Home Blog Page 633

ល្បីពេញបណ្តាញសង្គមតារាសម្តែងចិន Meng Ziyi និង Wang Hongyi មកថតរឿងនៅលើទឹកដីសៀមរាប

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមជាអ្នកគាំទ្របានចែករំលែកវីដេអូខ្លីៗជាបន្តបន្ទាប់ដោយបានបញ្ជាក់ថាតារាសម្តែងចិន Meng Ziyi និង Wang Hongyi បានថតរឿងនៅក្នុងខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVrCluSNzsNJblFb8kTz5D2iDrgvdJNaDm-abOmP2gjuM2OH68mhTi0Wp7C9bzEvN0U5S8WvfZmiNKfcweafsmjxEAE-5U7bSQYMLWdSAd6dXcgMXf6mfIGpxRyGMsgFq7M2WZ7xqA4Nb-HUS_2n6xTxyifLsLXrJiFGzQ3FlmG8ZBf9frvLZUZ9rwiUCr/s1200/image_2025-02-08_09-45-30%20(2).png
តាមការចែករំលែកវីដេអូ និងរូបភាពតៗគ្នាអ្នកគាំទ្រជាច្រើនបានឱ្យដឹងថា តារាសម្តែងចិន Meng Ziyi និង Wang Hongyi បានមកថតរឿងថ្មីរបស់ពួកគេនៅលើទឹកដីសៀមរាបធ្វើឱ្យក្រុមអ្នកគាំទ្រមានការរំជើបរំជួលយ៉ាងខ្លាំងចង់តែទៅដល់សៀមរាប។ ក្នុងវីដេអូនោះគេបានឃើញតារាប្រុស Wang Hongyi បានថតប្លង់រត់នៅតំបន់ផាប់ស្ត្រីត ចំណែកឯវីដេអូផ្សេងទៀត មានការសម្តែងពី Meng Ziyi និង Wang Hongyi និងមួយផ្នែកទៀតថតនៅពេលយប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoLU-rSIgx5U5kINtLixNTah7tIuLpAL12gVpf5h4bxcuMd9PHbrO8vUxRU8_CHWCzxsWCrt5wooeJHLmecCXUf_nST-WQYfsVNv476kcHbVKmpXtvVhkxcQCxA4RVNty5wdGX8sAN0ztpg-RcWzZnCNmkPJMjdFfBcxhyphenhyphenah5ldEnz4b4SCLu9d_Op-kLE/s1594/image_2025-02-08_09-45-30.png

ក្នុងមកតារាសម្តែងចិនទាំងពីរដួងមកថតនៅលើទឹកដីសៀមរាបនេះកំពុងក្លាយជាប្រធានបទក្តៅមានការស្វែងរកច្រើននៅលើបណ្តាញសង្គមចិន Weibo ។ មុននោះផេកធំជាអ្នកគាំទ្ររបស់តារាស្រី Meng Ziyi បានបង្ហោះពីការព្រួយបារម្ភក្នុងការដែលអាយដលខ្លួនមកថតនៅប្រទេសកម្ពុជា ប៉ុន្តែក្រោយមកបានបង្ហោះបង្ហាញថានាងមកដល់ខ្មែរសុវត្ថិភាព ប្រជាជននៅតំបន់សៀមរាបក៏មានចិត្តល្អ មិនអាក្រក់ដូចព័ត៌មាននៅលើប្រព័ន្ធអ៊ឺនធឺណិតនិយាយមួយចំនួននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsOippwnhWs0sCehqWfRY12TcssGFfsD_2rvxoxIKMk8e5_NUOWkvzSPyB-b7Jgslh91iH75QdUtDQ1x4cI4OilIzzalbRvqR1knC9BATxOSaEb7fAc9t4d0hHfwpeU424bD787XF5js4i9YXOYPw8yUZ16C452FK5qzrooU_YC6KPTqij7yrUDNFdgmxi/s1600/image_2025-02-08_09-45-32.png

បើនៅលើគេហទំព័រ mydramalist តារាសម្តែង Meng Ziyi និង Wang Hongyi គឺមានគម្រោងជាមួយគ្នានៅក្នុងរឿង «San Xian Mi Hui» ដោយអ្នកទាំងពីរគឺតួឯក។ ការថតនៅលើទឹកដីសៀមរាបនេះអ្នកគាំទ្រក៏សង្ឃឹមដែរថានឹងមានប្លង់នៅប្រាសាទអង្គរវត្ត។ គម្រោងការមកដល់និងថតរបស់ក្រុមការងារភាពយន្តត្រូវបានគេចែករំលែកថាគឺចាប់ពីថ្ងៃទី៥ ខែកុម្ភៈនឹងត្រឡប់ទៅប្រទេសចិនវិញនៅថ្ងៃទី១៣ ខែកុម្ភៈនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjyoqxfNR6kLeRh2iAjEZEY7EwKNUq9oUBAJ75zch1MAb7ihwQsBoqsXS46wWjKShKf8a2yP5UHrB9BO9dBR8Kc2ECwJ_1iO5kYC_Gx20s_bI2BvSp1oyOAccyemfcrxIh8PkmW4YJSCSRToufQaNe72IseZmEEIf8HFfoQUqKe9Z2QsYIricZ93A-pgNp/s2048/image_2025-02-08_10-00-46.png

Meng Ziyi មានអាយុ២៩ឆ្នាំ បានប្រឡូកអាជីពសិល្បៈ១០ឆ្នាំមកហើយដែលកំពុងរីកចម្រើនជាបន្តបន្ទាប់ក្នុងអាជីពសម្តែងជាពិសេសរឿងបុរាណក្នុងឆ្នាំ២០២៤ Blossom ។ Wang Hongyi មានអាយុ ២៥ឆ្នាំ ហើយសាងភាពល្បីល្បាញក្នុងរឿង «Lost You Forever» ៕

 

 

 

