Home Blog Page 638

ម៉ូតសក់សម័យទសវត្សរ៍៦០របស់ song Hye Kyo ត្រូវម្ចាស់ហាងសាឡននៅកូរ៉េព្រ.មានអតិថិជនរបស់ខ្លួន

0

តារាសម្តែងល្បីឈ្មោះ Song Hye Kyo បានបង្ហាញម៉ូតសក់ខ្លីក្នុងសម័យទសវត្សរ៍ឆ្នាំ៦០និង៧០លើរឿងថ្មីជាមួយតារាសម្តែង Gong Yoo ភ្លាមស្រាប់តែមានអ្នកគាំទ្រជាច្រើនចង់កាត់សក់តាម។ ទោះជាយ៉ាងណា ម្ចាស់ហាងសាឡននៅប្រទេសកូរ៉េបានព្រមានដល់អតិថិជនរបស់ខ្លួនបើសិនជាចង់បានសក់ខ្លីដូចជា Song Hye Kyo ទាល់តែមានមុខដូចជា Song Hye Kyo ជាមុនសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8l7-uwTVAYSFpiIp9O2En7IlnJu_I2M2a_Ohm8PXerlDagOsho3vhlGkZsRsVstof0Sj3V2Ad7FMin7y1kM83SM9uWfd3HTmNfDOj6_b7phuq2iGaLyYmoApW5qKZGRbaVFDx1dIsSClaYu7bY5srRsoNwjBjhWVBYuV45OtRi37Ft1M8w08Zrf3TYgkp/s1350/image_2025-01-27_08-41-19.png
កំពូលតារាកូរ៉េ Song Hye Kyo ដែលមានវ័យ៤៣ឆ្នាំ បានប៉ះនិងកំលោះសង្ហា Gong Yoo វ័យ ៤៥ ឆ្នាំជាលើកដំបូងជាមួយនឹងរឿង «Slowly, Intensely» ដែលបង្ហាញពីសម័យកាលទសវត្សរ៍ឆ្នាំ ៦០ និង ៧០ ហើយផ្តោតជុំវិញមនុស្សដែលធ្វើការនៅក្នុងឧស្សាហកម្មផ្សាយរបស់កូរ៉េខាងត្បូងដែលកំពុងរីកចម្រើននៅសម័យនោះ។ ការថតរឿងបានចាប់ផ្ដើម ហើយរូបភាពនៃការសម្តែងរបស់អ្នកទាំងពីរក៏បានលេចឡើងតែងខ្លួនឱ្យស្របនឹងសម័យកាលនោះ ។ Song Hye Kyo ខ្លួននាងផ្ទាល់ក៏បាននិយាយអំពីម៉ូតសក់ថ្មីរបស់នាងផងដែរដោយនាងគិតថាម៉ូតសក់នេះវាស្រដៀងទៅនឹងផ្លែប៉ោម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh3jD-7hhng3DqoDeL5o1C27swZ6C-IwB7XikimHK0BaAppwgJ2fHnNW2X4luUR8m4MOlJn-PZSkWIZLPVNkJgB7nwqHWHQu2uIP4hdAdkXcLN_2nl0UI4uB6XqINhEeWhXj7NrnrRx2aIKZXY9bg9w4nQ4e2yD-j52Mv9wOflm_ciPXyOTGh0zqk0HCnl/s1290/image_2025-01-27_08-41-20.png
រូបភាពនៃម៉ូតសក់ថ្មីរបស់ Song Hye Kyo បានសាយភាយយ៉ាងឆាប់រហ័ស ដោយមនុស្សជាច្រើននិយាយថានាងមើលទៅក្មេងជាងវ័យ។ ដោយសារឥទ្ធិពលរបស់តារាស្រីរូបនេះ លើវប្បធម៌ប៉ុប អ្នកគាំទ្រកូរ៉េជាច្រើនបានសម្រេចចិត្តថាពួកគេចង់កាត់សក់នេះដូចគ្នាហើយក៏សង្ឃឹមថានឹងទទួលបានលទ្ធផលស្រស់ស្អាតដូចគ្នាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxUB_lSFeUeXb0_sHZ_A1wpMdO906-271Ia5Hq_d5iQEVesRRrqBtnsZaOVoHnie61ARiAdooetOg52DJZBHjyGUUGOvNUYqFtVRfaQiWJik8DC2JENvpELYqQyhyphenhyphengKh-sE6Y1B-j7F8mk1BFoANwHcsxmjWD8kvaCQdJUGRCoUZeyhozD7MOV8XA7nqCB/s1347/Snapinst_app_470365954_8880206122032396_7119649345624197324_n_1080.jpg

ជាក់ស្តែងនៅក្នុងកម្មវិធីវិទ្យុរបស់ពិធីករ Park Myung Soo បានទទួលការហៅទូរស័ព្ទពីអ្នកស្តាប់ម្នាក់ដែលបានចែករំលែកថាប្រពន្ធរបស់ខ្លួនកំពុងគិតចង់កាត់សក់របស់នាងឱ្យខ្លីដើម្បីឱ្យមើលទៅដូច Song Hye Kyo ។ ពិធីករបានឆ្លើយដោយស្មោះត្រង់ថាកុំយកម៉ូតសក់បែបនេះ! អ្នកនឹងមិនមើលទៅដូច Song Hye Kyo ទោះបីជាអ្នកកាត់សក់ខ្លីក៏ដោយ។ ទោះបីជាខ្ញុំមិនដែលឃើញ Hye Kyo ដោយផ្ទាល់ក៏ដោយ ក៏ខ្ញុំមិនដែលបានជួបមនុស្សដែលស្រដៀងនឹងនាងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpGQYjBg097b05W1VxQcgFfTkdBRLraAg6VTkuKBu7ywj_G7PM6eQQQC_cpfXhKDmU3k_o-L4XbWILPsmKiDFEl94Dp4HQe-o4VxpS3UK8XJCF2kLZWprK58NIATe3eviQri_sLWo1Vpz-xoQmnA6kJCFEQPQxc7lpEPZLbGWunYFv49xS1UQAxrwJEiml/s1280/Snapinst_app_470659484_2030859837391052_6263447278276439124_n_1080.jpg

លើសពីនេះទៅទៀត ហាងអ៊ុតសក់ក៏បានអនុវត្តការប្រុងប្រយ័ត្នដ៏គួរឱ្យអស់សំណើចដើម្បីព្រមានអតិថិជនប្រឆាំងនឹងការកាត់សក់របស់ Song Hye Kyo ។ ម្ចាស់ហាងសាឡនជាច្រើនបានដាក់ផ្លាកដែរថា«ប្រសិនបើអ្នកចង់បានសក់ខ្លីរបស់ Song Hye Kyo អ្នកត្រូវតែមើលទៅដូច Song Hye Kyo ជាមុនសិន»៕

