Home Blog Page 61

កំពុងពរពោះភរិយា ណូលី ត្រូវគេហាមឃាត់មិនឱ្យធ្វើរឿងជាច្រើនសូម្បីតែចងសក់

0

កំពុងពរពោះ Ka Ismee ដែលជាភរិយារបស់ ណូលី បានចែករំលែកថានាងទទួលបានមតិយោបល់ជំនឿតាមតំបន់ហាមឃាត់នាងមិនឱ្យចងសក់ ទុកសក់វែង សូម្បីតែញុំារបស់សែនក្នុងផ្ទះក៏មិនឱ្យញុំាដែរ។ ភរិយាតារាចម្រៀង ណូលី ថាទោះបីជាការបញ្ចេញមតិនោះព្រួយបារម្ភពីនាងប៉ុន្តែពាក្យសម្តីខ្លះវាមិនគួរឱ្យជឿនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3CsNfEx8mkkKVVF_BNO7DizctQs1RH40uCwNHGu6kTOuw6JE8Otw13AaJai_b3wIW2elGEqjt8LimFFnXAizv6zJxOq4_D17ksOl4wVtuYYYjdbI6tukZSJVHwicW83HGRS7wgUalvYHZJrZ4Z1JEgH8zaKMCdTAbpH6ZzvAbTJI-2WkXZycg8AZqConm/s2048/image_2026-03-06_14-11-26.png

កាលពីពេលថ្មីៗនេះភរិយារបស់តារាចម្រៀង ណូលី បានចេញវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកដោយនិយាយពីការពរពោះរបស់ខ្លួន។ Ka Ismee ថាដំបូងឡើយនាងមានបំណងចង់លាក់បាំងរហូតដល់ពេលជិតសម្រាលទើបប្រាប់មហាជនប៉ុន្តែបានផ្លាស់ប្តូរចិត្តគំនិតវិញដោយទម្លាយរឿងនាងពរពោះនៅពេលទម្ងន់ជិត៥ខែ។ ជាមួយនឹងបទពិសោធន៍ពរពោះនេះ Ka Ismee ថាមានពេលខ្លះបងប្អូនមួយចំនួនដែលមានជំនឿតាមតំបន់បានបញ្ចេញមតិយោបល់ដូចជាមិនឱ្យនាងចងសក់ និងញុំារបស់សែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOpcLD31QYtVq7fT358u_m5AZhKAz0POfZrMZaGEAw6og6_vAmdjJgft0mctGm-JDhdievfOtClVyTROwPhz3Qjp9yAmpxXCUHQqwwG8SR1hMtdhT5inhqss637gOdsMNlm3D_BhtHpRG0zp3RXuPplZr624QrDPR8vkeSQXq-0qVB1oDdMUh2CU74WHiY/s2048/image_2026-03-06_14-11-27.png

Ka Ismee ថានាងមិនខឹងស្អប់ចំពោះការបញ្ចេញមតិយោបល់នោះទេពីព្រោះជំនឿទៅតាមតំបន់ប៉ុន្តែពាក្យខ្លះមិនគួរនិយាយពុំចាំបាច់និយាយនោះទេ។ ទោះបីជាពាក្យសម្តីខ្លះបង្ហាញការបារម្ភពីនាងក្តីប៉ុន្តែភរិយា ណូលី បាននិយាយថាពាក្យខ្លះពុំសមឱ្យយើងជឿតែម្តងជាក់ស្តែងដូចជារឿងញុំារបស់សែនផ្ទះខ្លួនឯងនិងរឿងចងសក់នេះជាដើម។ ក្នុងការពរពោះនេះដែរ Ka Ismee ថាយើងគួរគិតអ្វីដែលល្អៗ ហើយការតុបតែងខ្លួនឱ្យរៀបរយក៏ធ្វើឱ្យអារម្មណ៍យើងស្រស់ស្រាយស្រឡះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqkrQs5CNG6cGqB72yBIAl83M0wdJGjYrswTb5DJCMRaIPivL6f1eyBEpLvRhj31DdB_4IRqffaReqsNlZEHmYXplnKa77dGftqZmbSgS3Gcv7O7mqXLaFEkwBAaDZKhb7PRXiDubh4MvY9BTk65u-_Gd0UmNWFEzbJezNZgc8WPTskkO9KIt8svlShIeo/s2048/image_2026-03-06_14-11-22.png
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ Ka Ismee បានសម្រេចចិត្តបង្ហាញអ្នកគាំទ្រថានាងកំពុងពរពោះកូនរបស់តារាចម្រៀង ណូលី ។ អ្នកទាំងពីរបានរៀបការជាមួយគ្នាកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥៕

អ៊ិន លក្ខិណា និង ប៊ី សុធារី ហាក់រក្សាគម្លាតពីគ្នា

0

រយៈពេលចុងក្រោយនេះគេសង្កេតឃើញថាបវរកញ្ញា ប៊ី សុធារី និង អ៊ិន លក្ខិណា ហាក់រក្សាគម្លាតជាមួយគ្នាយ៉ាងខ្លាំងសូម្បីតែទៅចូលរួមកម្មវិធីសម្ពាធស្នាដៃខ្សែភាពយន្តរបស់ ភឹម ស្រីនោ ក៏អ្នកទាំងពីរពុំបានថតរូបឬវីដេអូជាមួយគ្នាឡើយ។ ចុងក្រោយនេះទៀតសោត ប៊ី សុធារី ក៏បានថតប្រម៉ូតជាមួយនឹងបវរកញ្ញាផ្សេងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi10PvwzW8Zpj_MjRVcAfYFhl-O6cUNKl-zuAlQqx7i2fJw1Jai461w961opfx_olGi71PyjBtIDM_KGAOe2ZttOkuuGVXVIZUcJYXesGk1P8Ifq4mvGG6xUhfKMyogF3o0XqNOCPDugizts1jrd452e05U4VPJe0DWF9HzQsqqunxxeCQInOCoHCXQAwFO/s2048/image_2026-03-06_14-58-24.png
ថ្មីៗចុងក្រោយនេះគេសង្កេតឃើញថា ប៊ី សុធារី បានចូលរួមជាមួយនឹងបវរកញ្ញាផ្សេងទៀតដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា ហុក សារិតុលា ជាដើមដោយបង្ហាញពីវប្បធម៌ខ្មែរ រួមទាំងតុបតែងខ្លួនសម័យ៩០ ជាដើម។ សកម្មភាពនេះបានធ្វើឱ្យមានការចាប់អារម្មណ៍និងកោតសរសើរចំពោះទំនាក់ទំនងរវាងបវរកញ្ញានិងបវរកញ្ញា។ យ៉ាងណាមិញ ទន្ទឹមនឹងចំណាប់អារម្មណ៍នេះគេហាក់សង្កេតឃើញថា ប៊ី សុធារី ដូចជារក្សាគម្លាតជាមួយនឹង អ៊ិន លក្ខិណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDtnV2BJhAlgaBQtWGL9QOqYQkJE6ClunQwuycZnsQc_vGZMIF8W9THuzXi-1UYkSzvWJOtOz0BUnkP9OrFQiBWlaSeWrtqRZVmmNPubu9vl_5FhWZpyroy34MT8gzrvNIqDASjqAhkjqlm4zogBKwALKKydq9ZSNxE3rn5HbIx620WzWAwD7lIXxis9V8/s1440/image_2026-02-24_13-59-37.png