កម្ពុជា-ឡាវ ឯកភាពគ្នាសាងសង់ស្ពានមួយ តភ្ជាប់ខេត្តព្រះវិហារ និងខេត្តសេឡាំប៉ាវ

0

នៅក្នុងកិច្ចប្រជុំកំពូលលើកទី១៥ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ បានសម្រេច និងជំរុញដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ពន្លឿនជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពាន ឆ្លងកាត់ទន្លេពៅ (ខេត្តព្រះវិហារ) ទន្លេសេឡាំប៉ាវ (ខេត្តចំប៉ាសាក់) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl5qs9pLK1aJO0pz9-5YAvzYrl2Zl15sv9PnMLN8aIrNc_GVscUCibH-tMs79odrpxm3tvdOIBcCxXbxphmPPhFeS2yaORT93MHhgCn84jqxQ2tiICu11DJJMqNbYomZc85qLAipD-OEvNbCdBaDLZyUPoo8r1BxlH5HmAjaxHBj1IpX7gmcFDZXqj5mOs/s969/image_2025-02-08_14-44-34.png

គម្រោងនេះ ក្រសួងសាធារណការ ទទួលបានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ/សេឡាំផៅ នេះឱ្យក្លាយជា “ស្ពានមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihMHjTxtC9Gd-FUi8cJSogRhRWUNGGx6WRXlI0vzhFi120xZXcRl5atForXD5H6Q6hV6lHvYQniUs7dcchWIgs4_ob5AdXkml2YJxxh3T8CShVRJwWuHs8M2tgPLxNbea5BzkURAKRJ-JZPGYkCyNwk1THyyr3fAi4UCf-uQ8JZkjCkPd1-PjtfOUdQyHE/s800/image_2025-02-08_14-44-34%20(2).png

បើតាមក្រសួងសាធារណការ សមិទ្ធផលនៃគម្រោងសាងសង់ស្ពាននិងផ្លូវតភ្ជាប់នេះ នឹងក្លាយជាទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រទេសទាំងពីរ ដែលនាំមកនូវភាពជាអ្នកជិតខាងល្អ វិបុលភាព ក៏ដូចជាដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរបស់ប្រទេសទាំងពីរ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimNVf1TEpXFpMRmetGrp4ICSRZjr7eTdokAUqk_Z_q-3JGG4IgKmVFRXtEEUYzjFK2yxOUCZ7X5bvPA9g1hLNGgFeGvBcbacNRLFaVVt_vFedUnUIyn_XFwTdU7P5KHzTA2tRrQu5I0ieoypCsFhfGiwsdgSFi44Tli_a6c-bsVgR-83dkz_Mh_30iSzj-/s800/image_2025-02-08_14-49-16.png

ក្រោយសាងសង់រួច ស្ពាននេះ នឹងក្លាយជាច្រកដ៏សំខាន់មួយទៀត ក្នុងការតភ្ជាប់ផ្លូវដឹកជញ្ជូនរវាងប្រទេសទាំងពីរ ជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី៕

 

បទ Diss Track «ថីអ្ហែងថី!» របស់ ជី ដេវីត បាត់លែងឃើញនៅលើបណ្តាញសង្គមហ្វេកប៊ុក

0

អ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលនិងចាប់ផ្តើមជជែកវែកញែកបន្ទាប់ពីបទចម្រៀង Diss Track «ថីអ្ហែងថី!» របស់ ជី ដេវីត នៅលើបណ្តាញសង្គមហ្វេកប៊ុក មិនអាចទស្សនាបាន ខណៈនៅលើយូធូបនៅលើដំណើរការធម្មតា។ ងាកទៅកាន់ផេកអ្នកគាំទ្រតារាចម្រៀងរូបនេះបានបង្ហាញថាមានគណនីក្លែងក្លាយជាក្រុម MMO មកវាយលុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNfyVcsCfTuVftEURzaN4OHSqwZ7s9juW_d4D7jdHdNrD6NHN3ZpiDO0j0hBiD4-GYSFBjwNDkWi8dD-HJAMQMG41G_4TNa_5g4ZkuUbUeUuUXAQ_PrqNv4Qv97JqOB926jvz4XyyW9tP_2raBSKQlZNDawI1V1Cy_AR5O70TZCg_JBn6vWC4xNJXDxiCX/s2048/image_2025-02-08_08-49-01.png

នៅយប់ថ្ងៃទី៧ កុម្ភៈ ទស្សនិកជនជាអ្នកលេងបណ្តាញសង្គមបានរកឃើញថា បទចម្រៀង Diss Track «ថីអ្ហែងថី!» របស់ ជី ដេវីត ទៅកាន់តារាចម្រៀងរ៉េប វណ្ណដា ដែលបានបំបែកកំណត់ត្រា២៥ម៉ោងមានការស្តាប់១០លានដងនៅលើហ្វេកប៊ុកពេលនេះស្ថិតនៅក្នុងដំណាក់កាលមើលឃើញទៀតនោះទេ ខណៈបទនេះមុននឹងបាត់ មានការទស្សនាជាង១៣លានដង។ ការបាត់នេះគេមិនទាន់ដឹងពីមូលហេតុនោះទេប៉ុន្តែមានការសង្ស័យថារងការ រីផតពីក្រុម MMO ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmExBqloOzyKS_3A38XyMIOcm9CAOtOs1506tsgx8ctXA8jjYekkKvjQi2G4ksIHG6v-G02DzP5IyH8_q7aZaofpp8tffXsfZpEhskcxVxr7iqtEKwTiJlHfzS6JL5FptWNHyrhZT5LwTjWHlN1yLFhlEByXZsEOrj8VFH1cPN3dHtm4giQ_e0Lvkzi7ff/s1280/photo_2025-02-08_08-38-04.jpg

ការរំពឹងទុកបែបនេះដោយសារតែគណនីផ្ទាល់ខ្លួន ជី ដេវីត បានចែករំលែកផេកអ្នកគាំទ្ររបស់លោកត្រូវរងការវាយប្រហារពីគណនីក្លែងក្លាយជាច្រើនជាប្រទេសជិតខាង និងបានបន់ឱ្យផេកហ្វេនលោកមានសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyskGxw-V85_JioHBGh_bwY9w2KWy2q7faXCG7zirJt09Vy2-33yB08jdlw4R1i9XpIJ3DIyW4Qwmfo6nSzDgy2PZTNuOdzbigU6hFubDhbwaF4MlwwW7ECBXI4ehnynnTapCWBxXHB9pynU2Xc3LYippedaaoLb9HqJDfdfKncZ7P1RFBllT4KBvCLtbW/s1080/photo_2025-02-08_08-38-04%20(2).jpg

