Home Blog Page 637

ថៃនឹងចាប់ផ្តើមប្រតិបត្តិការទឹកភ្លៀងសិប្បនិម្មិតដើម្បីកាត់បន្ថយខ្យល់ពុលលើបរិយាកាស

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា នៅចុងខែមករានេះ ប្រទេសថៃនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះជាង២០គ្រឿង បង្កើតទឹកភ្លៀងសិប្បនិម្មិតនៅពេលយប់ ដើម្បីកាត់បន្ថយខ្យល់ពុលលើបរិយាកាសក្នុងទីក្រុងបាងកក និងបណ្តាខេត្តដែលមានខ្យល់ពុលខ្លាំង តាមគោលនយោបាយរបស់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM2xKW0MdPePTiA3IHL4pLZ6gvB9Fr7bCsJRme2AkbaO3WddFOsJhNAuDVRk8WmcoSANHT90P96LAFwOpG30JK7lZkMFLODDcrJhucD8lDrfcadNGsPnwDm6119xs-Q2mYjZ2npqYoY89xfKCQWXu2oyaUaTv0QyNJmrJJfrz0UcC2v4Khh15iFYM4OroQ/s1024/photo_2025-01-28_10-40-07.jpg

លោក រ៉ាឆេន សិល្បៈរ៉ាយ៉ាក់ អគ្គនាយករងនៃនាយកដ្ឋានទឹកភ្លៀងសិប្បនិម្មិតនិយាយថា ស្ថានការណ៍ខ្យល់ពុល PM 2.5 នៅទីក្រុងបាងកក និងតំបន់ជុំវិញ កាលពីថ្ងៃទី២៧ ខែមករា កន្លងមក គឺល្អប្រសើរជាងមុន ដោយសារឥទ្ធិពលខ្យល់ត្រជាក់ពីប្រទេសចិនគ្របដណ្តប់លើថៃ ។ លើសពីនេះ គឺមានសំណើមក្នុងខ្យល់បង្កើតជាពពកស្រូបធូលី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfhZlYXLZIJALXMarTZd1ISsjSMRqhofFWtuMANo_HcLsBoC1z5R50UBdrHvNFrKrtnVcA4revT-MIRJtJ9gM8YEnmwd3etkvyxdV0G61-P9Ls7um-e1JykcPf8EYCJ6xIzrD1ivIziK5NbbcamKSZ13w9bUGJiLQUwZ7IHrs8NvI_AVe2YIBWPFtywt7p/s1024/photo_2025-01-28_10-40-22%20(2).jpg

រដ្ឋាភិបាលថៃស្ថិតក្រោមការដឹកនាំរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានប្រគល់តួនាទីឱ្យនាយកដ្ឋានទឹកភ្លៀងសិប្បនិម្មិតសហការជាមួយស្ថាប័នពាក់ព័ន្ធកាត់បន្ថយខ្យល់ពុលពេលយប់ ។ នៅថ្ងៃទី២៧ ខែមករា យើងបានទំនាក់ទំនងទៅក្រុមហ៊ុនវិទ្យុអាកាសចរណ៍ថៃ អំពីពេលវេលាបង្កើតទឹកភ្លៀងសិប្បនិម្មិត ព្រមទាំងបញ្ជូនអ្នកបើកយន្តហោះទៅចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioSLM0DphfxRetEFF1hBDmAZFHqwr_s3G3QDVZK4K1pgnwFBQu47LCC23MyS30hmHSsmk2sqTjtswGewm8dg7PQxOwTjD1GgtqQAek5S0q6gDRfHQkHx7l-e2RWNK-WBlP66YfkmmeEGo9O63-Ji1wDgAEYxsmMzntWPFpboNPXK4E1Ie8MI2BLqE46vNe/s1024/photo_2025-01-28_10-40-23%20(2).jpg
ពេលវេលាបង្កើតទឹកភ្លៀងសិប្បនិម្មិត គឺនឹងធ្វើឡើងនៅម៉ោង២យប់ រៀងរាល់យប់ ដើម្បីឱ្យបរិយាកាសនាព្រឹកថ្ងៃបន្ទាប់បានល្អប្រសើរឡើង និងកាត់បន្ថយផលប៉ះពាល់សុខភាពពលរដ្ឋ ។ ក្រុមការងារនាយកដ្ឋានទឹកភ្លៀងសិប្បនិម្មិតបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការបង្កើតទឹកភ្លៀងសិប្បនិម្មិត ចាប់ពីយប់ថ្ងៃទី៣០ ខែមករា រហូតដល់ថ្ងៃទី៣០ ខែមេសា ខាងមុខ ក្នុងទីក្រុងបាងកក និងបណ្តាខេត្តដែលមានខ្យល់ពុលខ្លាំង ។ នេះបើតាមការលើកឡើងរបស់លោក រ៉ាឆេន សិល្បៈរ៉ាយ៉ាក់ អគ្គនាយករងនៃនាយកដ្ឋានទឹកភ្លៀងសិប្បនិម្មិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg6eTfrf5ih35oOfnwvHZt6c5QxHwy1l7vmhJATikbBHX0kFpnxxdA8j4yIo1C-XdA3UsQeqAxk-p4mkSlSnfEphwWptB0b1-OhdGiLkSxtSJwkLjl8Z578bZNJ6KHWqYfyf8l7Icer3W-d_3HOcBfeDliV2vgmhA-n_N04csCo_7V8A-o8BBgouTFvpZK/s1024/photo_2025-01-28_10-40-23.jpg

គួរបញ្ជាក់ថា នាយកដ្ឋានទឹកភ្លៀងសិប្បនិម្មិតបានប្រតិបត្តិការបង្កើតទឹកភ្លៀងសិប្បនិម្មិតជាបន្តបន្ទាប់ តាំងពីខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែប្រទេសថៃនៅតែប្រឈមនឹងខ្យល់ពុល ដោយសារការលួចដុតកាកសំណល់ក្នុងចម្ការ ។ ការស្ងប់ខ្យល់ គឺជាឧបសគ្គសំខាន់របស់ក្រុមការងារបង្កើតទឹកភ្លៀងសិប្បនិម្មិត ប៉ុន្តែការប្រើប្រាស់យន្តហោះត្រួតពិនិត្យបរិយាកាសឃើញថា ស្ថានការណ៍ខ្យល់ពុលនៅថៃបានកាត់បន្ថយ ពីព្រោះមានខ្យល់បក់ ៕

