ប្រទេសចិន ៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ពេលនារីម្នាក់កំពុងតែសម្តែងជានាងមច្ឆាឱ្យភ្ញៀវទេសចរទស្សនាក្នុងអាងត្រី Aquarium នៅទីក្រុង Xishuangbanna ប្រទេសចិន ស្រាប់តែត្រីយក្ស១ក្បាលបានហែលមកខាំក្បាលរបស់នាងមួយទំហឹងបណ្តាលឱ្យភ្ញៀវទេសចរភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារឃើញហេតុការណ៍កើតឡើងផ្ទាល់ភ្នែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsqroXUqDokx_2e0tmJPu14Y13jm3BEUt3Zx3Xx9_7-MlAptzbKffibRHjVfAbYT2f4ON7EV_R8Nved1ZZP3nzQZF3ZUKhDYW3dG6pe1KL_MBYgQCtxBD-mzKXV3T0sWhDDtu_eO_z5hfgAFVWlQo8483l3s5ssGpCI4cV93l3yNywEBnMa7s93TUUjrwn/s1000/image_2025-02-03_13-47-21%20(2).png
អ្វីដែលធ្វើឱ្យមហាជនហួសចិត្តបំផុតនោះ គឺក្រោយពីត្រីយក្សខាំក្បាលរបស់នាងបណ្តាលឱ្យរងរបួសហើយ អ្នកគ្រប់គ្រងអាងត្រីបានហៅនាងមកសម្តែងឱ្យភ្ញៀវទេសចរទស្សនាបន្តទៀត ហើយផ្តល់ប្រាក់សំណងតែបន្តិចបន្តួច និងហាមនាងនិយាយរឿងនេះដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRL-Qd4jne6PRUUtjUfCCDQDUZfdSaSkHv9ZDfVqwuc4vpt9wkM2wekeNNICRZxLlIVtKIqlDb4YaGvdXnORid0g7xIuWyUSYyIMxPQHficYoSAuMSxiJXCnvGvrOfJkZQzeRYRC8pYSvQBIr7JBa7aYOnmRjmOJXEMoDsl4sfAvvM32lIeEfQ1-uEtf0n/s960/image_2025-02-03_13-47-22.png

វីដេអូចែកចាយក្នុងបណ្តាញសង្គម គេបានឃើញត្រីយក្ស១ក្បាលហែលទឹកមកក្បែរនាងដែលស្លៀកពាក់ឈុតមច្ឆា បន្ទាប់មក វាក៏ខាំក្បាលនាងយ៉ាងខ្លាំងនៅចំពោះមុខអ្នកទស្សនាជាច្រើន ។ ក្មេងៗ និងអ្នកទស្សនាបានស្រែកខ្លាំងៗដោយការភ័យខ្លាច ប៉ុន្តែសំណាងល្អ នាងអាចគេចខ្លួនពីមាត់ត្រីយ៉ាងលឿន និងប្រញាប់ហែលឡើងលើផ្ទៃទឹក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_w-IJNpGlCGC-uXN8kjIY8P7duS0RtBOftMGsAmhkNxx7H_fyw3GnVAsnlN3I_-Mz2ljL6y7l9tA9cPdC2gI-yuWdoJbd_VkLuDUI9HkWN8WIg-VHrHHE1ga0AFEoqGY8siWwS0RVe8Sz_2-3MCsdDgf6NE3v1lY9TRQPgMdCTXFlhG01FHydJr3BV4GQ/s1600/image_2025-02-03_13-47-21.png
សារព័ត៌មានចិនរាយការណ៍ថា នារីរូបនេះឈ្មោះ ម៉ាឆា អាយុ២២ឆ្នាំ ជាជនជាតិរុស្ស៊ី ។ នាងរងរបួសនៅត្រង់ក្បាល ក និងភ្នែក ដោយសារត្រីយក្សខាំ រីឯវ៉ែនតាជ្រមុជទឹក និងឧបករណ៍ពាក់លើច្រមុះរបស់នាងបានខូចខាតផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb0s5Uth752Q0JanMba5IdLsgs4x9wa4D1tJgcAWvjYo5FMVp4_gY_FovbfRz0dd3ZSt54KT4GaCetHth4pP9fpTWEgMUkTAkmQ-JclDm8EQh1KWZmAzbOeowfQlAGs_bAoNJVLrLvd245pUewcsimM-Il7Qsj6O_f887kVLqRuinrfcs9bFWsm0y4R7yB/s1500/image_2025-02-03_13-47-22%20(2).png

រីឯសារព័ត៌មានរុស្ស៊ីរាយការណ៍ថា ក្រោយកើតហេតុការណ៍គួរឱ្យតក់ស្លុតនេះ ខាងអាងត្រីបានបង្ខំឱ្យនារីឈ្មោះ ម៉ាឆា មកសម្តែងជានាងមច្ឆាបន្តទៀត ទោះជានាងមានរបួសនៅត្រង់ក ក្តី ។ នាងបានទទួលប្រាក់សំណងត្រឹមតែ៩៩ដុល្លារអាមេរិកប៉ុណ្ណោះ ហើយពួកគេហាមនាងមិនឱ្យនិយាយរឿងនេះ ។ ដូច្នេះ វាធ្វើឱ្យមហាជនរិះគន់អ្នកគ្រប់គ្រងអាងត្រីថា ព្យាយាមលាក់បាំងព័ត៌មាន ថែមទាំងគ្មានវិធានការគ្រប់គ្រាន់សម្រាប់ការពារសុវត្ថិភាពបុគ្គលិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaZuRcro8vhZvTxEK-8MUxxXTNzq1zLTBbokhNrBgeFacbkZMa3qzAgP4XIg35QTA1VKfSf5Gj4pJi7dNXo4v8eQ4pT_CgXpaRfXV8gTO5DW2biKzMX7EvJTKpL48KKuZhuwSuauLQaRAVYVlOM2Cek39g-HZl6FYTxApmnqCMD0_uyS1jY3Unl7_VqNdC/s1274/image_2025-02-03_13-47-24.png

គួរបញ្ជាក់ថា អាងត្រីនេះមានចិញ្ចឹមសត្វជាច្រើនប្រភេទដែលយកពីទន្លេមេគង្គ និងទន្លេយ៉ែងស៊ី ព្រមទាំងសត្វកម្រមួយចំនួនទៀត ។ រីឯត្រីយក្សដែលខាំក្បាលនាងមច្ឆានេះ គេពុំដឹងថា វាជាពូជត្រីអ្វីទេ ៕