ជី ដេវីត ក៏បាននិយាយនៅក្នុង Group អ្នកគាំទ្រស្របពេលបទចម្រៀង «ថីអ្ហែងថី!» លែងឃើញនៅលើហ្វេកប៊ុកថា «បងប្អូនកុំទៅខ្វល់រឿង Video ចម្រៀងខ្ញុំអី ធ្វើខ្លួនឱ្យរឹងមាំសាមគ្គីគ្នាឱ្យល្អយើងខ្លាំងនឹងហើយទើបវាខ្លាចវាគ្មានធ្វើស្អីកើតទេ បានតែល្អមើលទេតិចទៀតលែងអីហើយ ។ ចំពេលគ្នាល្អម្លេះ ហិហិ, សើចមុនទៅចាំ ឱ្យពួកវាយំតាមក្រោយ»។
ប្រាប់អ្នកគាំទ្រកុំឱ្យខ្វល់ខ្វាយនាំគ្នាសាមគ្គីគ្នានេះបន្ទាប់ពីបាត់បទចម្រៀងខាងលើ ជី ដេវីត ក៏បានបង្ហើបបទថ្មីរបស់ខ្លួនដែលលោកបានបង្ហាញថាហាក់មើលឃើញអនាគត ព្រោះបាននិយាយពីក្រុម MMO ។ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ជី ដេវីត នឹងទម្លាក់បទ Diss Track មួយទៀតបន្ទាប់ពីមកពីប្រទេសជប៉ុនដែលមានចំណងជើងថា «អ្ហែងចង់ទៅណា? អ្ហា៎!» ដោយបានបន្ថែមខេបសិនថា «Plan អ្ហែងចង់ចេញបទផ្សេងយកមកបិទមុខមិនបាច់លាក់អញទេ!»៕

ស្នងការខេត្តឧត្តរមានជ័យ ឆ្លើយតបទៅកាន់លោកផែង វណ្ណៈ ក្រោយចោទសមត្ថកិច្ចអត់ចេះធ្វើការ

0

ឆ្លើយតបទៅកាន់ការរិះគន់ ពីសំណាកមហាជន និងលោក ផែង វណ្ណៈ ដែលថាកងកម្លាំងសមត្ថកិច្ចខេត្តឧត្តរមានជ័យ មិនចេះធ្វើការ ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនបុរស២រូប ដែលប្រគល់គ្រាប់មីនឱ្យទៅសមត្ថកិច្ច ពេលនេះស្នងការខេត្តបានចេញមកបញ្ជាក់ច្បាស់ៗ ដើម្បីរក្សាកិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងនគរបាលជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggU5HBsdbCFvECZpXKvwEXYgwxgLVU7NHW60YunHTIEUaHoIyMXDAqIlAJsTfRxaTEJC-hUKI754OjdjdJXRfHTbJP_JG17Oq5-sDvoUYYaR3DV8bfSo2gwkrkh2wGGpzeJbX2-3wGJXcgQPzD64mkQe1rcPX0wx4MORQw8L6XD8BJfEaOuR-vQ5Dseyti/s720/image_2025-02-08_11-16-45.png

បើតាមស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា៖” នៅក្នុងករណីនេះជនសង្ស័យទាំងពីរនាក់ខាងលើ មានចេតនាយ៉ាងពិតប្រាកដ ក្នុងការប្រព្រឹត្តបទល្មើសនាំយកគ្រាប់មីនតោនចេញពីទីតាំងតំបន់ស រវាងព្រំដែនប្រទេសទាំងពីរ ដោយហេតុថា កន្លងមក ជនសង្ស័ុម្នាក់ ក្នុងចំណោម២នាក់ ឈ្មោះ ទី ពិទូ ធ្លាប់បានដឹង និងបានចុះទៅថតផ្សព្វផ្សាយអំពីរឿងមីនតោននេះ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ពន្យល់បកស្រាយរួចហើយដែរ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2pZ-EI37jMsJ9rb1BkZZYOMoZUCqeBk8CyLOzbcRe4Oya-HCpv3jGS6jtU5emFcRh-n2dJCdN-qcuwg-bFOM-JQe_BBcBS6zyEomhjN0cDxwUs90B5baU6g0vKU8lmrCBNDBt7qS7g3pWIhuUuYrebjgTndI8LWwUqEwL_K4mecOVuD92D8yZpJ41jlpA/s720/image_2025-02-08_11-16-46%20(2).png
តែផ្ទុយមកវិញ ជនសង្ស័យនៅតែគឃ្លីនពុំស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និង ហ៊ានរហូតដល់ប្រព្រឹត្តបទល្មើសជាក់ស្តែង ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicy9VosPtT-v6KtTZSeBTCtesu7jyyxg8Qw_KpFlDCEZsAtC8gT_uTeC6NCTRbF_ltSUr9nL9cP8iuCSKADQZjuaZJIGpWS9zVUhJOl6wYsNCwPbJ5q9BOZe_l4nVXQSCIEqP7jXjiwCdpJ6i4ISXIHkGIrFC9zDsuvnAbrYyYghLmVroBSNa8d-NkIP5s/s1350/image_2025-02-08_11-16-46.png

គួរបញ្ជាក់ថា សកម្មភាពល្មើសច្បាប់នេះ អាចបង្កផលប៉ះពាល់ដល់ការទំនាក់ទំនងព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJM1Zs392nUVCQPXa6XTITD2AbW-WzbJYYKd-tp5rYWZErZmBsHjE_rj9PWVAcyVxsf1DQLAowsGOVRj097z_zimpHooxxuetk1WSkA96GvlILB7jSP1zEtG_YSY7oybmAF5li_v2bbrR0TLHVeBlXQy2jFcoGomvhrJZKYat2te7kl9xh-mvD1dGLl3ZW/s2048/image_2025-02-08_11-16-47.png

