ប្រទេសប៉ាណាម៉ា ៖ លោក Rudiger Koch អាយុ៥៩ឆ្នាំ ជាវិស្វករអវកាសអាល្លឺម៉ង់ និងជាសហស្ថាបនិកក្រុមហ៊ុនរចនា និងបង្កើតស្ថាបត្យកម្មក្នុងទឹកឈ្មោះ Ocean Builders បានបង្កើតកំណត់ត្រាពិភពលោកថ្មី រហូតដល់មានការទទួលស្គាល់ពី Guinness World Records ក្រោយពីលោកបានរស់នៅក្រោមទឹកសមុទ្ររយៈពេលយូររហូតដល់១២០ថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpRJd3zH9GUb92OI_a0OuefpGj8r6Z0x28g2Gnc3J6lNgPbledQYNQQAg43NHydm_M-gWN7QpL8a6tCbw-zhP8PBdbU7rMbJTlqcIsU9lz_VEV4703thOHvBsY5A0ZvJWihkG5Z9yu1515sOFSUEnasMcCbrsomAB92DmrvB1rhnW8A7kA1a1siyLt_bsc/s770/image_2025-02-03_09-49-48%20(2).png
លោកបានរស់នៅផ្ទះពិសេសមួយក្រោមទឹកសមុទ្រក្នុងឆ្នេរប៉ាណាម៉ា ប្រទេសប៉ាណាម៉ា ស្ថិតនៅភាគខាងត្បូងនៃតំបន់អាមេរិកកណ្តាល អស់រយៈពេលជិត៤ខែ ដោយការសង្កេតមើលត្រី និងជីវិតសត្វក្នុងទឹកជារៀងរាល់ថ្ងៃ ។ ផ្ទះដែលលោករស់នៅនេះ គឺជាគម្រោងផ្ទះនៅកណ្តាលបាតសមុទ្រឈ្មោះថា Seapod សាងសង់ដោយក្រុមហ៊ុន Ocean Builders ហើយមានទីតាំងនៅឆ្ងាយពីឆ្នេរសមុទ្រខាងជើងប្រទេសប៉ាណាម៉ា ដោយចំណាយពេលជិះទូកប្រមាណ១៥នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieWxhGPxHOzimJDuKweA1sGT2G88QWTP4c4DTHjH5gASyEYjK-1IdyNN0nUrATcP3Cn7f8AbACc7UQrNBFLz5pu4f8ulKdC42_LKSITeNrwiDHKRD_tbG_L_MPZAP15ZNbk4yG6Ilr_uQNe8k4rqnr14MoCynQOLX0XHP1cbzteKm_bcRnC5x_KKpf_FP3/s664/image_2025-02-03_09-49-48.png

ផ្ទះនេះចែកចេញជា២ផ្នែក រួមមាន ៖ ផ្នែកខាងលើអណ្តែតពីលើផ្ទៃទឹកសមុទ្រប្រមាណ៣ម៉ែត្រ និងផ្នែកខាងក្រោមលិចក្នុងទឹកសមុទ្រ ដែលលោកធ្វើជាកន្លែងរស់នៅ ។ ផ្នែកខាងក្រោមមានសម្ភារៈប្រើប្រាស់គ្រប់បែបយ៉ាង ដូចជា ៖ គ្រែ បន្ទប់ទឹក ទូរទស្សន៍ កុំព្យូទ័រ អ៊ីនធើរណេត កង់ហាត់ប្រាណ បន្ទះសូឡាផលិតអគ្គិសនី និងម៉ាស៊ីនភ្លើង ។ លោកបានជញ្ជូនអាហារពីផ្នែកខាងលើចុះមកផ្នែកខាងក្រោមតាមរយៈជណ្តើរតូចមួយ ហើយវាជាជណ្តើរសម្រាប់លោកជួបគ្រូពេទ្យផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyvhd2reaMVp7JVq_zEevaz-V9Riig_d9ChUv-TVBsmD8NxIsAMOFEBSz4iVNkyUp_inQpoqyAQjGsPPjtzx_T_w60JmnKVEnD4XeuEMsOXpiPz18YSzXXhZlUHSn9i_VFME_0VJVnjlIvrE9Alp_gZeNTtGMFWNU0zxQM59iL3k7163UOkPw2UusqQUFc/s1200/image_2025-02-03_09-49-49.png

លោកនិយាយមកកាន់សារព័ត៌មាន AFP ថា ៖ «វានឹងផ្លាស់ប្តូរគំនិតរបស់យើងពាក់ព័ន្ធនឹងទីកន្លែងដែលមនុស្សអាចរស់នៅបាន ដោយក្រុមហ៊ុនព្យាយាមពិសោធន៍ឱ្យឃើញថា នៅក្រោមទឹកមានបរិស្ថានសមស្របសម្រាប់ការរស់នៅ ។ វាជាការផ្សងព្រេងដ៏អស្ចារ្យ ភារកិច្ចនេះបានបញ្ចប់ហើយ ខ្ញុំរីករាយណាស់ដែលបានរស់នៅទីនេះ ។ វាមានសភាពស្ងប់ស្ងាត់ ផ្ទៃទឹកសមុទ្រភ្លឺថ្លាពេលផ្ទៃមេឃងងឹត រកអ្វីនិយាយមិនត្រូវទេ គឺលោកអ្នកគួរសាកល្បងដោយខ្លួនឯង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLj-0ezMmxD6PuUSqAIr_-AmNfINwC34sG_XLvQFc4Jgs0hhj6Y4_jB1Eb8CUa1D70nrY7-yqYRTVBBMVrVW8UXOtkoWpHognRiV9Ht2lwdluesq8EBMsPsHCF7MTVFz4AvL-RYQ7y_AhMooLNMlIkZ-jIEMWQxAI2Ck5_9f2XJ6ADEEBrZkSYC00rZV9L/s1020/image_2025-02-03_09-49-48%20(3).png

ក្រៅពីនេះ មានកាមេរ៉ាចំនួន៤គ្រឿងសម្រាប់ថតការរស់នៅប្រចាំថ្ងៃ និងត្រួតពិនិត្យសុខភាពផ្លូវចិត្តរបស់លោក ព្រមទាំងមានភស្តុតាងបញ្ជាក់ថា លោកពុំធ្លាប់ឡើងមកផ្នែកខាងលើផ្ទៃសមុទ្រឡើយ ក្នុងរយៈពេល១២០ថ្ងៃនេះ ។ លោក Rudiger Koch បានឈ្នះកំណត់ត្រាពិភពលោកលើកមុនជារបស់លោក Joseph Dituri ជនជាតិអាមេរិក ក្រោយពីលោករស់នៅផ្ទះក្រោមទឹកសមុទ្រក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក រយៈពេល១០០ថ្ងៃ ៕