នៅថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឧទ្ធម្ភាគចក្ររបស់ក្រុមសង្គ្រោះ បានរកឃើញបំណែកយន្តហោះនៅលើទឹកកក ក្នុងចម្ងាយប្រហែល១៩គីឡូម៉ែត្រពីឆ្នេរសមុទ្រទីក្រុង Nome។
យន្តហោះខ្នាតតូចមួយគ្រឿងប្រភេទ Cessna ២០៨ Caravan ដែលមានជើងហោះហើរលេខ ៤៤៥ របស់ក្រុមហ៊ុនអាកាសចរណ៍ Bering ដោយមានផ្ទុកមនុស្ស១០ ដំណើរចេញពីទីក្រុង Unalakleet ទៅកាន់ទីក្រុង Nome ។
ខណៈនៅសល់១០នាទីទៀតទើបដល់គោលដៅ យន្តហោះនេះ ស្រាប់តែបាត់ចេញពីប្រព័ន្ធរ៉ាដា អំឡុងកំពុងហោះនៅលើតំបន់ដាច់ស្រយាលមួយ ស្ថិតនៅភាគខាងលិចរដ្ឋអាឡាស្កា (Alaska) កាលពីថ្ងៃព្រហស្បតិ៍ ។.png)
ក្រោយក្រុមសង្គ្រោះ ធ្វើការរុករកអស់រយៈពេល២ថ្ងៃ ពួកគេបានរកឃើញបំណែកយន្តហោះនោះហើយ ដោយមនុស្សទាំង១០នាក់ បានបាត់បង់ជីវិតទាំងអស់។.png)
ដោយឡែកចំពោះមូលហេតុ មិនទាន់ដឹងច្បាស់នៅឡើយនោះទេ ដោយរងចាំការត្រួតពិនិត្យលើប្រអប់ខ្មៅជាមុនសិន៕










