ប្រព័ន្ធផ្សព្វផ្សាយចិន Sina បានរាយការណ៍ថា ថ្មីៗនេះ Dilraba Dilmurat មិនបានចូលរួមក្នុងព្រឹត្តិការណ៍ចុងឆ្នាំនៃវេទិកាភាពយន្ត ប៉ុន្តែបានប្រឹងប្រែងយ៉ាងខ្លាំងលើការថតក្នុងរឿង «Love Beyond the Grave» ។ តារាស្រីរូបនេះប្រញាប់ប្រញាល់បញ្ចប់ការថតឈុតចុងក្រោយ។
យោងតាម Sina ខ្សែភាពយន្តខាងលើនេះគឺជាគម្រោងដ៏សំខាន់មួយនៅក្នុងអាជីពរបស់ Dilraba Dilmurat ។ ម្យ៉ាងវិញទៀត ភាពយន្តបែបមនោសញ្ចេតនាបែបប្រវត្តិសាស្ត្រគឺជាប្រភេទដែលទាក់ទាញអ្នកទស្សនាក្នុងប្រទេសចិនបានយ៉ាងងាយ ខណៈតារាល្បីៗជាច្រើសុទ្ធតែទទួលបានភាពល្បីល្បាញដោយសារខ្សែភាពយន្តប្រភេទនេះ។.png)
Dilmurat ដើរតួជាស្តេចបិសាចដោយទស្សនិកជនរំពឹងថានឹងមានរូបរាងថ្មីពីតារាស្រីរូបនេះ។ ប៉ុន្តែជាលើកដំបូងដែលបង្ហាញតួអង្គនោះ ទស្សនិកជនមួយចំនួនមានការខកចិត្តនៅពេលដែល Dilraba Dilmurat ស្លៀកឈុតពណ៌ខ្មៅរហូតមានការផ្លាស់ប្តូរទៅជាសម្លៀកបំពាក់ពណ៌ខៀវ រួមផ្សំជាមួយនឹងគ្រឿងអលង្ការ។ ថ្វីដ្បិតតែក្រុមផលិតភាពយន្តបានប្រើប្រាស់គ្រឿងសម្ភារៈថ្លៃៗជាច្រើនក៏ដោយ ក៏វានៅតែមិនធ្វើឱ្យអ្នកគាំទ្រពេញចិត្តឡើយ។ ទស្សនិកជនមួយចំនួនក៏បានបញ្ចេញមតិថា គ្រឿងអលង្ការបស់ក្រុមការងារភាពយន្ត ខ្វះភាពស៊ីវីល័យ។
អ្នកគាំទ្ររបស់ Dilraba Dilmurat បានថតវីដេអូនៅកន្លែងកើតហេតុ ហើយបញ្ជាក់ថា តារាស្រីរូបនេះបានសុំឱ្យបុគ្គលិកផាត់មុខកាត់បន្ថយពណ៌បបូរមាត់របស់នាងពីរដង ប៉ុន្តែមិនមានការឆ្លើយតប។ មុខដែលខាងក្រុមការងារតុបតែង ត្រូវបានគេចាត់ទុកថាមិនស័ក្តិសមសម្រាប់រឿងភាគ។ អ្នកគាំទ្រជាង ៥ម៉ឺននាក់ របស់តារាស្រីរូបនេះបានតវ៉ាយ៉ាងខ្លាំងនៅពេលដែលក្រុមការងារភាពយន្តបានប្រព្រឹត្តចំពោះអាយដលរបស់ពួកគេយ៉ាងត្រជាក់ ដោយស្លៀកពាក់ច្រើនពេក និងមិនស្អាតខ្លាំង។ «Love Beyond the Grave» សម្រិតសម្រាំងពីប្រលោមលោក ដោយខ្លឹមសារនៃខ្សែភាពយន្តនេះនឹងនិយាយអំពីស្នេហារវាងស្តេចបិសាចស្រីនិងមេទ័ពវ័យក្មេងដែលសម្តែងដោយតារាប្រុស Chen feiyu ។
Dilraba Dilmurat បានចូលរួមសម្តែងតាមរយៈខ្សែភាពយន្តជាច្រើនដែលធ្វើឱ្យនាងក្លាយជាតារាស្រីវ័យក្មេងដ៏លេចធ្លោ និងជាទីពេញចិត្តនៅអាស៊ី។ ភាពស្រស់ស្អាតល្អឥតខ្ចោះគឺជាអត្ថប្រយោជន៍សម្រាប់នាង ។ ដូច្នេះហើយ ក្រៅពីអាជីពជាតារាសម្ដែង តារាស្រីវ័យ៣២ឆ្នាំរូបក៏សកម្មក្នុងវិស័យម៉ូត និងព្រឹត្តិការណ៍នានាក្នុងឧស្សាហកម្មកម្សាន្តចិនបច្ចុប្បន្នផងដែរ។នាងតែងតែស្ថិតក្នុងបញ្ជីសម្រស់កំពូលនៅក្នុងឧស្សាហកម្មកម្សាន្តចិន ហើយជាតារាដែលចាប់អារម្មណ៍បំផុតនៅក្នុងសហគមន៍អនឡាញក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះ៕










