ស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បី និងទាក់ទាញបំផុតមួយនៅកម្ពុជា ដែលបាននឹងកំពុងអភិវឌ្ឍខ្លួន យ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoS59nDydCUOZfuVyMeRuE7U9p1ufWqMKlmhYcIjw5gtvbAL7isW7HqQGu9VWP8TiEYBhFJFDVaodazBtSkDLxheA0TIkgvypHq-dk4pAgq4uMOAoi6P32OgoSJ1Xm3atOrNrq2RuDP2Lwp-TTv6mZ6wXdhh2RfsgpvD0pwGglvga3uWAp9hj7M48KaROv/s1280/image_2025-02-08_09-19-14.png

ភ្ញៀវទេសចរ ធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥៥ នឹងបានទៅដល់រង្វង់មូលប្រម៉ោយ ដែលជាទីរួមស្រុកវាលវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Gj7tFbkLmN2abLPqgDQ4FTa1laMQd059ZUcluP-7WR-spobamh0o40wSqVH2BOQBr8_QAxjtg6pceSFRQXT_pTFPbU2wlgP9UdC-I9ZIASfLQsAItkIlDgxsYgBh1xL6jeo_HWj0QK85AX1tIWFDq359zqWFIRpz76CTK5yTzSeiQYlwBugoBNezXP3x/s1280/image_2025-02-08_09-19-16.png

បន្ទាប់មក ចេញពីរង្វង់មូលប្រមោយ ប្រមាណ៣០គីឡូម៉ែត្រ ភ្ញៀវទេសចរនឹងបានឆ្លងកាត់”ផ្លូវបុប្ផាលាក់ខ្លួន” នៅតំបន់ភ្នំ១៥០០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU8ahzMgWcFWU4RlXX-SYvGFTFAGbNkhsqZGlBiZFb9EK4V_J5Erw3p8YeBwxwdliys42_uWKS323H71qcROzcBXCF2eMhJfCsoFmVyyR5Jx1BEEBApxpP5ef033PaLZrB_NfTfjjp_F47-DWI_Cscdol3ETeihM0hf-wOMzhWnBDw29O65VzS4vAS9J_R/s1280/image_2025-02-08_09-19-17%20(2).png

នៅចន្លោះតំបន់ភ្នំ១៥០០ និងតំបន់ថ្មដា ភ្ញៀវទេសចរអាចគយគន់ ទេសភាពព្រៃភ្នំ វាលស្មៅលើខ្នងភ្នំ ទឹកអូរហូរតាមជ្រលងភ្នំ ដ៏ស្រស់ត្រកាលបានថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq2TvzcThlHggmrp6HA4OsmjkZsAFr7g132FgmCUlhE1Zu6XDDxliN3LfoX2jQMS_p-n3IzJorQft5gCn1attnZsdRx3oQsNo51PjoezhM9zEyho0b75kW7l_Bl1_r7eRwMFaLbQpubmHAI864MNtDWSnRo5eT9L4aw0CLuEbtX6oBZWD_wdMR-sHUf0hA/s1280/image_2025-02-08_09-19-18.png

លើសពីនេះ ភ្ញៀវទេសចរអាចបន្តដំណើរឆ្ពោះទៅច្រកថ្មដា ដែលជាច្រកព្រំដែនរកម្ពុជា-ថៃ រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimHKMEw_AvECXjRO5dFPuAT09wKCpbwcW3lL0D4q5ewGiR0YV4by_hgm2Ambwaz2ty4WLiWjhSZ3IjganUkx9Q0YefYF-vO1AQ4h6Uwxnwa8CcWfQcTFFr6krr4PffLqn37B6VhwpsyTBS-WbNfFHyHGZNG3knaOI25h1cv5nLuaoQMwQ6gkdd2XGR5PWY/s2048/image_2025-02-08_09-19-21.png

ក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនកន្លែង ក្នុងខេត្តពោធិ៍សាត់ តំបន់ទេសចរណ៍ដែលជាទីចាប់អារម្មណ៍ និងមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ គឺស្រុកវាលវែង រង្វង់មូលដំរី ផ្លូវបុប្ផាលាក់ខ្លួន (ភ្នំ១៥០០) ឃុំថ្មដា និងឃុំអូរសោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIJDTsuZI_Y8ANTFRG0Gca8eG1TUXwjA1YRP6h7VBuagYjqcJV9Gz-BP-H5_I6kUd39FMGAPjfGS7T198yt53D2KDQJFjpOscICtb0A_uveIPfTwL4zJExYrvl1WPMmz7IT_BgDpaqW1jwUTMxM12bo2ftt2lnkooDAWfu5sf6A0hcBN6ewloWOIHJNi32/s2048/image_2025-02-08_09-25-45.png

គួរបញ្ជាក់ថា ស្រុកវាលវែង គឺជាទិសដៅទេសចរណ៍ដ៏មានសក្តានុពលខ្លាំងជាងគេ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់៕