សេង សុខឃីម ឆ្លើយបែបនេះក្រោយពីមានគេថានៅនឹក នាយចឺម

0

អ្នកនាង សេង សុខឃីម បានបង្ហោះវីដេអូក្នុងថ្ងៃខួបកំណើតកូនប្រុសរបស់ខ្លួនអំឡុងពេលមានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀង នាយ ចឺម។ ការបង្ហាញវីដេអូដែលមានអតីតគូស្នេហ៍នេះ សេង សុខឃីម ត្រូវបានខម្មិនដាក់ថានៅនឹក នាយចឺម ខណៈនាងបានតបថាអ្នកទាំងពីរនៅជួបមុខរាប់អានគ្នាធម្មតាហើយបែកគ្នាយូរហើយទើបនាងបង្ហាញវីដេអូនេះឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPvZ8ek0TIEpUKHM8F8nnf3Gz_5qxN1VYMhXf9XcpwzKMy3Ny-Yoxj1MierFyGER8JKgfHvGJuvXZQrX7aZBdSUc34h5Z-SXR4Ei9lYNup8ejrZ7cNiS_0lTW8n6EZEWCbe2gJ5rf8X8ofSncD7bpxsiTJfyKnY8Gxgu70C7S8vMEuhIBlEpv4SKFiUKnU/s2048/image_2025-01-27_15-37-44.png
ថ្មីៗនេះ សេង សុខឃីម បានបង្ហោះវីដេអូខ្លីមួយនៅលើហ្វេកប៊ុកក្នុងឱកាសខួបកំណើតកូនប្រុសប៉ុន្តែក្នុងវីដេអូនោះគឺបានបង្ហាញពីតារាចម្រៀង នាយ ចឺម ដែលជាអតីតគូស្នេហ៍នាងដែលបានចែកផ្លូវគ្នាច្រើនឆ្នាំមកហើយ។ ការបង្ហោះនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាច្រើនអ្នកខ្លះក៏បង្ហាញភាពសោកសៅចំពោះទំនាក់ទំនងអ្នកទាំងពីរដែលបញ្ចប់ខណៈអ្នកមួយចំនួនបានចោទសួរ សេង សុខឃីម ថាតើនាងនៅនឹកនាយចឺមជាសង្សារចាស់ឬយ៉ាងណាទើបបង្ហោះវីដេអូនេះឡើងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPTm3jpjQkMrG0KFyszJtv06ItGgS3_zwuACxmPiFkKfP0jVXc5q9A5wpGn46Pf98nEiy5tcpZXjRn0Dqa0LMl8q-lsZemvdCpN0UtoYdBFWQXYono7XzJ-xgj00p0eGNX8HPjrznt3OZ2HyairVI7O8Ps8rr79Uo_0PDu99Ww9AgBe7Bw5X_hgBqYMJO1/s2048/image_2025-01-27_15-37-46.png

ទទួលបានសំណួរថានាងនៅនឹករម្លឹកនាយចឺម សេង សុខឃីម បានឆ្លើយតបនៅក្នុងវីដេអូនោះថា «វីដេអូហ្នឹងគឺវីដេអូ ថ្ងៃកំណើតកូនប្រុសខ្ញុំ វីដេអូហ្នឹងយូរហើយខ្ញុំអត់ហ៊ាន post ទេ ព្រោះ ពេលនោះពួកខ្ញុំទើបបែកគ្នា តែឥឡូវអត់ ពួកខ្ញុំជួបមុខរាប់គ្នាធម្មតាអ៊ីចឹង ផុសធម្មតាសូមកុំគិតអីវែងឆ្ងាយអ៊ីចឹង បងប្អូនពួកខ្ញុំនៅតែជាមិត្តរួមសិល្បៈ និយាយរួមការងារសិល្បៈធម្មតាដូចគេដូចឯងអ៊ីចឹងអត់មានអីទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8FZbxXAV3SVmgomAG8YHP1UQg97cx2TvphCkKB2YgUkQnapjiMNhj3e43RaSrxqBO4g2wlCnm9infAlpHAt9gSZf0tmJ60xTh3dpsLcdXm9VqPx66TDieQjx9tM8-m4p1HgikQjqFYHam-bo5VyVam7cnlC122YKxAYmNySWmxNag_o9dWH0jhjOFQ_S-/s960/291781424_568729791282735_6570670411064320038_n.jpg

ទោះបីជាមានការបកស្រាយខាងលើនេះក្តី វីដេអូនេះត្រូវបាន សេង សុខឃីម លុបឬលាក់ពីបណ្តាញសង្គមរបស់នាងហើយដែលទំនងនាងមិនចង់មានរឿងវែងឆ្ងាយនិងទទួលបានសំណួរពីអ្នកលេងបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK8dplgEw7NVOxl1FSRFJKMt_rrfSy_OuucujJjpENHUFBvPrNksl8zGtoKnrwTvjQbLPowEX-qXndMpMANEAas0tJjwvZM4sI9ZmNTMsDVw0B1pZBxmle9Pnqlwln5OLjWJJFAAIvII8X-0iKUs5387ItIlMQj3ng4JeSbQzhB4BRM-9jCREcFhPAGN5X/s1588/273935110_1309911432816775_7024308963458446474_n.jpg

អ្នកនាង សេង សុខឃីម បានប្រកាសបែកគ្នាជាមួយនឹង នាយចឺម កាលពីខែកញ្ញា ឆ្នាំ២០២២ ដោយចោទថានាយចឺម មានអ្នកថ្មី។ មុននឹងប្រកាសបែកគ្នា អ្នកទាំងពីរមានទំនាក់ទំនងគិតដល់ថ្ងៃអនាគតជាមួយគ្នាទោះបីជាខាងស្រីមេម៉ាយក្តីដោយបានទិញឡាន ទិញផ្ទះជាមួយគ្នានិងមានគម្រោងចាប់ដៃគ្នាចូលរោងការ ប៉ុន្តែគួរឱ្យសោកស្តាយចំណងស្នេហ៍អ្នកទាំងពីរមិនអាចផ្សះផ្សារបាន ខណៈបច្ចុប្បន្ននេះ នាយចឺម កំពុងមានទំនាក់ទំនងស្នេហាថ្មីហើយ៕

Elon Musk នឹងសាកល្បងអ៊ីនធឺណិតផ្កាយរណបសម្រាប់ស្មាតហ្វូនជាលើកដំបូង

0

សហរដ្ឋអាមេរិក៖ ថ្មីៗនេះស្ថាបនិក SpaceX លោក Elon Musk បានសរសេរនៅលើបណ្តាញសង្គម X ថាខ្លួននឹងសាកល្បងមុខងារ Starlink Direct-to-Cell នៅប៉ុន្មានថ្ងៃខាងមុខ ដែលអនុញ្ញាតឱ្យស្មាតហ្វូនទាំងអស់អាចភ្ជាប់ដោយផ្ទាល់ទៅនឹងផ្កាយរណប ដើម្បីប្រើប្រាស់អ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgenZCG1pZJZk6Ms4iFzEnEcQfPZNVI-DVoRu91coCsDn4jqHfv1FeiwhGuyvCwKc-zwDW5zvXOax0zmIrO2_92D29OGuJQSGC-WuAUCqakIA1qPSWl6F0DjuiA6kLTEqMJWIiLFa-IOgvjZ7591hi93xiMtzR6OdtwtW4m8QQoiFodDOyF793r6MbVekxX/s1500/image_2025-01-28_11-24-15.png

យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា មុខងារថ្មីនេះត្រូវបានសាកល្បងជាលើកដំបូងនៅអាមេរិក បន្ទាប់មកនឹងពង្រីកទៅក្រុមហ៊ុនផ្សេងទៀតទូទាំងពិភពលោក។ សម្រាប់ព័ត៌មានលម្អិតក្រុមហ៊ុននឹងប្រកាសក្នុងពេលឆាប់ៗនេះ ទាក់ទងនឹងឧបករណ៍ដែលគាំទ្រ និងរបៀបចូលរួមក្នុងកម្មវិធីបេតា ដើម្បីដំណើរការមុខងារ Starlink Direct-to-Cell ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilEVY-RZMQ2wFgE7EmGJyyAgbjkb6D4j40AGzqkK5GGL_wTdbEZJOxJmwPzojxmvtvs_TnYoT0EO5ZshOsFMpAUJUQTv9uehPwqJPZ746EpjE35jbKMkqudaipTeqQw-EOP3iTiaztcbgRfTjzARVlEvY4hXP4q9lrp7LM7tUPLGrN2owAKIU3wYjedUiU/s1200/photo_2025-01-28_11-20-55.jpg

Starlink Direct-to-Cell គឺជាមុខងារមួយដែលអនុញ្ញាតឱ្យឧបករណ៍ចល័តភ្ជាប់ដោយផ្ទាល់ទៅនឹងប្រព័ន្ធផ្កាយរណប ដោយមិនចាំបាច់ទិញកាតបញ្ចូលលុយដូចសព្វថ្ងៃនេះទៀតទេ។ មានន័យថាលោកអ្នកគ្រាន់តែប្រើមុខងារនេះ គឺអាចប្រើប្រាស់អ៊ីនធឺណិតបានដោយសេរីគ្រប់ទីកន្លែងតែម្តង។ មុខងារ Direct-to-Cell របស់ Starlink ក៏ជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការផ្សារភ្ជាប់គម្លាតទំនាក់ទំនងសកលផងដែរ។ ដូច្នេះមនុស្សរាប់លាននាក់នៅតំបន់ជនបទ និងដាច់ស្រយាលដែលខ្វះសេវាទូរស័ព្ទគឺលែងបារម្ភទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-NZWFG8oYT-1fjhaGLVvjO8zMHLLDlHqBLpOeXtYcALix9mfNN5CEVJjeiLnq5ObVTgXi8DV0-L4x7eTkPxNldJfoXIfXqG36ARUSUNrBel3uUYCp1bnb6oAN3vieE0SiWSnnuTJ3A9pF8JLc68bMlio7hY64I0CwbBEa2mFqCYtn_1n79CN3-W4sar1n/s1280/photo_2025-01-28_11-20-32.jpg

ការបង្កើតសេវាកម្មថ្មីនេះ គឺដើម្បីឱ្យមានផ្កាយរណបចំនួន ៤២,០០០ ដែលចូលរួមក្នុងបណ្តាញអ៊ីនធឺណិតអវកាស។ តាមពិតទៅប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink គឺមានជាយូរមកហើយ គ្រាន់តែមិនទូលំទូលាយ ដោយសារមហាសេដ្ឋី Elon Musk ចង់ភ្ជាប់តែប៉ុន្មានតំបន់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាលោកក៏ចាប់ផ្តើមមានគំនិតចង់ភ្ជាប់សេវាកម្មនេះទូទាំងពិភពលោកតែម្តង ដូច្នេះសេវាអ៊ីនធឺណិតផ្កាយរណបរបស់ក្រុមហ៊ុនបច្ចុប្បន្នគឺបានឈានដល់ល្បឿន ៥០ – ១៥០ Mbps ខណៈតំបន់ខ្លះមានល្បឿនរហូតដល់ ១៧៥ Mbps ឯណោះ៕

ការផ្តល់ជូនថ្មីជាអាំងប៉ាវបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រជាជនចិន វៀតណាម ពីក្រុមហ៊ុន Metfone WiFi

0

ដើម្បីចូលរួមអបអរនាឆ្នាំថ្មីឆ្នាំសកល ២០២៥ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រជាជនចិន វៀតណាម ក្នុងខែមករា២០២៥នេះ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអុីនធឺណិតតាមគេហដ្ឋាន Metfone WiFi សូមពាំនាំនូវការផ្តល់ជូនថ្មីជាពិសេសអមជាមួយកញ្ចប់ថ្មីជាអាំងប៉ាវជូនអតិថិជនថ្មីដែលមានចំណាប់អារម្មណ៏ចង់ស្នើរ និងប្រើប្រាស់សេវាអុីនធឺណិតតាមគេហដ្ឋានរបស់ក្រុមហ៊ុននោះគឺ អតិថិជនគ្រាន់តែជ្រើសរើសកញ្ចប់ថ្មីខាងក្រោម ជាមួយល្បឿង ៥០mbps ជាមួយតម្លៃ ១៥ដុល្លារក្នុងខែ៖
● បង់មុន ៦ខែ នឹងទទួលបានការប្រើប្រាស់រហូតដល់ ៧ខែ
● បង់មុន ១២ខែ នឹងទទួលបានការប្រើប្រាស់រហូតល់ ១៥ខែ
អមជាមួយសេវាស្នើរដំឡើងថ្មីត្រឹម ១០ដុល្លារ។ អតិថិជននឹងទទួលបានRouter ខ្ចីប្រើពីក្រុមហ៊ុន និងមិនតម្រូវថ្លៃកក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNNcClPU343bMPIlOeqzaG3e9krXepDEP4st0lZUoFXwT7NFhsaP6nVpEfrV99m9_k3hIhIUFpy-1sGQva3-FDOD644daWUbkz_j_GDpf0hw5RnJCWzp9rdE8vQ0vEGHxIwq-uoOAdGwMsHGg2qCPq2n_LBe4dVmrBtHtg8vK1GHrCo7_GPSNeeyT1e6Oc/s8001/Metfone_Press_Release_Artworks_Chinese_New_Year_20250125_02.jpg

ជាថ្មីម្តងទៀត នាឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន វៀតណាមដែលនឹងខិតជិតមកដល់ សូមជូនពរដល់បងប្អូនខ្មែរកាត់ចិនវៀតណាមទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpaJDrDcVVltv5iTqYzLsWGgCcGYhEtpzMEtT6oJmSX-fs0zi3Fxeh8mY3KOm64e70U21pC2fC9nB5YoxjtkBL9QOSZDjptPZCUrrFhcczP6NcTD_phJ2FcyOJqytCp2BEfNtDqSbkXAqoeJnQ1Cv2Z4dB8z4uc35VEq1l-eHbgDhI0_HhGMfALTa8kINA/s8001/Metfone_Press_Release_Artworks_Chinese_New_Year_20250125_01.jpg

