សហរដ្ឋអាមេរិក ៖ បច្ចេកវិទ្យា AI បានក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍សម្រាប់បច្ចេកវិទ្យាលើពិភពលោកក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ជាពិសេស ការប្រកួតប្រជែងផ្នែក Generative AI ក្នុងនោះកម្មវិធី ChatGPT ដ៏ល្បីរបស់ក្រុមហ៊ុន OpenAI ទទួលបានការដោនឡូតច្រើនបំផុតក្នុង App Store អាមេរិក ។ ប៉ុន្តែនាពេលថ្មីៗនេះ កម្មវិធី DeepSeek របស់ចិនមានចំនួនដោនឡូតច្រើនបំផុតនៅអាមេរិក និងវ៉ាដាច់ ChatGPT រហូតដល់មានសំណួរ និងការវិភាគពីអនាគត AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtH1AUjfIMI8ODHd2cWglDDBkOco_f84FhMNsYa3vS-8fDfJcSunJJinOHjRJNQ8dTKhY_P1SIa18W_lak-kom4pl6XsXoGZKUPEAH2O8zTiFADIpYtCK7ADTYWgtW9XOvKXjMpbSdgAWz-vjKQGdG9OKxFWkr63qUa5OMvzx8J8QsdiC8TR_F3ELgo8Nz/s1440/image_2025-02-03_11-10-46.png

ក្រុមហ៊ុន DeepSeek បានបង្កើតកម្មវិធី DeepSeek R1 ដែលជាគំរូបច្ចេកវិទ្យា AI ថ្មីមានសមត្ថភាពប្រហាក់ប្រហែលនឹងគូប្រជែងជាច្រើន ដូចជា ៖ កម្មវិធី GPT-4 របស់ OpenAI, កម្មវិធី Llama របស់ Meta និងកម្មវិធី Gemini របស់ Google ប៉ុន្តែការចំណាយសម្រាប់ប្រើប្រាស់កម្មវិធី DeepSeek គឺថោកជាងគូប្រជែងយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqGHdWwckBH0AwdXSliPTmGx7ZrTnQH9YEIVfj_S33JIQE7WNHYrtART-gJVNKESiD-2X5P6bFdQJyQsLmiSPG8Sw6RsZgOdtLbcpUP6Z3e7Ob1fCXVxA2nXN-PSDh6eDoSKq5pNdUxyDENAT52sw6coFNAJyx1-6LwcJPIXv5lYc44vfjPkKbgnoeOOIP/s1100/image_2025-02-03_11-10-47%20(2).png

ក្រុមហ៊ុនបច្ចេកវិទ្យាចិនបានចំណាយប្រាក់វិនិយោគប្រមាណតែ៥លាន៦សែនដុល្លារអាមេរិកប៉ុណ្ណោះដើម្បីបង្កើតគំរូបច្ចេកវិទ្យា AI ខណៈក្រុមហ៊ុនបច្ចេកវិទ្យានៅអាមេរិកបានចំណាយប្រាក់ច្រើនជាងនេះ ។ លើសពីនេះ អាមេរិកបានព្យាយាមកំណត់ការនាំចេញបន្ទះឈីប AI កម្រិតខ្ពស់ទៅប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែក្រុមហ៊ុន DeepSeek នៅតែទទួលបានជោគជ័យក្នុងការបង្កើតម៉ូឌែលតម្លៃទាបសម្រាប់បន្ទះឈីប AI ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga5JnC1z1Wlc2_YopgwzgTiOkBH2SkKBDtBQkPh8R-zzkiC9BTKCmyiTTTeynnLpZt7ouMVjqHjmKrvtGzUE-Buz46fBYjyKOklvglVlAHPIa7HegsPKt6FdkcLpLtiqclLWqfFYsyMldPDPKJTplzMUBchtRvGhfRq0Y31I8xmeKxNLe-HNlPA7ekuPy3/s770/image_2025-02-03_11-10-47.png
លោក Liang Wenfeng សហស្ថាបិកក្រុមហ៊ុន High-Flyer បានបង្កើតក្រុមហ៊ុន DeepSeek កាលពីឆ្នាំ២០២៣ ហើយបច្ចុប្បន្ន ក្រុមហ៊ុនផ្តោតលើការបង្កើតគំរូភាសាធំ Large Language Models (LLM) ឬម៉ូឌែលសម្រាប់បង្ហាត់ AI និងការបង្កើត Artificial General Intelligence (AGI) ដែលមានប្រាជ្ញាស្មើ ឬខ្ពស់ជាងមនុស្ស ។

អ្នកប្រើប្រាស់បាននិយាយពីកម្មវិធី DeepSeek យ៉ាងច្រើននាពេលបច្ចុប្បន្ន ហើយចំនួនការដោនឡូតកម្មវិធី DeepSeek បានបង្ហាញពីការប្រកួតប្រជែងបច្ចេកវិទ្យា AI កម្រិតខ្ពស់ ដើម្បីក្លាយជាក្រុមហ៊ុននាំមុខក្នុងសម័យឌីជីថលលើពិភពលោក ។ កម្មវិធី DeepSeek របស់ចិនទទួលបានជោគជ័យយ៉ាងខ្លាំងកាន់តែធ្វើឱ្យអាមេរិកព្យាយាមរក្សាការមានប្រៀបផ្នែកបច្ចេកវិទ្យាលើសចិន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmgbcV2FBHv1wGLggu_x-r5WPvhb5Z1m5O0q6ytnZQsJP6oj6Fhq900on3_XNe_aXwEJcTlHX9cpaVa9-aPYliSMT5fcC2BRMJC0IA_7od-_7K9zTtnUp0npFpsjFUVIyBAhaA59ejHWYv6VnArlMMWb7OshO5kc6o-rdxqEaVonbKmguxMm55R2lv7Pup/s711/image_2025-02-03_11-10-48.png

ការលេចឡើងនូវកម្មវិធីថ្មីនេះបង្ហាញថា បច្ចេកវិទ្យាបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុននាំមុខផ្នែកបច្ចេកវិទ្យានឹងអាចបំពេញតម្រូវការអ្នកប្រើប្រាស់ដោយការចំណាយប្រាក់តិចជាង ៕