 

បឹងភ្លោះ តំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល តែមិនសូវមានមនុស្សទៅដល់

0

បឹងយក្សអោម ឬ យក្សក្រា ដែលអ្នកស្រុកតែងហៅថា “បឹងភ្លោះ” មានទីតាំងស្ថិតនៅក្នុង ភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ3mcIilSDzlZrmgejpaGpLmjjtilkCq5lbCugfmMtufIoJG9MI8cdVTiw7JupZf1GKHQ447z6nP95foBOquwTqHV4TdejuffU4UkpKHL5O8pvb94Lazfib_4Kp999P0ZuejD25rNYCYWlRUi6DB_5zYdecX68huJ7MQch5AJ7lu6CY_lGQj8WEszI9x-6/s2047/image_2025-02-08_10-57-53.png

បឹងនេះ មានចម្ងាយប្រមាណជា ៦៥ គីឡូម៉ែត្រពីវិមានឯករាជ្យក្រុងបានលុង។ ដើម្បីធ្វើដំណើរទៅកាន់ទីនោះភ្ញៀវទេសចរ ត្រូវធ្វើដំណើរដោយថ្មើរជើង ពីសហគមន៍ដែលនៅមិនឆ្ងាយពីបឹងនោះប៉ុន្មាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0iiRX6HmluLWOBVHV1o9adly_8ep_bL5NYsPslPkl0mbjx1vNgx29UT5F8u2GKSYxdCv1IwtdPfu_xm-fU81BRFPZ-aNu_vEM08MEpIlXmOhpPK2zGoA1fb3dVKnKlV2GJX70Bxk_P4VInrxuo11eVmim5FUqCa5SV3XygdfQ_mHuxFRReoyRNQxclLt1/s2047/image_2025-02-08_10-57-58.png

បឹងភ្លោះកើតចេញពីភ្នំភ្លើងប្រមាណជា៤ពាន់ឆ្នាំមុន ដែលបច្ចុប្បន្នមិនសូវមានភ្ញៀវទេសចរទៅកម្សាន្ត ឬស្គាល់បឹងនេះនោះទេ ដោយស្ថានភាពផ្លូវមិនសូវអំណោយផល បូករួមជាមួយមិនសូវមានការផ្សព្វផ្សាយថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWb8Rbks3U_puLUZu0BkrYbDelhNc5egouGxZ4Tz_A2xdaxLwmq8ypQCC3PF7bTI1QC6dO143rYIfFMY6F-62-mjEM3QAeQxlGyAxbsCfeXlPb5ujPJLwkfljfCGEFdgRExRXdTf7ECc3Gi40wyfbmMlfNyGcvpwtWLyfwUI6jNOAH3F4LPgE7eoSYEyvT/s2047/image_2025-02-08_10-58-02.png

ចំណុចទាក់ទាញនៃបឹងយក្សអោម ឬ យក្សក្រា គឺទីនេះ មានសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៃបឹង អមជាមួយទេសភាពស្រស់ត្រកាល ព្រៃព្រឹកក្សាធម្មជាតិពណ៍បៃតងសមស្របនឹងអាកាសធាតុអំណោយផលដ៏សែនត្រជាក់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2C7tU-kS70bieHDWEebTzU7v25abyAOdnPX4bk8Gbah2sa7aX-feVlNFsgQlPdFNp9lkDrUjdjLYTIJS-xZq46jdFZ4C72aChoIpVrkdvxgj_q0ytAQ3_wOz-BVFLTaZ-G1GTCA_MIyfhFlXB4a9-_mF_jVG-hShwVqCeSQ8v3frByDxP0CHTq8q8yz3G/s1080/image_2025-02-08_10-58-05.png

    គួរបញ្ជាក់ផងដែរថា រតនគិរីគឺជាខេត្តមួយនៅក្នុងប្រទេសកម្ពុជា ដែលសម្បូរទៅដោយភ្នំភ្លើងងាប់ និងបានបន្សល់ទុកបឹងជាច្រើនដូចជាបឹងយក្សឡោម បឹងលំកុដ និងបឹងយក្សម៉ាយជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5jB02orkIynw-a_pxdMblMY5Htc0MfXyG0l7xQUTPP4UUIs5-gVcinGVOxw81MO6sjc3m2MaDgnJ4blagZRViER3icGgmFi1JDP5hyphenhyphen3dPFCQCN-N34HlvQlqxsI3hyiO1KDvj6S7Ffkj-UZBZHi50heG2cnqXEOKW6xm7gvMgBDqrPvsCtDaY-lQBg_d2/s2048/image_2025-02-08_10-58-07.png

    រូបភាព៖ Every Thing

វាលវែង ពីស្រុកមិនសូវមានអ្នកស្គាល់ ក្លាយជាទិសដៅទេសចរណ៍ធម្មជាតិឈានមុនគេនៅកម្ពុជា

0

ស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បី និងទាក់ទាញបំផុតមួយនៅកម្ពុជា ដែលបាននឹងកំពុងអភិវឌ្ឍខ្លួន យ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoS59nDydCUOZfuVyMeRuE7U9p1ufWqMKlmhYcIjw5gtvbAL7isW7HqQGu9VWP8TiEYBhFJFDVaodazBtSkDLxheA0TIkgvypHq-dk4pAgq4uMOAoi6P32OgoSJ1Xm3atOrNrq2RuDP2Lwp-TTv6mZ6wXdhh2RfsgpvD0pwGglvga3uWAp9hj7M48KaROv/s1280/image_2025-02-08_09-19-14.png

ភ្ញៀវទេសចរ ធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥៥ នឹងបានទៅដល់រង្វង់មូលប្រម៉ោយ ដែលជាទីរួមស្រុកវាលវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Gj7tFbkLmN2abLPqgDQ4FTa1laMQd059ZUcluP-7WR-spobamh0o40wSqVH2BOQBr8_QAxjtg6pceSFRQXT_pTFPbU2wlgP9UdC-I9ZIASfLQsAItkIlDgxsYgBh1xL6jeo_HWj0QK85AX1tIWFDq359zqWFIRpz76CTK5yTzSeiQYlwBugoBNezXP3x/s1280/image_2025-02-08_09-19-16.png

