrVW8UXOtkoWpHognRiV9Ht2lwdluesq8EBMsPsHCF7MTVFz4AvL-RYQ7y_AhMooLNMlIkZ-jIEMWQxAI2Ck5_9f2XJ6ADEEBrZkSYC00rZV9L/s1020/image_2025-02-03_09-49-48%20(3).png

ក្រៅពីនេះ មានកាមេរ៉ាចំនួន៤គ្រឿងសម្រាប់ថតការរស់នៅប្រចាំថ្ងៃ និងត្រួតពិនិត្យសុខភាពផ្លូវចិត្តរបស់លោក ព្រមទាំងមានភស្តុតាងបញ្ជាក់ថា លោកពុំធ្លាប់ឡើងមកផ្នែកខាងលើផ្ទៃសមុទ្រឡើយ ក្នុងរយៈពេល១២០ថ្ងៃនេះ ។ លោក Rudiger Koch បានឈ្នះកំណត់ត្រាពិភពលោកលើកមុនជារបស់លោក Joseph Dituri ជនជាតិអាមេរិក ក្រោយពីលោករស់នៅផ្ទះក្រោមទឹកសមុទ្រក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក រយៈពេល១០០ថ្ងៃ ៕

ក្រសួង ពិចាណារសាងសង់ផ្លូវជាតិទៅ “តំបន់កន្ទុយនាគ”

0

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំ ពិនិត្យមើលលទ្ធភាពសាងសង់ខ្សែផ្លូវជាតិលេខ ៧៨-៥ (ក្រុងបានលុង-កន្ទុយនាគ) ដែលជាគម្រោងអាទិភាពមួយរបស់រដ្ឋាភិបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKiaZNlViE2OW105ix3QVcEUFxpp-DW3VCIKHjSWd3Xq4vYZGtz9wkoWZdjYaije_CiD6pKEqk0Ujj8xSnExbL2PTliVfdi4tSOn0ud2URKa4q-iNvgzs950ecw5ZHOlhbfmcsD2-8vW7vmj0h6o8uVqm_yCKR99pfkJCTlp6gcSh_rtThlCQtwRhQnOgL/s1280/image_2025-02-03_09-43-27.png

គម្រោងនេះ នឹងភ្ជាប់ខ្សែផ្លូវជាតិលេខ ៧៨-៥ ពីក្រុងបានលុងទៅតំបន់កន្ទុយនាគព្រំប្រទល់ ៣ ប្រទេស (កម្ពុជា-ឡាវ-វៀតណាម) និងខ្សែផ្លូវអាទិភាពមួយចំនួនទៀតក្នុងខេត្តភូមិភាគឦសាន ដើម្បីជំរុញការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ក្នុងគោលដៅជំរុញកំណើតសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍ និងកសិឧស្សាហកម្មជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5rYjN_vl7snzcPz3es9VcXeIxeqyH3ylOg7dGi3hEH_8RtBNsCfEbnrxzH4KigN79WMRmGhAhgNmBD7xTMTau9Edyd2L8MtI1S2GpHwSEW6KATNI8ZN_bOi6oBC9iA0IQRqmiNtCaYAhGaUKRi4f0knjZ5SyuDHR9FAW93aeDKoG6nYEJNV0N0UOGsIf-/s1280/image_2025-02-03_09-43-28.png

ផ្លូវនេះសរុបមានប្រវែង ១៩១ គីឡូម៉ែត្រ ចែកចេញជា ៣ កំណាត់ ដោយ៖
ទីមួយពីក្រុងបានលុងទៅភូមិតងណងលិមានប្រវែង ២១.៩៥គីឡូម៉ែត្រ
ទីពីរពីភូមិតងណងលិទៅដល់ស្រុកតាវែងជាផ្លូវល្បាយថ្មដែលមានប្រវែង ២៥.៩គីឡូម៉ែត្រ
ទី ៣ ពីស្រុកតាវែងរហូតទៅដល់តំបន់កន្ទុយនាគមានប្រវែង ១៤៣.៩៦គីឡូម៉ែត្រhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgNMt2tiidpwumuuH-hVK03FJngbJcpVdxgyNlTvT7yPEIQTFlMhM8N3v3o6-08WuxATeaUVqgQLD0C1n26Siwp89mAWx-aghlUY9ZJTO1AEMw8noXjwqu-wznSTjFNZdO1z5SsWB7fiP4xkCPCDdVzrRfY3mKBSJWMwE7zyt4121KX3bwt1h57INLI6sX/s990/image_2025-02-03_09-43-26%20(2).png

