បឹងយក្សអោម ឬ យក្សក្រា ដែលអ្នកស្រុកតែងហៅថា “បឹងភ្លោះ” មានទីតាំងស្ថិតនៅក្នុង ភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ3mcIilSDzlZrmgejpaGpLmjjtilkCq5lbCugfmMtufIoJG9MI8cdVTiw7JupZf1GKHQ447z6nP95foBOquwTqHV4TdejuffU4UkpKHL5O8pvb94Lazfib_4Kp999P0ZuejD25rNYCYWlRUi6DB_5zYdecX68huJ7MQch5AJ7lu6CY_lGQj8WEszI9x-6/s2047/image_2025-02-08_10-57-53.png

បឹងនេះ មានចម្ងាយប្រមាណជា ៦៥ គីឡូម៉ែត្រពីវិមានឯករាជ្យក្រុងបានលុង។ ដើម្បីធ្វើដំណើរទៅកាន់ទីនោះភ្ញៀវទេសចរ ត្រូវធ្វើដំណើរដោយថ្មើរជើង ពីសហគមន៍ដែលនៅមិនឆ្ងាយពីបឹងនោះប៉ុន្មាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0iiRX6HmluLWOBVHV1o9adly_8ep_bL5NYsPslPkl0mbjx1vNgx29UT5F8u2GKSYxdCv1IwtdPfu_xm-fU81BRFPZ-aNu_vEM08MEpIlXmOhpPK2zGoA1fb3dVKnKlV2GJX70Bxk_P4VInrxuo11eVmim5FUqCa5SV3XygdfQ_mHuxFRReoyRNQxclLt1/s2047/image_2025-02-08_10-57-58.png

បឹងភ្លោះកើតចេញពីភ្នំភ្លើងប្រមាណជា៤ពាន់ឆ្នាំមុន ដែលបច្ចុប្បន្នមិនសូវមានភ្ញៀវទេសចរទៅកម្សាន្ត ឬស្គាល់បឹងនេះនោះទេ ដោយស្ថានភាពផ្លូវមិនសូវអំណោយផល បូករួមជាមួយមិនសូវមានការផ្សព្វផ្សាយថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWb8Rbks3U_puLUZu0BkrYbDelhNc5egouGxZ4Tz_A2xdaxLwmq8ypQCC3PF7bTI1QC6dO143rYIfFMY6F-62-mjEM3QAeQxlGyAxbsCfeXlPb5ujPJLwkfljfCGEFdgRExRXdTf7ECc3Gi40wyfbmMlfNyGcvpwtWLyfwUI6jNOAH3F4LPgE7eoSYEyvT/s2047/image_2025-02-08_10-58-02.png

ចំណុចទាក់ទាញនៃបឹងយក្សអោម ឬ យក្សក្រា គឺទីនេះ មានសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៃបឹង អមជាមួយទេសភាពស្រស់ត្រកាល ព្រៃព្រឹកក្សាធម្មជាតិពណ៍បៃតងសមស្របនឹងអាកាសធាតុអំណោយផលដ៏សែនត្រជាក់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2C7tU-kS70bieHDWEebTzU7v25abyAOdnPX4bk8Gbah2sa7aX-feVlNFsgQlPdFNp9lkDrUjdjLYTIJS-xZq46jdFZ4C72aChoIpVrkdvxgj_q0ytAQ3_wOz-BVFLTaZ-G1GTCA_MIyfhFlXB4a9-_mF_jVG-hShwVqCeSQ8v3frByDxP0CHTq8q8yz3G/s1080/image_2025-02-08_10-58-05.png

    គួរបញ្ជាក់ផងដែរថា រតនគិរីគឺជាខេត្តមួយនៅក្នុងប្រទេសកម្ពុជា ដែលសម្បូរទៅដោយភ្នំភ្លើងងាប់ និងបានបន្សល់ទុកបឹងជាច្រើនដូចជាបឹងយក្សឡោម បឹងលំកុដ និងបឹងយក្សម៉ាយជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5jB02orkIynw-a_pxdMblMY5Htc0MfXyG0l7xQUTPP4UUIs5-gVcinGVOxw81MO6sjc3m2MaDgnJ4blagZRViER3icGgmFi1JDP5hyphenhyphen3dPFCQCN-N34HlvQlqxsI3hyiO1KDvj6S7Ffkj-UZBZHi50heG2cnqXEOKW6xm7gvMgBDqrPvsCtDaY-lQBg_d2/s2048/image_2025-02-08_10-58-07.png

    រូបភាព៖ Every Thing