អ្នកគាំទ្រក្តុ.កក្តួលចិត្តក្រោយឃើញស្ថានភាព Zhao Lusi លើកដំបូងនិងការតស៊ូរបស់នាងជាមួយនឹងជំងឺ

0

តារាសម្តែងល្បីឈ្មោះ Zhao Lusi បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្នុងកម្មវិធីមួយចាប់តាំងពីនាងធ្លាក់ខ្លួនឈឺក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺន។ ទោះយ៉ាងណាបន្ទាប់ពីឃើញស្ថានភាពរបស់តារាស្រីរូបនេះចូលរួមកម្មវិធីទាំងកាន់ឈើច្រត់ស្ថានភាពជំងឺមិនទាន់ជាសះស្បើយធ្វើឱ្យអ្នកគាំទ្រក្តុកក្តួលចិត្តរហូតដល់ស្រក់ទឹកភ្នែករហូត Zhao Lusi លួងចិត្តអ្នកគាំទ្ររបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះស្ទូឌីយូរបស់នាងក៏បានបង្ហោះវីដេអូពីការតស៊ូរបស់ Zhao Lusi ពីជំងឺធ្លាក់ទឹកចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgenvJr8wTrrz7iiVfoL74M7AaylvE4JXGbpnIfCe71o6vuYGH7cd0n-QyMFBikBugCX3FMd1Hh-_2E4z5exGO0lv55cAmX59_Jm1bYmMkAzmstloV-6HCNtkVbvAyjWrEByHb1vpzeRztbjb1nMgmm6QLPuyWnzpXrpIvxxj4sd4sVpnCWdjQgVyJ_FJak/s1440/image_2025-01-27_11-25-37.png
នៅថ្ងៃទី២៥ ខែមករា តារាស្រី Zhao Lusi បានចូលរួមកម្មវិធីជួបជុំអ្នកគាំទ្រដែលរៀបចំដោយក្រុមហ៊ុនភេសជ្ជៈមួយដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់នាងចាប់តាំងពីការបង្ហាញពីការប្រយុទ្ធរបស់នាងជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត និងប្រវត្តិនៃការត្រូវគេធ្វើបាប។ ព្រឹត្តិការណ៍នេះធ្វើឡើងនៅទីក្រុង Chengdu ប្រទេសចិន។ នាងបានចូលច្រកចូលធំ ដោយជិះរទេះសេះ។ អ្នកចូលរួមម្នាក់ទៀតបានជួយនាងក្នុងការចេញពីរទេះ ហើយបន្ទាប់មកបានដើរជាមួយនាងទៅផ្នែកមួយនៃឆាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMRosei_b4GnaVqtNyUPTd66v7yGTcJSwOnjIUPtcgYSMHr1wR6qTXS9Oxx7paNlIN0_TVhgPXQcUHwrD4lUd667leNFZcSn3-UebS9IKsq0Tn6OSQSWJ6_aInRpVCrMrS5QZBgEG4zzVam3gGFYcy9FPwJKHP6gEE7D6IcLCsXIOmsc1Gpd6irHrZO-0V/s1440/image_2025-01-27_11-25-39.png

Zhao Lusi ត្រូវការជំនួយពីឈើច្រត់នៅចំណុចមួយក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។ នេះជា បង្ហាញថានាងអាចដើរបានតែប៉ុន្មានជំហានដោយលំបាកហើយត្រូវការជំនួយ។ តារាស្រីរូបនេះក៏ហាក់មានចិត្តល្អផងដែរ ដោយបានស្វាគមន៍អ្នកគាំទ្រយ៉ាងស្និទ្ធស្នាល និងមើលទៅស្រស់ថ្លាក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ។ អ្នកគាំទ្ររបស់នាងក៏បានស្រក់ទឹកភ្នែកនៅពេលបានជួយអាយដលហើយ Zhao Lusi បានលួងលោមអ្នកគាំទ្ររបស់នាងកុំឱ្យយំផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiJAzzt1kogqNzExenfgaLqJ8fYdYpcpagXLGlTqdN96lyP0xwwMZSgd-i3_vhF7-gJKBofAt1f0BrTI2_10R5X6RHHStsAZmiLcQLMcbSOYEVAVwrCgfS3ykB3pJ_RDnNIR4tmcqFzBnxytHS-UdWK7A4U26jfPkOV3ozy7Y2yETRZZfrjKYo3FnLTQqP/s1440/image_2025-01-27_11-25-40.png

ទន្ទឹមនឹងការបង្ហាញខ្លួនជាសាធារណៈរបស់ Zhao Lusi ស្ទូឌីយូរបស់នាងក៏បានបង្ហោះវីដេអូមួយដែលធ្វើឱ្យអ្នកគាំទ្ររឹតតែក្តុកក្តួលចំពោះតារាសម្តែងរូបនេះកាន់តែខ្លាំង។ វីដេអូនោះបង្ហាញពីការតស៊ូរបស់ Zhao Lusi ជាមួយនឹងស្ថានភាពសុខភាពផ្លូវចិត្ត ប៉ះពាល់ ស្មារតី ការចងចាំ និងចលនារាងកាយ។ ជាមួយនឹង Zhao Lusi នេះបង្ហាញឱ្យឃើញពីភាពខ្វិន និងការបាត់បង់សមត្ថភាពនិយាយរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijLyHw0cM5ZhUkMO3sHQwalDPbNJJUZ8MA7u8HtMIZ-lz-Q7pkXNh6H83_ZxW0BFxGaRmg3xeR0tAVwQEeJ1WRiESeGa28lIvCZH9CD__HpUT4DPLsvxN8x_OFTBtCzNmN2wgX8hAs-OOwpB37vzwdkabpchyphenhyphen_P-Doxg_DdjbJ9jIajszu5_fx4NwMKAnm/s1440/image_2025-01-27_11-25-44.png

វីដេអូនេះចាប់ផ្តើមជាមួយនឹងវីដេអូបង្ហាញពីភាពធ្ងន់ធ្ងរនៃស្ថានភាពជំងឺ ដោយបង្ហាញពីការប្រកាច់របស់នាងខណៈពេលដែលត្រូវបានលើកពីលើគ្រែ។ ឃ្លីបនៃការតស៊ូរបស់នាងក្នុងការដើរ ញ៉ាំអាហារ និងថែមទាំងធ្វើសញ្ញាសន្តិភាព ផ្តល់នូវទិដ្ឋភាពជាក់ស្តែងអំពីរបៀបដែលនាងព្យាបាលជំងឺរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ ការប្តេជ្ញាចិត្តរបស់នាងក្នុងការស្តារខ្លួនឡើងវិញគឺ។បង្ហាញថានាងទទួលបានមកវិញនូវភាពរឹងមាំរបស់នាងម្តងមួយៗ។ វីដេអូនេះបញ្ចប់ដោយការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់នាង ក្នុងអំឡុងពេលដែលនាងបានស្វាគមន៍អ្នកគាំទ្រជាលើកដំបូងចាប់តាំងពីបញ្ហាសុខភាពរបស់នាងត្រូវបានផ្សព្វផ្សាយជាសាធារណៈ៕