កាលពីខែកុម្ភៈ ក្នុងពេលសម្ពាធការចាក់ផ្សាយខ្សែភាពយន្តដែល ភឹម ស្រីណូ បានចូលរួមសម្តែង ប៊ី សុធារី បានទៅចូលរួមអបអរសាទរ ខណៈដែល អ៊ិន លក្ខិណា ក៏បានទៅចូលរួមអបអរដូចគ្នាប៉ុន្តែអ្នកទាំងពីរពុំបានថតរូបជាមួយគ្នាឡើយ។ ក្រោយមកទៀត លក្ខិណា ក៏បានថតវីដេអូប្រម៉ូតវប្បធម៌ជាបន្តបន្ទាប់តែម្នាក់ឯង ចំណែក ប៊ី សុធារី ក៏បានថតប្រម៉ូតដូចគ្នាប៉ុន្តែបានចូលរួមជាមួយនឹងបវរកញ្ញាផ្សេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq8RiYBlvoKz46aXjqT6v9eGP9OiRPvnIk89RqR6LljuovUDCQeCL84XG3GloAX1C_uZ1xGRB02wbQ4Pfi2efnocLWpxEADyIV-LQtAdxexfaper80vBLslehdLOl-JnL9GOySizyB4RQOsK9jH4zGDFRA5hjfGf-Bo50cFuUh9QvVvFp-BsOmJkGVNB6y/s2048/image_2026-03-06_14-58-28.png
ទោះយ៉ាងណាកាលពីខែមករា កន្លងមក អ៊ិន លក្ខិណា ធ្លាប់បានចេញវីដេអូបញ្ជាក់ថានាងពុំមានបញ្ហាល្អក់កករជាមួយនឹង ប៊ី សុធារី នោះទេ ដោយកុំឱ្យហ្វេនៗគិតអវិជ្ជមាន។ ដោយសារតែពួកគេរវល់រៀងៗខ្លួនទើបមិនបានសកម្មភាពជាមួយគ្នាប៉ុន្តែពួកគេនៅមានទំនាក់ទំនងតាមឆាត៕

Park Min Young ទទួលបានការសរសើរចំពោះខ្សែភាពយន្តថ្មី

0

នៅក្នុងរឿងភាគ «Siren’s Kiss» ដែលចាក់ផ្សាយពីរភាគក្នុងមួយសប្តាហ៍នៅលើកញ្ចក់ទូរទស្សន៍ tvN តារាសម្តែង Park Min Young បានដើរតួជា Han Seol Ah ដែលជាអ្នកដេញថ្លៃសិល្បៈដែលលាក់អាថ៌កំបាំងមួយ។ តួអង្គរបស់ Park Min Young ក្លាយជាជនសង្ស័យបន្តិចម្តងៗនៅក្នុងឃាតកម្មទាក់ទងនឹងការធានារ៉ាប់រងជាបន្តបន្ទាប់ បន្ទាប់ពីអតីតគូស្នេហ៍របស់នាងបានស្លាប់ជាបន្តបន្ទាប់។ ការវិវត្តនេះនាំឱ្យមានការស៊ើបអង្កេតដោយ Cha Woo Seok ដែលជាអ្នកស៊ើបអង្កេតធានារ៉ាប់រងដែលដើរតួដោយ Wi Ha Joon។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj11IFDZ9ZsH1KpG36TSP8GaEnQgnbkO2h0Ylp7-4CiQ9t8op6noMNHx4tuKnCgw8FpcwYItQVrHo7A5CI9_66s5kRHFyeniQQg9pD5_C8ybyYdt0gb8t9g8lk7xtMzE-VmW56n7SghmHa9DFoEl0LDPLViOm9lQ42MJnwZwNSSRG0WBMrpE4TGT2lCn-IJ/s1350/image_2026-03-06_14-22-51.png

ដើម្បីបង្ហាញតួនាទីនេះឱ្យបានពេញលេញ Park Min Young មិនត្រឹមតែស្រកទម្ងន់ប៉ុណ្ណោះទេ ថែមទាំងបានផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃរបស់នាងទៀតផង។ អំឡុងពេលថតរឿង នាងនៅតែរក្សាទម្លាប់ផឹកទឹកលើសពី ៣ លីត្រក្នុងមួយថ្ងៃ។ យោងតាមក្រុមផលិតករ ជម្រើសនេះត្រូវបានធ្វើឡើងដើម្បីបង្ហាញស្ថានភាពជាក់ស្តែងដែលតួអង្គ Han Seol Ah រស់នៅដោយផឹកស្រាវីស្គី និងទឹកជារៀងរាល់ថ្ងៃស្ទើរតែគ្មានអាហារគ្រប់គ្រាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-4y6WPiaeYE_HI23wLpTI00vzFu86QtUGiKCmh67UotGBbreW9QksCw0ptsCPH8xoeappOhdewJIuGBs8xKphbFVOZ3WuzzBtLKqfu42qoEE2pvea8kePzdGOVRxYvRrJqhMb-y82x65prMOdOkYAewOAIMShl5HjCaLiRfG0rod5LNOVKB-O1YfciJkm/s2025/image_2026-03-06_14-22-48.png
ការរៀបចំយ៉ាងល្អិតល្អន់របស់ Park Min Young បានជួយ Han Seol Ah ឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងតាំងពីឈុតឆាកដំបូងៗមកម្ល៉េះ។ ជាមួយនឹងការផ្លាស់ប្តូរទឹកមុខបន្តិចបន្តួច ពេលខ្លះសោកសៅ និងពេលខ្លះទៀតត្រជាក់ខ្លាំង Park Min Young បានដើរតួយ៉ាងល្អ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8bOy15rrlIXA4EMXxMQvBeeRAbQn3b-MzmoB14hmZqxyGbs4oCd0Lso2waVAuz4suvMTZjs5fnWTHPXKSJ5zNeGwr0RB4bbFq98nMaPDfVXr8mAiw2rEElPJubxuP6tTB_z14ZKLjaV8N8SdeOdODdjAX-HZl8Vi_PuoNu4XUzT0Yj4BCOXh7LUOwluDG/s1775/image_2026-03-06_14-22-54.png

    ជាមួយនឹងតួនាទីថ្មីរបស់នាង Park Min Young បន្តបង្ហាញពីភាពធ្ងន់ធ្ងរ និងវិន័យរបស់នាងក្នុងការរៀបចំសម្រាប់តួអង្គនេះ ចាប់ពីរូបរាងរបស់នាងរហូតដល់ស្ថានភាពអារម្មណ៍របស់នាង។ «Siren’s Kiss» បច្ចុប្បន្នចាក់ផ្សាយជារៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃអង្គារ នៅលើប៉ុស្តិ៍ tvN។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPKr55il-y-G8UCsx7YpmXZsGhosVW-JB0rpfSLvkTgUqwklyW-UEa8f19VdsQScwfAw914Qhx-BuZqO3K6wX2znH3stUMWLkbTAc_TEmOfWbFhhYdB6gmh71UZdZDDjD5rICtkkCL8Yw_O0Y831Vk1N2WzToA5VMmKcDs0gptEKkhAcBEKGSSvifGBPYK/s2048/image_2026-03-06_14-22-53.png
    តាមរយៈរឿងភាគ « Marry My Husband» Park Min Young កើនឡើងប្រជាប្រិយភាពយ៉ាងខ្លាំង។ យ៉ាងណាមិញ នាងបានបរាជ័យតាមរយៈខ្សែភាពយន្ត «Confident Queen» ដោយទទួលបានការវាយតម្លៃយ៉ាងទាប។ សម្រាប់រឿងភាគដែលកំពុងចាក់ផ្សាយនេះនឹងជួយ Park Min Young ស្រោចស្រង់កេរ្តី៍ឈ្មោះមកវិញ៕

ហេតុអ្វីចិនមិនលូកដៃជួយអ៊ីរ៉ង់ធ្វើសង្គ្រា.មប្រឆាំងអាមេរិក និងអ៊ីស្រាអែល?