ទំនាក់ទំនងមកកាន់ក្រុមការងារ METFONE WIFI តាមរយះលេខ 0976 097 097
នឹឹឹឹកដល់អ៊ីនធឺណិត នឹកដល់អ៊ីនធឺណិត Metfone WiFi !
Metfone កាន់តែជិតស្និត

លំហាត់ប្រាណទាំងនេះហើយ! ដែល LISA BLACKPINK តែងតែអនុវត្តដើម្បីបានរាងស្អាត

0

LISA សមាជិក BLACKPINK គឺជាតារាស្រីម្នាក់ដែលមានរាងកាយស្ដង់ដារ ចង្កេះស្ដើង និងជើងវែងស្រឡូន។ ទោះបីជានាងស្ថិតក្នុងកាលវិភាគដ៏មមារញឹកក៏ដោយ ក៏នាងនៅតែឆ្លៀតធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ និងគ្រប់ទីកន្លែងតែម្តង។ ដូច្នេះខាងក្រោមនេះគឺជាប្រភេទលំហាត់ប្រាណដែលតារាស្រីវ័យ ២៧ ឆ្នាំរូបនេះតែងតែអនុវត្ត៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkgWiUDQN9FZ7uhDCUYVqMvS5_ThMCgcpMzgRLaL8l_AnqpPOexHMXiPOG6ptD00w_Lu7OzzLC9j_LPjJSFlGAxjyQXdKOf-S_dzSkuBDoCA1QAT8daNKyVTaGHDUZjxkQIueEzflbmdfdpFW-b254xMYRgE576KdijvE7L_yCrmK9-xsJyHDdpReKFpEy/s1280/photo_2025-01-27_16-41-56.jpg
១.ហាត់ប្រដាល់៖ LISA មិនខ្លាចក្នុងការចូលរួមលំហាត់ប្រាណដែលទាមទារកម្លាំងដូចជាប្រដាល់នោះទេ នាងតែងតែហាត់ប្រដាល់ជាញឹកញាប់ ដើម្បីកែលម្អសុខភាពសរសៃឈាមបេះដូងឱ្យកាន់តែរឹងមាំ។ កីឡាប្រដាល់ គឺជាកីឡាមួយដែលជួយឱ្យតារាស្រីរូបនេះបាត់ស្ត្រេសក្នុងរយៈពេលខ្លី ហើយក៏ធ្វើឱ្យនាងមានអារម្មណ៍ល្អផងដែរ។ ក្រៅពីហាត់ប្រដាល់ LISA ក៏ផ្តោតលើការញ៉ាំអាហារតិចតួចបំផុតក្នុងអំឡុងពេលថ្ងៃ និងកំណត់បរិមាណកាឡូរីតឹងរឹងបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-CtArHP3bmYEyY6uSwPRv6tbanx9HRcohN3lW0Rh5VyI38r1NO20a9PShknoLfBTgWVHp-33oqgLM1xX7tX4PAMjyqwanflcYxjbfDh5-_U6VLQjZGOMx8Y_Jdw6yzWdICwSyL-O6afAvv4aj_Ratp5zApcsHOb1TOdIa1watt0fjZfVM-qIY9VfZK0GP/s1280/photo_2025-01-27_16-41-57%20(2).jpg

២.ហាត់ Pilates៖ Pilates គឺជាលំហាត់ប្រាណមួយទៀតដែលតារាចម្រៀង K-POP រូបនេះចូលចិត្តហាត់បន្ទាប់ពីប្រដាល់។ Pilates គឺជាចលនាមួយដែលជួយតម្រឹមរចនាសម្ព័ន្ធទាំងមូលនៃរាងកាយ និងគាំទ្រដល់សន្លាក់ ដោយកំណត់គោលដៅនៃសាច់ដុំស្នូលទាំងអស់ពី abs, hips និង glutes ទៅផ្នែកខាងក្រោយខ្នង និង glutes ផ្នែកខាងលើ ព្រមទាំងសាច់ដុំភ្លៅខាងក្នុង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbqpT__ef-OllHFzZSvgSUvUP19VLmY-scMzg7hlUY05ZOxqwy8SQcYvxFvWo6R-Xme4JQwSFTesTYdET3KQ7HkFWj3ZTbNFmuaQBuY52LgoiGF3y-MgXFhXSLnbCq810BkxKexem5fDLVUZ5FYEw5mp6dRxH8NT0HXhRBIwL8qJf5K9hlMrtiL32pG75q/s1082/photo_2025-01-27_16-41-57.jpg

៣.ហាត់រាំឱ្យបានទៀងទាត់៖ ការរាំ និងហាត់រាំគឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃរបបហាត់ប្រាណប្រចាំថ្ងៃរបស់ LISA ។ សកម្មភាពនេះជួយឱ្យសាច់ដុំ និងអវយវៈទាំងអស់នៃរាងកាយ មានភាពបត់បែនល្អ ក៏ដូចជាជួយឱ្យចលនាឈាមបេះដូងសុខភាពល្អផងដែរ។ តារាស្រីរូបនេះធ្លាប់បង្ហើបថា៖ «ជាធម្មតានាងរៀនរាំពីម៉ោង ១២ ថ្ងៃត្រង់ដល់ម៉ោង ១២ រំលងអធ្រាត្រ ខណៈពេលខ្លះនាងក៏ធ្លាប់ហាត់រាំរហូតដល់ម៉ោង ៣ ឬ ៤ ទៀបភ្លឺទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhACa4I7b6r-dScMZ4ixMZ45nzX5i_MfIap6540Mn7Ir_Ss33rpJwAJpOPSTvMKlKbfqftcjPL-IyIDgYv5_d8hsEc8AcAw34T_uhD7_MU-FBh1_FH7UnqhCAnCaN6zLvXxX2MhYChOdh2LlMXBvovAtQVk7KOMrs0sFi2JY6_fJ-b_1hZ8-HElpgThPVM5/s1280/photo_2025-01-27_16-41-58%20(2).jpg

ផ្តល់អាំងប៉ាវហើយ គួរផ្តល់ប្រាក់តាមលេខដូចខាងក្រោម នឹងនាំមកនូវលាភសំណាងពេញ១ឆ្នាំ

0

ក្រៅពីការជួបជុំក្រុមគ្រួសារកូនចៅក្នុងថ្ងៃចូលឆ្នាំចិន ទំនៀមទម្លាប់មួយទៀតរបស់ជនជាតិចិន គឺការផ្តល់អាំងប៉ាវ ។ យើងនឹងឆ្ងល់ថា តើអ្នកណាជាអ្នកផ្តល់អាំងប៉ាវ ហើយគួរផ្តល់ប្រាក់តាមចំនួនលេខណាខ្លះទើបមានលាភសំណាងពេញមួយឆ្នាំ? តាមជំនឿរបស់ចិន ការផ្តល់អាំងប៉ាវទៅឱ្យកូនចៅ ត្រូវបានចាត់ទុកថា គឺជាការឱ្យពរជ័យដល់អ្នកទទួលឱ្យមានលាភសំណាង ចម្រើនរុងរឿង និងមានសុខភាពល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs10E4-D1XHhfzav5zQLxeIGf4utuB25jwtDlzRQjXXAeOg4RMJYo7xa22r_JhVNweADtMLKNFG5KU7yeeyw0xFvmfMTUSmHL0FnIbyQcuM4EDVkM0KJaWkT3br5qpy8brWB0Y6HWRSm-M0pdvUROJIBkj-bMfpo6T46p2w1mKO3UaKwLELcs8WCccsckB/s1438/image_2025-01-28_10-24-50%20(2).png