គម្លាត២៨ឆ្នាំមិនមែនជាឧបសគ្គសម្រាប់ក្តីស្រលាញ់រវាងតារាស្រី Tubtim និង Ekkapun

0

អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាសម្តែងស្រី Tubtim Anyarin និងតារាសម្តែងជើងចាស់លោក Ekkapun Bunluerit ដែលចំណាំដើរតួជាឪពុកតារាស្រីរូបនេះប្រកាសមានទំនាក់ទំនងស្នេហាជាសាធារណៈខណៈដែលអ្នកទាំងពីរមានគម្លាតខុសគ្នាដល់ទៅ២៨ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_c15gB9SpXlsrqn3SXjSs1t3OCbj8FalhdRFqzG17HxZGxluDbQ3BCayVcJKfPKStGbbdvaUiA0kdI_PLm-ZGP_E_GFUdQjtOjndI5JCcTQJezG4ziu8DKvIcjTI7Y9XDYz5PudmQ1YaeZIRvDip9jhfTw6JJBtxCU5HnnQEM2TPW6BhsvNceUo0IucpX/s1699/image_2025-01-27_13-46-20.png
តារាសម្តែង Tubtim ដែលមានអាយុ៣៤ឆ្នាំនិងលោក Ekkapun អាយុ៦២ឆ្នាំបានបង្ហាញភាពជិតស្និទ្ធអស់រយៈពេលជាយូរប៉ុន្តែគ្មាននរណាម្នាក់រំពឹងថាពួកគេនឹងក្លាយជាគូស្នេហ៍នោះទេរហូតមកដល់ពេលថ្មីៗនេះទំនាក់ទំនងអ្នកទាំងពីរបានលាតត្រដាងជាសាធារណៈ។ អ្នកទាំងពីរបានចេញមុខសារភាពថាជាគូស្នេហ៍នឹងគ្នាហើយបច្ចុប្បន្នកំពុងស្វែងយល់ចិត្តគ្នាគ្នាទៅវិញទៅមក។ បើក្រឡេកមើលភាពស្និទ្ធស្នាលរបស់គូស្នេហ៍មួយគូនេះគេឃើញយូរមកហើយជាពិសេសនៅលើ TikTok របស់ Tubtim ដែលអ្នកអាចមើលឃើញអ្នកទាំងពីរលេងជាមួយគ្នាយ៉ាងគួរឱ្យស្រលាញ់ប្រកបដោយភាពគួរឱ្យស្រលាញ់។ ទោះបីជាអាយុរបស់ពួកគេខុសគ្នារហូតដល់២៨ឆ្នាំ ប៉ុន្តែវាមិនមែនជាឧបសគ្គក្នុងស្នេហាផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkFMc3OP4JoLr8jJc4QjWuNVtO5D5e5edcERk30OsglOetPwSbhHGx4soklaKVUgvOPwyhdo90vaWS73q9Fu9dbGaKbIb9pS-oQQ2A3XwH4r6MARVYY2Up_f7a5pfaZZX9wbl74Zp2rWD1ntYxPy9C_gW2z-PtRSMxt5If5xU098GfGdKmmYOK_daZvZ-5/s861/image_2025-01-28_09-38-30.png

អ្នកទាំងពីរបានប្រកាសថាពួកគេមានទំនាក់ទំនងស្នេហាមួយរយៈមកហើយ ខណៈការប្រកាសទំនាក់ទំនងរបស់តារាសម្តែងទាំងពីររូបគឺទទួលបានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីពីទស្សនិកជនក្នុងស្រុកនិងក្រៅស្រុក។ ស្នេហារបស់អ្នកទាំងពីរចាប់ផ្តើមពីការធ្វើការជាមួយគ្នា។ លោក Ekkapun ធ្លាប់បាននិយាយក្នុងបទសម្ភាសន៍ថា លោកតែងតែដើរតួជាឪពុករបស់ Tubtim ហើយលោកមានអារម្មណ៍ថាតារាស្រីរូបនេះគួរឱ្យស្រលាញ់ មុននឹងក្លាយជាស្នេហាផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4DOTyDoqBkvZXAZbUNOuvi6-CMnn9HeZAXIz-eimPNY_7o2NWR3XN1cH0w9RRMMEkDpMhIQn75qEP4ZEyk3WtcPR23tBYBJPFDw_0f5PXg-_Go_lEoeV55Hx3VYnh3-FLjBsvXwNit9XSnEu8w4u7u4ACGBDmqu-3DNAPqhwoIzF_PBFqKc0tBaEgaBk-/s1143/image_2025-01-27_13-46-17.png

Tubtim Anyarin បានចូលប្រឡូកក្នុងវិស័យកម្សាន្តថៃតាមរយៈការបង្ហាញម៉ូត ការផ្សាយពាណិជ្ជកម្ម វីដេអូចម្រៀង និងកម្មវិធីប្រកួតកាលពីឆ្នាំ២០០៨។ ក្នុងឆ្នាំ២០០៩ Tubtim បានចុះកិច្ចសន្យាជាមួយស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ ដោយបានលេចមុខតាមរយៈរឿងភាគជាច្រើនមុននឹងបង្ហាញមុខរឿងចុងក្រោយក្នុងឆ្នាំ២០២២ហើយនៅឆ្នាំ២០២៣ នាងបង្ហាញខ្លួនជាតារាសម្តែងឯករាជ្យ៕

ព្រៃអាម៉ាហ្សូនប្រចាំទ្វីបអាស៊ី! កាសែតអាមេរិកចុះផ្សាយពី«ឧទ្យានជាតិវីរៈជ័យ»របស់កម្ពុជា

0

កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ សារព័ត៌មានអាមេរិក CNN Science គឺបានចុះផ្សាយអំពីឧទ្យានជាតិវីរៈជ័យ ស្ថិតនៅភាគឦសាន្តនៃប្រទេសកម្ពុជា ដែលសម្បូរដោយធនធានចម្រុះយ៉ាងសម្បូរបែប និងសត្វកម្រៗជាច្រើនប្រភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlW7S9p9q74vDVfiOSRGgighSjkIb5BlSC_8CWMVJk89eGEZvw4yf_MSsmoyumSuzrfE_J6FOMgfA5sfsQExvQH-8bJ6devGpmoaqYAO3oeKl-89mZ4vb4ULi6UyJBvxZcWjjvO8xp1IeDwxMph4nOmsZOwuSO_THE2AGP7-GjCdZeg1A7ju5i_WXjm_AO/s1280/image_2025-01-28_09-30-48.png

