ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានដាក់ជនបរទេសម្នាក់ចូលក្នុងបញ្ជីខ្មៅ និងហាមឃាត់មិនឱ្យចូលមកកម្ពុជាអស់មួយជីវិត។
បើអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានលើកឡើងថា៖ “ជនមានឈ្មោះក្នុងបញ្ជីខ្មៅ លោក ជឺរល ហ្វីលីន (Gerald Flynn) ស្ថិតក្នុងចំណោមជនបរទេសរាប់សែននាក់ដែលធ្លាប់ចេញចូលប្រទេសកម្ពុជា។ នៅក្នុងឯកសារស្នើសុំទិដ្ឋការចូលទៅប្រទេសកម្ពុជា លោក ជឺរល ហ្វីលីន (Gerald Flynn) បានដាក់ស្នើទៅធ្វើជាងអគ្គិសនី ឬជាងភ្លើង តែធាតុពិតបែរជាលបលួចទៅធ្វើជាអ្នកយកព័ត៌មានវិញ។ នៅក្នុងករណីនេះ លោក ជឺរល ហ្វីលីន (Gerald Flynn) បានរំលោភច្បាប់រដ្ឋអធិបតេយ្យ និងច្បាប់អន្តរជាតិ”។
អ្នកនាំពាក្យរងរូបនេះ បានសង្កត់ធ្ងន់ទៀតថា៖”ករណីនេះ មន្ត្រីអន្តោប្រវេសន៍អនុវត្តត្រឹមត្រូវតាមជំនាញនិងច្បាប់។ ជារួមកម្ពុជាអនុវត្តស្របច្បាប់អន្តរជាតិដែលប្រទេសទាំងអស់ក៏ធ្វើបែបនេះដែរ ហើយមិនពាក់ពាក់ព័ន្ធនឹងការរឿងរើសអើងប្រកាន់ពូជសាសន៍ និងបញ្ហានយោបាយដូចការលាបពណ៌មួលបង្កាច់នោះទេ”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ លោក ជឺរល ហ្វីលីន (Gerald Flynn) ត្រូវបានមន្ត្រីអន្តោប្រវេសន៍នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ហាមមិនឱ្យលោកចូលមកកម្ពុជាទេ ក្រោយពេលលោកវិលត្រឡប់មកពីវិស្សមកាលនៅប្រទេសថៃ៕