បន្ទាប់មក ចេញពីរង្វង់មូលប្រមោយ ប្រមាណ៣០គីឡូម៉ែត្រ ភ្ញៀវទេសចរនឹងបានឆ្លងកាត់”ផ្លូវបុប្ផាលាក់ខ្លួន” នៅតំបន់ភ្នំ១៥០០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU8ahzMgWcFWU4RlXX-SYvGFTFAGbNkhsqZGlBiZFb9EK4V_J5Erw3p8YeBwxwdliys42_uWKS323H71qcROzcBXCF2eMhJfCsoFmVyyR5Jx1BEEBApxpP5ef033PaLZrB_NfTfjjp_F47-DWI_Cscdol3ETeihM0hf-wOMzhWnBDw29O65VzS4vAS9J_R/s1280/image_2025-02-08_09-19-17%20(2).png

នៅចន្លោះតំបន់ភ្នំ១៥០០ និងតំបន់ថ្មដា ភ្ញៀវទេសចរអាចគយគន់ ទេសភាពព្រៃភ្នំ វាលស្មៅលើខ្នងភ្នំ ទឹកអូរហូរតាមជ្រលងភ្នំ ដ៏ស្រស់ត្រកាលបានថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq2TvzcThlHggmrp6HA4OsmjkZsAFr7g132FgmCUlhE1Zu6XDDxliN3LfoX2jQMS_p-n3IzJorQft5gCn1attnZsdRx3oQsNo51PjoezhM9zEyho0b75kW7l_Bl1_r7eRwMFaLbQpubmHAI864MNtDWSnRo5eT9L4aw0CLuEbtX6oBZWD_wdMR-sHUf0hA/s1280/image_2025-02-08_09-19-18.png

លើសពីនេះ ភ្ញៀវទេសចរអាចបន្តដំណើរឆ្ពោះទៅច្រកថ្មដា ដែលជាច្រកព្រំដែនរកម្ពុជា-ថៃ រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimHKMEw_AvECXjRO5dFPuAT09wKCpbwcW3lL0D4q5ewGiR0YV4by_hgm2Ambwaz2ty4WLiWjhSZ3IjganUkx9Q0YefYF-vO1AQ4h6Uwxnwa8CcWfQcTFFr6krr4PffLqn37B6VhwpsyTBS-WbNfFHyHGZNG3knaOI25h1cv5nLuaoQMwQ6gkdd2XGR5PWY/s2048/image_2025-02-08_09-19-21.png

ក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនកន្លែង ក្នុងខេត្តពោធិ៍សាត់ តំបន់ទេសចរណ៍ដែលជាទីចាប់អារម្មណ៍ និងមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ គឺស្រុកវាលវែង រង្វង់មូលដំរី ផ្លូវបុប្ផាលាក់ខ្លួន (ភ្នំ១៥០០) ឃុំថ្មដា និងឃុំអូរសោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIJDTsuZI_Y8ANTFRG0Gca8eG1TUXwjA1YRP6h7VBuagYjqcJV9Gz-BP-H5_I6kUd39FMGAPjfGS7T198yt53D2KDQJFjpOscICtb0A_uveIPfTwL4zJExYrvl1WPMmz7IT_BgDpaqW1jwUTMxM12bo2ftt2lnkooDAWfu5sf6A0hcBN6ewloWOIHJNi32/s2048/image_2025-02-08_09-25-45.png

គួរបញ្ជាក់ថា ស្រុកវាលវែង គឺជាទិសដៅទេសចរណ៍ដ៏មានសក្តានុពលខ្លាំងជាងគេ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់៕

 

 

សោកនាដកម្មធ្លាក់យន្តហោះមួយគ្រឿង ផ្ដាច់ជីវិតមនុស្ស១០នាក់

0

នៅថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឧទ្ធម្ភាគចក្ររបស់ក្រុមសង្គ្រោះ បានរកឃើញបំណែកយន្តហោះនៅលើទឹកកក ក្នុងចម្ងាយប្រហែល១៩គីឡូម៉ែត្រពីឆ្នេរសមុទ្រទីក្រុង Nome។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB8J2cubuScMX78kSp_5Yd_eG5XxqnkyNbTg4OEM7fsnJDTWGwO-upIxsBDm5BFYO8Xa_pdcv91NR7TddcgJeypK37a77oZrDVVnUHq0d-7ZsrGZenlW5cndaZLCTtPv2UmcsVX0B4Hlrk9DaiGsDXBV2Ga-joUe4vffiIyAmQr4ctg1CRoEH0mJGoVsYD/s1200/image_2025-02-08_10-10-45.png

យន្តហោះខ្នាតតូចមួយគ្រឿងប្រភេទ Cessna ២០៨ Caravan ដែលមានជើងហោះហើរលេខ ៤៤៥ របស់ក្រុមហ៊ុនអាកាសចរណ៍ Bering ដោយមានផ្ទុកមនុស្ស១០ ដំណើរចេញពីទីក្រុង Unalakleet ទៅកាន់ទីក្រុង Nome ។
ខណៈនៅសល់១០នាទីទៀតទើបដល់គោលដៅ យន្តហោះនេះ ស្រាប់តែបាត់ចេញពីប្រព័ន្ធរ៉ាដា អំឡុងកំពុងហោះនៅលើតំបន់ដាច់ស្រយាលមួយ ស្ថិតនៅភាគខាងលិចរដ្ឋអាឡាស្កា (Alaska) កាលពីថ្ងៃព្រហស្បតិ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj07OmZsw8Gt5BGU8r_Z0QVcxKoy3UnPihEsVSHeGuRcuS3Jfi8C_0jHPK-WOwZbRwE5aXLgaeN5x558fdJ8kHs_raCI-toIPPdC8w7kaZfBCH-kLm2qsU9pKJZv7G8xIeEP8y3_QbJaU_zaXrnikLPWNBDQgiaQVosUo-d5YsziZXnB2gNtktuOpe2awIQ/s720/image_2025-02-08_10-10-46%20(2).png

