ឆ្លើយតបទៅកាន់ការរិះគន់ ពីសំណាកមហាជន និងលោក ផែង វណ្ណៈ ដែលថាកងកម្លាំងសមត្ថកិច្ចខេត្តឧត្តរមានជ័យ មិនចេះធ្វើការ ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនបុរស២រូប ដែលប្រគល់គ្រាប់មីនឱ្យទៅសមត្ថកិច្ច ពេលនេះស្នងការខេត្តបានចេញមកបញ្ជាក់ច្បាស់ៗ ដើម្បីរក្សាកិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងនគរបាលជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggU5HBsdbCFvECZpXKvwEXYgwxgLVU7NHW60YunHTIEUaHoIyMXDAqIlAJsTfRxaTEJC-hUKI754OjdjdJXRfHTbJP_JG17Oq5-sDvoUYYaR3DV8bfSo2gwkrkh2wGGpzeJbX2-3wGJXcgQPzD64mkQe1rcPX0wx4MORQw8L6XD8BJfEaOuR-vQ5Dseyti/s720/image_2025-02-08_11-16-45.png

បើតាមស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា៖” នៅក្នុងករណីនេះជនសង្ស័យទាំងពីរនាក់ខាងលើ មានចេតនាយ៉ាងពិតប្រាកដ ក្នុងការប្រព្រឹត្តបទល្មើសនាំយកគ្រាប់មីនតោនចេញពីទីតាំងតំបន់ស រវាងព្រំដែនប្រទេសទាំងពីរ ដោយហេតុថា កន្លងមក ជនសង្ស័ុម្នាក់ ក្នុងចំណោម២នាក់ ឈ្មោះ ទី ពិទូ ធ្លាប់បានដឹង និងបានចុះទៅថតផ្សព្វផ្សាយអំពីរឿងមីនតោននេះ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ពន្យល់បកស្រាយរួចហើយដែរ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2pZ-EI37jMsJ9rb1BkZZYOMoZUCqeBk8CyLOzbcRe4Oya-HCpv3jGS6jtU5emFcRh-n2dJCdN-qcuwg-bFOM-JQe_BBcBS6zyEomhjN0cDxwUs90B5baU6g0vKU8lmrCBNDBt7qS7g3pWIhuUuYrebjgTndI8LWwUqEwL_K4mecOVuD92D8yZpJ41jlpA/s720/image_2025-02-08_11-16-46%20(2).png
តែផ្ទុយមកវិញ ជនសង្ស័យនៅតែគឃ្លីនពុំស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និង ហ៊ានរហូតដល់ប្រព្រឹត្តបទល្មើសជាក់ស្តែង ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicy9VosPtT-v6KtTZSeBTCtesu7jyyxg8Qw_KpFlDCEZsAtC8gT_uTeC6NCTRbF_ltSUr9nL9cP8iuCSKADQZjuaZJIGpWS9zVUhJOl6wYsNCwPbJ5q9BOZe_l4nVXQSCIEqP7jXjiwCdpJ6i4ISXIHkGIrFC9zDsuvnAbrYyYghLmVroBSNa8d-NkIP5s/s1350/image_2025-02-08_11-16-46.png

គួរបញ្ជាក់ថា សកម្មភាពល្មើសច្បាប់នេះ អាចបង្កផលប៉ះពាល់ដល់ការទំនាក់ទំនងព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJM1Zs392nUVCQPXa6XTITD2AbW-WzbJYYKd-tp5rYWZErZmBsHjE_rj9PWVAcyVxsf1DQLAowsGOVRj097z_zimpHooxxuetk1WSkA96GvlILB7jSP1zEtG_YSY7oybmAF5li_v2bbrR0TLHVeBlXQy2jFcoGomvhrJZKYat2te7kl9xh-mvD1dGLl3ZW/s2048/image_2025-02-08_11-16-47.png