0

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានវិភាគពីសង្គ្រា.មនៅតំបន់មជ្ឈិមបូព៌ា តើមានមូលហេតុអ្វីខ្លះនៅពីក្រោយខ្នង ទើបចិនដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អ៊ីរ៉ង់ ហើយប្រទេសទាំងពីរថែមទាំងមានទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយគ្នាយូរអង្វែង បែរជាចិនមិនបញ្ជូនកងទ័ពទៅជួយអ៊ីរ៉ង់ធ្វើសង្គ្រា.មជាមួយអាមេរិក និងអ៊ីស្រាអែល ដោយគ្រាន់តែអំពាវនាវឱ្យភាគីជម្លោះទាំងអស់បញ្ចប់សង្គ្រា.ម និងងាកមកចរចា ។

សារព័ត៌មានដ៏ល្បីរបស់អាមេរិក Forbes បានផ្សព្វផ្សាយបទវិភាគដោយចោទសួរពីគោលជំហររបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ជាពិសេស បន្ទាប់ពីអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz គឺជាទីតាំងយុទ្ធសាស្ត្រសម្រាប់ថាមពលលើពិភពលោក ។ ការបិទច្រកសមុទ្រនេះកាន់តែធ្វើឱ្យស្ថានការណ៍នៅឧបទ្វីបអារ៉ាប់តានតឹងខ្លាំងឡើង និងជំរុញឱ្យតម្លៃប្រេងឥន្ធនៈលើពិភពលោកប្រែប្រួលភ្លាមៗ ពីព្រោះជាច្រកឆ្លងកាត់ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងអន្តរជាតិ ។

ការបិទច្រកសមុទ្រ Hormuz មិនមែនប៉ះពាល់ត្រឹមតែដល់តម្លៃប្រេងឥន្ធនៈ និងថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ចិនដោយផ្ទាល់ផងដែរ ដោយសារចិនត្រូវពឹងផ្អែកលើប្រេងឥន្ធនៈដែលដឹកជញ្ជូនតាមច្រកនេះ ប្រមាណ៣៧% ។ ប្រទេសនានាមើលឃើញថា ចិនគួរតែបង្ហាញប្រតិកម្មខ្លាំងជាងនេះ ជាជាងគ្រាន់តែបង្ហាញការព្រួយបារម្ភសង្គ្រាមនៅមជ្ឈិមបូព៌ា និងអំពាវនាវឱ្យដោះស្រាយបញ្ហាតាមការទូត គឺចិនមិនលូកដៃក្នុងសង្គ្រាមដោយសារការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន ក៏ដូចជារក្សាសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ ។

បើទោះជាចិនបានធ្វើកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រជាមួយអ៊ីរ៉ង់រយៈពេលវែងក៏ដោយ ប៉ុន្តែគោលជំហររបស់ចិនគ្រាន់តែអំពាវនាវឱ្យគ្រប់ភាគីជម្លោះបញ្ចប់សង្គ្រាម និងជំរុញឱ្យការចរចា ហើយចិនថែមទាំងបញ្ជាក់ថា នឹងគាំទ្រស្ថិរភាពក្នុងតំបន់ ។ ការអំពាវនាវរបស់ចិនត្រូវបានចាត់ទុកថា គឺជាគោលជំហរដ៏ប្រុងប្រយ័ត្នបំផុត ។

គោលជំហររបស់ចិនក៏ឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស្មុគស្មាញជាមួយរដ្ឋាភិបាលអាមេរិក និងអ៊ីរ៉ង់ផងដែរ ដោយអ្នកវិភាគយល់ថា ចិនផ្តល់អាទិភាពលើការចៀសវាងហានិភ័យជាជាងការប្រឈមមុខគ្នា ។ ចិនមិនបានសន្យាបញ្ជូនកងទ័ពមកជួយការពារអ៊ីរ៉ង់ទេ បើទោះជាចិនទទួលបានផលប្រយោជន៍ថាមពលក៏ដោយ ។

សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi ត្រូវបានចាត់ទុកជាការលើកឡើងបែបការទូតច្រើនជាងការបញ្ជូនកងទ័ពមកចូលរួមសង្គ្រាម ពីព្រោះចិនគ្មានគោលជំហរលូកដៃក្នុងជម្លោះដែលកំពុងតែឡើងកំដៅទេ ។

សារព័ត៌មាន Forbes កត់សម្គាល់ទៀតថា ភាពស្ទាក់ស្ទើររបស់ចិនអាចឆ្លុះបញ្ចាំងពីសមត្ថភាពកងទ័ពចិនមានកំណត់ ហើយប្រព័ន្ធការពារដែនអាកាសដែលអ៊ីរ៉ង់កំពុងតែប្រើប្រាស់បំពាក់ដោយបច្ចេកវិទ្យាចិន ហើយត្រូវបានបំផ្លាញតាំងពីអាមេរិក និងអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ថ្ងៃដំបូងម៉្លេះ ។

ជាងនេះទៅទៀត ប្រព័ន្ធការពារដែនអាកាសដែលចិនប្រគល់ឱ្យអ៊ីរ៉ង់ មិនមែនជាប្រព័ន្ធទំនើបបំផុត ទើបអ៊ីរ៉ង់មិនអាចទប់ទល់នឹងអាវុធរបស់អាមេរិក និងអ៊ីស្រាអែល ដែលមានបច្ចេកវិទ្យាទំនើបជាង ។ ស្ថានការណ៍នេះធ្វើឱ្យមានការចោទសួរពីគុណភាពសម្ភារៈកងទ័ពចិន និងភាពល្បីល្បាញរបស់អាវុធចិននៅលើពិភពលោក ។

ចុងក្រោយ ការវិភាគបានសន្និដ្ឋានថា ប្រសិនចិនសម្រេចចិត្តចូលរួមធ្វើប្រតិបត្តិការកងទ័ពក្នុងសង្គ្រាមដោយផ្ទាល់ ហើយសម្ភារៈកងទ័ពចិនគ្មានប្រសិទ្ធភាពនៅចំពោះមុខអន្តរជាតិ នឹងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់របស់កងទ័ពចិនខ្លួនឯង និងអាចប៉ះពាល់យុទ្ធសាស្ត្ររយៈពេលវែង ជាពិសេស ពេលរដ្ឋាភិបាលទីក្រុងប៉េកាំងចង់បង្ហាញសមត្ថភាពកងទ័ពខ្លួន ប្រសិនបើមានហេតុការណ៍កើតឡើងចំពោះតៃវ៉ាន់នាថ្ងៃអនាគត ៕

អាការៈសាមញ្ញៗ តែមិនធម្មតាខាងក្រោមនេះ អាចជាសញ្ញានៃមហារីកក្រពេញអូវែ!