ក្រោយក្រុមសង្គ្រោះ ធ្វើការរុករកអស់រយៈពេល២ថ្ងៃ ពួកគេបានរកឃើញបំណែកយន្តហោះនោះហើយ ដោយមនុស្សទាំង១០នាក់ បានបាត់បង់ជីវិតទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4ilihmaht-tQBjjIJZM00TPB145Gph5BEEX7YQdGOQtr4NkqnPoHkgSZlMtUzI4CLV5vKsERrMTOISR_NnVG-ByCP255Nw1mQ6jZ0AZ2WFbr3X5j2ZxqeVUAjC-QJV-ZrWGeOhZ55A9UJ1vdJ3H81dExDWtDOAoYPDl6gGPYND26YPlTwnxoGu_GskB2S/s1050/image_2025-02-08_10-10-46%20(3).png

ដោយឡែកចំពោះមូលហេតុ មិនទាន់ដឹងច្បាស់នៅឡើយនោះទេ ដោយរងចាំការត្រួតពិនិត្យលើប្រអប់ខ្មៅជាមុនសិន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhutVeRQb2jkehWFCmqI_dL7_4u_s9nJCM8BK5BRI9jNbiUTuQcGoboQw8pROoI79A7zkTybR3z_ZFiQ8C644ULN-_CaFdu0Mpk6JiI4uqCfAR1IV2Tk3pnJXs_3QYgBbEK8taPegIyj1YQMuqCLAHeCk-PicYgg9SLz00or0GoMKLjvqL79Ki92igs0jh_/s900/image_2025-02-08_10-10-46.png

 

Lisa កាន់តែបង្ហាញខ្លួនជាតារាចម្រៀងលោកខាងលិច

0

នៅព្រឹកថ្ងៃទី៧ កុម្ភៈ (ម៉ោងនៅកម្ពុជា) Lisa សមាជិក BLACKPINK ទម្លាក់ MV បទចម្រៀងថ្មីមានចំណងជើងថា «Born Again» ដែលសហការគ្នាជាលើកដំបូងជាមួយ Doja Cat និង RAYE ដែលបំផុសគំនិតដោយ Britpop ផ្តល់នូវសារដ៏មានអំណាចនៃការកើតជាថ្មី និងការរកឃើញឡើងវិញ ដោយលាយបញ្ចូលគ្នារវាងការរ៉េប និងសំលេងដ៏សម្បូរបែបរបស់អ្នកទាំងបី។ នេះបង្ហាញឱ្យឃើញថា Lisa មានទិសដៅច្បាស់លាស់ក្នុងការប្រែក្លាយខ្លួននាងទៅជាតារាលោកខាងលិច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7MraM2I5HbvBtcytcPnO_Fk1fRLmSx_qwyK4co_8hfOjzJG2ryd3KfUinbc3CbReuGrL2saMoqavIalT5v3LL0n022c6tMJP4cvJQJdd36I21O5606a3fd66dNu18KLwxjK-AetMcQcaqfnmlZsEKqnLw8xqjlbn_a7-VZuR6ioZvBMRSmQKraGx6cIAT/s1600/image_2025-02-07_13-49-51.png
ក្រោយពីមានសកម្មភាពទោល Lisa បានផ្តល់ឱ្យអ្នកគាំទ្រជាមួយនឹងរសជាតិជាច្រើន។ លើសពីនេះ Lisa មិនខ្លាចក្នុងការទម្លាក់សក់មុខរបស់នាងទេ។ នាងកាន់តែមានទំនុកចិត្តជាមួយនឹងថ្ងាសទូលាយរបស់នាង ហើយ Lisa កាន់តែប្លែកជាងមុនដូចនារីបារាំង។ គួបផ្សំនឹងតន្ត្រីដ៏រស់រវើក និងគួរឱ្យចាប់អារម្មណ៍ «Born Again» ជាស្នាដៃលើកដំបូង សមាជិកក្មេងជាងគេរបស់ BLACKPINK ជាមួយតារារ៉េបអាម៉េរិកដ៏ល្បីល្បាញពីររូបគឺ Doja Cat និង RAYE ។ Doja Cat គឺជាតារារ៉េបស្រីដែលពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ ជាមួយនឹងបទល្បីៗជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHaW7Q2WYj-bdXykTgoH4iWpQu7J059YLtQpuKDJ4kQToKIzAJxRz86y6sUWygydT_by57PXWZbcZeQJenz2oEfwdPTyFMiBQMOcSJ7mZjWQoq6BdKqmjKf0vKJ6IMcmzZgrEJjEcz4ZC4I5DDQIL3NgPCOz35clTeQAmFhqOUrH_06AXUAMyJ12ZqegMn/s1000/image_2025-02-07_13-49-52.png

បន្ទាប់ពី MV នេះ Lisa នឹងចេញអាល់ប៊ុមដំបូងរបស់នាង Alter Ego នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ការបង្ហាញខ្លួននាពេលថ្មីៗនេះរបស់ Lisa បានទទួលនូវប្រតិកម្មវិជ្ជមានជាច្រើន។ អ្នកនិយមលេងអ៊ីនធឺណិតសរសើរចំពោះការមើលឃើញកាន់តែប្រសើរ។ លើសពីនេះ សមាជិកទាំង៤របស់ BLACKPINK នឹងជួបជុំគ្នាឡើងវិញនៅឆ្នាំ២០២៥ក្នុងដំណើរទេសចរណ៍ពិភពលោក បន្ទាប់ពីបែកគ្នាមួយរយៈ ដើម្បីបន្តសកម្មភាពទោលជាហេតុបានធ្វើឱ្យអ្នកគាំទ្រអន្តរជាតិមានការសប្បាយចិត្តយ៉ាងខ្លាំង៕

 

 

 

យ៉ារ៉ូ ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនគេចចេញពីប.ញ្ហាផ្លូ.វចិត្ត