ឧទ្យានជាតិវីរៈជ័យ ដែលលាតសន្ធឹងនៅលើផ្ទៃដីជាង ៣០០០ គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងស្រុកតាវែង និងស្រុកវើនសៃ ខេត្តរតនគិរី ហើយបន្តភ្ជាប់នៅដល់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ឧទ្យាននេះ គឺឧទ្យានដ៏ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ធំជាងនៅទូទាំងតំបន់រួមទាំងប្រទេសឡាវ និងវៀតណាមទៀតផង ដែលត្រូវបានគេរាប់បញ្ចូលថា ជាតំបន់អភិរក្សធំជាងគេនៅទ្វីបអាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5eH0nYtTSYWsjd8S01Ni8khzMXMVhNpBqhNFcCeflyDxqlrZ1GAjlE2cMM09KBfPfyWvCwMtkHHAUlmZIbXaNZggshMdrWUIixQgiWbVj8qEvyMBO5yzcgaQvANFnkCCpzhZih2mUe-knVEdtd6fPPoU54DElGVYNf8o0A9KukwzXwN8_c_j5nGvmeszC/s2048/image_2025-01-28_09-30-47.png

អ្នកជំនាញសត្វព្រៃ លោក Pablo Sinovas បានចែករំលែកថា ឧទ្យានជាតិវីរៈជ័យ បើទោះបីជារាប់បញ្ចូលជាតំបន់ការពារក៏ដោយ តែក៏នូវតែមិនទាន់ទទួលបានសិក្សាស្រាវជ្រាវឲ្យបានលម្អិតនៅឡើយទេ។ យ៉ាងណា ភាពលេចធ្លោនៃឧទ្យានមួយនេះ ដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍គឺថា សម្បូរទៅដោយប្រភេទសត្វកម្រនិងជិតផុតពូជជាច្រើន ដូចជាពពួកសត្វពង្រូល Sunda, ខ្លារខិនពពក, ខ្លាឃ្មុំSun Penda ជាដើម ព្រមជាមួយជីវចម្រុះយ៉ាងសម្បូរបែប។ តែយ៉ាងណា បច្ចុប្បន្នឧទ្យានជាតិមួយនេះ ក៏កំពុងតែប្រឈមនឹងការគំរាមកំហែងដល់ដែនជម្រក ធម្មជាតិ ដោយសារតែការកាប់បំផ្លាញព្រៃឈើ និងការដាក់អន្ទាក់សត្វខុសច្បាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIj1yVH2UHtYMd8cJV9xMpmvOXbkG3M5wPEpKJ5yRfpTcLGkcGptiMm81EQzALjiar_x35Gq566B6zolnDnGCUzdLlUa5f8Z12vrTDL3VLQJzHyLCtOQy5lxeZKCuhDJF0-nJTvHN8E_0y4iNHZzc3-i_-o2yZd1hPMX7EESCO8GGe9fK48N_aMdzgrIkT/s1348/image_2025-01-28_09-30-43.png

លោក Sinovas សង្ឃឹមថា ឧទ្យានជាតិមួយនេះនឹងទទួលបានការកែប្រែ និងសិក្សាស្រាវជ្រាវបន្ថែម ជាពិសេសគឺទាក់ទងជាមួយនឹងទិន្នន័យជីវចម្រុះ ក៏ដូចជាដាក់ចេញនូវយុទ្ធសាស្រ្តអភិរក្សដ៏មានប្រសិទ្ធភាព។ ឧទ្យានជាតិវីរៈជ័យ អាចនិយាយបានថាជាដែនជម្រកសត្វព្រៃ និងគម្របព្រៃឈើដ៏ធំប្រចាំអាស៊ីអាគ្នេយ៍ ជាកន្លែងស្រូបយកកាបូន និងថែមទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងក្រុមជនជាតិដើមភាគតិចផងដែរ។ ដូច្នេះហើយការថែរក្សាការពារទីនេះពិតជាសំខាន់សម្រាប់មនុស្សទូទាំងពិភពលោក៕

«ពិធីបង់នំ»ប្រពៃណីតាមតំបន់ ផ្ទុះ.ការចាប់អារម្មណ៍ក្នុងពិធីមង្គលការមួយ!

0

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើទិដ្ឋភាពក្នុងពិធីមង្គលការមួយ ដែលកូនកំឡោះនិងកូនក្រមុំកំពុងតែធ្វើកិច្ចពិធីបង់នំ ខណៈក៏មានញាតិមិត្តបងប្អូនចោមរោមមើលយ៉ាងសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKgcVtpXw8FMA2AcIbg_BXPBUfMgwZ2ImxWh6aWykC35t6ZY4vC9wn3MA_y2Dhgrsl7KgWdmS3qc9fDY02xKGGXg3dOjcPe-nmrF7c4xu5r9qm99KtXALxo736tQ5E9xplx9kZQLZ1Y4woGsykQ2ljrG70Pbmh0fjcV2S9OL4VezSHM-jjhgeuH7oweIxe/s900/image_2025-01-28_09-24-53%20(2).png

ពិធីមង្គលការនេះត្រូវបានគេឲ្យដឹងថា បានប្រារព្ធឡើងកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ នៅឯឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ជាមួយគ្នានោះ គណនីកូនក្រមុំសំ ស្រីនិត ក៏បានចែករំលែកនូវចំណាប់អារម្មណ៍ថា «បំណងប្រាថ្នារបស់ខ្ញុំយូរហើយ ពេលនេះបានដូចបំណង»។ យ៉ាងណា បន្ទាប់ពីមានការដាក់បង្ហោះខាងលើរួចមក ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនហាក់មិនដែលប្រទះឃើញពិធីនេះពីមុនមកនោះឡើង និងបានផ្ទុះឡើងជាចម្ងល់ថាតើគេប្រារព្ធឡើងដើម្បីអ្វី? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC903OHPBto4K4HARhGUznWFESOB8DiC1dIfbVy9xfCym5qnppuxtN2NTezWqm3PvKDplN2OtkeFSmhC6cMqxTDc-HcIFU2Zjl9YUBUgp9p0WGgzu8KaXOoqrCDkYrmJaTJH4M3FYy6gIA-lYFyAsCV94lqymjeqGq8r7yUC0dnZlFSUINt0Apw9b_RKXP/s900/image_2025-01-28_09-24-53.png