0

មហារីកក្រពេញអូវែ គឺជាជំងឺដ៏កាចសាហាវមួយដែលបានសម្លាប់ស្ត្រីម្នាក់រៀងរាល់ពីរម៉ោងម្តងនៅក្នុងចក្រភពអង់គ្លេស។ បញ្ហាប្រឈមធំបំផុតនៃជំងឺនេះ គឺរោគសញ្ញារបស់វាមានសភាពស្រដៀងនឹងជំងឺទូទៅដទៃទៀត ដែលធ្វើឱ្យស្ត្រីភាគច្រើនមើលរំលង រហូតដល់ជំងឺឈានចូលដំណាក់កាលធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3fk0rJ3gAzEy9yRq5h-AwWHbb_CZYfiIjdLdyHI1JzLTwVywqcffW3HsP5u5JBU4F4LofFiwLpcs5jhmsqxOyzjYSzF-RnMmAmkwzJAdbB7RyLLOzwRaqwXX3B7FeJhmy8lQL8DsoynFQvdkIDlHiSltvPsy-1QXkdUn9-3Lm-8K7n5dVM2K4nP0dOigl/s1000/photo_2026-03-06_16-04-55%20(2).jpg

យោងតាមអង្គការ The Robin Cancer Trust ប្រសិនបើរកឃើញក្នុងដំណាក់កាលដំបូង មហារីកក្រពេញអូវែអាចព្យាបាលជាសះស្បើយរហូតដល់ទៅ ៩០% ឯណោះ។ យ៉ាងណាមិញ រោគសញ្ញាជំងឺនេះ ច្រើនតែត្រូវបានគេភាន់ច្រឡំថាជា បញ្ហាក្រពះពោះវៀន (IBS) ការស្រ្តេស ឬបញ្ហាអស់រដូវធម្មតាៗ ជាដើម។ ប៉ុន្តែប្រសិនជាអ្នកជួបប្រទះសញ្ញាទាំងនេះ ជាប់ៗគ្នា (Persistent) អ្នកត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែន និងត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដូចជា៖

-ការហើមពោះ(Bloating) ជាប់រហូត ដែលមិនមែនក្រោយញ៉ាំអាហារឆ្អែតធម្មតានោះទេ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin5rv3L72rcaj04LWAwrAurR6rh-vK3vSN1jT4FpkzrQKi95KLBBtYJe07XsmklLFouB2bLPcJkWbLi_SGxBtl53jeQMq3iXTXVIGXzT5g5owWa9Kh-llwP24LetHVOYhn_R4FDfccGHjuubBhGnlIFJKTgGDAzRv7SkEUJOnbzEsvLZCon01S8cJ6IlnQ/s1280/photo_2026-03-06_16-04-55%20(3).jpg

-ការនោមញឹកញាប់ (Frequent Urination) ទោះបីជាទើបតែនោមរួចក៏ដោយ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUK66zatMkjygxv7GA3eYXQ00lmioY7dB24f68TOK7GACovM6zA3ZynhEPW-bExsRC7zTIZUUn_25iPSO1_63SSF5DIOslXjm6ix9lket2JaH8UOgWD8GT11uElxtvmORvwvUi6JZ_8rvF1cXm5mcUyFT2KYxge3fjhtqQVq76WBbK-t3VL432evirW1-K/s800/photo_2026-03-06_16-04-55%20(4).jpg

-ឆាប់ឆ្អែតខុសធម្មតា (Feeling Full Quickly) សូម្បីតែអ្នកញុាំបន្តិចបន្តួច ក៏មានអារម្មណ៍ថាឆ្អែតភ្លាមៗ ឬមានអារម្មណ៍មិនរំលាយអាហារ និងចង់ក្អួត
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgptSinr6Z0TWBnKnfWse9Ob_8kZcNF9TAZpvw6eCj9TjQRViIUovqkLTuQKfiwPFfvsbjyLMBMmJNFncrfRGeOgwgwAZ4DB0cFAjndJN8_Ml2xaY7fS65L7AVJUa7cNcXD4vzh7MpicSJQy1nhbaCXZwZJu6a2r66gvxN4_DCay8xN4AArXH5BF4B0P8gK/s1100/photo_2026-03-06_16-04-56.jpg
-ការធ្លាក់ឈាមខុសប្រក្រតី (Irregular Bleeding) រាប់បញ្ចូលទាំងការធ្លាក់ឈាមចន្លោះពេលមករដូវ ការមករដូវច្រើនខុសពីធម្មតា ឬការធ្លាក់ឈាមក្រោយពេលអស់រដូវ (Post-menopausal bleeding)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYlE-VUcsiFEd7AjsobnzjSs5WcYkf9HpetxUAZ5ks-NboJjWQgDrOA3UprCQOeo1UuMBCPm3zwmKxWoJEQWXYQJmTwkJz22Rh0nctGLUqA3CR5ZOhnzGncWnKaX1n3sycWHO8k8BYr-fzGjMHezHG_WuoeoU-LS_dpaX6X7aeg4F-uUp227qoPRmHczX6/s722/photo_2026-03-06_16-04-56%20(2).jpg
-ការឈឺចាប់ក្នុងអាងត្រគាក ឬពោះផ្នែកខាងក្រោម ដែលនេះវាអាចជាការឈឺចុក កន្ត្រាក់ ឬឈឺងំៗនៅតំបន់ពោះខាងក្រោម និងផ្នែកខ្នង ដែលមិនព្រមបាត់ទៅវិញតាមពេលវេលានោះទេ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjmU4V-9QPI7EAfLRiz8YkcyinYxbQPESyC3nMNDgcH-_nv1cMn_4eNWerTkUO6TulUVNP75Z0gmBgU6fwuR877wbS3SPkF0_dxm2HF4DW5GkWncK52RuFtYb8biVlN0MiIp0XVG98WCQx6T0s7C_oTtJPwKBASp5XdEfmC0485adiV3x9Rtv_e2oPgnGl/s1200/photo_2026-03-06_16-04-55.jpg
បើទោះបីជាស្ត្រីគ្រប់រូបសុទ្ធតែមានឱកាសកើតជំងឺនេះក៏ដោយ ប៉ុន្តែមានកត្តាមួយចំនួនដែលបង្កើនហានិភ័យកាន់តែខ្លាំង ដូចជា៖ អ្នកដែលមានហ្សែនដដែលៗដូចជា BRCA1 (ហានិភ័យ ៤០%) ឬ BRCA2 (ហានិភ័យ ២៩%) អ្នកជំងឺស្រទាប់ស្បូន (Endometriosis) អ្នកលើសទម្ងន់ ឬធ្លាប់មានប្រវត្តិមហារីកនៅកន្លែងផ្សេងទៀតក្នុងរាងកាយ។

ដូចនេះ កុំបង្អង់យូរ! ប្រសិនបើមានរោគសញ្ញាខាងលើកើតឡើង ថ្មីប្លែកពីរាល់ដង និងជាប់ៗគ្នា គួរប្រញាប់ទៅជួបគ្រូពេទ្យឲ្យបានទាន់ពេលវេលា ព្រោះអាចជាការសម្រេចចិត្តដែលជួយសង្គ្រោះជីវិតរបស់អ្នកនៅពេលក្រោយ៕