0

ពិធីករ វី យ៉ារ៉ូ បានបង្ហោះវីដេអូមួយចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដោយបានលើកឡើងពីពាក្យបីឃ្លាជួយលោកសឹងតែលែងឱ្យមានបញ្ហាផ្លូវចិត្ត។ ជាមួយគ្នានេះ កុសុម៉ា ក៏បានបង្ហាញអារម្មណ៍រំភើបពេលឃើញ យ៉ារ៉ូ ដែលជាមិត្តសម្លាញ់រឹងមាំបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI4YxKN51a9H-KsMIZwUS1O7rcsYp4FJKsvYYnaQJsoakYOBdRrRp0VHzbt52N7LIXvM4uc0Dr9SAY67_SiVHuA0gIUhAzfBND0dWiAtEf-5g5uR82VKc32lhnbX2fuFVhkrZRwxIcTrgtD94eNZFUf6cGzYkQO06-e9xcbQ0xsQi9711R9983m0qdfG2p/s2048/image_2025-02-07_11-17-54%20(2).png

យប់ថ្ងៃទី៦ កុម្ភៈ យ៉ារ៉ូ បានបង្ហោះវីដេអូមួយរយៈពេល១២នាទីអមជាមួយនឹងចំណងជើងថា «ពាក្យបីឃ្លា ជួយខ្ញុំសឹងតែលែងឱ្យមានបញ្ហាផ្លូវចិត្ត»។ ក្នុងវីដេអូចែករំលែកបទពិសោធន៍នេះ យ៉ារ៉ូ បាននិយាយថា រយៈពេលជាយូរមកហើយដែលទស្សនិកជនបានស្គាល់លោកតាមរយៈការធ្វើពិធីករទៅតាមកម្មវិធីផ្សេងៗ ធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្ត ហើយពីមួយថ្ងៃទៅមួយថ្ងៃធ្វើឱ្យវាក្លាយទៅជាការងារដែលខ្លួនឯងស្រលាញ់ តស៊ូ ជាអ្វីដែលខ្លួនចង់បាន។ ប៉ុន្តែស្រាប់តែដល់ពេលវេលាមួយមកដល់ផ្ទះវិញបែរជាមានអារម្មណ៍ថាអត់សប្បាយចិត្ត ទោះបីជាពពួកមិត្តភក្តិផឹកស៊ីនៅខាងក្រៅសប្បាយតែមួយភ្លាមមកដល់ផ្ទះវិញនៅតែអត់សប្បាយចិត្តដដែល ថែមទាំងមានអារម្មណ៍ឯកាទៀតរហូតទុកយូរៗទៅក្លាយជាបញ្ហាផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6OFqj6hC180PQKdJZMWg-AjQ0aIGO3U4NeSxQGmmScqb8EK9THvm2qxqvW7OqH7HYDgJ5UUTHMpcWtPJ9uLx36EOeW3ITsVUqUWCriiFszKIp8HTATeoZi424tSnuVGQdRe-faVcRc4xnzJ-4hoJR8tFUVAl1aqMA_x5JHRvQIVPKxlwbPDYNJAjZr6sB/s2048/image_2025-02-07_11-17-55.png

លោកបានបន្តទៀតថា បើទុកយូរកាន់តែធ្ងន់ធ្ងរលោកក៏បានសាកល្បងឱ្យខ្លួនឯងស្គាល់អ្នកនេះអ្នកនោះ រៀនវគ្គខ្លីៗ រហូតមួយរយៈក្រោយនេះធ្វើឱ្យលោកយល់ថាភាពសប្បាយចិត្តពិតប្រាកដរបស់លោកមិនទៅណាឆ្ងាយទេ នៅជិតលោកតែលោកខ្លួនឯងមានពេលវេលាសួរខ្លួនឯងថាតើមានសប្បាយចិត្តពិតប្រាកដគឺជាអ្វីហើយលោកបានសួរខ្លួនឯងកាន់តែស៊ីជម្រៅវាមិននៅទីណានោះទេប៉ុន្តែនៅជិតលោកប៉ុណ្ណោះក្តីសុខរបស់លោកគឺខ្លួនឯងមានសុខភាពល្អ គេងគ្រប់គ្រាន់ញុំាអាហារគ្រប់គ្រាន់ត្រឹមត្រូវល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_SjPw35pP3SHZBZ5EeCKF-vJQprGf8c4t692tjfzIVTApgPEKKLdB7SKbgox60cNRicFslwIFjM1eQreOIHhWHxMQJlg8mRN-RaFHMy4Yt56PUHvthe2PaBGxVFSYfai6y0xeTVKBhb8LdCVDvS2UUPeNnIGNIWGwxr3azn4E0ervE9IdClV5y9fm3dX4/s2048/image_2025-02-07_11-17-56.png

ពិធីកររូបនេះបានបន្តទៀតថា ក្តីសុខពិតប្រាកដគឺមានគ្រួសារមានសុភមង្គលដោយខ្លួនលោកទៅបង្កើតសុភមង្គលក្នុងគ្រួសារ។ កត្តាមួយទៀតដែលមានសុភមង្គល យ៉ារ៉ូ បានលើកឡើងថា ការងាររលូនដែលលោកចង់បានដោយជាប្រចាំខែលោកកំណត់គោលដៅថាខ្លួនឯងរកលុយបានប៉ុន្មាន ជីវិតលោកគឺសាមញ្ញាប៉ុន្តែខ្លួនឯងជាអ្នកធ្វើឱ្យស្មុគស្មាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnjZeBefXPfxhClm65H3HqkCqEzT7Y1yRk_EcYS8rzHf93ZgA2_8OkdmtjEQNB85-zFHMisCNeLw9MYl2BsXNsaFpYDx0FkvTjF6u7iNccEjwh9XuvUaFM7-tSXBvhGQqASEYU5H-FKFCpmH_r3kDSSqXQreAilAdK-s6TaH5ws45tIo6WXtS6IKPk9mC3/s2048/image_2025-02-07_11-17-58.png