គួរបញ្ជាក់ថា តំបន់កន្ទុយនេះ ជាចំណុចប្រសព្វរវាងប្រទេស៣ (កម្ពុជា-ឡាវ-វៀតណាម)។ បច្ចុប្បន្ន ដើម្បីទៅកម្សាន្តនៅតំបន់នោះ តម្រូវឱ្យធ្វើដំណើរតាមស្រុកតាវែង ឆ្លងចូលប្រទេសវៀតណាម៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCa_uDSpwmbfMGKsxnHb0JFqBE884yg6guTq4mLllVjjmUsfrP2iGZmRaXDiobYNl9oZvwMcJVYkdaHB7XxLQP-seEQBak_TQ-C4yVpq4oVhbbbgqPEWrujToxiub8MVgr0IUrRl48NuFpiPTLyF-lqmzdxEyL70LU3YpVBj3WAWmOfpZ5X9Ief5Ogvemu/s900/image_2025-02-03_09-43-34.png
 

ចិនទទួលបានជោគជ័យក្នុងការសាកល្បងឆ្កែយន្តនៅកន្លែងត្រជាក់បំផុត

0

្រទេសចិន ៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន South China Morning Post រាយការណ៍ថា ប្រទេសចិនទទួលបានជោគជ័យក្នុងការសាកល្បងឆ្កែយន្ត (Robot Dog) នៅកន្លែងត្រជាក់បំផុត គឺទ្វីបអង់តាកទិកដែលមានសីតុណ្ហភាពទាបរហូតដល់ -៤០អង្សាសេ ។ ក្រុមអ្នកសាកល្បងបានយកកៅស៊ូមករុំជើងឆ្កែយន្តដើម្បីការពារកុំឱ្យវារអិលពេលដើរលើទឹកកក ហើយពួកគេបានសាកល្បងឱ្យវាលើកវត្ថុមានទម្ងន់រហូតដល់១០០គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8hUF5RmBsKkjtcHaBye_MYhAHYXZXY-1mPxS0UMyYj9uIF-lk6p9BmqhpdUu3mtSOCBZ4OyjkYyL3aVAZFU0HGT-mrkNGmtsjTU_KFMX4bKmUHry9tetcLHE3o2PGL2CX2SrQmZhEo0q-TkZR8N31F8KWfIlZtZ3OyT7E68BFw2-9Gs5a_DrTa7oRL8VF/s800/image_2025-02-03_09-03-08%20(2).png

ភាពជោគជ័យនេះនឹងធ្វើឱ្យប្រទេសចិនអាចប្រើប្រាស់ឆ្កែយន្តសម្រាប់ការស្រាវជ្រាវនៅទ្វីបអង់តាកទិកយ៉ាងមានប្រសិទ្ធភាព ព្រមទាំងប្រើប្រាស់ទិន្នន័យស្រាវជ្រាវសម្រាប់ឱ្យឆ្កែយន្តអភិវឌ្ឍន៍សមត្ថភាពបំពេញភារកិច្ចនៅកន្លែងស្មុគស្មាញ និងការងារចម្រុះ នាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzjRirY7SH-pgCvIP-ePIoma_idyaG5x9WO2vsarH5zXRSBX7CrwpVu8gX4-mR9IkWM9D6Vgv1_uyqI-epL-Ub2FhWJNVVa4ygF4jt4YUvjoPWDQ4EUM0kz9CKA36raCYEKBKOS81dDylfRqQdxvBBkVQlWE78ZxJxi0NrkFTeEUPASG4_9A7Dd5_vHLnQ/s1078/image_2025-02-03_09-03-08%20(3).png
ឆ្កែយន្តនេះមានជើងចំនួន៦ ដែលផលិតដោយសាកលវិទ្យាល័យ Shanghai Jiao Tong សហការជាមួយក្រុមហ៊ុន Lenovo ក្នុងគោលបំណងសម្រាប់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ, ត្រួតពិនិត្យកន្លែងគ្រោះថ្នាក់ និងថែទាំមនុស្សចាស់ ។ ឆ្កែយន្តត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ និងបច្ចេកវិទ្យា AI ដើម្បីអាចប្រើប្រាស់បានច្រើនមុខងារ ។