សហរដ្ឋអាមេរិក និងវេណេស៊ុយអេឡាព្រមព្រៀងគ្នាស្តារទំនាក់ទំនងការទូតឡើងវិញ

0

សហរដ្ឋអាមេរិក និងរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសវេណេស៊ុយអេឡា បានព្រមព្រៀងគ្នាកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដើម្បីស្តារទំនាក់ទំនងការទូត និងកុងស៊ុលឡើងវិញយ៉ាងពេញលេញដើម្បីស្តារសេដ្ឋកិច្ច និងលើកកម្ពស់ស្ថិរភាព បន្ទាប់ពីប្រទេសទាំងពីរមានភាពតានតឹងនយោបាយអស់រយៈពេលជាច្រើនឆ្នាំ ដោយសារការផ្តាច់ទំនាក់ទំនងការទូតតាំងពីឆ្នាំ២០១៩ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC1JfIn1ghdzKYy-asTwUvPKbUnFySICXU6A22ei4VrcE_ey_MflrR3wxQ2tsfTpZ_oSMf1KHPWP-4Wc4uxsNM3wPjwenNpIfj5pl0mzHg7D_AvSXHm3eJfFGi0oBU06t036lLQEiZxhYTzeeGeQ9Lh-CM9rfPqpETh4-PxUWHCEcix6o02N6Wi4waQ-SU/s1024/photo_2026-03-07_10-33-08%20(2).jpg
កាលពីថ្ងៃទី៥ ខែមីនា ក្រសួងការបរទេសអាមេរិកប្រកាសថា អាមេរិក និងរដ្ឋាភិបាលបណ្តោះអាសន្នវេណេស៊ុយអេឡា បានព្រមព្រៀងគ្នាស្តារទំនាក់ទំនងការទូត និងកុងស៊ុលឡើងវិញ ។ វេណេស៊ុយអេឡាបានផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិកតាំងពីខែមករា ឆ្នាំ២០១៩ មកម៉្លេះ ក្រោមហេតុផលអាមេរិកជ្រៀតជ្រៀតកិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡាជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យឈានទៅដកមន្ត្រីទូតទាំងអស់ចេញពីស្ថានទូតអាមេរិកនៅវេណេស៊ុយអេឡា នាខែមីនា ឆ្នាំ២០១៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1YiylmMH54jB2NHuV1C_r5LdIBJqzN38lvU2SUtwRiknISKkMmzdmm7U3rq6-seZc_ROfY7Ijo_73im6PXBjWfMs2tJQbhMLQsFE7lpGaUz55rVbqz4aw5GnIDiI31PS1OhoSvTLBXBCnLZo-sMt88C8YgcCdtme3waCco9W82TTnOKn_D67OV9sq1VQ1/s880/photo_2026-03-07_10-33-06.jpg

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ការស្តារទំនាក់ទំនងឡើងវិញនេះ នឹងជួយសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីស្តារសេដ្ឋកិច្ច លើកកម្ពស់ស្ថិរភាព និងជំរុញការផ្សះផ្សានយោបាយនៅក្នុងប្រទេសវេណេស៊ុយអេឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyUZTH6KvqpUwhF5sFFkgKLUk1kFbTqoBA5Th0pGvH93XpA21nJtiqDa8iEKUIRbE7CGal-0yLFYsnOyIGj38OMfG9DdDQuSmUwbNm8WgUMofs449Olb9QEx8iuSptgFE05MVtALa7FIUARj-OkhvzX_xZmSvaAAkw4SMYizlNmC52jhVwdWnPxRB9dwY-/s1280/photo_2026-03-07_10-33-07.jpg

កងកម្លាំងអាមេរិកបានបើកការវាយប្រហារវេណេស៊ុយអេឡាទ្រង់ទ្រាយធំ ព្រមទាំងចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា បញ្ជូនទៅអាមេរិកកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ។ បន្ទាប់មក នៅថ្ងៃទី៣១ ខែមករា គណៈប្រតិភូការទូតអាមេរិកក៏បានធ្វើដំណើរទៅទីក្រុង Caracas របស់វេណេស៊ុយអេឡា ដើម្បីស្តារឡើងវិញនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgnuM4oXXZhbib4jrpKP2Y2gxINPr1c4PR6bpiwweuY1wk2mhUBLSTKOHqobBy5rqZfUzxeY-TU77tbWJPh2beQCnmf0OWqYqfcLGGN8QlQslEsukRgEqIkWDViZlbrmGJOgvIJ-VUQksvCPL7cROg7ESj2bnhkwH6rU3twwgzIkTkaFp9rE1pnN_wbwZh/s664/photo_2026-03-07_10-33-07%20(2).jpg
ចំណែករដ្ឋាភិបាលវេណេស៊ុយអេឡាបញ្ជាក់ថា បានសម្រេចស្តារទំនាក់ទំនងការទូត និងកុងស៊ុលជាមួយអាមេរិកម្តងទៀត បន្ទាប់ពីប្រទេសទាំងពីរបានចរចាការទូតជាបន្តបន្ទាប់ ហើយក៏ឯកភាពគ្នាស្តារទំនាក់ទំនងការទូត ។ យើងនឹងឈានទៅទំនាក់ទំនងទ្វេភាគីក្រោមគោលការណ៍គោរពគ្នាទៅវិញទៅមក, គោរពអធិបតេយ្យ និងកិច្ចសហការរវាងពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMzMnWt9qRaH8v_P8A7wpncDn-sh5in_ris7PBpmrkSerpNoPiPvQkovLEad1SSFcWoQQM4PlkL1cv1tAumyWD-NKmWW4JDEexWW3B_gIxD6vDpctCawELx0r7LwV6mNw1PnVeEMQdOtDmq43U9FGOn54LZiFLFNGDAg9dlput8nZXRah-yaMvwFnZIkJC/s960/photo_2026-03-07_10-33-08%20(3).jpg
ការស្តារទំនាក់ទំនងការទូតឡើងវិញនេះ ត្រូវបានគេមើលឃើញថា គឺជាចំណុចរបត់សំខាន់មួយនៃទំនាក់ទំនងរវាងអាមេរិក និងវេណេស៊ុយអេឡា ចាប់តាំងពីប្រទេសទាំងពីរបានផ្តាច់ទំនាក់ទំនងជាមួយគ្នាចាប់តាំងពីឆ្នាំ២០១៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5sfWsD1GYmKfJ4pjnJfz9TM8bAE-i9o1Foz0Q-8m4lJegPwMcoW6k_TrjYjHJ6wsVCpQ8pQoz1TTgJApmsih1sEtfByGhhK5sAUwGvUObPbp2bGvZw2AzApL6kRSetmTbTAT1lPZDMDmgYkhT8ITzbHrNp110X7ENZy4jKYXEwTFxWEhEK-o5Ea9yBgp7/s1280/photo_2026-03-07_10-33-08.jpg

គួរបញ្ជាក់ថា ក្រោយពីកងកម្លាំងអាមេរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា តុលាការកំពូលវេណេស៊ុយអេឡាបានសម្រេចតែងតាំងលោកស្រី Delcy Rodríguez ឱ្យកាន់តំណែងជាប្រធានាធិបតីស្តីទី ។ បន្ទាប់មក លោកស្រីក៏ចាប់ផ្តើមបើកការចរចាជាមួយរដ្ឋាភិបាលអាមេរិកដើម្បីស្តារទំនាក់ទំនង ខណៈស្ថានទូតអាមេរិកនៅទីក្រុង Caracas ដែលបានបិទទ្វារតាំងពីឆ្នាំ២០១៩ ក៏បានបើកដំណើរការឡើងវិញ ៕

នាវាដឹកប្រេងចិនអាចឆ្លងកាត់ច្រកសមុទ្រ«ហ័រមូស»យ៉ាងរំភើយ ក្រោយមានការអនុញ្ញាតពីអ៊ីរ៉ង់