ជារួម យ៉ារ៉ូ ថាក្តីសុខធ្វើឱ្យលោកសប្បាយចិត្តគឺមានបីចំណុចខ្លួនឯងមានសុខភាពល្អ គ្រួសារមានសុភមង្គល ការងាររលូនដែលខ្លួនឯងចង់បាន ឬក៏អនាគតទៅមានស្នេហាមនុស្សដែលខ្លួនឯងស្រលាញ់ទៀតកាន់តែសប្បាយចិត្តបន្ថែមទៀត។ លោកចែករំលែកឃ្លាលើកទឹកចិត្តថា ជីវិតខ្លួនឯងគឺសាមញ្ញហើយតែខ្លួនឯងធ្វើឱ្យស្មុគស្មាញ ចង់ធ្វើរឿងអីក៏ធ្វើទៅ និយាយអ្វីក៏និយាយទៅកុំឱ្យទៅជេរគេទៅបានហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-ZCpygLJ42egQi4W8mhIwPuJIZMDcdOJtqLqjDtNgrQDqEL_P_2MXapwSmH6S-TiCwYugO8PCC9uiLwh1wAmo0S-98-80VV08oALK6c2LRoKjsxjvt4SMYDNkeAfXXwsPvu9dClaNMnfA05RIWMz6hBv340f4s9bbM9kVR8bYvxJX05IYX6FniYMIv9a-/s2048/image_2025-02-07_11-17-59.png

មួយឃ្លាទៀត យ៉ារ៉ូ ថាពេលខ្លះយើងមិនយល់ខ្លួនឯងផងចុះទម្រាំអ្នកដទៃទៀតកាន់តែពិបាកយល់ជាងយើង ប៉ុន្តែបើកាន់តែពិបាកនៅតែត្រូវទៅពន្យល់គេពន្យល់ទាល់តែគេយល់បើសិនជាយើងចង់ពន្យល់ទៅកាន់អ្នកណាម្នាក់ដែលគិតថាមានតម្លៃ ព្រោះយើងមិនអាចរស់នៅលើលោកនេះតែម្នាក់ឯងបានឡើយហើយលោកបានយកទ្រឹស្តីនេះមកប្រើក្នុងជីវិតធ្វើឱ្យលោកធូរស្បើយមែនទែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI3qg31pfXw_TKu2rSYGGjNx5AenJFMy_8aGTLVe7TpYsuHCruhnTF74_UcaQPtKSQE9OAcRuVr5soWC6bCdr8Xfv5bYHY86uE9rAgjChQA1EhnvfGIlBHmurlC3zhJ9HmA5Cs1-G0XO6BP6uwaxHHAYdNCIjUtEw4qB4qGmBgIt1Jtp-haokqn5-bO_LJ/s2048/image_2025-02-07_11-18-00.png

ពិធីកររូបនេះបានបន្ថែមឃ្លាទី៣ដែលចាក់ចូលជ្រៅហើយកាន់តែស្រាលក្នុងចិត្ត១០០%នោះគឺនៅពេលដែលលោកស្រលាញ់បងប្អូនបង្កើត១០០% ឱ្យតម្លៃបងប្អូនជាងទឹកប្រាក់ សម្ភារៈរបស់ខាងក្រៅក៏សរបញ្ជាក់ថាលោកជាកូនកត្តញ្ញូ មានអារម្មណ៍សប្បាយរីករាយជាមួយបងប្អូនលោក ស្រលាញ់ក្រុមគ្រួសារជាងរបស់របរខាងក្រៅដែលប៉ះពាល់ទំនាក់ទំនងជុំវិញខ្លួន៕

 

 

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញបកស្រាយ ជុំវិញករណីដាក់ជនបរទេសម្នាក់ចូលក្នុងបញ្ជីខ្មៅ

0

ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានដាក់ជនបរទេសម្នាក់ចូលក្នុងបញ្ជីខ្មៅ និងហាមឃាត់មិនឱ្យចូលមកកម្ពុជាអស់មួយជីវិត។

បើអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានលើកឡើងថា៖ “ជនមានឈ្មោះក្នុងបញ្ជីខ្មៅ លោក ជឺរល ហ្វីលីន (Gerald Flynn) ស្ថិតក្នុងចំណោមជនបរទេសរាប់សែននាក់ដែលធ្លាប់ចេញចូលប្រទេសកម្ពុជា។ នៅក្នុងឯកសារស្នើសុំទិដ្ឋការចូលទៅប្រទេសកម្ពុជា លោក ជឺរល ហ្វីលីន (Gerald Flynn) បានដាក់ស្នើទៅធ្វើជាងអគ្គិសនី ឬជាងភ្លើង តែធាតុពិតបែរជាលបលួចទៅធ្វើជាអ្នកយកព័ត៌មានវិញ។ នៅក្នុងករណីនេះ លោក ជឺរល ហ្វីលីន (Gerald Flynn) បានរំលោភច្បាប់រដ្ឋអធិបតេយ្យ និងច្បាប់អន្តរជាតិ”។

អ្នកនាំពាក្យរងរូបនេះ បានសង្កត់ធ្ងន់ទៀតថា៖”ករណីនេះ មន្ត្រីអន្តោប្រវេសន៍អនុវត្តត្រឹមត្រូវតាមជំនាញនិងច្បាប់។ ជារួមកម្ពុជាអនុវត្តស្របច្បាប់អន្តរជាតិដែលប្រទេសទាំងអស់ក៏ធ្វើបែបនេះដែរ ហើយមិនពាក់ពាក់ព័ន្ធនឹងការរឿងរើសអើងប្រកាន់ពូជសាសន៍ និងបញ្ហានយោបាយដូចការលាបពណ៌មួលបង្កាច់នោះទេ”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ លោក ជឺរល ហ្វីលីន (Gerald Flynn) ត្រូវបានមន្ត្រីអន្តោប្រវេសន៍នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ហាមមិនឱ្យលោកចូលមកកម្ពុជាទេ ក្រោយពេលលោកវិលត្រឡប់មកពីវិស្សមកាលនៅប្រទេសថៃ៕