Home ព័ត៌មានអន្តរជាតិ ចិនបង្កើនការចំណាយលើយោធាកាន់តែច្រើន ស្របពេលដែលពិភពលោកកំពុងជ្រួលច្របល់

ចិនបង្កើនការចំណាយលើយោធាកាន់តែច្រើន ស្របពេលដែលពិភពលោកកំពុងជ្រួលច្របល់

9
0

នៅខណៈដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្ដៅ ហើយតំបន់មជ្ឈិមបូព៌ាកំពុងជួបប្រទះនឹងអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ រដ្ឋាភិបាលចិនបានប្រកាសពីការបង្កើនថវិកាសម្រាប់វិស័យការពារជាតិចំនួន 7% បន្ថែមទៀតនៅក្នុងឆ្នាំ 2026 ដើម្បីបន្តពង្រីកវិស័យយោធារបស់ខ្លួនជាលំដាប់ នៅក្នុងកាលៈទេសៈដែលពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ Reuters។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikx8Pb4LKYzAgDwrq-v35Ro8mzxmarTNWU7j-memTbGH8sbZkr8pyQyGpxy9gxZ6SulMqUwnAiwtoSIh-_z7qb4FqAJ3RPJUI38ylt_r6uXGUeAUfH_FihStnkpORSkRUMmgnuVWurg3u9kn23aTWPfnkLJ3zvN1gKI_E4iCCR2zlwZukxM_6UnIHj1sFm/s1280/photo_2026-03-06_11-08-09%20(2).jpg
ថ្លែងនៅក្នុងអំឡុងពេលបើកកិច្ចប្រជុំសភាប្រចាំឆ្នាំ ដែលគេស្គាល់ថាជា “សម័យប្រជុំពីរ” របស់ប្រទេសចិន នៅថ្ងៃទី5 ខែមីនា លោក លី ឈៀង នាយករដ្ឋមន្រ្តីចិនបានបង្ហាញពីរបាយការណ៍របស់រដ្ឋាភិបាលថា នៅឆ្នាំ 2026 នេះ ប្រទេសចិននឹងបង្កើនការចំណាយចំនួន 7% ឬស្មើប្រហែល 276-277 ពាន់លានដុល្លារទៅលើវិស័យការពារជាតិ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលចំណាយថវិការជាតិលើយោធាច្រើនជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7bYQ-QvnbMFmKPu7VMWiEb0MwSiKGIUp4j5aB1u8B0NuyebA40CxH4hr46F8Lm3w10DqIQ04cIZb_0GGWhgI6_Fbi_gyMORa6z5kEO7Q8S4nFIxOXAvzANC1DIrPFkt1pBxKLoLVCV-etEwe0W-VUmmxHJlGyHskoXM_gNF1MnQSiafXK5kEVYGNcwNzJ/s1280/photo_2026-03-06_11-08-09.jpg

តាមលោក លី ឈៀង ការចំណាយបន្ថែមនេះនឹងគាំទ្រដល់ការហ្វឹកហ្វឺនយោធា ការអភិវឌ្ឍអាវុធទំនើបៗ និងការកែលម្អការត្រៀមខ្លួនប្រយុទ្ធ ខណៈដែលប្រទេសចិនបន្តធ្វើទំនើបកម្មកងទ័ពរំដោះប្រជាជន។ កន្លងមកនេះប្រទេសចិនធ្លាប់បាននិយាយថា ការអភិវឌ្ឍវិស័យយោធារបស់ខ្លួនមានគោលបំណងដើម្បីតែការពារអធិបតេយ្យភាព និងសន្តិសុខជាតិប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKTwFp33J5X_3jUBiaZ8phxAIs46nligVMRHNF_OpEMuk5QWyrnutgfteZpPE9LlKTIExIdRG8iY8t0SXpD4gTIBW8nVVn6Jnb4bhDYIqYEIZHCpTU9FhmYLgVfGfH6fpdN3ru1nkzVNud0hanODYb2EeZJhbRfG_UCg-HhTNjdKgfXARBM10_oBweeAdu/s1280/photo_2026-03-06_11-08-11%20(2).jpg
អ្នកវិភាគមួយចំនួនបាននិយាយថា ការបង្កើនការចំណាយនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការពង្រឹងសមត្ថភាពយោធារបស់ខ្លួន ខណៈពេលដែលកំពុងដោះស្រាយភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក និងជម្លោះនៅក្នុងតំបន់ដូចជាសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkitxI3h6uWg5nONtI5pJyeT1YNM2lDG_TVyrQHWz-4GY5HAEZtKm7ppJaOrqnwM4vdMVz_huAhgmwWrdgkmCauy7-UPcRHaLauVpyxGplF31dqXji3_VLWXbRfAB8KiSCIvhWxzFFh0Xevagshrh3A-8HfxUyNNhzsgNY_Oz7sxFTiDleKwOhUquhCtXk/s1280/photo_2026-03-06_11-08-11.jpg

ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងជាបន្តបន្ទាប់នៃការចំណាយលើវិស័យការពារជាតិរបស់ចិនដូចខាងលើនេះ កំពុងត្រូវបានតាមដានយ៉ាងដិតដល់ដោយប្រទេសជិតខាង និងមហាអំណាចពិភពលោក ដែលប្រទេសជាច្រើនមើលឃើញថាសមត្ថភាពយោធាដែលកំពុងពង្រីករបស់ទីក្រុងប៉េកាំងជាកត្តាមួយដែលកំណត់តុល្យភាពអំណាចនៅអាស៊ី៕