0

ខ្សែធំមិនធម្មតា! ខណៈដែលភាពតានតឹងនៅមជ្ឈិមបូព៌ាកាន់ឡើងកាន់តែខ្លាំងធ្វើឲ្យការដឹកជញ្ជូនរបស់ប្រទេសជាច្រើនត្រូវបានកាត់ផ្ដាច់ ចិនគឺជាប្រទេសតែមួយគត់ដែលទទួលបានការអនុញ្ញាតពីអ៊ីរ៉ង់ក្នុងការដឹកជញ្ជូនប្រេងឆ្លងកាត់តាមច្រកសមុទ្រ ហ័រមូស យ៉ាងសុវត្ថិភាពដោយគ្មានការបារម្ភ។ នេះបើតាមរបាយការណ៍ដែលចុះផ្សាយដោយ Bloomberg ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPhfoJkWKmvLbbdwUMgk2KCkGSy5jVzZu4-Xpa6Sb87JzZBAbNr6BQ5uHQopYlaYlRaL-YG_7CGm-pF7LgciO-738DUdv36BbAQJakVUCNOuu86NCTq40mtySO73Y4IcPpOttOk99rBMXFLcRHFvlqn7uEOyUZWZN3O04gT_vwQ941US9ks5yxxOgl8eMz/s770/photo_2026-03-07_10-17-48%20(2).jpg
ស្របពេលដែលកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា ពួកគេបានគ្រប់គ្រងផ្លូវទឹក ហើយបានព្រមានបា.ញ់កម្ទេចនាវានាប្រទេសណាក៏ដោយដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រដោយមីស៊ីល មានរបាយការណ៍ផ្សេងទៀតបានបង្ហាញថា នាវាដឹកប្រេងរបស់ប្រទេសចិននៅតែអាចឆ្លងកាត់តំបន់នេះជាធម្មតា។ នេះបានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងតេអេរ៉ង់ក្នុងអំឡុងពេលវិបត្តិក្នុងតំបន់ដែលកំពុងកើនឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYXQzNpcVUacGKFCo3GJHdrxeoGo9C47hUDD4utIi41IOG-eo9Oxj6G3jmsEuSBBzOPkVj71OpabZAE_2_iD5cRIc0GrPaCBVgpGydgMy7nkKhiXO9tucm4wSW2Z-E57Fp_kcplFImv9GgT_tc82c7U02fRCSWiisdmDI8AZ8L5neOsDRui7SypPNWkthQ/s1280/photo_2026-03-07_10-17-48.jpg

គួរជម្រាបថា ច្រកសមុទ្រហ័រមូសគឺជាផ្លូវសមុទ្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលដឹកជញ្ជូនប្រហែល 20% នៃការផ្គត់ផ្គង់ប្រេងជាសកលពីប្រទេសផលិតប្រេងសំខាន់ៗនៅឈូងសមុទ្រដូចជា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម គុយវ៉ែត អ៊ីរ៉ាក់ និងកាតាទៅកាន់ទីផ្សារអន្តរជាតិ។ ហេតុដូចនេះ ការរំខានណាមួយចំពោះការដឹកជញ្ជូននៅក្នុងផ្លូវដ៏សំខាន់នេះអាចបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់ថាមពល និងជំរុញឱ្យតម្លៃប្រេងសកលកើនឡើងកាន់តែខ្ពស់ប្រសិនបើការបង្អាក់អូសបន្លាយពេលកាន់តែយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimE27be_GaYwkmnFcdnraJMQ-reSwYYMYLR5F1ClmnwMFBrstQBlaEI5__iZExW_TQXRJtye25MeIEMRGobyeYInwL0o8Oga_TPmcT6axzrwNSfvfmcRbUyRbb1qO8WIsK3OzfrNoOvm074GNfnx1S53ixcfGt0v07uzYGwOntBg2j1BNCQ9iswkwgv1sK/s1280/photo_2026-03-07_10-17-49.jpg

ដោយសារមូលហេតុទាំងនេះហើយ ទើបប្រទេសចិនបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងជំរុញឱ្យគ្រប់ភាគីទាំងអស់ធានានូវការធ្វើនាវាចរណ៍ដោយសុវត្ថិភាពតាមផ្លូវទឹកជាចាំបាច់ ដោយសង្កត់ធ្ងន់ថា ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលសកលពឹងផ្អែកយ៉ាងខ្លាំងទៅលើលំហូរប្រេង និងឧស្ម័នដែលគ្មានការរំខានតាមរយៈច្រកសមុទ្រ។ ស្ថានភាពនៅតែបន្តត្រូវបានតាមដានយ៉ាងដិតដល់ ខណៈដែលភាពតានតឹងផ្នែកយោធានៅទូទាំងមជ្ឈិមបូព៌ាមិនត្រូវបានគេរំពឹងថានឹងធូរស្បើយក្នុងពេលឆាប់ៗនេះឡើយ៕

Cha Eun Woo ត្រូវបានដកចេញពីកម្មវិធីផ្សាយ និងជំនួសដោយតារាសម្តែងរូបនេះ

0

នៅថ្ងៃទី៥ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាតារាចម្រៀងនិងតារាសម្តែង Rowoon បានបញ្ជាក់ការចូលរួមរបស់ខ្លួនក្នុងមាតិកាស៊េរី «These Days in the Military» នៅលើ KFN Plus ដែលជាប៉ុស្តិ៍របស់ទីភ្នាក់ងារទំនាក់ទំនងការពារជាតិ។ បច្ចុប្បន្នលោកកំពុងរៀបចំថត។ ការផ្លាស់ប្តូរនេះបានទាក់ទាញការចាប់អារម្មណ៍ភ្លាមៗ ដោយសារតែវីដេអូទាំងអស់ដែលមានតារាចម្រៀង និងតារាសម្ដែង Cha Eun Woo ត្រូវបានលុបចេញបន្ទាប់ពីមានការចោទប្រកាន់ពីការគេចពន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvYlPn2bpgbZthofOUHZGt6x97YMDDi_MRHIRIaSOfuLiw9C8I4mARPlAPbBvG-SR88e48cZmbVHZ49JLwjkhQi7mHMJtwHZNP4Pj0VGJVMU7wlyDcnw1X223MpcnFPhcvvh7f5mtjYy0vmp7X9bteaJ0G-6w2VvrRQwEXctL9VaSe3U8dlpRnCsJTOG5I/s866/image_2026-03-06_11-42-33%20(2).png