ជាការពិតណាស់ នេះគឺជាពិធីបង់នំទ្រាំ ឬនំកន្ទ្រំា គឺជាប្រពៃណីតាមតំបន់ យោងតាមការចែករំលែកតៗគ្នាមកបានឲ្យដឹងថា «ពិធីបង់នំទ្រាំមានន័យថា ពេលយើងបានក្លាយជាប្តីប្រពន្ធនិងគ្នាហើយ គឺបង្គប់ន័យអោយនិងអត់ធ្មត់ ចេះអត់អោនអោយគ្នា។ ការហើយត្រូវតែមានកូនដែលយើងជាម្ដាយត្រូវតែមានតួនាទីថែរក្សាកូនអោយល្អ«។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibjvRb2dV3-jc2S6N4TBz8hI5fCbd67cmzVYQ3i2bFKOpPZvwj5E7wgFKTJh578ojbwUuypC2LW4KLAE-3fkUvjx-EL3jyVkpgpxE302NdOOY8eYRFlmp2fX7CnO0CHeNvPQwfiWblEVh4hMXf-UbZSjbj8GuSbv9AtL7TceS-RQl47qxOKNdG8_EoNTgD/s900/image_2025-01-28_09-24-54.png

ចំណែកអ្នកដែលរស់នៅខេត្តស្វាយរៀងម្នាក់បានឲ្យដឹងទៀតថា «ស្រុកខ្ញុំកាលពី ២០ ឆ្នាំមុនគេការហើយគេអោយកូនក្រមុំកូនកំលោះធ្វើនំនេះទៅលេងផ្ទះសាច់ញ្ញាតិទាំងសងខាង ហើយបងប្អូនខ្លះគួចដៃជាអង្ករ ស្រូវ គ្រាប់ពូជ ចានឆ្នាំង មាន់ទា ជ្រូក លុយ ដើម្បីបង្កើតគ្រួសារថ្មី តែឥលូវបាត់បង់អស់ហើយ»។

សូមជម្រាបថា នំទ្រាំឬនំកន្រ្ទាំ គឺជានំខ្មែរមួយប្រភេទ ដែលតែងលេចឡើងសម្រាប់ធ្វើជាអាហារសម្រន់ឬបង្អែម ក្នុងឱកាសសំខាន់ៗ ដូចជាពិធីមង្គលការ បុណ្យទាន ឬក៏ទៅវត្តប្រគេនព្រះសង្ឃជាដើម៕

មកដឹងពីតម្លៃចាយវាយក្នុងមួយថ្ងៃ សម្រាប់អ្នកទេសចរ លើទឹកដីកម្ពុជានិងប្រទេសជិតខាង!

0

គេហទំព័រ SEA Infographics បានធ្វើគូសបញ្ជាក់អំពីទីក្រុងទាំង ៣១ នៅអាស៊ី ដែលមានតម្លៃសមរម្យបំផុត សម្រាប់អ្នកដំណើរឆ្នាំ ២០២៥។ ក្នុងនោះ កម្ពុជានិងប្រទេសក្បែរខាង បានជាប់ក្នុងចំណោមទីក្រុងមានតម្លៃសមរម្យ ដែលការចាយវាយសរុបប្រចាំថ្ងៃ ប្រហាក់ប្រហែលគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLFSC4hgr9alvH9x4LgI_UYfYDw61url9xrqzm0Bwy3MLn9rbKZ1m2V44VQqaYERj-aZhmD1pUQ7ZzqFaqEpknK4xfErzLsMKwX-dergAEz2iTMAF1kM3T27DhnoQQ8PJZ-1dmLBPb5SL07WEfhaNzcoNGrcqSNXgtjYfR8dFFqfXt_MfIfHraLIyTDAiH/s990/IMG_1839.JPG

ប្រភពខាងលើបានគូសបញ្ជាក់ថា នៅតំបន់អាស៊ី កន្លែងដែលអ្នកទេសចរណ៍ចាយប្រាក់តិចបំផុតនោះគឺ ក្រុងវៀងច័ន្ទ ប្រទេសឡាវ ម្នាក់ចំណាយត្រឹមតែ ១៨.២៨ ដុល្លារ សប្បាយបានពេញមួយថ្ងៃ។ រីឯក្រុងហូជីមិញ និងក្រុងហាណូយប្រទេសវៀតណាមវិញក៏ថោកដែរ មនុស្សម្នាក់ មួយថ្ងៃចាយត្រឹមតែ ២០.៣៧ ដុល្លារប៉ុណ្ណោះ។ ខណៈក្រុងភ្នំពេញ ប្រទេសកម្ពុជា មនុស្សម្នាក់ចាយខ្ទង់ ២៨.៥៨ ដុល្លារ និងក្រុងបំាងកក ប្រទេសថៃ ប្រមាណ ២៩.២៦ ដុល្លារក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm9Eek-xup1PlPY60ux70lNgrkvbcVO00clgAzLOo8-YW5-iteVoHUxyLL0UGQY8xBT0moCvxT8Vdfk53qOmuI_2993OYriLYaIEkZF7tL_PXExFMEQeGmdl1Omvuy6hyphenhyphenhzxk7w4S6xn1u-HzGWI9IffAIvI2rtHt-uwOXq9-C2BQV_W0-O-cYyxnt_DS_/s999/IMG_1840.JPG

ក្រឡេកទៅកាន់ទីក្រុងសិង្ហបុរីវិញ មានការចំណាយរៀងខ្ពស់ជាងគេបន្តិចក្នុងតំបន់អាស៊ី ដែលមនុស្សម្នាក់ ក្នុងមួយថ្ងៃចាយប្រាក់ ៧៩.៤០ ដុល្លារ។ បន្ទាប់មកគឺ ក្រុងហុងកុង ៧២.១៦ ដុល្លារក្នុងមួយថ្ងៃ និងតូក្យូ ប្រទេសជប៉ុន ៦៨.០២ ដុល្លារ ក្នុងមួយថ្ងៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdZjD5IIH2M-WJ-Wv5FGmAjL8cGUtTUJleZbv8Tqua3ntcpQ3khq34vo-prYsMvc24YypW0GFwB_VR1ZKeLIpXOjwx6_b63EOaazSyyaLudxnwwx4gaXSHkYLrqyzj29zE2k3YEilxl0EMSFXBwHGPZXfFJNTuzoVpWCet-o4HttrL14auVGMGCufXDfFX/s2048/472716904_607570428323879_1829706079869656141_n.jpg

សូមជម្រាបថា ការចំណាយនេះគឺផ្តោតទៅលើ តម្លៃសណ្ឋាគារល្អប្រណិតនិងធូរថ្លៃមួយយប់, អាហារ ៣ ពេល , មធ្យោបាយធ្វើដំណើរ, ទៅកម្សាន្តកន្លែងវប្បធម៌ចំនួន១ និងកន្លែងផឹកស្រាកម្សាន្តជាដើម ដែលទាំងនេះគឺជាសកម្មភាពរបស់មនុស្សម្នាក់ក្នុងមួយថ្ងៃៗ នៅពេលដែលពួកគេស្ថិតក្នុងទីក្រុងទាំងនោះ៕

វៀតណាមមានគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីតភ្ជាប់ទីក្រុងហូជីមិញទៅតំបន់ឆ្នេរសមុទ្រ

