ពិធីករ វី យ៉ារ៉ូ បានបង្ហោះវីដេអូមួយចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដោយបានលើកឡើងពីពាក្យបីឃ្លាជួយលោកសឹងតែលែងឱ្យមានបញ្ហាផ្លូវចិត្ត។ ជាមួយគ្នានេះ កុសុម៉ា ក៏បានបង្ហាញអារម្មណ៍រំភើបពេលឃើញ យ៉ារ៉ូ ដែលជាមិត្តសម្លាញ់រឹងមាំបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI4YxKN51a9H-KsMIZwUS1O7rcsYp4FJKsvYYnaQJsoakYOBdRrRp0VHzbt52N7LIXvM4uc0Dr9SAY67_SiVHuA0gIUhAzfBND0dWiAtEf-5g5uR82VKc32lhnbX2fuFVhkrZRwxIcTrgtD94eNZFUf6cGzYkQO06-e9xcbQ0xsQi9711R9983m0qdfG2p/s2048/image_2025-02-07_11-17-54%20(2).png

យប់ថ្ងៃទី៦ កុម្ភៈ យ៉ារ៉ូ បានបង្ហោះវីដេអូមួយរយៈពេល១២នាទីអមជាមួយនឹងចំណងជើងថា «ពាក្យបីឃ្លា ជួយខ្ញុំសឹងតែលែងឱ្យមានបញ្ហាផ្លូវចិត្ត»។ ក្នុងវីដេអូចែករំលែកបទពិសោធន៍នេះ យ៉ារ៉ូ បាននិយាយថា រយៈពេលជាយូរមកហើយដែលទស្សនិកជនបានស្គាល់លោកតាមរយៈការធ្វើពិធីករទៅតាមកម្មវិធីផ្សេងៗ ធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្ត ហើយពីមួយថ្ងៃទៅមួយថ្ងៃធ្វើឱ្យវាក្លាយទៅជាការងារដែលខ្លួនឯងស្រលាញ់ តស៊ូ ជាអ្វីដែលខ្លួនចង់បាន។ ប៉ុន្តែស្រាប់តែដល់ពេលវេលាមួយមកដល់ផ្ទះវិញបែរជាមានអារម្មណ៍ថាអត់សប្បាយចិត្ត ទោះបីជាពពួកមិត្តភក្តិផឹកស៊ីនៅខាងក្រៅសប្បាយតែមួយភ្លាមមកដល់ផ្ទះវិញនៅតែអត់សប្បាយចិត្តដដែល ថែមទាំងមានអារម្មណ៍ឯកាទៀតរហូតទុកយូរៗទៅក្លាយជាបញ្ហាផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6OFqj6hC180PQKdJZMWg-AjQ0aIGO3U4NeSxQGmmScqb8EK9THvm2qxqvW7OqH7HYDgJ5UUTHMpcWtPJ9uLx36EOeW3ITsVUqUWCriiFszKIp8HTATeoZi424tSnuVGQdRe-faVcRc4xnzJ-4hoJR8tFUVAl1aqMA_x5JHRvQIVPKxlwbPDYNJAjZr6sB/s2048/image_2025-02-07_11-17-55.png

លោកបានបន្តទៀតថា បើទុកយូរកាន់តែធ្ងន់ធ្ងរលោកក៏បានសាកល្បងឱ្យខ្លួនឯងស្គាល់អ្នកនេះអ្នកនោះ រៀនវគ្គខ្លីៗ រហូតមួយរយៈក្រោយនេះធ្វើឱ្យលោកយល់ថាភាពសប្បាយចិត្តពិតប្រាកដរបស់លោកមិនទៅណាឆ្ងាយទេ នៅជិតលោកតែលោកខ្លួនឯងមានពេលវេលាសួរខ្លួនឯងថាតើមានសប្បាយចិត្តពិតប្រាកដគឺជាអ្វីហើយលោកបានសួរខ្លួនឯងកាន់តែស៊ីជម្រៅវាមិននៅទីណានោះទេប៉ុន្តែនៅជិតលោកប៉ុណ្ណោះក្តីសុខរបស់លោកគឺខ្លួនឯងមានសុខភាពល្អ គេងគ្រប់គ្រាន់ញុំាអាហារគ្រប់គ្រាន់ត្រឹមត្រូវល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_SjPw35pP3SHZBZ5EeCKF-vJQprGf8c4t692tjfzIVTApgPEKKLdB7SKbgox60cNRicFslwIFjM1eQreOIHhWHxMQJlg8mRN-RaFHMy4Yt56PUHvthe2PaBGxVFSYfai6y0xeTVKBhb8LdCVDvS2UUPeNnIGNIWGwxr3azn4E0ervE9IdClV5y9fm3dX4/s2048/image_2025-02-07_11-17-56.png