«These Days in the Military» គឺជាកម្មវិធីមួយដែលតារាល្បីៗដែលកំពុងបម្រើការក្នុងជួរកងទ័ពលេចមុខជាអ្នកនិទានរឿង ដោយណែនាំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងឥស្សរជនទាក់ទងនឹងកងកម្លាំងប្រដាប់អាវុធ។ Cha Eun Woo បានចូលរួមក្នុងកម្មវិធីនេះជាអ្នកនិទានរឿងកាលពីឆ្នាំ២០២៥ ហើយបានបង្ហាញខ្លួនក្នុងវគ្គចំនួនបួន។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការចោទប្រកាន់ពីបទគេចពន្ធប្រឆាំងនឹងតារារូបនេះបានលេចចេញមក វីដេអូទាំងអស់ដែលមានលោកត្រូវបានដកចេញពីសាធារណជន។ ដោយ Rowoon ទទួលយកតួនាទីរបស់ Cha Eun Woo កម្មវិធីនេះត្រូវបានគេរំពឹងថានឹងចូលដល់ដំណាក់កាលថ្មីមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwzhXe_aIAWE_Hn7jaa_lnGqIzmEOGWZEfThvQz3KGO4heMQMo_ICTY-rdwV1O1qyFYTwJ503QujrJ1DPGQUBKhyphenhyphena7OuoAghA0ZMFI_wN6BlO1wwwfhZ8QWEb9GWhyU5IqNAFgtgWCOlRkqFNwnp1PTdk9Gpnyn6tF9yYyeyoKQjBkICi1C_DztJz7ciZx/s1552/image_2026-03-06_11-42-34%20(2).png
Rowoon បានចុះឈ្មោះចូលបម្រើកងទ័ពនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៥។ ដំបូងឡើយ លោកត្រូវបានគ្រោងនឹងចុះឈ្មោះមុននេះ គឺនៅថ្ងៃទី ២១ ខែកក្កដា ប៉ុន្តែបន្ទាប់ពីទទួលបានចំណាត់ថ្នាក់កម្រិត ៧ ក្នុងអំឡុងពេលពិនិត្យសុខភាពសម្រាប់ការចូលបម្រើកងទ័ព (តម្រូវឱ្យមានការពិនិត្យឡើងវិញ) លោកបានប្តឹងឧទ្ធរណ៍ ឆ្លងកាត់ការពិនិត្យម្តងទៀត ហើយទីបំផុតត្រូវបានចាត់ទុកថាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបម្រើកងទ័ព។
បន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺនមូលដ្ឋានរបស់ខ្លួន ព័ត៌មានថ្មីៗអំពីជីវិតយោធារបស់ Rowoon ត្រូវបានចែករំលែកនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ FNC Entertainment។ ការបង្ហោះនោះរួមមានរូបថតរបស់ Rowoon ក្នុងឯកសណ្ឋានយោធារបស់លោកជាមួយនឹងចំណងជើងថា «ឯកជន Kim Seok Woo» ដោយប្រើឈ្មោះពិតរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFQGDgWihZhNKL9Pl4tDZ7uTWZkteIcj6h9HW3CTYnTc8EXylGIfHHab_uP1xNl6km316H7Ve59JW_nfGolwm-M-wXs9OyCgyAqwQzjK8hyphenhyphenwBjnU5iEYlK5obTK4xr3MgbRv4r1wvzBR7gTXaJRFLVb1xSYToJirXe35yGgcnJkQRyPY1upOp27i5NlVum/s1350/SnapInsta_to_484035042_18080416387727062_2533802588844468869_n.jpg

Rowoon បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ ២០១៦ ក្នុងនាមជាសមាជិកក្រុម Kpop SF9។ ក្រោយមកគាត់បានកសាងអាជីពសម្តែងដ៏ជោគជ័យតាមរយៈរឿងភាគដូចជា «School 2017» (២០១៧), Extraordinary You (២០១៩), The King’s Affection (២០២១), “Tomorrow” (២០២២) និង The Matchmakers (២០២៣)។ បន្ទាប់ពីចាកចេញពី SF9 ក្នុងឆ្នាំ២០២៣ លោកបានផ្តោតសំខាន់លើការសម្ដែង។ នៅក្នុងរឿងភាគដើមរបស់ Disney+ «The Murky Stream»ឆ្នាំ២០២៥ Rowoon បានដើរតួជា Jang Si Yul និងបានបង្ហាញពីការផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលពង្រឹងសក្តានុពលរបស់ខ្លួនក្នុងនាមជាតារាសម្តែង៕

ចិនបង្កើនការចំណាយលើយោធាកាន់តែច្រើន ស្របពេលដែលពិភពលោកកំពុងជ្រួលច្របល់

0

នៅខណៈដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្ដៅ ហើយតំបន់មជ្ឈិមបូព៌ាកំពុងជួបប្រទះនឹងអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ រដ្ឋាភិបាលចិនបានប្រកាសពីការបង្កើនថវិកាសម្រាប់វិស័យការពារជាតិចំនួន 7% បន្ថែមទៀតនៅក្នុងឆ្នាំ 2026 ដើម្បីបន្តពង្រីកវិស័យយោធារបស់ខ្លួនជាលំដាប់ នៅក្នុងកាលៈទេសៈដែលពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ Reuters។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikx8Pb4LKYzAgDwrq-v35Ro8mzxmarTNWU7j-memTbGH8sbZkr8pyQyGpxy9gxZ6SulMqUwnAiwtoSIh-_z7qb4FqAJ3RPJUI38ylt_r6uXGUeAUfH_FihStnkpORSkRUMmgnuVWurg3u9kn23aTWPfnkLJ3zvN1gKI_E4iCCR2zlwZukxM_6UnIHj1sFm/s1280/photo_2026-03-06_11-08-09%20(2).jpg
ថ្លែងនៅក្នុងអំឡុងពេលបើកកិច្ចប្រជុំសភាប្រចាំឆ្នាំ ដែលគេស្គាល់ថាជា “សម័យប្រជុំពីរ” របស់ប្រទេសចិន នៅថ្ងៃទី5 ខែមីនា លោក លី ឈៀង នាយករដ្ឋមន្រ្តីចិនបានបង្ហាញពីរបាយការណ៍របស់រដ្ឋាភិបាលថា នៅឆ្នាំ 2026 នេះ ប្រទេសចិននឹងបង្កើនការចំណាយចំនួន 7% ឬស្មើប្រហែល 276-277 ពាន់លានដុល្លារទៅលើវិស័យការពារជាតិ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលចំណាយថវិការជាតិលើយោធាច្រើនជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7bYQ-QvnbMFmKPu7VMWiEb0MwSiKGIUp4j5aB1u8B0NuyebA40CxH4hr46F8Lm3w10DqIQ04cIZb_0GGWhgI6_Fbi_gyMORa6z5kEO7Q8S4nFIxOXAvzANC1DIrPFkt1pBxKLoLVCV-etEwe0W-VUmmxHJlGyHskoXM_gNF1MnQSiafXK5kEVYGNcwNzJ/s1280/photo_2026-03-06_11-08-09.jpg

តាមលោក លី ឈៀង ការចំណាយបន្ថែមនេះនឹងគាំទ្រដល់ការហ្វឹកហ្វឺនយោធា ការអភិវឌ្ឍអាវុធទំនើបៗ និងការកែលម្អការត្រៀមខ្លួនប្រយុទ្ធ ខណៈដែលប្រទេសចិនបន្តធ្វើទំនើបកម្មកងទ័ពរំដោះប្រជាជន។ កន្លងមកនេះប្រទេសចិនធ្លាប់បាននិយាយថា ការអភិវឌ្ឍវិស័យយោធារបស់ខ្លួនមានគោលបំណងដើម្បីតែការពារអធិបតេយ្យភាព និងសន្តិសុខជាតិប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKTwFp33J5X_3jUBiaZ8phxAIs46nligVMRHNF_OpEMuk5QWyrnutgfteZpPE9LlKTIExIdRG8iY8t0SXpD4gTIBW8nVVn6Jnb4bhDYIqYEIZHCpTU9FhmYLgVfGfH6fpdN3ru1nkzVNud0hanODYb2EeZJhbRfG_UCg-HhTNjdKgfXARBM10_oBweeAdu/s1280/photo_2026-03-06_11-08-11%20(2).jpg
អ្នកវិភាគមួយចំនួនបាននិយាយថា ការបង្កើនការចំណាយនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការពង្រឹងសមត្ថភាពយោធារបស់ខ្លួន ខណៈពេលដែលកំពុងដោះស្រាយភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក និងជម្លោះនៅក្នុងតំបន់ដូចជាសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkitxI3h6uWg5nONtI5pJyeT1YNM2lDG_TVyrQHWz-4GY5HAEZtKm7ppJaOrqnwM4vdMVz_huAhgmwWrdgkmCauy7-UPcRHaLauVpyxGplF31dqXji3_VLWXbRfAB8KiSCIvhWxzFFh0Xevagshrh3A-8HfxUyNNhzsgNY_Oz7sxFTiDleKwOhUquhCtXk/s1280/photo_2026-03-06_11-08-11.jpg

ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងជាបន្តបន្ទាប់នៃការចំណាយលើវិស័យការពារជាតិរបស់ចិនដូចខាងលើនេះ កំពុងត្រូវបានតាមដានយ៉ាងដិតដល់ដោយប្រទេសជិតខាង និងមហាអំណាចពិភពលោក ដែលប្រទេសជាច្រើនមើលឃើញថាសមត្ថភាពយោធាដែលកំពុងពង្រីករបស់ទីក្រុងប៉េកាំងជាកត្តាមួយដែលកំណត់តុល្យភាពអំណាចនៅអាស៊ី៕

អតីតកងម៉ារីនអាមេរិកម្នាក់ធ្វើឲ្យផ្អើលការប្រជុំសភា ក្រោយអះអាងថាអ៊ីស្រាអែលជាអ្នកបង្ករសង្រ្គា.ម

0

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអិនធើណេត! អតីតយុទ្ធជនកងម៉ារីនអាមេរិកម្នាក់ ត្រូវបានកម្លាំងសន្តិសុខច្រើននាក់នាំគ្នាអូសចេញពីបន្ទប់ប្រជុំភ្លាមៗ ក្រោយចិត្តធំហ៊ានក្រោកឈរស្រែកនៅកណ្ដាលហ្វូងមនុស្សដើម្បីបង្ហាញការតវ៉ារបស់ខ្លួនថា «អ៊ីស្រាអែលជាអ្នកបង្កសង្រ្គា.ម ហើយគ្មានទាហានអាមេរិកណាម្នាក់ចង់ប្រយុទ្ធដើម្បីអ៊ីស្រាអែលទេ»។ ការណ៍នេះកើតឡើងស្របពេលដែលសហរដ្ឋអាមេរិកកំពុងពួតដៃគ្នាជាមួយអ៊ីស្រាអែល ធ្វើសង្រ្គា.មកាច់បំបា.ក់កម្លាំងយោធាអ៊ីរ៉ង់យ៉ាងសា.ហាវព្រៃផ្សៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ1dNlX6iDIJ4BaBzmuPWS1rvdVteUVLR82-2hNFqjiETZNpjl_yOlMrScfdtQWkvGQTVPm7vQ6LY4iz0ir89Dj9gIWDNFz8jxloxcypSBEylLldNq3eMDeVEet2pQKbLmR6cmtBHu43-Hxy8Qy4uiE26c586uGKA2vBat_WodZBq4JgkvhzxNH84Iz_LW/s800/photo_2026-03-06_14-54-37%20(4).jpg

យោងតាមវីដេអូដែលត្រូវគេបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃព្រហស្បត្តិ៍ ទី៥ ម្សិលមិញបានឲ្យដឹងថា លោក Brian McGinnis អតីតទាហានម៉ារីនអាមេរិក និងជាបេក្ខជននយោបាយមួយរូប បានក្រោកឈរឡើងក្នុងអំឡុងពេលស្តាប់សវនាការ ហើយរិះគន់ចំពោះសង្គ្រាមដែលកំពុងកើតមាននៅតំបន់មជ្ឈិមបូព៌ា ដោយស្រែកយ៉ាងខ្លាំងៗថាពលរដ្ឋអាមេរិកមិនចង់បញ្ជូនកូនៗដែលជាទាហានរបស់ពួកគេទៅប្រយុទ្ធក្នុងជម្លោះជំនួសប្រទេសផ្សេងទៀតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiotohypIm2Q5Xrxrfih-neo3Ifiod6bFPDnv0b6M1EmzupdOZEAj_jwgH03Xs6OHTxDrzIqQwFMskBBkjHvTT74H5G5tZOsKEnx-X6Pnrj5aKEGQdAj7_86DKi4EATZrFDQWJNi55VBl_DityMuq3aDQIJv5MfDSgUKrkbhVDBK1S7XSCAMun9b9saeqyP/s810/photo_2026-03-06_14-54-37.jpg

ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលស្តាប់សវនាការរបស់ព្រឹទ្ធសភាអាមេរិកដែលបើកការពិភាក្សាអំពីការត្រៀមខ្លួនរបស់យោធា និងសង្គ្រាមដែលកំពុងបន្តដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់។ វីដេអូនៃហេតុការណ៍នេះបានបង្ហាញពីការប្រតាយប្រតប់គ្នាយ៉ាងរញ៉េរញ៉ៃ រហូតធ្វើឲ្យលោក McGinnis បា.ក់ថៃ ខណៈដែលមន្ត្រី និងប៉ូលីសជាច្រើននាក់បានព្យាយាមអូសគាត់ចេញពីបន្ទប់ប្រជុំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAo9MDOe8kLZcuZi2-U6EE7EJ8aBHVxZsw_uMvnN0t9PAu7i9X4BlAjGgshOqXgOaoYSi5RvGl1gYFIbml7jowiOcJCVNST6gYENLe7OQIC_U64YebWcjRymckpf_N0Ml_hVP5ESdt-glC4oDnd6GkjXODYMe-MKp4lTaBkdIFAY05ZhVvisM8BqQIjWLq/s500/photo_2026-03-06_14-54-37%20(2).jpg
ហេតុការណ៍នេះបានបង្កឱ្យមានការជជែកវែកញែកនៅទូទាំងសហរដ្ឋអាមេរិកអំពីការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ្នកតវ៉ានៅខាងក្នុងអគាររដ្ឋាភិបាល។ ទោះជាយ៉ាងណា ក្រុមអ្នកគាំទ្ររដ្ឋបាលលោក Donald Trump បាននិយាយថា ការដែលក្រុមប៉ូលីសចាប់បញ្ជូនលោក McGinnis ចេញពីអង្គប្រជុំបែបនេះ គឺដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញតែប៉ុណ្ណោះ ព្រោះការក្រោកឈរនិងស្រែកតវ៉ារបស់គាត់បានធ្វើឲ្យប៉ះពាល់ដល់របៀបវិរៈដែលមានស្រាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyZXgek3JsrK-cM7jzyBZ16t259Z18pBSsCMaZf0JKM1K6_NADTyUcHE4HSmNvwXz87_p52KA76lMmomMZeBCEUjmibQZa_dmPA_M2wKqNHDF-s2YxRMTO7aBXKA_3sKC85F6cGfA3FWniZfoMH4uzQrdLpIQ9wZFtyI4rU-1jctZR6zirmhm1mf7JCQ6U/s1280/photo_2026-03-06_14-54-37%20(3).jpg
ទោះជាមានការបកស្រាយបែបនេះក្ដី ប៉ុន្តែក្រុមអ្នករិះគន់នៅតែអះអាងថា ការប្រឈមមុខដាក់គ្នានេះបង្ហាញពីភាពតានតឹងផ្នែកនយោបាយផ្ទៃក្នុងដែលកំពុងកើនឡើងជុំវិញរឿសង្គ្រាម និងការប្រឆាំងជាសាធារណៈចំពោះការចូលរួមរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ជាពិសេសពាក់ព័ន្ធនឹងការគាំទ្រចំពោះអ៊ីស្រាអែលក្នុងការដាក់សម្ពាធលើអ៊ីរ៉ង់៕