ក្រុមអ្នកសាកល្បងបានយកឆ្កែយន្តទៅធ្វើតេស្តនៅកន្លែងស្រាវជ្រាវក្នុងតំបន់អង់តាកទិក Zhongshan ហើយក្រោយការធ្វើតេស្តឃើញថា វាអាចធ្វើការរហូតដល់ជាង៤ម៉ោងក្នុងសីតុណ្ហភាពទាបខ្លាំង ស្មើនឹង-៤០អង្សាសេ ។ វាថែមទាំងអាចត្រួតពិនិត្យស្នាមប្រេះទឹកកក និងបញ្ជូនឧបករណ៍ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh08iiO-hmTX-aFPIhWQbIGmeCd0QhQ12YVgYnuIxU-pVlEcYOVn1VxPU8sNvlsL8NMvXVz4tmcVLe5OqiqLY4uq9F86wAMx893labkdOnYs97k_ikz6uqIx_Z6tcdOcu5LsF9l7_r6IXiufHlSu-07j3yn6zY0M-Zz82_7Ne5AfE8PyZjjIviszB3xt7TO/s700/image_2025-02-03_09-03-08.png

ក្រោយការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រឃើញថា ប្រទេសចិននឹងអាចប្រើប្រាស់ឆ្កែយន្តនេះសម្រាប់ការត្រួតពិនិត្យក្នុងរោងចក្រថាមពល ដោយសារវាអាចដើរនៅកន្លែងលំបាក ឬកន្លែងគ្រោះថ្នាក់ផ្សេងៗ ។ លើសពីនេះ ការប្រើប្រាស់បច្ចេកវិទ្យា AI បានជួយបង្កើនសមត្ថភាពឆ្កែយន្តអាចថែទាំមនុស្សចាស់ទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRBFnZv2pCylTawoJ401elL5D6VmlHJeMPOhmBJEDeoeDUZVP8FizI7EKGPqPrcFX2PgT5HU6H_L1uhZMy_dsozaIHSO3vrJRWY-yeF3WUOz8eBvUcCvb5LDbN84UPFDL-7J2jtZFceJhteZIwuMQaTaIHng2uKZQYfTwNrx5FPryKcvSCViZOtTSIGmAU/s1024/image_2025-02-03_09-03-09.png

ចំណុចសំខាន់បំផុតក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI ជាមួយឆ្កែយន្តជើង៦ គឺការមានគំរូសំឡេងខ្នាតធំ, ការចងចាំបរិយាកាសនៅជុំវិញដើម្បីអភិវឌ្ឍន៍សមត្ថភាពមើលឃើញ និងការយល់ដឹងពីកាយវិការរបស់មនុស្ស ។ ឆ្កែយន្តអាចធ្វើជាមិត្តភក្តិរបស់មនុស្ស និងជួយមនុស្សចាស់ ដូចជា ៖ ប្រាប់ផ្លូវ ឬទំនាក់ទំនងជាមួយអាជ្ញាធរករណីមានអាសន្នកើតឡើង ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញផ្នែកវិស្វកម្មមេកានិកនៃសាកលវិទ្យាល័យ Shanghai Jiao Tong ៕