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា Vingroup គឺជាក្រុមហ៊ុនឯកជនដ៏ធំនៅប្រទេសវៀតណាម មានគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី ដើម្បីតភ្ជាប់ពីចំណុចកណ្តាលទីក្រុងហូជីមិញ ទៅកាន់ខេនជីអូ (Can Gio) ជាតំបន់ឆ្នេរសមុទ្ររបស់ទីក្រុងហូជីមិញ ហើយក្រុមហ៊ុននឹងចំណាយប្រាក់ស្រាវជ្រាវពីលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្រោមដីនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_iyE0s8nb5oEjSdScIMBBNT1_NDqxqvf9DAEC3YX7qKbStom1frMmN0AyArZvydFLXPTidmc4Biu1R_P63_s-tswCfgmiI4sXUhpIohMeXnNLRj_tkzy63oEujcuAnnfHfXqE37Sb95V7qKRGFkz6iEydOK-BiuOhyphenhyphen0bjT3xnq3IRqlLbbm3wF-s4Jkdy/s1920/image_2025-01-28_08-41-39.png
ផែនការអភិវឌ្ឍន៍ទីក្រុងហូជីមិញ សម្រាប់ឆ្នាំ២០៣១ ដល់ឆ្នាំ២០៥០ បានបន្ថែមខ្សែរថភ្លើងក្រោមដីមានប្រវែង៤៩គីឡូម៉ែត្រ ដែលតភ្ជាប់រវាងតំបន់ចំនួន៧ ជាមួយតំបន់ខេនជីអូ ។ លើសពីនេះ ប្រទេសវៀតណាមមានផែនការប្រើប្រាស់រថយន្តក្រុងសម្រាប់ដឹកអ្នកដំណើរបណ្តោះអាសន្ន មុនពេលចាប់ផ្តើមដំណើរការសាងសង់ផ្លូវរថភ្លើងក្រោមដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6wAJhQ7ZVMHQT9sN3aClJNnJBIXrrI6Px6NpIfunRz4wIyp5hZn6Kj3oZH_l4q-rVaxFjBHG6SPPLD6xwbmGaMgFQ3nxs1I2WnwdAQ__KnX0zAEqCwdGGy1-puXOSNceWRvfkRjwymZoWr5qG8WN880QodBCFNxOq8DLDiY2yyx6Qz6zNDilgL47OpSS2/s1900/image_2025-01-28_08-41-40.png

ក្រៅពីនេះ ក្រុមហ៊ុន Vingroup ក៏មានគម្រោងសាងសង់ស្ពាននៅតំបន់ខេនជីអូ ផងដែរ គឺនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ហើយស្ពាននឹងសាងសង់រួចរាល់នៅឆ្នាំ២០២៨ ។ ស្ពានថ្មីនេះនឹងជំនួសសាឡាងដែលពលរដ្ឋវៀតណាមកំពុងប្រើប្រាស់បច្ចុប្បន្ន ហើយវាសមស្របនឹងនិន្នាការអភិវឌ្ឍន៍ទីក្រុង នាពេលអនាគត ។ ហេតុនេះ ពេលបញ្ចប់គម្រោងទាំង២ (គម្រោងរថភ្លើងក្រោមដី និងស្ពាន) វានឹងជួយកាត់បន្ថយរយៈពេល និងប្រាក់ក្នុងការធ្វើដំណើររវាងទីក្រុងហូជីមិញ និងតំបន់ខេនជីអូ យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYHG9aozVyqhanUJBCjWQjwGZkNrGhZksQ7hvd8PcGx7_SqmWkYH7iHYU_5VaC9Nn14ShtXk9yYMB7Q6HvT8c1sZdDeiqeTEA4IWDSXZQMDb6lMrO9PXcbPCNtLSXfWTehwaDge7Z34lElh5pEO81ZnPMtROU0APXSioDJP-3Uv0TlPoZIsJMaij-BBSaH/s1020/image_2025-01-28_08-41-36%20(2).png

គួរបញ្ជាក់ថា តំបន់ខេនជីអូ ស្ថិតនៅឆ្ងាយពីចំណុចកណ្តាលទីក្រុងហូជីមិញ ប្រមាណ៥០គីឡូម៉ែត្រ ។ ផ្ទៃដីប្រមាណ៧០% របស់តំបន់នេះ គឺគ្របដណ្តប់ទៅដោយព្រៃឈើ និងទឹក ហើយវៀតណាមកំពុងតែអភិវឌ្ឍផ្ទៃដីរបស់តំបន់នេះ ចំនួន២,៨៧០ហិកតា ដោយចំណាយប្រាក់ប្រមាណ ២៨៣លានលានដុង ដើម្បីទទួលពលរដ្ឋចំនួន២២ម៉ឺន ៨ពាន់នាក់ ដែលច្រើនជាងចំនួនពលរដ្ឋបច្ចុប្បន្ន រហូតដល់៣ដង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMop-uy5Tapu3z5CVAgF9v8sP6ZC0YHaj35eq-KzO61UruA0PVI4-u7foRJ7jvT6D5xVydMYKbo3sIPKshQIfiZlK_NmqbeYU9n0VogHdWz-BzRpxZY5EQThb7Nqw-Ib4wJ_VNanbkHoyezfN4iOIelYyn7k-Ae9T13chZN7hFGVVf4Lx91ieqtgafUufH/s1920/image_2025-01-28_08-41-37.png

«រមណីយដ្ឋានទឹកឆា» តំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញបំផុតនៅក្នុងខេត្តកំពង់ចាម

0

«រមណីយដ្ឋានទឹកឆា» ដែលមានទីតាំងស្ថិតនៅភូមិថ្មី ឃុំក្រូច និងភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម គឺជាតំបន់ដ៏មានសក្ដានុពលយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ រមណីយដ្ឋាននេះមានបឹងធម្មជាតិដ៏ធំមួយ ដែលមានប្រភពទឹកផុសពីក្នុងដី អាចឱ្យភ្ញៀវទេសចររីករាយ ក្នុងការលេងទឹកកម្សាន្ត បានគ្រប់រដូវកាលតែម្តង។ ក្រៅពីលេងទឹកកម្សាន្ត ភ្ញៀវក៏អាចសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្មែរនៅទីនេះបានផងដែរ។រមណីយដ្ឋានក្បាលហុងទឹកឆា - Visit Cambodia

ដោយសារតែតំបន់ទឹកឆានេះ ខាងជើងគឺជាខ្ពង់រាប មានកូនភ្នំមួយចំនួននៅជាប់មាត់ទឹក និងមានព្រែកធំៗជាច្រើន ហូរចាក់ដូចជាព្រែកកំពង់សាជាដើម។ លើសពីនេះរមណីយដ្ឋានទឹកឆា ក៏បានរៀបចំជាកន្លែងលក់ម្ហូបអាហារចម្រុះបែបស្រុកស្រែជាច្រើន រួមទាំងមានកញ្ចុះសម្រាប់អង្គុយលេង និងសម្រាកលម្ហែកាយស្រូបយកខ្យល់អាកាសពីធម្មជាតិ ជាមួយទីធ្លាធំទូលាយទៀតផង។រមណីយដ្ឋានទឹកឆា - TNAOT

