សារព័ត៌មាន BBC បានរាយការណ៍កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដំឡើងពន្ធទំនិញនាំចូលពីចិន កាណាដា និងម៉ិកស៊ិក ដោយសារប្រទេសទាំង៣នេះ គឺជាគូប្រជែងដ៏ធំបំផុតរបស់អាមេរិក ។ លោកបញ្ជាក់ថា អាមេរិកនឹងដំឡើងពន្ធទំនិញកាណាដា និងម៉ិកស៊ិក ស្មើ២៥% ចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ។ រីឯពន្ធនាំចូលថាមពលពីកាណាដា និងទំនិញចិន គឺអាមេរិកនឹងដំឡើង១០% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZNc3kU2BIGgnX94BubPy0nLDy4cXAKtdGoqGXqTQg-Ax9BklkTNIEqMo1RQgK4sGdu6KRfp5aYDo2Ic0gDpDZEjkwhyphenhyphenfH16fdt2l4rZ-EXGRnPbiI34Pfnv8OjkKG7QPRAb1ujqVcdKbeXIeZYlvyJajMXexF2F2XLn-UWa6f8KhnrV1ll04PmBxYEcoo/s1024/image_2025-02-03_13-25-25.png
លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social ថា ៖ «យើងធ្វើបែបនេះ ដោយសារការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីជនអន្តោប្រវេសន៍ខុសច្បាប់ និងផលប៉ះពាល់ដោយសារថ្នាំញៀនដែលបំផ្លាញជីវិតពលរដ្ឋអាមេរិក» ។ រីឯមន្ត្រីសេតវិមានអាមេរិកបានបង្ហោះសារក្នុងបណ្តាញសង្គម X ថា ៖ «ការដំឡើងពន្ធនេះមានភាពចាំបាច់ ដើម្បីឱ្យចិន កាណាដា និងម៉ិកស៊ិក ទទួលខុសត្រូវចំពោះការប្តេជ្ញាចិត្តទប់ស្កាត់ការហូរចូលថ្នាំញៀនមកអាមេរិក» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK3Jv69ZvqeHYxmdfRqZ4lED6M_NsEQCe_Apmv7oXhavZmJRliwENoBfHph4_54nWOawPUB3SVIkjyiw2MSIBokjK5HurdncYMmUmvn1brJBO2QwtmXr_w0Aj9933JlM8ii-3tD35rj5Jp30_CNb7uWGOpI8doJ2NBGOUv34N_UCAcpJTw8XS9zGSF1APO/s1200/image_2025-02-03_13-25-26.png

ក្រោយពីប្រធានាធិបតីអាមេរិកប្រកាសដំឡើងពន្ធទំនិញ មេដឹកនាំប្រទេសកាណាដា និងម៉ិកស៊ិកលើកឡើងថា ពួកគេនឹងដំឡើងពន្ធទំនិញនាំចូលពីអាមេរិកដូចគ្នា ដើម្បីឆ្លើយតបនឹងគោលនយោបាយដំឡើងពន្ធរបស់លោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4CFxZQLVpDttDilLExD0A3mWgQCtNaJQnMxaUo6NPdlX8I3FApDJc-KtDCRtvggphiKityYCBWiUyJQkb3HfYKu-Fazk3EQWMpoAtV_eZfncZUal9cUfz9VrRzxd3Ts2JnMBOLT6_tYeesoniCE8OYAbH3QBqKAjHj0a0pU9NT38MJuw-7Kit7hswYnV0/s1200/image_2025-02-03_13-25-27.png

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឆ្លើយតបនឹងការលើកឡើងរបស់មន្ត្រីសេតវិមានអាមេរិកថា រដ្ឋាភិបាលម៉ិកស៊ិកមានទំនាក់ទំនងជាមួយក្រុមជួញដូរថ្នាំញៀន លោកស្រីប្រាប់ថា វាជាការចោទប្រកាន់លើម៉ិកស៊ិក ។ លោកស្រីបានអំពាវនាវឱ្យអាមេរិកចាត់វិធានការបន្ថែមទៀតដើម្បីបង្ក្រាបការរត់ពន្ធអាវុធបញ្ជូនទៅឱ្យក្រុមជួញដូរថ្នាំញៀននៅម៉ិកស៊ិក ហើយលោកស្រីរីករាយសហការជាមួយអាមេរិក ពីព្រោះបញ្ហាពុំអាចដោះស្រាយដោយការដំឡើងពន្ធទេ ប៉ុន្តែដោះស្រាយដោយការពិភាក្សាគ្នា ។ ម៉ិកស៊ិកនឹងដំឡើងពន្ធទំនិញអាមេរិកវិញ ប៉ុន្តែលោកស្រីពុំបានបញ្ជាក់ព័ត៌មានលម្អិតទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-JeLCpmOiP1udFptD1mlRlcQBsA-1Jnc-oMo4zt64IcgfJQ2LX-kitcldzzDJHTMaolG9MgUdr_JzDlKAuY_M1YtMYSOWW8HUM39rbSS5lUcUUj4rTwKxfXSZHCAWCyXMvEgWwz27bE6NfQX2gx118ijg-9PNQzo8J6qD57rfFANfbeyXuAwX_bNK9jm5/s1600/image_2025-02-03_13-25-25%20(2).png
ដូចគ្នានេះ ក្រោយពីលោក Trump ប្រកាសដំឡើងពន្ធទំនិញមិនប៉ុន្មានម៉ោង បានធ្វើឱ្យមេដឹកនាំកាណាដាសម្រេចចិត្តដំឡើងពន្ធទំនិញអាមេរិកវិញ ក្នុងជំហ៊ានដំបូង ស្មើ២៥% រួមមាន ៖ ភេសជ្ជៈ, គ្រឿងសម្អាង និងក្រដាស ចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ដូចគ្នា ។ ជំហ៊ានបន្ទាប់ កាណាដានឹងដំឡើងពន្ធទំនិញអាមេរិកថែមទៀត រួមមាន ៖ រថយន្តតូច, រថយន្តដឹកទំនិញ, ដែក និងអាលុយមីញ៉ូម, ផ្លែឈើ និងបន្លែមួយចំនួន, សាច់គោ, សាច់ជ្រូក, ទឹកដោះគោ និងឧបករណ៍អវកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-1xMpjUWls8mJMDQB6xrer2PGAZn3CnBhoCnefBhMFJ4QWA593xsrcQwFmN-J5oqepy2G1CcxoT_0zlXDmcT6XO3k_uqXzKWQr_P-sAcWe15PX1ODlVzdKZ1VclE_duMHLntqTwVXtvT5XTfUnZ_igdtpMeCwULC8ceaQwEX1cMfhPStvU9wEFC5-hVe9/s1920/image_2025-02-03_13-25-24.png

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ថ្លែងថា ៖ «យើងមិនចង់ធ្វើបែបនេះទេ ប៉ុន្តែយើងនឹងពុំព្រមដកថយឡើយដើម្បីការពារពលរដ្ឋកាណាដា ។ រដ្ឋាភិបាលកាណាដានឹងដំឡើងពន្ធទំនិញអាមេរិក ស្មើ២៥% ចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ហើយកាណាដានឹងដំឡើងពន្ធទំនិញអាមេរិកថែមទៀតក្នុងរយៈពេល២១ថ្ងៃខាងមុខ» ៕