តាមទំនៀមទម្លាប់ចិន អ្នកដែលផ្តល់អាំងប៉ាវ គឺអាម៉ា អាកុង ប៉ា និងម៉ា ប៉ុន្តែកូនចៅដែលមានការងារធ្វើទទួលបានប្រាក់ខែខ្លួនឯង គឺពួកគេអាចផ្តល់អាំងប៉ាវទៅឱ្យក្មេងៗបាន ។ សរុបមក មនុស្សចាស់ទុំក្នុងគ្រួសារ ឬអ្នកមានចំណូលគួរតែផ្តល់អាំងប៉ាវទៅឱ្យសមាជិកគ្រួសារដែលមានអាយុតិចជាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj9EMiYgEgFIiF1gKtslLO7yO5STagaCYVQazUKX4y-JQ7EqRT_hL2kwY6opvqyrZ0VUE7ypA8kAkcjnU1Hd7q9pP41MX9PpD8Ip482NW55loDKSMuKASkYhU_A-D33aG9fM-Wk99tOF7fVdMYL9_-E6ShThdHk1fj-NKcwdS6K6XHYxxDADEzdGIl90tU/s1200/image_2025-01-28_10-24-50.png

ការដាក់ប្រាក់ក្នុងអាំងប៉ាវដើម្បីទទួលបានលាភសំណាង រួមមាន ៖

១-ចៀសវាងលេខ៤ ៖ ការទទួលបានលាភសំណាងនៅថ្ងៃចូលឆ្នាំចិន គួរតែចាប់អារម្មណ៍លើការសែនម្ហូបអាហារបុព្វបុរសដែលបានចែកឋាន, ស្លៀកពាក់ឈុតពណ៌ក្រហមដើម្បីទាក់ទាញទ្រព្យសម្បត្តិ និងប្រកាន់យកបម្រាមក្នុងថ្ងៃចូលឆ្នាំចិន ។ រីឯតួលេខ ក៏គួរចាប់អារម្មណ៍ដូចគ្នាដែរ ចូរចៀសវាងដាក់ប្រាក់ក្នុងអាំងប៉ាវ ដែលមានចំនួនលេខ៤ ពីព្រោះលេខ៤ មានន័យថា សេចក្តីស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPJFckID9BsaF0fcbRjEEFszDkhhYZgETGqPwTFK6SUom2fEEtScgRsvHc3uYbtJwFgO0X2k-YgktLTxUy7z4HDIeWEqFpORObupeRTFEar65mBHQpZ8TUvmpKxhUcaj9cHunUlj3tqEpOsh5uYsrd3oSBiowkDVxG7Hb7KQ18YZjIGdT7it5xyu7oTH4G/s2000/image_2025-01-28_10-24-52%20(2).png

២-លេខ៦ និងលេខ៨ ជាលេខសំណាងបំផុត ៖ លេខសំណាងបំផុតសម្រាប់ការដាក់ប្រាក់ក្នុងអាំងប៉ាវឱ្យក្មេងៗ គឺលេខ៦ និងលេខ៨ ពីព្រោះជនជាតិចិនមានជំនឿថា លេខទាំងពីរនេះតំណាងឱ្យភាពរលូនក្នុងជីវិត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXZPFkL0-MSNiCWi1xjLArHtaEYj8lAE9UC_cQAlsIoEvqbNlBYDn3xnFX6JjGTE2CfGkcYzLNbAMV59OaSrxIoqwJyPMlBiKraEhK6dR3_A8I3x6ZnjgyPMxkLwR2r0J2-z6wLMNTaWwfhcrrU9IU4e3ofCskoIAoVFBURSUItSTbFSZR3la-gFVYOmMC/s1400/image_2025-01-28_10-24-52.png
៣-ក្រដាសប្រាក់ និងសំបកអាំងប៉ាវ ៖ គួរតែដាក់ក្រដាសប្រាក់ថ្មីៗក្នុងអាំងប៉ាវ និងហាមដាក់ក្រដាសប្រាក់ចាស់ ឬដាច់រហែក ។ រីឯសំបកអាំងប៉ាវ ត្រូវតែមានសភាពថ្មី, មិនរហែក និងពុំជ្រាបទឹក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbq16USrRTG8xQu8gBteffK37kk-QqQWF0jt26lrRhI5Js8NcWO490XwXQG2kIeDrDlFcfFC8obI1jrd_yt5p-99EMuwr_UvxthCy6eQxyk1yUvA2akxvgKYe_XBFoGKBplkNYB1qZ0alnOHUsRWb3GT-NGrKN0xr-i8JjOePEne3_b2fMxvgh4qXhgXmQ/s3840/image_2025-01-28_10-24-55.png
គួរតែត្រួតពិនិត្យឆ្នាំលើសំបកអាំងប៉ាវផងដែរ ដូចជា ៖ ឆ្នាំ២០២៥នេះ គឺជាឆ្នាំម្សាញ់ យើងគួរតែជ្រើសរើសសំបកអាំងប៉ាវមានរូបសត្វពស់ធំៗ ពីព្រោះក្រៅពីការនាំមកនូវសិរីសួស្តីក្នុងឆ្នាំថ្មីហើយ វាក៏បង្ហាញពីមារយាទ និងការយកចិត្តទុកដាក់ទៅអ្នកដែលយើងផ្តល់អាំងប៉ាវឱ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF1WpjVQX7wUv-L4-D6lhJwKWFLB9MBeTJF5ZmNwho-xHXIzlcpWe1p2smgxlFWy98Xrf_Ad0RyYkVLyd7cnACBf5eLbmzrzl_xJ3Fg-LUx5FktpgmRfzuUDUJpx4ha73yirdSyMnOOhhd5_TYyOiL75lhv6Q-h95u3PagnoNvwQR7ck2OIzxIPfwKK7O7/s800/image_2025-01-28_10-25-02.png

ហេតុនេះ ការចាប់អារម្មណ៍ពីរឿងអាំងប៉ាវ មានសារៈសំខាន់បំផុតក្នុងថ្ងៃចូលឆ្នាំចិន ។ បើពុំសូវមានប្រាក់ច្រើនដាក់អាំងប៉ាវ យើងអាចកាត់បន្ថយចំនួនប្រាក់ ពីព្រោះចំណុចសំខាន់ក្នុងថ្ងៃចូលឆ្នាំចិន ពុំស្ថិតនៅលើចំនួនប្រាក់ទេ ប៉ុន្តែស្ថិតនៅលើការជួបជុំក្រុមគ្រួសារ សែនម្ហូបអាហារទៅបុព្វបុរសដែលបានចែកឋាន ៕