បច្ចុប្បន្ន «រមណីយដ្ឋានទឹកឆា» គឺមានភាពលេចធ្លោជាងគេនៅក្នុងខេត្តកំពង់ចាម ដោយនៅតាមផ្លូវចូលគឺមានប្រាសាទបុរាណមួយ ប៉ុន្តែភាគច្រើនភ្ញៀវគឺតែងតែនិយមទៅដល់រមណីយដ្ឋានទឹកឆាតែម្តង ដែលមានចម្ងាយពីប្រាសាទបុរាណប្រហែល ២ គីឡូម៉ែត្រ ក្រាលដោយផ្លូវកៅស៊ូ ដែលជាផ្លូវល្អងាយស្រួលក្នុងការធ្វើដំណើរ។ រមណីយដ្ឋាននេះក៏បានអភិវឌ្ឍនិងប្រែប្រួលស្អាតជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ ដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន និងជាទីពេញចិត្តរបស់ភ្ញៀវទេសចរទៅម្ដងហើយចង់ទៅម្ដងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtaUjUum7zcym8vYsAQRYUtWR8ubCDxnDDWkKgC1K_gye3miIxudQqy5vF7LWet-BiOImUzDkPkZVhl-yVWUBBC5lY7Dr-BuQoZ3luAVkIczokJIAM9M959G2jt72CZ_tUvZkLOHBVW-bkx-2X5jFWbmHmQ5A38rpxEIoZk_s9r7Wja1UCcAwzYDVaa2N5/s1280/image_2025-01-28_08-35-04.png

ទោះជាយ៉ាងណាប្រសិនបើលោកអ្នកបានទៅលេង «រមណីយដ្ឋានទឹកឆា» សូមមានការទទួលខុសត្រូវខ្ពស់ចំពោះបញ្ហាសំរាម និងកាកសំណល់ផង ដោយវេចខ្ចប់ និងទុកដាក់នៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យក្នុងសង្គមរបស់យើង ក៏ដូចជាជៀសវាងការបោះសំរាមចូលទៅក្នុងទឹក ដែលឱ្យខូចសោភ័ណភាពទឹកនៅទីនោះ៕

Trump ដំឡើងពន្ធទំនិញកូឡុំប៊ីខ្ពស់ ដោយសារពុំទទួលជនអន្តោប្រវេសន៍ដែលអាមេរិកបញ្ជូនទៅវិញ

0

សហរដ្ឋអាមេរិក ៖ តាំងពីលោក Donald Trump បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោកចាប់ផ្តើមបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ត្រឡប់ទៅប្រទេសកំណើតវិញជាបន្តបន្ទាប់ ។ ប៉ុន្តែពេលអាមេរិកបញ្ជូនជនអន្តោប្រវេសន៍កូឡុំប៊ីទៅប្រទេសវិញដោយដឹកតាមយន្តហោះ២គ្រឿង ខាងអាកាសយានដ្ឋានកូឡុំប៊ី បែរជាពុំអនុញ្ញាតឱ្យយន្តហោះអាមេរិកចុះចត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYTzcsYXZFFnRJTgR05e6zr72WDqz8XBdZX-RyAKITvSPYo2puJYt59Yfey0JetfGq18Hx9A4cHg1VMsNig-7hLqiAXZ-xmlXk32zKAfAgc_nzGHNtG2KPsx41slUQqHaLG5yg0vXaOg2V5IPgZpHMxHqzPeE6C_0b3fDReTppm58mfs-ZLP174quLdXMf/s1581/image_2025-01-28_08-27-27.png

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញបទបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលរបស់លោក ដំឡើងពន្ធទំនិញនាំចូលពីប្រទេសកូឡុំប៊ី ស្មើនឹង២៥% ដើម្បីឆ្លើយតបនឹងកូឡុំប៊ី ដែលពុំព្រមទទួលយកពលរដ្ឋរបស់ខ្លួន ។ លោក Trump បានបង្ហោះក្នុងបណ្តាញសង្គមឈ្មោះ Truth Social ថា លោកបានដំឡើងពន្ធទំនិញកូឡុំប៊ីគ្រប់ប្រភេទ ស្មើ២៥% ហើយវានឹងកើនឡើងរហូតដល់៥០% ត្រឹមតែ១សប្តាហ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGACIIL2tAAGgd1X9vfnV7DTnt0u-RhKuDbUuPq2DleiCS5H2d0w1KqayOB5Ra6K36pknq_WsturkzjvfTPn_VH_f1Ii_0eXFnPA1lkoWW0ls-Td3VWPgysuhBFS74p_2IWx4gUGl6RrqAug0iaC1zE8998j2jHG9Lf_2UeqJaNOPGkNcnfuX3AhRbfr2p/s1200/image_2025-01-28_08-27-27%20(2).png
នេះជាការអនុវត្តវិធានការឆ្លើយតបលើកដំបូងរបស់លោក Trump ចំពោះប្រទេសផ្សេងៗ ដែលរារាំងផែនការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់របស់លោក ។ យន្តហោះអាមេរិក ចំនួន២គ្រឿង ដែលដឹកជនអន្តោប្រវេសន៍កូឡុំប៊ីត្រឡប់ទៅប្រទេសកំណើត បែរជាធ្វើដំណើរត្រឡប់មកអាមេរិកវិញ កាលពីយប់ថ្ងៃទី២៦ ខែមករា កន្លងមក ដោយសារប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ពុំអនុញ្ញាតឱ្យយន្តហោះអាមេរិចុះចតនៅអាកាសយានដ្ឋាន ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1-2iSLYrrtpmEn5wTQKav7lFhPOM4XzEbYrDS6ciZm8AATzG8BEc6mb_ed6C_LXXE3V20qdxSrj8n9WSjm9cYrtKhtlThIZVuB48jNPszvtdeAfgruk0Xw5MWc4zBNS5p8ZviYEh9Tcz0GGH-U-Ru5zHwnzw7MW0hHGcioRMhb_J0iGOveLokbxXBOp5U/s1200/image_2025-01-28_08-27-28.png