ពិធីកររូបនេះបានបន្តទៀតថា ក្តីសុខពិតប្រាកដគឺមានគ្រួសារមានសុភមង្គលដោយខ្លួនលោកទៅបង្កើតសុភមង្គលក្នុងគ្រួសារ។ កត្តាមួយទៀតដែលមានសុភមង្គល យ៉ារ៉ូ បានលើកឡើងថា ការងាររលូនដែលលោកចង់បានដោយជាប្រចាំខែលោកកំណត់គោលដៅថាខ្លួនឯងរកលុយបានប៉ុន្មាន ជីវិតលោកគឺសាមញ្ញាប៉ុន្តែខ្លួនឯងជាអ្នកធ្វើឱ្យស្មុគស្មាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnjZeBefXPfxhClm65H3HqkCqEzT7Y1yRk_EcYS8rzHf93ZgA2_8OkdmtjEQNB85-zFHMisCNeLw9MYl2BsXNsaFpYDx0FkvTjF6u7iNccEjwh9XuvUaFM7-tSXBvhGQqASEYU5H-FKFCpmH_r3kDSSqXQreAilAdK-s6TaH5ws45tIo6WXtS6IKPk9mC3/s2048/image_2025-02-07_11-17-58.png

ជារួម យ៉ារ៉ូ ថាក្តីសុខធ្វើឱ្យលោកសប្បាយចិត្តគឺមានបីចំណុចខ្លួនឯងមានសុខភាពល្អ គ្រួសារមានសុភមង្គល ការងាររលូនដែលខ្លួនឯងចង់បាន ឬក៏អនាគតទៅមានស្នេហាមនុស្សដែលខ្លួនឯងស្រលាញ់ទៀតកាន់តែសប្បាយចិត្តបន្ថែមទៀត។ លោកចែករំលែកឃ្លាលើកទឹកចិត្តថា ជីវិតខ្លួនឯងគឺសាមញ្ញហើយតែខ្លួនឯងធ្វើឱ្យស្មុគស្មាញ ចង់ធ្វើរឿងអីក៏ធ្វើទៅ និយាយអ្វីក៏និយាយទៅកុំឱ្យទៅជេរគេទៅបានហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-ZCpygLJ42egQi4W8mhIwPuJIZMDcdOJtqLqjDtNgrQDqEL_P_2MXapwSmH6S-TiCwYugO8PCC9uiLwh1wAmo0S-98-80VV08oALK6c2LRoKjsxjvt4SMYDNkeAfXXwsPvu9dClaNMnfA05RIWMz6hBv340f4s9bbM9kVR8bYvxJX05IYX6FniYMIv9a-/s2048/image_2025-02-07_11-17-59.png

មួយឃ្លាទៀត យ៉ារ៉ូ ថាពេលខ្លះយើងមិនយល់ខ្លួនឯងផងចុះទម្រាំអ្នកដទៃទៀតកាន់តែពិបាកយល់ជាងយើង ប៉ុន្តែបើកាន់តែពិបាកនៅតែត្រូវទៅពន្យល់គេពន្យល់ទាល់តែគេយល់បើសិនជាយើងចង់ពន្យល់ទៅកាន់អ្នកណាម្នាក់ដែលគិតថាមានតម្លៃ ព្រោះយើងមិនអាចរស់នៅលើលោកនេះតែម្នាក់ឯងបានឡើយហើយលោកបានយកទ្រឹស្តីនេះមកប្រើក្នុងជីវិតធ្វើឱ្យលោកធូរស្បើយមែនទែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI3qg31pfXw_TKu2rSYGGjNx5AenJFMy_8aGTLVe7TpYsuHCruhnTF74_UcaQPtKSQE9OAcRuVr5soWC6bCdr8Xfv5bYHY86uE9rAgjChQA1EhnvfGIlBHmurlC3zhJ9HmA5Cs1-G0XO6BP6uwaxHHAYdNCIjUtEw4qB4qGmBgIt1Jtp-haokqn5-bO_LJ/s2048/image_2025-02-07_11-18-00.png

ពិធីកររូបនេះបានបន្ថែមឃ្លាទី៣ដែលចាក់ចូលជ្រៅហើយកាន់តែស្រាលក្នុងចិត្ត១០០%នោះគឺនៅពេលដែលលោកស្រលាញ់បងប្អូនបង្កើត១០០% ឱ្យតម្លៃបងប្អូនជាងទឹកប្រាក់ សម្ភារៈរបស់ខាងក្រៅក៏សរបញ្ជាក់ថាលោកជាកូនកត្តញ្ញូ មានអារម្មណ៍សប្បាយរីករាយជាមួយបងប្អូនលោក ស្រលាញ់ក្រុមគ្រួសារជាងរបស់របរខាងក្រៅដែលប៉ះពាល់ទំនាក់ទំនងជុំវិញខ្លួន៕