សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានច្រានចោលការចោទប្រកាន់ពីមជ្ឈដ្ឋានមួយចំនួនថា រាជរដ្ឋាភិបាលអស់លុយបើកប្រាក់ខែឱ្យមន្ត្រីរាជការហើយទើបបោះពុម្ពក្រដាសប្រាក់ ២០ម៉ឺនរៀល។
សម្ដេចធិបតី បានថ្លែងថាបញ្ជាក់ថា៖” រាជរដ្ឋាភិបាលបានគ្រប់គ្រងថវិកាបានត្រឹមត្រូវ និងមិនខ្វះថវិកាសម្រាប់បើកជូនមន្ត្រីរាជការឡើយ ហើយខែ៤នេះគឺយើងបើកប្រាក់ខែឌុបតែម្ដង ជូនលោកគ្រួអ្នកគ្រូមន្ត្រីរាជការទាំងអស់បូកទាំងប្រាក់៥ម៉ឺនថែមទៀតមិនឱ្យយឺតជាងថ្ងៃ ១១ខែមេសាទេ បើកម្ដងទាំងពីរតែម្ដង ដើម្បីលោកគ្រូអ្នកគ្រូអាចចូលឆ្នាំ”។
សម្តេច សង្កត់ធ្ងន់ទៀតថា៖” បើសិនយើងបោះដោយសារអស់លុយមែន បោះ២០ម៉ឺនយកមក ប្រាកដជាឃើញក្រដាស ២០ម៉ឺនចរាចរណ៍ពេញក្រុងហើយ តែនេះអត់ឃើញមាននោះទេ។
គួរបញ្ជាក់ថា ធនាគារជាតិ ធ្វើការបោះពុម្ពក្រដាសម្ភៃម៉ឺន គឺដើម្បីអបអរសាទរពិធីឡើងគ្រងរាជគ្រប់ ២០វស្សារបស់ព្រះមហាក្សត្រ”។