ធ្លាប់ជាដីដែលគេបោះបង់ចោល! ក្លាយជាសួនពណ៌បៃតងដ៏ធំបំផុតនៅទីក្រុងញូវយ៉ក

0

Central Park ដែលជាឧទ្យានកណ្តាលនៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មានផ្ទៃដីជាង ៣៤១ ហិកតា កាលពីមុនគឺជាដីដែលគេបោះបង់ចោលដោយសារហេតុផលហួសចិត្តមួយនេះ។
នៅអំឡុងឆ្នាំ ១៨៥៣ សមាជិកសភាញូវយ៉កបានសម្រេចចិត្តទិញដីមួយកន្លែងនៅលើកោះ Manhattan ដើម្បីសាងសង់សួនឧទ្យានដ៏ធំមួយ ហើយបានប្រើឈ្មោះផ្លូវការថា Central Park តាំងពីពេលនោះមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSJ_7x2NYxEoZliQIgWQMSzT1iAG2ogh0BWTg0oqEH7HnN4RjPkJ7irHU29HhKwgfDQVYMYguLatAEw3BNxLNJylhaz-3SsMe_r82VwmTnLmoKSGedSGZF_VFgw3FzL4LW7Bd8sEiPZQAQG6wDxLCYn1ZSOAMYmmimvd595vXsRVwd_RwKTgNNhFRC1YI6/s1650/image_2025-01-28_10-06-40.png
ប៉ុន្តែមនុស្សជំនាន់នោះជឿថា ដីដែលបានជ្រើសរើសសម្រាប់សាងសង់ឧទ្យាននេះគឺមិនមានភាពទាក់ទាញសោះឡើយ ធ្វើឱ្យដីនេះក្លាយជាដីដែលទំនេរ ត្រូវបានគេបោះបង់ចោល និងគួរឱ្យខ្លាចអស់រយៈពេល ៣-៤ ឆ្នាំ។ ទោះជាយ៉ាងណានៅឆ្នាំ ១៨៥៧ ដល់ ១៨៦៦ ដីដ៏ធំល្វឹងល្វើយនេះក៏ត្រូវបានគេសាងសង់ និងប្រែក្លាយ “ដីដែលគេបោះបង់ចោល” ទៅជាឧទ្យានដែលមានអ្នកទស្សនា និងចូលចិត្តជាងគេបំផុតក្នុងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUYX7D3WmARGKon6cdMtMebvsg7k4t-po8ztUdlyldTSN5z8om4f06ujNzgLQUAW_jhzDLraYU7JhwMkkuMrAYwEa8KuLYhAZ41WTth6Jlm3oc7VR6UpqPn98oRbygU6GIaTi-rmpp1Eipk15JN6vSCsbPyj-0W4jsZODOQMRQ6r025aTVbolSNRFQiGyO/s3072/image_2025-01-28_10-06-41.png
នៅឆ្នាំ ១៩៣០ ឧទ្យាននេះបានចូលដំណើរការជួសជុលធំមួយ ជាមួយនឹងការផ្តល់មូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីសាងសង់បឹង សួនកុមារ និងកន្លែងនេសាទ។ នៅឆ្នាំ ១៩៦០ ឧទ្យានកណ្តាលនៃទីក្រុងញូវយ៉កបានក្លាយជានិមិត្តរូបនៃចលនាវប្បធម៌ និងនយោបាយ រួមទាំងការតវ៉ា និងការប្រគុំតន្ត្រីជាច្រើនដែលត្រូវបានប្រារព្ធឡើងនៅសួនឧទ្យាននេះ។ ក្នុងរយៈពេលកន្លងមក Central Park តែងតែផ្តោតលើការជួសជុលឥតឈប់ឈរ និងកែលម្អសកម្មភាពនានា ដើម្បីបម្រើប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យកាន់តែប្រសើរឡើង។ ដូច្នេះពេញមួយប្រវត្តិសាស្រ្តនៃការបង្កើត និងការអភិវឌ្ឍន៍ Central Park គឺបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3logDyKXRSLOjiZ4-IPR7V2e0yyou3M6rIXnnqWRGTzdRCJt_Ghe6X3Ziva7tYddXKCCUBUz4VE9_GrGz94kTmV-PUuPhxtXcr-eFOLaQb5LaksUsmZhyphenhyphenpd9mU-sUmpdY5Ed29HNckrcbift_G2HJ0KId-YDFn3OdyR_tmO6jftkOHnM99tBR-2VVKCoN/s2000/image_2025-01-28_10-06-45.png

យោងតាមស្ថិតិពីគេហទំព័រទេសចរណ៍ Travel + Leisure Central Park ឧទ្យានកណ្តាលនៃទីក្រុងញូវយ៉ក ឬហៅថា Central Park គឺបានក្លាយជាគោលដៅដ៏ពេញនិយមបំផុតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ ស្ថិតក្នុងចំណាត់ថ្នាក់លេខមួយតែម្តង។ អ្នកទស្សនាជាង ៩០% បានសរសើរមិនដាច់ពីមាត់ពីសម្រស់ធម្មជាតិ ចាប់ពីសួនច្បារដ៏គួរឱ្យស្រឡាញ់ ប្រាសាទបុរាណ សួនសត្វចម្រុះ កន្លែងជិះស្គី សួនកុមារចំនួន ២១ កន្លែង និងក្លោងទ្វារជាច្រើន ក៏ដូចជាសកម្មភាពឥតគិតថ្លៃរាប់មិនអស់នៅទីនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg4lygtl19l9bWQgBd0vaTbLhC1d8eFzI1KhO0NWToQ6hqTszp1J1Z9a_8HXFX4evqMP-q4-4accZvTNK5WnnnH7afMUBKRy6Y9yU7ihH0CVYsObRsFPbsF8iMnL53Xm7R6h6FRTdRIHqKSyvY0RU6X22bdqqmcVZc4iEp4G68aZf3tbUfXHHjZrDFE5_B/s3000/image_2025-01-28_10-06-46.png

តំណមខ្លះៗ ដែលលោកអ្នកគួរចៀសវាងក្នុងថ្ងៃចូលឆ្នំាចិន!