    លោក Petro បានថ្លែងកាលពីថ្ងៃទី២៦ ខែមករា កន្លងមកថា លោកបញ្ជាទៅខាងអាកាសយានដ្ឋាន កុំឱ្យយន្តហោះអាមេរិកដឹកពលរដ្ឋកូឡុំប៊ីចុះចត ។ អាមេរិកពុំអាចធ្វើបែបនេះដាក់ពលរដ្ឋកូឡុំប៊ីដូចឧក្រិដ្ឋជនទេ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh15RZ0pVFAOlNxzxGCrH8Mvjgek60ENujev6UESdjCGeTZDiI_U7eAqVILESL2em1XHm0dL7Y3Mk25h4h8QwRdlO8Uw5EcU0Y-ph6_hRil23fv8COfPMg8By4NCS_shkexsUAL4VVnSa7NRhmohAzsnbp5G4fE17TFrfKyDpa2zN7P6vqPTqduJJWQdSf0/s1000/image_2025-01-28_08-27-29.png
    កន្លងមក លោក Trump បានថ្កោលទោសចំពោះបទបញ្ជារបស់លោក Petro ថា គឺជាការគំរាមកំហែងសន្តិសុខ និងសុវត្ថិភាពសាធារណៈរបស់អាមេរិក ហើយលោកចោទប្រកាន់ថា ការបដិសេធពុំទទួលយកជនអន្តោប្រវេសន៍នេះ គឺល្មើសនឹងកតិកាសញ្ញាអន្តរជាតិក្នុងការទទួលយកជនអន្តោប្រវេសន៍ខុសច្បាប់ដែលអាមេរិកបណ្តេញចេញ ៕

ក្រុមហ៊ុន WorldBridge Groupបានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនមកពីប៉ូឡូញស្វែងរកការវិនិយោគកែច្នៃអាហារ

0

ភ្នំពេញ ៖ ក្រុមហ៊ុន LipCo Foods ដែលជាក្រុមហ៊ុនកែច្នៃអាហារដ៏លេចធ្លោមួយមកពីប្រទេសប៉ូឡូញ និងក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីស្វែងរកការពិភាក្សា និងឱកាសសហការបន្ថែមទៀតនៅក្នុងវិស័យកែច្នៃអាហារ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ ចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGw_AxXTb7Uy1sY-ECm_7CHr7Fo5F7ZAeRaJou8bfw0SCqUGtixqETzbKLo-n-Xapd-AdC7QGsU4jc3ZbEdlHFANRNJReh9n9p5Kny-G5la2uW6JCc1IVYEaiUFd8G6lDNMcaWzN7E84CJwU28D-lkJy5BWeTDrIeshapkVpaQJ6zNSuYOT2rmVWRcOy-J/s1280/photo_2025-01-27_13-43-46.jpg

ក្រុមហ៊ុន LipCo Foods គឺជាក្រុមក្រុមហ៊ុនប៉ូឡូញឈានមុខគេដែលមានឯកទេសក្នុងការកែច្នៃម្ហូបអាហារ ដែលបង្កើតឡើងដោយការបង្រួបបង្រួមនៃម៉ាកផ្សេងៗ និងផ្នែកឯកទេសពីក្រោម SuperDrop និង CPF Poland Groups។ ក្រុមហ៊ុន LipCo Foods ផ្តល់ជូននូវផលិតផលម្ហូបអាហារដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទ ដោយផ្តោតលើនិរន្តរភាព និងការពេញចិត្តរបស់អតិថិជននៅក្នុងទីផ្សារពិភពលោក ។ បច្ចុប្បន្នពួកគេគឺជាអ្នកផលិតដ៏ធំបំផុតមួយនៅអឺរ៉ុប និងធំជាងគេនៅក្នុងប្រទេសប៉ូឡូញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjotyy87J3OwTyuCRhlc2opc1HHaXvqaeybpKyDkv57xZobR6S-xj18bOZca0V_yRhCJO7MMCbFB-Sm6_kGvZO8etxyy-DdIDg5-2FUynJ2YxNzubxfN4ayveWN7p7kS2RnshFXBkvP20JEj7DhAxkCmLBCi-tktjheZ3Uoggq9nTz3AVaui0_yhffcoL9m/s1280/photo_2025-01-27_13-43-51.jpg

MoU នេះត្រូវបានចុះហត្ថលេខាដោយ លោក César Lipka នាយកប្រតិបត្តិនៃ ក្រុមហ៊ុន LipCo Foods និង អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group ។ ភាពជាដៃគូនេះមានគោលបំណងបង្កើនភាពខ្លាំងរបស់អង្គការទាំងពីរ និងដើម្បីបង្កើនសមត្ថភាពកែច្នៃម្ហូបអាហារនៅកម្ពុជារបស់ ក្រុមហ៊ុន LipCo ក្នុងការកែច្នៃម្ហូបអាហារ និង ចំណេះដឹងទីផ្សារក្នុងស្រុកយ៉ាងទូលំទូលាយ របស់ ក្រុមហ៊ុន WorldBridge នឹងនាំដឹកនាំយកផលិតផលប្រកបដោយភាពច្នៃប្រឌិត និងប្លែកពីគេមកទីផ្សារកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJYA8xdEHIdj4rBteyZzpDKz8gkxUwqimY6w77SL0_9pEmTwQ8CC73TJk4zal_JzqGlAxZ6jrwX7DjobmIXTT4EsqsaySigGC_-Syn81kxgJ5v2Vk7jvLuFFe90Eq-zHQldmIyIRj7DvvqzEbBgCsB64N_ZRr9dQd86WdBlldsgJoN8fbK3bKN4kzMjuUQ/s1280/photo_2025-01-27_13-44-06.jpg
អ្នកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា “ភាពជាដៃគូនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការលើកកម្ពស់វិស័យកែច្នៃម្ហូបអាហារនៅកម្ពុជា។ ហើយមានសេចក្តីរំភើបក្នុងការធ្វើការជាមួយក្រុមហ៊ុន LipCo Foods ដើម្បីស្វែងរកមធ្យោបាយថ្មីៗសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍។ MoU នេះជាមូលដ្ឋានគ្រឹះសម្រាប់ការពិភាក្សា និងគំនិតផ្ដួចផ្ដើមនៅពេលអនាគត ដែលនឹងរួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្មកែច្នៃអាហារនៅកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhujMLmA4NJVAOkKRT_F38rYN6a3te2k4MHs_qOf3LH_t9bw0DrysjCJkhxolpgeGnmBRCDhDygBLgB7BALLwNN5OeZgTKWq0r7wvwrPS2lewo4uWoIVsq_gK5Zmutb0U7SlYNCkM7I7Ycmq3Qaf9aiPi6GWqdjKnkulgSG8MjKOtpvE1IF9v_um9h8fDNI/s1280/photo_2025-01-27_13-49-03.jpg
គួរបញ្ជាក់ថាក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ដែលមានផលប័ត្រចម្រុះលើផ្នែកដឹកជញ្ជូន អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងច្រើនទៀត។ ការប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិត គ្រុបបានចាប់ដៃគូជាមួយអ្នកពាក់ព័ន្ធក្នុងពិភពលោក និងក្នុងតំបន់ ដើម្បីផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនៅទូទាំងឧស្សាហកម្ម ៕