ថ្មីៗនេះអ្នកលេងបណ្តាញសង្គមជាអ្នកគាំទ្របានចែករំលែកវីដេអូខ្លីៗជាបន្តបន្ទាប់ដោយបានបញ្ជាក់ថាតារាសម្តែងចិន Meng Ziyi និង Wang Hongyi បានថតរឿងនៅក្នុងខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVrCluSNzsNJblFb8kTz5D2iDrgvdJNaDm-abOmP2gjuM2OH68mhTi0Wp7C9bzEvN0U5S8WvfZmiNKfcweafsmjxEAE-5U7bSQYMLWdSAd6dXcgMXf6mfIGpxRyGMsgFq7M2WZ7xqA4Nb-HUS_2n6xTxyifLsLXrJiFGzQ3FlmG8ZBf9frvLZUZ9rwiUCr/s1200/image_2025-02-08_09-45-30%20(2).png
តាមការចែករំលែកវីដេអូ និងរូបភាពតៗគ្នាអ្នកគាំទ្រជាច្រើនបានឱ្យដឹងថា តារាសម្តែងចិន Meng Ziyi និង Wang Hongyi បានមកថតរឿងថ្មីរបស់ពួកគេនៅលើទឹកដីសៀមរាបធ្វើឱ្យក្រុមអ្នកគាំទ្រមានការរំជើបរំជួលយ៉ាងខ្លាំងចង់តែទៅដល់សៀមរាប។ ក្នុងវីដេអូនោះគេបានឃើញតារាប្រុស Wang Hongyi បានថតប្លង់រត់នៅតំបន់ផាប់ស្ត្រីត ចំណែកឯវីដេអូផ្សេងទៀត មានការសម្តែងពី Meng Ziyi និង Wang Hongyi និងមួយផ្នែកទៀតថតនៅពេលយប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoLU-rSIgx5U5kINtLixNTah7tIuLpAL12gVpf5h4bxcuMd9PHbrO8vUxRU8_CHWCzxsWCrt5wooeJHLmecCXUf_nST-WQYfsVNv476kcHbVKmpXtvVhkxcQCxA4RVNty5wdGX8sAN0ztpg-RcWzZnCNmkPJMjdFfBcxhyphenhyphenah5ldEnz4b4SCLu9d_Op-kLE/s1594/image_2025-02-08_09-45-30.png

ក្នុងមកតារាសម្តែងចិនទាំងពីរដួងមកថតនៅលើទឹកដីសៀមរាបនេះកំពុងក្លាយជាប្រធានបទក្តៅមានការស្វែងរកច្រើននៅលើបណ្តាញសង្គមចិន Weibo ។ មុននោះផេកធំជាអ្នកគាំទ្ររបស់តារាស្រី Meng Ziyi បានបង្ហោះពីការព្រួយបារម្ភក្នុងការដែលអាយដលខ្លួនមកថតនៅប្រទេសកម្ពុជា ប៉ុន្តែក្រោយមកបានបង្ហោះបង្ហាញថានាងមកដល់ខ្មែរសុវត្ថិភាព ប្រជាជននៅតំបន់សៀមរាបក៏មានចិត្តល្អ មិនអាក្រក់ដូចព័ត៌មាននៅលើប្រព័ន្ធអ៊ឺនធឺណិតនិយាយមួយចំនួននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsOippwnhWs0sCehqWfRY12TcssGFfsD_2rvxoxIKMk8e5_NUOWkvzSPyB-b7Jgslh91iH75QdUtDQ1x4cI4OilIzzalbRvqR1knC9BATxOSaEb7fAc9t4d0hHfwpeU424bD787XF5js4i9YXOYPw8yUZ16C452FK5qzrooU_YC6KPTqij7yrUDNFdgmxi/s1600/image_2025-02-08_09-45-32.png

បើនៅលើគេហទំព័រ mydramalist តារាសម្តែង Meng Ziyi និង Wang Hongyi គឺមានគម្រោងជាមួយគ្នានៅក្នុងរឿង «San Xian Mi Hui» ដោយអ្នកទាំងពីរគឺតួឯក។ ការថតនៅលើទឹកដីសៀមរាបនេះអ្នកគាំទ្រក៏សង្ឃឹមដែរថានឹងមានប្លង់នៅប្រាសាទអង្គរវត្ត។ គម្រោងការមកដល់និងថតរបស់ក្រុមការងារភាពយន្តត្រូវបានគេចែករំលែកថាគឺចាប់ពីថ្ងៃទី៥ ខែកុម្ភៈនឹងត្រឡប់ទៅប្រទេសចិនវិញនៅថ្ងៃទី១៣ ខែកុម្ភៈនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjyoqxfNR6kLeRh2iAjEZEY7EwKNUq9oUBAJ75zch1MAb7ihwQsBoqsXS46wWjKShKf8a2yP5UHrB9BO9dBR8Kc2ECwJ_1iO5kYC_Gx20s_bI2BvSp1oyOAccyemfcrxIh8PkmW4YJSCSRToufQaNe72IseZmEEIf8HFfoQUqKe9Z2QsYIricZ93A-pgNp/s2048/image_2025-02-08_10-00-46.png

Meng Ziyi មានអាយុ២៩ឆ្នាំ បានប្រឡូកអាជីពសិល្បៈ១០ឆ្នាំមកហើយដែលកំពុងរីកចម្រើនជាបន្តបន្ទាប់ក្នុងអាជីពសម្តែងជាពិសេសរឿងបុរាណក្នុងឆ្នាំ២០២៤ Blossom ។ Wang Hongyi មានអាយុ ២៥ឆ្នាំ ហើយសាងភាពល្បីល្បាញក្នុងរឿង «Lost You Forever» ៕