0

បុណ្យចូលឆ្នាំប្រពៃណីចិន ដែលត្រូវបានជនជាតិចិនក៏ដូចជាខ្សែស្រឡាយកាត់ចិន តែងតែប្រារព្ធជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ ២០២៥ នេះ នឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមករា។ ដូច្នេះហើយមកដឹងពីតំណមខ្លះៗ តាមក្បួនហុងស៊ុយ ដើម្បីឲ្យលោកអ្នកទទួលបានសិរីសួស្តីពេញមួយឆ្នាំ។

យោងតាមប្រភព The Telegrah តំណមមួយចំនួនដែលអ្នកគួរប្រព្រឹត្តិក្នុងថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំចិនគឺរួមមាន៖
១ ហាមលេបថ្នាំ៖ ការលេបថ្នាំនៅថ្ងៃដំបូងនៃពិធីបុណ្យ មានន័យថាមនុស្សម្នាក់នឹងឈឺពេញមួយឆ្នាំ។
២ ហាមពិសារបបរនៅពេលព្រឹក៖ ជាទូទៅក្នុងប្រពៃណីចិន បបរត្រូវបានគេចាត់ទុកថាមានតែអ្នកក្រប៉ុណ្ណោះ។
៣ លោកអ្នកមិនគួរបោកសម្លៀកបំពាក់នៅថ្ងៃទី១និងទី២ឡើយ ព្រោះចំថ្ងៃថ្ងៃកំណើតរបស់ទេវតាទឹក Shuishen។
៤ មិនត្រូវកក់សក់នៅថ្ងៃដំបូងឡើយ (ការកក់សក់មានន័យថាជាការលាងជម្រះលាភសំណាងនៅដើមឆ្នាំថ្មី)។
៥ ចៀសវាងប្រើប្រាស់កាំបិត និងកន្ត្រៃ ព្រោះថាបើមានឧបទ្ទវហេតុណាមួយកើតឡើង គឺជាប្រផ្នូលមិនល្អពេញមួយឆ្នាំ។

៦ មិនត្រូវចេញដើរលេងក្រៅ ជាពិសេសគឺនារីបើមិនដូច្នេះទេ នាងនឹងជួបរឿងអាក្រក់ពេញមួយឆ្នាំខាងមុខ។ កូនស្រីដែលរៀបការរួចមិនអនុញ្ញាតឱ្យទៅលេងផ្ទះឪពុកម្តាយទេ ព្រោះគេជឿថានាំសំណាងអាក្រក់ដល់ឪពុកម្តាយ។
៧ មិនត្រូវបោសផ្ទះក្នុងថ្ងៃទី ១ទេ ព្រោះជាការបោសលាភសំណាងនិងទ្រព្យសម្បត្តិចេញ។
៨ មិនត្រូវខ្ចីលុយគេក្នុងថ្ងៃចូលឆ្នាំឡើយ ខណៈម្ចាស់បំណុលក៏តំណមមិនឲ្យទារលុយនាថ្ងៃនេះផងដែរ ព្រោះនឹងលុយចង្រៃចូលផ្ទះ។
៩ ហាមស្លៀកសម្លៀកបំពាក់ដាច់រហែក។
១០ ហាមផ្តល់អំណោយជានាឡិកា និងកន្ត្រៃ ព្រោះតំណាងឲ្យវត្ថុមិនល្អក្នុងវប្បធម៌ចិន។
១១ ហាមសម្លាប់សត្វ ព្រោះឈាមជាប្រផ្នូលមិនល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-KH_seaHpOauw2LC2OT-hxt1E5fL0ousHXUIQTxq-JlHnD_pm0tj9kvUbBCyEj4vqBXdpim3XaturIfsj7J8BtatukjM3xEHskt1PXanyEczMbNChTxn8m-SlceIJq0PeVSsdxIFp5aMxmE5T1F8C-9LYCIiGgWlEyEdkh5vAUQg8ml0ZX6tYw8KO0GsP/s1280/image_2025-01-28_10-10-20.png

ទេសចរណ៍អំណាន បន្តលើកស្ទួយការអាននៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់លោក អ៊ុក វណ្ណដេ ស្ថានិកសាលាដូង!

0

ជឿជាក់ថាអ្នកទាំងអស់ប្រាកដជាបានជ្រាបហើយ លោកអ៊ុក វណ្ណដេ ស្ថានិកសាលាដូងលើភ្នំគិរីរម្យ ដែលបានធ្វើយុទ្ធនាការណ៍ទេសចរណ៍អំណានកាលពីឆ្នាំ២០២៤ ខណៈក៏ទទួលបានភាពជោគជ័យបន្តក្នុងឆ្នាំ២០២៥នេះទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVB_cRMBhn9q9Xywq9XmuAgD61wMZ68CAQeUgmrlDQQxsAIwAoHRSjA6yii_bYag-gd40IGKm06gJ96iKQjZq5u7NpwVd1qhfQSCbgtYIULgreQxquUQ6NSUEDzU9YdmyTo5Eab1RjIXE2Z3iOQnkT-S0puJK2443pCpv-aLtrkLooUSpgyYLK_FnH-Sgt/s2048/IMG_1864.JPG
កម្មវិធីទេសចរណ៍អំណាន ឬបណ្ណាល័យចល័ត ដែលបានធ្វើឡើងតាមរយៈរថយន្តចល័តតូចមួយ ដែលមានផ្ទុកសៀវភៅជាង ២០០០ ក្បាល ធ្វើដំណើរឆ្ពោះទៅកាន់បណ្តាខេត្តក្រុងនានា ក្រោមឆន្ទៈដ៏មុះមាត់របស់លោក អ៊ុក វណ្ណដេ លើកកម្ពស់ការអាននៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcJVZ0bWC5iUATGJIeh1Ra2Ay5w32JFbkKErvPM_1keOJC8_TSLtltuO6hSN-Yr6tF2JUT4aXjAihgHATZnOxZnSR9wEb51-4m133-uDfvgL3nWxr9QszPjxkalabOJ9PqhY26C-kZ60NRT88KorE43LjhkBSnPIwIfgfu5thXiu3M6-zundIwCQHNNczJ/s1500/IMG_1866.JPG

បណ្ណាល័យចល័តនេះគឺបានរំលេចចេញនូវភាពទាក់ទាញ ជាមួយនឹងរថយន្តកែច្នៃពណ៌ទឹកក្រូចមួយគ្រឿង ហើយក៏បានរៀបចំនូវកន្លែងអង្គុយ ព្រមជាមួយនឹងសៀវភៅចម្រុះយ៉ាងច្រើនសម្បូរបែប អានដោយឥតគិតថ្លៃ។ តាមរយៈគំនិតផ្តួចផ្តើមរបស់លោកអ៊ុក វណ្ណដេ គឺពិតជាជួយលើកទឹកចិត្តដល់សិស្សានុសិស្សនិងសាធារណជន ទំនេរពីការសិក្សាឬការងារ បានមកក្រេបយកចំណេះដឹងថ្មីៗពីសៀវភៅ និងរីករាយជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ខាងក្រៅ។ បន្ថែមពីនេះ ដោយសង្កេតឃើញថា ក៏មានការបរិច្ចាគសៀវភៅពីសប្បុរសជននានាជាហូរហែរ ជូនចំពោះអ្នកអាននៅកម្ពុជា តាមរយៈកម្មវិធីនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhc5v8lL6lk6R5xBDZuNfupDtuztu1k1EvRjTJd8aTOknlA2k3qHH4-AM8P2rnETpSuWAJdTJDFxA59sEHYqY4gQt_JG32AV_siVcxOEyOSXjkKlZPt4ybNB9K9E8BJF0kcR-_NObtHNmxTYChxpq0_P4sc0VQMrtGg4i5jzjTNS5wEyS6c9crI0oHlBTD/s1500/IMG_1867.JPG

សូមជម្រាបថា កាលពីឆ្នាំ ២០២៤ បេសកម្មទេសចរណ៍អំណានលើកទី ១ ដែលធ្វើឡើងត្រឹមតែ ៣ ខេត្តក្រុងប៉ុណ្ណោះ គឺរាជធានីភ្នំពេញ កំពត និងកែប ហាក់ទទួលបានជោគជ័យ ដោយសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរជាច្រើនបានងាកមកចាប់អារម្មណ៍នឹងការអានសៀវភៅកាន់តែច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBPs7CPg3ojVM_AZKsGC2DWXqYHkhi3xrMuEqy7WwLJFyPAL31l2lidOjg0xdqlymkLTIoy98Jpu2kj3rfUbc0Blyl99Jm939bRokdfl8Q9eFGRxmpW97fdkxcMo_hwtsJszWs88gz8yiLvUHOoFiHmDJ74ww4SICM5YMVHHo-JTAYlajT9N-XZsq2xPjJ/s1500/IMG_1871.JPG

យ៉ាងណា នៅដើមឆ្នាំ ២០២៥នេះ ទេសចរណ៍អំណានបានបង្ហាញខ្លួនសារជាថ្មី ដោយផ្តើមចេញពីខេត្តព្រះសីហនុរយៈពេល ១២ ថ្ងៃ ចន្លោះថ្ងៃទី ៧-១៨ ខែមករា។ ហើយនៅថ្ងៃទី ១៩-២៨ ក៏បានមកដល់លើទឹកដីនៃខេត្តកំពត ហើយក៏នឹងចាកចេញពីខេត្តកំពត ឆ្ពោះទៅកាន់ខេត្តផ្សេងៗជាបន្តបន្ទាប់ទៀត៕

កាន់តែល្បីរន្ទឺ! ខេត្តសៀមរាប កំពុងត្រូវបានផលិតកម្មកាហ្សាក់ស្ថាន ផ្តិតយកទិដ្ឋភាពទៅចាក់បញ្ចាំងលើឆាកអន្តរជាតិ

0

ជាលើកទីមួយហើយ ដែលប្រទេសកាហ្សាក់ស្ថានបានជ្រើសរើសខេត្តសៀមរាបនៃប្រទេសកម្ពុជា ជាទីតំាងសម្តែងក្នុងខ្សែភាពយន្តខ្នាតធំមួយ ក្រោមចំណងជើងថា “Kazakh Vibe” របស់ផលិតកម្ម Daubay។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijlD2d5Ulp89OsZnyhxOWCXb-5X0gFsvQOOtrrov41T8-grfTMY7dIf-YUyqAbPZZPLBE78TTRMZexdESY23W6BhotJxiFCUb8ueCRbvlKVJ3ZHZ_dxOw6R6acD8bvC8OUN3riG4VtRStot5a6yi_mIR5T301diqRbLYkwk2oD0zKCx89vGb2qbOvbv1g5/s1760/image_2025-01-28_09-54-56.png
ភាពយន្តមួយនេះផងដែរ ត្រូវបានគេឲ្យដឹងថានិយាយជាភាសារុស្សី ដែលប្លង់ថតក៏ដូចជាសាច់រឿងសម្តែងគឺប្រព្រឹត្តិទៅលើខេត្តសៀមរាប បរិវេនក្រុងអង្គរ ជាពិសេសនោះគឺប្រាសាទអង្គរវត្តខ្មែរ ខ្លោងទ្វារអង្គរធំ ម្តុំ Pup Street ជាដើម សុទ្ធតែបានបង្ហាញវត្តមានក្នុងភាពយន្តដ៏ធំមួយនេះ។ បន្ថែមពីនេះ វប្បធម៌ខ្មែរជាច្រើន រួមមានទាំងសិល្បៈភ្លេងបុរាណ សាសនា ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ក៏បានរំលេចមកជាមួយក្នុងរឿងនេះផងដែរ។ បើក្រឡេកទៅកាន់តួសម្តែងនិងក្រុមការងារវិញ ទឹកមុខប្រកបដោយស្នាមញញឹមនិងសប្បាយរីករាយលើទឹកដីអច្ឆរិយនេះណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJBneSC0DO7SIi5iN3cJY6iDA9BmKCnx6kxtM1NiFxJs4a_wQlRR_km7C7U0O_L7ZvyHTO6Skn0nieymig4h-YMhAvalMlfEbNmf_0vqXJnBVIoZhh4xhFsYAdxtP5CrENrJrPxFN9EKJ-YcObenoixpOb5ZGy8XYTPFdG_CumAKQiBtew79Vh06kz3hJa/s1751/image_2025-01-28_09-54-57.png

ថ្មីៗនេះ ប្រភពក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ក្រុមការងារផលិតខ្សែភាពយន្តកាហ្សាក់ស្ថានកំពុងផ្តិតយកសម្រស់ដ៏អស្ចារ្យនៃខេត្តសៀមរាប ដើម្បីផលិតខ្សែភាពយន្តលក្ខណៈពិសេសរបស់ Kazakh Vibe , បន្ទាប់ពីបានទទួលការស្វាគមន៍ដ៏កក់ក្តៅពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCNGMkXEhywhcxouTy_s6NlGuP6VzBafFtsSlT161dUIdudH6yGLWSAHOfv1-QIvpccq6iAECBAdz68Uh2AtMbucEp13Icx6Jr1TIjL1lS2h-aPaOhehhW-5nc5whXHNEn4OLy9he2vZcEpXuPKS_bAR8qSgTSwjuUS33q-7QmU3ZUvdY46hfePh-A9F9Q/s1777/image_2025-01-28_09-54-58.png

គម្រោងភាពយន្តនេះកំពុងបង្ហាញពីសោភ័ណភាពដ៏អស្ចារ្យនៃប្រទេសកម្ពុជា តាមរយៈការនិទានរឿងបង្កប់ដោយអត្ថន័យយ៉ាងស៊ីជម្រៅ។ ខ្សែភាពយន្តនេះ គឺបាន ផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ជាពិសេសសៀមរាប-អង្គរ ជាទីកន្លែងមួយដែលភ្ញៀវទេសចរមកពីកាហ្សាក់ស្ថាន ប្រទេសនិយាយភាសារុស្សី និងប្រទេសជិតខាង អញ្ជើញមកទស្សនា ដោយមានជើងហោះហើរថ្មីដោយផ្ទាល់ពីកាហ្សាក់ស្ថានមកកាន់កម្ពុជា៕